គ្រឿងចក្រ ឈូសដី ជួសជុលផ្លូវ បើកកិន ក្មេងប្រុសម្នាក់ស្លាប់ កប់ក្នុងដី
ក្រចេះ ៖ គ្រឿងចក្រឈូសដី របស់ថៅកែម៉ៅការ
ជួសជុលផ្លូវឯកជនមួយគ្រឿង បើកឈូសកិន កប់ក្មេងប្រុសម្នាក់ស្លាប់
ខណៈដែលគ្រឿងចក្រ នេះបាននិងកំពុង ធ្វើការឈូសឆាយដី ជួសជុលផ្លូវលំមួយខ្សែ
នៅចំណុចកែងវត្តប៉ាឆា ស្ថិតក្នុងភូមិ ត្រពាំងព្រីង សង្កាត់ក្រចេះក្រុងក្រចេះ
កាលពី វេលា ម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ថៅកែរគ្រឿងចក្រនោះឈ្មោះ បូរិន ជាអ្នកទទួលម៉ៅការជូស ជុលផ្លូវលំ រស់នៅម្តុំកើតខាងលើហេតុ រីឯ អ្នកបើកបរ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ ហើយនៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះ ដើរតាមផ្លូវគៀនរបង ជាប់ផ្ទះក្មេងរងគ្រោះ រីឯគ្រឿងចក្រ បាននិងកំពុងបើកឈូសឆាយដីទៅវិញទៅមក លុះមួយសន្ទុះ ទើបមានអ្នកនៅក្បែរនោះ បានឃើញអាវ និងដៃជើងរបស់ក្មេងប្រុស រងគ្រោះ ត្រូវបានគ្រឿងចក្រកិន និងឈូសជាច្រើនត្រឡាប់ ដេកស្លាប់កប់ដី ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ។
ក្មេងប្រុសរងគ្រោះ មានឈ្មោះ រ៉ូ ហ្វីន ភេទប្រុស អាយុ ៦ឆ្នាំ ឳពុកឈ្មោះ ខន ធី អាយុ ៤៧ឆ្នាំ និង ម្តាយឈ្មោះ សុខ ភីយាន អាយុ ៤១ឆ្នាំ រស់នៅក្នុង ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចះ ត្រូវបានក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី ហើយគ្រឿងចក្រ សមត្ថកិច្ចបានយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕

______________________
ផ្តល់សិទ្ធិដោយ៖ DAP