ក្រុមហ៊ុន​ HTC អាច​នឹង​បញ្ចេញ​ HTC One ដំណើរការ​ដោយ Windows Phone 8

6/24/2013 0 Comments A+ a-

HTC One គឺ​ជា​ទូរស័ព្ទទំនើប​ដ៏​​ឆ្នើម​របស់​ក្រុមហ៊ុន​ HTC ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ដើម​ឆ្នាំ២០១៣ នេះ​ ហើយ​វា​ត្រូវ​បាន​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean របស់​ក្រុមហ៊ុន​ Google ។ HTC ចេញ​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​មក​ពិត​ជា​ធ្វើ​ឲ្យ​សាធារណជន​មាន​ចំណាប់​ខ្លាំង​​ណាស់​ព្រោះ​ថា​វា​មាន​រូបរាង​គួរ​ឲ្យ​ទាក់ទាញ​និង​មាន​លក្ខណសម្បត្តិបច្ចេកទេស​​ល្អៗ​ ។
ដោយឡែក​សម្រាប់​ពេល​នេះ​មាន​សេចក្ដីរាយការណ៍​ថ្មី​មួយ​ទៀត​ថា​ក្រុមហ៊ុន​ HTC អាច​នឹង​បញ្ចេញ​នូវ​ទូរស័ព្ទទំនើប​ HTC One ម៉ូដែល​ថ្មី​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ​ Windows Phone 8 របស់​ក្រុមហ៊ុន​ Microsoft ។ សូម​រំលឹក​បន្តិច​ថា​​កាល​ពី​ចុង​ឆ្នាំ២០១២ កន្លង​ទៅ​ក្រុមហ៊ុន​ HTC បាន​ប្រកាស​ចេញ​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ Windows Phone 8 ចំនួន​ពីរ​ម៉ូដែល​រួច​ទៅ​ហើយ​គឺ Windows Phone 8X និង​ Windows Phone 8S ។ ព្រភព​ពី​ Neowin.net បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន​​ HTC ដែល​ដំណើរការ​ដោយ​ Windows Phone 8 នោះ​នឹ​ង​មិន​មាន​រូបរាង​ដូច​ HTC One ទាំង​ស្រុង​នោះ​ទេ​គឺ​គ្រាន់​តែ​ស្រដៀង​​តែ​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បានបង្ហាញ​ពី​រូបភាព​ HTC One (Windows Phone 8 OS) ដែល​មានទំហំ​អេក្រង់ចន្លោះ​ពី​ 4-inch ទៅ 5-inch ​។ ទូរស័ព្ទ​នោះ​នឹង​មាន​តួ​ធ្វើ​ពី​លោកហធាតុ​ មាន​បំពាក់​ដោយ​ UltraPixel Camera ដំណើរការដោយ Windows Phone 8 GDR3 និង​​មាន​ Beats Audio ។
សូម​បញ្ជាក់​ គេ​រំពឹង​ថា​ក្រុមហ៊ុន​ HTC នឹង​ចេញ​លក់​ HTC One ជំនាន់​ថ្មី​ជា​នឹង​ Windows Phone 8 នៅ​មុន​បំណាច់ឆ្នាំ២០១៣ នេះ ។ ការ​អះអាង​ខាង​លើ​គឺ​ផ្អែកើ​ប្រភព​ពី Neowin តែ​ប៉ុណ្ណោះ​ព្រោះ​ថា​ក្រុមហ៊ុន​ HTC មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ថា​នឹង​បញ្ចេញ​ HTC One ដែល​តំណើរការ​ដោយ​ Windows Phone 8 ឬ​អត់​នោះ ដូច្នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ HTC One ដំណើរការ​ដោយ​ Windows Phone 8 សូម​ប្រិយមិត្ត​រង់ចាំតាមដាន​ជា​មួយ​ដំណឹង៧ ៕