Showing posts with label Windows. Show all posts
Showing posts with label Windows. Show all posts

តុលាការ​បារាំង បញ្ជា​ឲ្យ Google , Microsoft និង Yahoo បិទ​គេហទំព័រ​មួយ​ចំនួន

យោងតាមគេហទំព័រ Bloomberg បានចុះផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តុលាការប្រទេសបារាំង បានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួនបី គឺ Google , Microsoft និង Yahoo ធ្វើការបិទគេហទំព័រ ចំនួន១៦ ដោយសារតែ ប្រព័ន្ធផ្សព្វផ្សាយឯកជននោះ ធ្វើឲ្យមានការប៉ះពាល់ទៅ ដល់ផលប្រយោជន៍ក្រុមហ៊ុន Paramount និង Sony។
ប្រភពព័ត៌មានខាងលើបាន បន្ថែមថា ក្រុមហ៊ុនផ្តល់សេវាអ៊ីធើណេត នៅក្នុងប្រទេសបារាំង មានដូចជា Orange, Free, Bouygues Telecom, SFR, Numericable និង Darty Telecom ក៏បានទទួលបទបញ្ជាពីតុលាការ ដើម្បីអនុវត្តន៍ ឲ្យមានប្រសិទ្ធិភាពក្នុង ការបិទគេហទំព័រមួយចំនួននោះផងដែរ។ជាមួយនោះផងដែរ Google , Microsoft ,Yahoo ក្រុមហ៊ុនផ្តល់សេវាអ៊ីធើណេត មានរយៈពេល ២សប្តាហ៍ដើម្បី បិទគេហទំព័រទាំង១៦នោះ បន្ទាប់ពីតុលាការរកឃើញ ទោសពីបទរំលោភ លើច្បាប់កម្មសិទ្ធិបញ្ញា។
គួរបញ្ជាក់ផងដែរថា មានលក្ខណៈស្រដៀងគ្នានេះដែរ រដ្ឋាភិបាលប្រទេសអង់គ្លេស បានសម្តែងនូវ ការចាប់អារម្មណ៍ លើក្រុមហ៊ុន Google ចំពោះការបិទគេហទំព័រ ដែលបង្ហោះរូបភាព រំលោភបំពានលើកុមារ៕

លេច​ចេញ​​កុំព្យូទ័រ​បន្ទះ​ ស្ដើង​​ Nokia Sirius ​(10.1-inch) ​តម្លៃ​​ប្រហែល​ $49​9​

ធ្លាប់​មាន​ពាក្យចចាមអារ៉ាម​​​ជា​បន្ដបន្ទាប់​មក​ហើយ​ថា​ក្រុមហ៊ុន​ Nokia កំពុង​តែមមាញឹក​​​​នឹង​គម្រោង​ផលិត​កុំព្យូទ័របន្ទះស្ដើង​​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows RT និងមាន​អេក្រង់​ទំហំ 10.1-inch ។ កាល​ពី​ខែសីហា កន្លង​ទៅ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ «កុំព្យូទ័រ​បន្ទះ​ស្ដើង​ Nokia ​នឹង​ត្រូវ​បញ្ចេញ​ចុង​ខែ​​កញ្ញា និង​ Phablet ​នៅ​ខែ​វិច្ឆិកា​» ដោយឡែក​សម្រាប់​​ខែកញ្ញា នេះ​ពិត​ជា​មាន​ការ​លេចចេញ​នូវកុំព្យូទ័របន្ទះស្ដើង​​ដែល​ដំណើរការដោយ​ Windows RT ពិត​មែន​ ប៉ុន្តែ​​មិន​ទាន់ជាការ​ប្រកាស​ចេញ​ជា​ផ្លូវការ​ដោយ​ Nokia នៅ​ឡើយ​ទេ ។ កុំព្យូទ័របន្ទះស្ដើង​នេះ​មាន​ឈ្មោះកូដ​ថា “Sirius” និង​មាន​អេក្រង់ទំហំ 10.1-inch ហើយ​ខាង​ក្រោម​នេះគឺ​ជា​លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​របស់ Nokia Sirius ៖
- CPU Quad-core 2.3GHz (Qualcomm Snapdragon 800)
- អេក្រង់ទំហំ 10.1-inch
- បច្ចេកវិទ្យាអេក្រង់ IPS
- កម្រិតភាពច្បាស់ 1,920 x 1,080 pixels (Full HD)
- កាមេរ៉ាទំហំ​ 6.7 MP
- មាន​គម្រប​ដែល​អាច​បំពេញ​មុខ​ងារ​បាន​ច្រើន​ (Multi-function cover) ដែល​ភ្ជាប់មក​ជា​មួយ​ថ្ម​ថែម​ទៀត
- ថាមពលថ្ម​ ១០ ម៉ោង
- ទម្ងន់ 0.59 kg
- កម្រាស់ 0.31 mm
Nokia-Sirius-Win-RT
បើ​យោង​តាម​ប្រភព​ពី UnwiredView បាន​បញ្ជាក់ថា​​លក្ខណសម្បត្តិបច្ចេកទេស​របស់ Nokia Sirius ពិត​ជា​​ល្អ ប៉ុន្តែ​ចំពោះ​តម្លៃ​ $499 វា​ហាក់ដូច​ជា​ខ្ពស់​បន្តិច​ហើយ​សម្រាប់កុំព្យូទ័របន្ទះស្ដើង​ដែល​ដំណើរការ​ដោយ​ Windows RT ព្រោះ​ថា​ក្រុមហ៊ុន​ Microsoft មិន​ទទួល​បាន​ជោគជ័យ​ទេ​ចំពោះ​ Surface RT តម្លៃ​ $500 កាល​ពី​ឆ្នាំទៅ ។ សូម​បញ្ជាក់ថា​នេះ​​គឺ​ជា​​ការ​លេច​ចេញ​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ​ទេ ដូច្នេះ​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​មើល​ថា​តើ​ Nokia Sirius (Windows RT) នឹង​មាន​​លក្ខណសម្បត្តិបច្ចេកទេស​ពិសេស​អ្វី​ខ្លះ​នោះ ៕
ប្រភព Porpok

Nokia Lumia 520 ជួយបង្កើន ទីផ្សារអាមេរិច




Microsoft Surface RT 32GB ​ធ្លាក់​តម្លៃ​មក​ត្រឹម​តែ $349 (នៅ US)

កាល​ពី​​​ខែ​មិថុនា ក្រុមហ៊ុន Microsoft ទើប​តែ​​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​នូវ​កុំព្យូទ័រ​បន្ទះ​​ស្ដើង Surface RT មាន​អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​​ម៉ាស៊ីន​ទំហំ 32GB ​​​ដល់​ស្ថាប័ន​អប់​រំ​​នៅ​តាម​ប្រទេស​មួយ​ចំនួន ។ ​យ៉ាង​ណា​មិញ​ពេល​នេះ​យើង​ទើប​តែ​ទទួល​បាន​​នូវ​ព័ត៌មាន​ដ៏​ថ្មី​ថា ​​ចាប់​ពី​ថ្ងៃ​ទី ១៤ កក្កដា គេ​នឹង​អាច​សន្សំ​ប្រាក់​​បាន​ប្រហែល​ $150 ​​សម្រាប់​ការ​ទិញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ Surface RT ​32GB ថ្មី​​​ របស់​ក្រុមហ៊ុន​ Microsoft ។
តម្លៃ​របស់ Surface RT ថ្មី​​ត្រូវ​បាន​​បញ្ចេញ​ដោយ​ប្រភព toStaple ​ដែល​​ជា​ប្រភព​​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ជា​មួយ​នឹង​ក្រុមហ៊ុន Microsoft ​​​​។ បើ​យោង​​ទៅ​តាម​ប្រភព​ toStaple ​បាន​ឲ្យ​ដឹង​ថា ​​កុំព្យូទ័រ​បន្ទះ​ស្ដើង Microsoft Surface RT 32GB ថ្មី​នឹង​ត្រូវ​ធ្លាក់​ថ្លៃ​មក​ត្រឹម​ $349 ​គឺ​គេ​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ $150 បើ​ធៀប​ទៅ​នឹង​តម្លៃ​ធម្មតា $456 ​ហើយ​ការ​បញ្ចុះ​តម្លៃ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ១៤ ​កក្កដា ។
សូម​បញ្ជាក់​ថា​ កុំព្យូទ័រ​បន្ទះ​ស្ដើង Surface RT ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ 10.6-inch ClearType HD display ដែល​មាន​កម្រិត​ភាព​ច្បាស់ 1366×768 pixels និង​បំពាក់​ដោយ CPU Quad-core NVIDIA Tegra 3 និង​មាន​ RAM 2GB ។

នាយក​ប្រតិបត្តិ៖ Windows 8.1 នឹង​លេច​រូប​រាង​ឡើង នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ

ហោស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីពេលថ្មីៗនេះថា Windows 8.1 នឹងលេចចេញរូបរាង នៅក្នុងខែសីហា ខាងមុខនេះ ។
ក្រុមហ៊ុន Microsoft បានរំពឹងយ៉ាងមុតមាំថា នៅក្នុងខែសីហា ឆ្នាំ២០១៣ខាងមុខនេះ Windows 8.1 ត្រូវបានបញ្ចប់ការរចនា នឹងលេចចេញរូបរាង ឡើងមិនខាន ។
លោក Tami Reller អនុប្រធានក្រុមហ៊ុន Microsoft និងជាប្រធានគ្រប់គ្រងការលក់ Windows បានមានប្រសាសន៍ថា ការរៀបចំនឹង Windows 8.1 នឹងបញ្ចប់ហើយលេចចេញរូបរាង នៅក្នុងខែសីហា និងមាន PCs សម្រាប់ចែកចាយលើទីផ្សារ ។ នេះជាការលើកឡើងមួយ ដែលត្រូវបានដាក់បង្ហោះឲ្យដឹងលើ គេហទំព័រ Houston Chronicle បានឲ្យដឹងយ៉ាងដូច្នេះ ។
សូមបញ្ជាក់ថា សម្រាប់គំរូ Windows 8.1 គឺមានលក្ខណៈស្រដៀងគ្នានឹង Windows 8 ដែរ តែខុសត្រង់ការរចនា មានការផ្លាស់ប្តូរ ទីតាំងខ្លះៗឧបករណ៍ ដោយផ្តល់សំឡេងច្បាស់ល្អ ។
មិនតែប៉ុណ្ណោះ សម្រាប់ Windows ជំនាន់ថ្មីនេះនឹងមាន Start button នៅផ្នែកខាងក្រោយ ដែលអាចឲ្យអ្នកប្រើប្រាស់ boot to desktop បាន ។
ក្នុងនោះក៏មានការដាក់បញ្ចូលនូវ Smart Search និងឧបករណ៍ជាច្រើនងាយ ស្រួលប្រើប្រាស់ជាងមុន ៕

ទូរស័ព្ទទំនើប HTC 8XT នឹង​ត្រូវ​ចេញ​លក់​នៅ​ថ្ងៃទី១៩

HTC 8XT ​គឺ​ជា​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 និង​ជា​​ទូរស័ព្ទទំនើប​ដែល​មាន​តម្លៃ​ទាប​បើ​ធៀប​ទៅ​នឹង​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows Phone 8 ផ្សេងៗ​ទៀត​ ។ សូម​រំលឹក​ថា​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ HTC ប្រកាស​ចេញ​ជា​ផ្លូវការ​កាល​ពី​ខែមិថុនា​កន្លង​ទៅ​នេះ​​ កាល​នោះ​ក្រុមហ៊ុន​មិន​ទាន់បាន​បង្ហើប​ឲ្យ​ពី​វត្តមាន​ HTC 8XT ​នៅ​លើ​ទីផ្សារ​នៅ​​ថ្ងៃ​ណា​នោះ​ទេ ។
ដោយឡែក​សម្រាប់​ពេល​នេះ​ប្រភព​ពី​គេហទំព័រ ​UnwiredView បាន​ឲ្យ​ដឹង​ថា​ HTC 8XT នឹង​មាន​វត្តមាន​នៅ​ក្រុមហ៊ុន​ Sprint នា​ថ្ងៃទី១៩​ ខាង​មុខ​នេះ​ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល​ $100  (ជា​តម្លៃ​ជាប់​កិច្ចសន្យា​ប្រើ​សេវា​របស់​ក្រុមហ៊ុន​ចំនួន​ពីរ​ឆ្នាំ​) ។
លក្ខណសម្បត្តិបច្ចេកទេស​របស់​ HTC 8XT រួម​មាន​ដូ​ច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 4.3-inch
  • កម្រិតភាពច្បាស់ 480 x 800 pixels
  • CPU Dual-core 1.4GHz (Snapdragon 400)
  • GPU Adreno 305
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 8 GB (អាចបន្ថែម​ microSD card 64 GB)
  • កាមេរ៉ាមុខ​​ទំហំ​ 8 MP និង កាមេរ៉ាក្រោយ​ទំហំ​ 1.6 MP
  • មាន​ជម្រើស​ប្រព័ន្ធសេវា 4G LTE
  • ថាមពលថ្ម 1,800mAh
  • ដំណើរការ​ដោយ​ Windows Phone 8

បញ្ជាក់៖ កាល​បរិច្ឆេទចេញ​លក់​​និង​តម្លៃ​ទូរស័ព្ទទំនើប​ HTC 8XT ដែល​បាន​បង្ហាញ​ខាង​លើ​គឺ​សម្រាប់​ទីផ្សារ​សហរដ្ឋ​ ដោយ​​ឡែក​ព័ត៌មាន​ទាក់ទង​នឹង​ការ​មក​ទីផ្សារ​កម្ពុជា​នៃ​​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​គ្មាន​ប្រភព​ណា​អាច​បញ្ជាក់នៅ​ឡើយ​ទេ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ៕

ទទួល​បាន​រូប​ភាព​​ កុំព្យូទ័រ​បន្ទះ​ស្ដើង Nokia Windows RT

ក្រុមហ៊ុន Nokia ត្រូវ​បាន​គេ​រាយការណ៍​ថា ​នឹង​ចេញ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ដំបូង​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows RT ​​នៅ​ក្នុង​​​ឆ្នាំ​២០១៣ ។ ដោយ​ឡែក​បន្ទាប់​ពី​ទទួល​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់​ទង​ទៅ​​នឹង​លក្ខណសម្បត្តិ និង​​ រូប​រាង​របស់​កុំព្យូទ័រ​បន្ទះ​​ស្ដើង​នៃ​​ក្រុមហ៊ុន​នេះ ​គេ​នៅ​មិន​ទាន់​ទទួល​បាន​នូវ​ការ​អះអាង​ណា​មួយ​ចេញ​ពី​ក្រុមហ៊ុន Nokia ​ដើម្បី​បញ្ជាក់​ថាជា​ការ​ពិត​ ឬ​គ្រាន់​តែ​ជា​ពាក្យ​ប្រឌិត​នៅ​ឡើយ​ទេ ។
​កាល​ពី​ពេល​កន្លង​​ទៅ​បន្ទាប់​ពី​​ទទួល​បាន​រូប​ភាព​ដែល​គ្រាន់​តែ​ជា​គំរូ​ឲ្យ​កុំព្យូទ័រ​​បន្ទះ​ស្ដើង Nokia Windows RT ​ឬ​ហៅ​ថា Nokia Lumia tablet ​​គេ​ក៏​ទទួល​បាន​នូវ​ព័ត៌មាន​ថា មានការ​​លេច​ចេញ​រូប​រាង​កុំព្យូទ័រ​បន្ទះ​ស្ដើង​​របស់​ Nokia ក្នុង​​ប្រទេស​ប៉ាគីស្ថាន ។​ ប៉ុន្តែ​វា​គ្រាន់​តែ​​ជា​រូប​ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​បញ្ចាំង slide តែ​ប៉ុណ្ណោះ ។
​ដោយ​ឡែក​ចំពោះ​រូប​ភាព​ដែល​គេ​ទទួល​បាន​នៅ​ក្នុង​ពេល​នេះ​គឺ​ មិន​ដូច​​​​រូប​ដែល​គ្រាន់​តែ​ជា​គំរូ​នោះ​ទេ ​ពោល​គឺ​មាន​លក្ខណៈ​ជា​រូប​ពិត​សុទ្ធ​សាធ​ និង​ថែម​ទាំង​មាន​​ដាក់ NOKIA នៅ​ផ្នែក​ខាង​ខ្នង​នៃ​​ឧបករណ៍​ផង​ដែរ ។ ​ចំពោះ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ដំបូង​របស់​ក្រុមហ៊ុន Nokia ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា នឹង​ដំណើរការ​ដោយ Windows RT ​​មាន​បំពាក់​អេក្រង់​ទំហំ 10-inch, រន្ធ HDMI, USB, MagSafe charger និង​ថែម​ទាំង​មាន​រន្ធ​សម្រាប់​ប្រើ SIM ផង​ដែរ ។
សូម​បញ្ជាក់​ថា មិន​មាន​ព័ត៌មាន​លំអិត​ពី​​ការ​បញ្ជាក់​ឲ្យ​ច្បាស់​​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង Nokia Windows RT នេះ​នៅ​ឡើយ​ទេ ។ ដោយ​ឡែក​តាម​​​រូប​ភាព​​ដែល​ទទួល​បាន​គេ​ជឿ​ថា មិន​យូរ​ទេ​ក្រុមហ៊ុន Nokia នឹង​អាច​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ជា​​លើក​ដំបូង​របស់​​​ខ្លួន​​នា​ពេល​ឆាប់ៗ​ខាង​មុខ ប៉ុន្តែ​ចំពោះ​​​ជម្រើស​ពណ៌​ដូច​ជា​ស្រឡាយ​ទូរស័ព្ទ Lumia ឬ​យ៉ាង​ណា​នោះ​គេ​ក៏​មិនទាន់​បាន​ដឹង​ដែរ ៕

ក្តារចុច របស់ក្រុមហ៊ុន ណូគៀ ២ម៉ូដែល ត្រូវបាន បែកធ្លាយ!!!



លឺថា LG ហក់ចូលទីផ្សារ Windows Phone




ស្មា​ត​ហ្វូ​ន HTC 8XT​ ជា​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ ថ្មី​ដែល​ប្រើ Windows Phone 8

ក្រុមហ៊ុន​HTC បានចេញ​ម៉ូតស្មាតហ្វូនថ្មីគឺ ​HTC 8XT​ជា​ម៉ូ​ដែល​ថ្មី Windows Phone 8​។​តើ​HTC 8XT​មាន​លក្ខណៈសម្បត្តិ​ពិសេស​អ្វី​ខ្លះទៅ​? ​ល​ក្ឋ​ណៈ​សម្បត្ដិ​ពិសេស​របស់​HTC 8XT​មាន​ដូចខាងក្រោមៈ​
-​ទូទៅៈ​2G/3G/4G/SIM
-​ទំហំ​រូបរាងៈ​132.1 x 66 x 9.9 mm (5.20 x 2.60 x 0.39 in)
-​ទំហំ​អេក្រង់ៈ​480 x 800 pixels, 4.3 inches (~217 ppi pixel density)
-​ទំហំ Memory:8 GB, 1 GB RAM
-​កាមេរ៉ាៈ​8 MP, 3264 x 2448 pixels, autofocus, LED flash
-​ប្រព័ន្ធ​ប្រតិបត្តិកា​រៈ​Microsoft Windows Phone 8
-​ប្រភេទ​ថ្មៈ​Li-Ion 1800 mAh battery ។
​ចំពោះ​តម្លៃ​របស់​ទូរស័ព្ទដៃ​HTC 8XT​គឺមាន​តម្លៃ​ប្រហាក់ប្រហែល​ចន្លោះ​ពី​៦០០​ទៅ​៧០០​ដុល្លារ​សហរដ្ឋអាមេរិក​៕

ស៊ាំស្ស៊ុង​បង្ហាញ​ ក្ដា​បញ្ជា (Tablet) ២​ប្រភេទ​ដើរ​ ជា​មួយ​វីនដូ៨

ក្នុងឱកាសតាំងពិព័រណ៏ផលិតផលនៅទីក្រុងឡុងដ៏កាលពីម្សិលមិញ ក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) បានធ្វើការបង្ហាញ​ជាផ្លូវការមួយ នូវថេប្លិត២ម៉ូដែល ដែលមានឈ្មោះថា អេធីអាយវី ឃ្យូ (ATIV Q) និងអេធីអាយវី ថេប៣ (ATIV Tab 3)។ ឧបករណ៏ទាំង២ស៊េរីនេះ ដំណើរការដោយវីនដូ៨ (Windows 8 ) ខណៈដែលស៊េរី អេធីអាយវី ឃ្យូ អាចដំណើរបាន​ទាំង​អេនដ្រយ (Android) ផង និងវីនដូ៨ផង។
ស៊េរី «អេធីអាយវី ឃ្យូ» មានលក្ខណៈសម្បត្តិដូចជា៖

• អេក្រង់ទំហំ៖ ១៣.៣អ៊ីញ
• ទំហំបង្ហាញ (resolution)៖ ៣២០០ X ១៨០០ ភិចស្ស៊ែល
• ម៉ាស៊ីនប្រភេទ៖ អ៊ីនថែល ខអាយ៥ (Intel Core i5)
• ក្រាហ្វិកទំហំ៖ ៤៤០០
• អង់ចងចាំ (RAM)៖ ៤ជីហ្គាបៃ
• អាចផ្ទុកបាន៖ ១២៨ជីហ្គាបៃ
• ប្រព័ន្ធដំណើរការ៖ វីនដូ៨ និងអាចដំណើរដោយប្រព័ន្ធអេនដ្រយជេលី ប៊ីន ៤.២.២ (Android 4.2.2 Jelly Bean) បានផងដែរ
• ទម្ងន់៖ ១.២៩គីឡូក្រាម
• វិមាត្រ៖ ៣២៧.០ X ២១៧.៨ X ១៣.៩មីលីម៉ែត្រ
រីឯស៊េរី «អេធីអាយវី ថេន៣» មានលក្ខណៈសម្បត្តិដូចជា៖
• អេក្រង់ទំហំ៖ ១០.១អ៊ីញ
• បង្ហាញបានទំហំ៖ ១៣៦៦ X ៧៦៨ ភិចស្ស៊ែល
• ប្រព័ន្ធដំណើរការ៖ វីនដូ៨
• ម៉ាស៊ីនប្រភេទ៖ Intel ATOM Z2760 CPU
• អង់ចងចាំ (RAM)៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៦៤ជីហ្គាបៃ
• ទម្ងន់៖ ៥៥០ក្រាម
• កម្រាស់៖ ៨.២មីលីម៉ែត្រ (ស្តើងជាងគេបង្អស់ក្នុងចំណោមប្រភេទថេប្លិត)
ផលិតផលទាំង២នេះ មានលក្ខណៈសម្បត្តិខុសគ្នាច្រើនដែរ ប៉ុន្តែទោះជាយ៉ាងណា វានឹងក្លាយជាជម្រើស២ផ្សេងគ្នា សម្រាប់អតិថិជនធ្វើការជ្រើសរើស។ រឿងដែលគួរឲ្យស្តាយនោះក្រុមហ៊ុន ពុំទាន់បង្ហាញពីតម្លៃ ឬកាលបរិច្ឆេត ដែលត្រូវ​ចេញលក់នៅឡើយទេ៕

@evleaks បង្ហាញ​រូបភាព​ទូរស័ព្ទ​ Nokia Lumia 1020

Nokia Lumia 1020 ដែល​ពី​មុន​ត្រូវ​បាន​គេស្គាល់​ថា​ជា Nokia EOS នោះ​ធ្លាប់បាន​​លេច​ចេញ​នូវ​ផ្នែក​ខ្លះៗ​ជា​ច្រើន​ដង​មក​ហើយ​ ដោយឡែក​សម្រាប់​ថ្ងៃនេះ​វិញ​គេហទំព័រ​ @evleaks ដែល​ល្បី​ខាង​​បញ្ចេញ​នូវ​រូបភាព​ឧបករណ៍​ចល័តជា​ពិសេស​​ទូរស័ព្ទទំនើប​តែ​ម្ដង​មុន​ថ្ងៃ​ប្រកាសចេញ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន​ផលិតនោះ​បាន​បង្ហាញ​​រួច​ហើយ​នូវ​រូបភាព​ Nokia Lumia1020 ។
ប្រភព​ពី​គេហទំព័រ WMPoerUser បាន​បញ្ជាក់​ថា​ទូរស័ព្ទ​ទំនើប​នោះ​មាន​រូបរាង​ស្រដៀង​នឹង​ Lumia 920 និង​មាន​តួធ្វើ​ពី​ធាតុ​ផ្សំ​ដោយ​កាបោនកាបូណាត ជា​មួយ​នឹង​អេក្រង់​ទំហំ 4.5-inch កម្រិត​ភាព​ច្បាស់ 720p ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ។ ទូរស័ព្ទ​ថ្មី​នោះ​នឹង​ត្រូវ​​បំពាក់​ដោយ​បច្ចេកវិទ្យា​កាមេរ៉ា​ថ្មី​គឺ Nokia Pro Camera ដើម្បី​បំពេញ​បន្ថែម​ឲ្យ​​កាមេរ៉ា 41 MP PureView រួម​ជា​មូយ​​គម្រប​ការពារ​កែវឆ្លុះ​ទៀត​ផង ហើយ​កែវឆ្លុះ​នោះ​នឹង​បើ​ក​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​​​កម្មវិធី​ កាមេរ៉ា​​​​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ និង​ថែម​ទាំង​​អាច​បញ្ចូល​ថាមពល​ថ្ម​ដោយ​មិន​បាច់​ប្រើ​ឌុយ (wireless charging) ។

ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ពិត​ប្រាកដ​របស់​ Nokia Lumia 1020 ប្រិយមិត្ត​នឹង​បាន​ជ្រាប​បន្ទាប់​ពី​ក្រុមហ៊ុន​ Nokia បើក​សន្និសីទ​កាសែត​នៅ​ថ្ងៃទី១១ ខែកក្កដា​ នេះ ដូច្នេះ​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ដំណឹងប្រាំពីរ ៕
រូបភាព Nokia Lumia 1020 (Nokia EOS) ដែល​ធ្លាប់លេចចេញ៖


Nokia EOS នឹង​មាន​ឈ្មោះ​ ជា​ផ្លូវការថា Lumia 1020

ពេល​នេះ​ឈ្មោះ​ពិត​របស់​ទូរស័ព្ទទំនើប​ដែល​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 41 MP PureView នេះ​គឺ​ Nokia Lumia 1020 ប៉ុន្តែ​ចំពោះ​លក្ខណសម្បត្តិ​បច្ចេកទេស​លម្អិត​របស់ទូរស័ព្ទ​មួយ​នេះ​មិន​ទាន់​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ។ ប្រភព​ពី​គេហទំព័រ WMPoerUser បាន​បញ្ជាក់​ថា​ទូរស័ព្ទ​ទំនើប​នោះ​មាន​រូបរាង​ស្រដៀង​នឹង​ Lumia 920 និង​មាន​តួធ្វើ​ពី​ធាតុ​ផ្សំ​ដោយ​កាបោនកាបូណាត ជា​មួយ​នឹង​អេក្រង់​ទំហំ 4.5-inch កម្រិត​ភាព​ច្បាស់ 720p ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ។ ទូរស័ព្ទ​ថ្មី​នោះ​នឹង​ត្រូវ​​បំពាក់​ដោយ​បច្ចេកវិទ្យា​កាមេរ៉ា​ថ្មី​គឺ Nokia Pro Camera ដើម្បី​បំពេញ​បន្ថែម​ឲ្យ​​កាមេរ៉ា 41 MP PureView រួម​ជា​មូយ​​គម្រប​ការពារ​កែវឆ្លុះ​ទៀត​ផង ហើយ​កែវឆ្លុះ​នោះ​នឹង​បើ​ក​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​​​កម្មវិធី​ កាមេរ៉ា​​​​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ និង​ថែម​ទាំង​​អាច​បញ្ចូល​ថាមពល​ថ្ម​ដោយ​មិន​បាច់​ប្រើ​ឌុយ (wireless charging) ។
ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ពិត​ប្រាកដ​របស់​ Nokia Lumia 1020 ប្រិយមិត្ត​នឹង​បាន​ជ្រាប​បន្ទាប់​ពី​ក្រុមហ៊ុន​ Nokia បើក​សន្និសីទ​កាសែត​នៅ​ថ្ងៃទី១១ ខែកក្កដា​ ខាង​មុខ​នេះ ដូច្នេះ​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕

រូបភាព​និង​ផ្នែក​ខ្លះៗ​នៃ​ Lumia EOS (41 PureView)

តើ​ប្រិយមិត្ត​យល់ដូច​ម្ដេច​ដែរ​ចំពោះ​រូបរាង​​ទូរស័ព្ទ Nokia Lumia EOS ? សូម​បញ្ចេញ​មតិ​ក្នុង​ប្រអប់​ខាង​ក្រោម៖

Nokia អាច​នឹង​បែក​ចិត្ត​ពី Windows Phone នៅឆ្នាំ ២០១៦

នៅពេលនេះកិច្ចព្រមព្រៀង ប្រើប្រាស់ប្រព័ន្ធ ដំណើរការ Windows Phone នៅលើទូរស័ព្ទដៃ
របស់ Nokia ជិតដល់ពេល កំណត់ហើយ តើក្រុមហ៊ុន Nokia នឹងចាប់យក ប្រព័ន្ធដំណើរការ
ផ្សេង សម្រាប់ស្មាតហ្វូន របស់ខ្លូនដែរឬទេ?

ក្រុមហ៊ុនផលិត ទូរស័ព្ទដៃហ្វាំងឡង់ Nokia បានស្ងប់ស្ងាត់ អស់មួយរយៈ ប៉ុន្តែចាប់តាំងពីក្រុម
ហ៊ុន Microsoft បច្ចេញប្រព័ន្ធដំណើរកា Windows Phone មក ឃើញថា ទីផ្សារស្មាតហ្វូនរបស់
Nokia បានចាប់ផ្ដើម ងើបឡើងជាលំដាប់ រហូតដល់ពេលនេះ ក្រុមហ៊ុន Nokia ជោគជ័យយ៉ាង
ខ្លាំង ជាមួយនឹងត្រកូល Lumia។
ប៉ុន្តែលោក Helsingin Sanomat អ្នកសារព័ត៌មានដ៏ល្បី មួយរបស់ហ្វាំងឡង់ បាននិយាយថា ក្រុម
ហ៊ុន Nokia អាចនឹងបែក ចិត្តងាកចេញពី Microsoft ដោយទៅសហការ ជាមួយនឹងក្រុមហ៊ុនផ្សេង 
នៅពេលដែល កិច្ចព្រមព្រៀង ៥ឆ្នាំជាមួយ Microsoft ផុតកំណត់ ព្រោះថានៅសល់តែ ២ឆ្នាំទៀត 
កិច្ចព្រមព្រៀងនឹង ត្រូវធ្វើឡើងម្ដងទៀត។
អ្នកសារព័ត៌មាន បានបន្តទៀតថា ក្រុមហ៊ុន Nokia អាចនឹងជ្រើសរើស Android ជាប្រព័ន្ធដំណើរ
ការថ្មី ប៉ុន្តែមិនបានបោះបង់ Windows Phone នោះទេ។ មូលហេតុដែលធ្វើឲ្យ Nokia អាចនឹងងាក
ចិត្ត ដោយសារតែ ក្នុងមួយត្រីមាស ក្រុមហ៊ុន Nokia ត្រូវចំណាយ ២៥០លានដុល្លារអាមេរិក ឲ្យទៅ
Microsoft ក្នុងការប្រើប្រាស់អាជ្ញាប័ណ្ណ Windows Phone ហើយបើតាមគេដឹង អាជ្ញាប័ណ្ណ Window 
Phone មានតម្លៃថ្លៃទៀតផង ដែលជាហេតុធ្វើឲ្យ ក្រុមហ៊ុនមួយចំនួន មិនហ៊ានប្រើ៕
ដោយ៖ ដើមអំពិល

ក្រុមហ៊ុន​ HTC អាច​នឹង​បញ្ចេញ​ HTC One ដំណើរការ​ដោយ Windows Phone 8

HTC One គឺ​ជា​ទូរស័ព្ទទំនើប​ដ៏​​ឆ្នើម​របស់​ក្រុមហ៊ុន​ HTC ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ដើម​ឆ្នាំ២០១៣ នេះ​ ហើយ​វា​ត្រូវ​បាន​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean របស់​ក្រុមហ៊ុន​ Google ។ HTC ចេញ​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​មក​ពិត​ជា​ធ្វើ​ឲ្យ​សាធារណជន​មាន​ចំណាប់​ខ្លាំង​​ណាស់​ព្រោះ​ថា​វា​មាន​រូបរាង​គួរ​ឲ្យ​ទាក់ទាញ​និង​មាន​លក្ខណសម្បត្តិបច្ចេកទេស​​ល្អៗ​ ។
ដោយឡែក​សម្រាប់​ពេល​នេះ​មាន​សេចក្ដីរាយការណ៍​ថ្មី​មួយ​ទៀត​ថា​ក្រុមហ៊ុន​ HTC អាច​នឹង​បញ្ចេញ​នូវ​ទូរស័ព្ទទំនើប​ HTC One ម៉ូដែល​ថ្មី​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ​ Windows Phone 8 របស់​ក្រុមហ៊ុន​ Microsoft ។ សូម​រំលឹក​បន្តិច​ថា​​កាល​ពី​ចុង​ឆ្នាំ២០១២ កន្លង​ទៅ​ក្រុមហ៊ុន​ HTC បាន​ប្រកាស​ចេញ​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ Windows Phone 8 ចំនួន​ពីរ​ម៉ូដែល​រួច​ទៅ​ហើយ​គឺ Windows Phone 8X និង​ Windows Phone 8S ។ ព្រភព​ពី​ Neowin.net បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន​​ HTC ដែល​ដំណើរការ​ដោយ​ Windows Phone 8 នោះ​នឹ​ង​មិន​មាន​រូបរាង​ដូច​ HTC One ទាំង​ស្រុង​នោះ​ទេ​គឺ​គ្រាន់​តែ​ស្រដៀង​​តែ​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បានបង្ហាញ​ពី​រូបភាព​ HTC One (Windows Phone 8 OS) ដែល​មានទំហំ​អេក្រង់ចន្លោះ​ពី​ 4-inch ទៅ 5-inch ​។ ទូរស័ព្ទ​នោះ​នឹង​មាន​តួ​ធ្វើ​ពី​លោកហធាតុ​ មាន​បំពាក់​ដោយ​ UltraPixel Camera ដំណើរការដោយ Windows Phone 8 GDR3 និង​​មាន​ Beats Audio ។
សូម​បញ្ជាក់​ គេ​រំពឹង​ថា​ក្រុមហ៊ុន​ HTC នឹង​ចេញ​លក់​ HTC One ជំនាន់​ថ្មី​ជា​នឹង​ Windows Phone 8 នៅ​មុន​បំណាច់ឆ្នាំ២០១៣ នេះ ។ ការ​អះអាង​ខាង​លើ​គឺ​ផ្អែកើ​ប្រភព​ពី Neowin តែ​ប៉ុណ្ណោះ​ព្រោះ​ថា​ក្រុមហ៊ុន​ HTC មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ថា​នឹង​បញ្ចេញ​ HTC One ដែល​តំណើរការ​ដោយ​ Windows Phone 8 ឬ​អត់​នោះ ដូច្នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ HTC One ដំណើរការ​ដោយ​ Windows Phone 8 សូម​ប្រិយមិត្ត​រង់ចាំតាមដាន​ជា​មួយ​ដំណឹង៧ ៕

Nokia នឹង​ប្រកាស​ចេញ​ទូរស័ព្ទ Lumia EOS (41 MP PureView) នៅ​ថ្ងៃទី១១ កក្ក

កាល​ពី​សប្ដាហ៍​មុន​មាន​ការ​លេច​ចេញ​ជា​បន្ដបន្ទាប់​នូវ​រូបភាព​ទូរស័ព្ទទំនើប​ Nokia Lumia EOS  ដែល​ល្បី​ថា​មាន​កាមេរ៉ា​​ទំហំ​រហូតដល់ទៅ​​ 41 MP និង​បំពាក់​ដោយ​បច្ចេកវិទ្យា PureView ។ ដោយឡែក​សម្រាប់​ពេល​នេះ​មាន​សេចក្ដីរាយការណ៍​ថា​ក្រុមហ៊ុន​ Nokia នឹង​បើក​សន្និសីទកាសែត​ប្រកាស​ចេញ​ Lumia EOS នៅ​ថ្ងៃ​ទី១១ ខែកក្កដា ខាង​មុខនេះ ដែល​នឹង​​ធ្វើ​ឡើង​នៅ​ទីក្រុងញូវយ៉ក ។
​ប្រភព​ពី​គេហទំព័រ WMPoerUser បាន​បញ្ជាក់​ថា​ទូរស័ព្ទ​ទំនើប​នោះ​មាន​រូបរាង​ស្រដៀង​នឹង​ Lumia 920 និង​មាន​តួធ្វើ​ពី​ធាតុ​ផ្សំ​ដោយ​កាបោនកាបូណាត ជា​មួយ​នឹង​អេក្រង់​ទំហំ 4.5-inch កម្រិត​ភាព​ច្បាស់ 720p ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ។ ទូរស័ព្ទ​ថ្មី​នោះ​នឹង​ត្រូវ​​បំពាក់​ដោយ​បច្ចេកវិទ្យា​កាមេរ៉ា​ថ្មី​គឺ Nokia Pro Camera ដើម្បី​បំពេញ​បន្ថែម​ឲ្យ​​កាមេរ៉ា 41 MP PureView រួម​ជា​មូយ​​គម្រប​ការពារ​កែវឆ្លុះ​ទៀត​ផង ហើយ​កែវឆ្លុះ​នោះ​នឹង​បើ​ក​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​​​កម្មវិធី​ កាមេរ៉ា​​​​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ និង​ថែម​ទាំង​​អាច​បញ្ចូល​ថាមពល​ថ្ម​ដោយ​មិន​បាច់​ប្រើ​ឌុយ (wireless charging) ៕
រូបភាព​និង​ផ្នែក​ខ្លះៗ​នៃ​ Lumia EOS (41 PureView)

តើ​ប្រិយមិត្ត​យល់ដូច​ម្ដេច​ដែរ​ចំពោះ​រូបរាង​​ទូរស័ព្ទ Nokia Lumia EOS ? សូម​បញ្ចេញ​មតិ​ក្នុង​ប្រអប់​ខាង​ក្រោម៖