ក្រុមជនអនាធិបតេយ្យដើរ អុកឡុកដុតម៉ូតូ, បំផ្លាញហាងកាហ្វេ,ស្លាកគណបក្សប្រជាជន
ភ្នំពេញ: កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ
ក្រុមជនអនាធិបតេយ្យជាច្រើននាក់ បានបង្កភាព
អនាធិបតេយ្យកាន់តែខ្លាំងរហូតដល់ ដុតបំផ្លាញម៉ូតូមួយគ្រឿង
, ហាងលក់ កាហ្វេនិងស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន២ផ្ទាំង (ធំមួយផ្ទាំង, តូចមួយផ្ទាំង) នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។
អ្នកនៅកន្លែងកើតហេតុបានឱ្យ ដឹងថា ក្រុមទាំងនេះក៏បានបង្កការអុក ឡុកវាយបំផ្លាញហាងលក់កាហ្វេ ដែល មានថៅកែជាជនជាតិវៀតណាម និង ដុតម៉ូតូភ្ញៀវមួយគ្រឿងនៅមុខផ្សារកាណាស៊ីតធី ដែលចូលផឹកកាហ្វេ ។ ក្រុមបាតុករជាច្រើននាក់នៅចំណុចមុខ សួនកាណាឌីយ៉ា ផ្លូវវេងស្រេង ក៏ដើរ អុកឡុកវាយកម្ទេចប៉ុស្ដិ៍ប៉ូលិសយាម ២៤ម៉ោង តាមបណ្ដោយផ្លូវវេងស្រេង និងប្រមូលសម្ភារៈនានាតាមដងផ្លូវដុត ព្រមទាំងអុកឡុកហាងកាហ្វេវៀតណាម ដែលនៅតាមសងខាងផ្លូវនោះថែម ទៀត។ សមត្ថកិច្ចបង្ក្រាបបាតុកម្មកំពុង ចាត់វិធានការបង្ក្រាប។ យប់នេះផ្លូវ វេងស្រេងបន្ដស្ងប់ស្ងាត់គ្មានអ្នកធ្វើ ដំណើរ។
ប្រជាពលរដ្ឋជាច្រើននាក់រស់ នៅតាមផ្លូវវេងស្រេង សង្កាត់ចោមចៅ បាននិងកំពុងមានការភ័យខ្លាចចំពោះ ក្រុមបង្កអុកឡុកទាំងនេះបានសូមអំពាវ-នាវឱ្យសមត្ថកិច្ចនិង អាជ្ញាធររបស់រាជរដ្ឋាភិបាលជួយអន្ដរា គមន៍ បង្ក្រាបក្រុម អនាធិបតេយ្យទាំងនេះផង៕ កញ្ញារស្មី