រោងចក្រកាត់ដេរប្រមាណ៨០ភាគរយបានដំណើរឡើងវិញមកទល់ពេលនេះ
ភ្នំពេញ: ទោះបីរលកបាតុកម្ម របស់កម្មករកាត់ដេរមានសភាពតានតឹង
ដោយមានតំណាងសហជីពមួយចំនួន បានបំផុសឱ្យកម្មករឈប់ធ្វើការ ដើម្បី
ទាមទារប្រាក់ខែឱ្យបាន១៦០ដុល្លារ ក្នុងមួយខែក្ដី
ក៏មកទល់ថ្ងៃទី៣ខែមករា ឆ្នាំ២០១៤នេះ ត្រូវបានលោកជួន មុំថុល
ប្រធានសម្ព័ន្ធសហជីពកម្ពុជា បាន អះអាងថា រោងចក្រកាត់ដេរ និងផលិត
ស្បែកជើងប្រមាណ៨០ភាគរយត្រូវ បានកម្មករចូលធ្វើការដំណើរជាធម្មតា
វិញហើយ។
លោក ជួន មុំថុល បានឱ្យដឹង ទៀតថា ការនៅសល់ប្រមាណ២០ ភាគរយនៃរោងចក្រដែលមិនទាន់មាន កម្មករចូលទៅធ្វើការនេះ គឺមានតែ រោងចក្រនៅរាជធានីភ្នំពេញប៉ុណ្ណោះ។ ចំណែករោងចក្រកាត់ដេរនៅ តាមខេត្ដ ដូចជាខេត្ដកំពង់ឆ្នាំង, ទីក្រុងបាវិត,ខេត្ដ កំពង់ចាម,ខេត្ដតាកែវ។ល។ គឺត្រូវបាន កម្មករចូលធ្វើការអស់ឡើងវិញហើយ។ ការចូលធ្វើការរបស់កម្មករឡើងវិញ នេះ គឺត្រូវបានទទួលប្រាក់បៀវត្សរ៍គោល១០០ ដុល្លារសម្រាប់ឆ្នាំ២០១៤ ហើយបើកម្មករម្នាក់ៗធ្វើបន្ថែមម៉ោង តាមការស្ម័គ្រចិត្ដបានច្រើននឹងបាន ប្រាក់បន្ថែមច្រើនថែមទៀតលើប្រាក់ បៀវត្សរ៍គោល។
គិតត្រឹមឆ្នាំ២០១៣ វិស័យកាត់ ដេរ និងផលិតស្បែកជើងទូទាំងប្រទេស មានរោងចក្រ៧៨៦ រោងចក្រកំពុង ដំណើរការមានកម្មករកាត់ដេរប្រមាណ ៥៧០ពាន់នាក់ ដោយទទួលប្រាក់ឈ្នួលជាមធ្យមប្រមាណ ជាង៤០លានដុល្លារ ក្នុងមួយខែៗ។
ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានសន្យានិងដោះស្រាយ នូវការប្រឈមមួយចំនួនដូចជាការ ពង្រីកអនុវត្ដច្បាប់ប្រកាសស្ដីពីសុខភាព និងសុវត្ថិភាពការងារ ដូចជាកន្លែង សាងសង់ កន្លែងហប់ខ្យល់ និងរោងចក្រសហគ្រាសណាប្រើប្រាស់សារធាតុ គីមី៕ ប្រភព ពី រស្មីកម្ពុជា