ហេតុ​ផល​ ៧យ៉ាង​មិន​គួរ​ដំឡើង iOS 7 Beta

6/24/2013 0 Comments A+ a-

បន្ទាប់​ពី​ក្រុមហ៊ុន Apple បាន​ធ្វើ​ការ​ប្រកាស​ដាក់​ចេញ​នូវ​ iOS 7 Beta សម្រាប់​អ្នក​ developers មក​ មាន​មនុស្ស​ជា​ច្រើន​​ក៏​ចង់​ប្រើ និង​ទទួល​បាន​​នូវ​​បទពិសោធន៍​ថ្មី​តាមរយៈ​​ប្រព័ន្ធ​ប្រតិបត្តិ iOS Beta ​នេះ​ផង​ដែរ ។​ ទាំង​​នេះ​ក៏​ព្រោះ​តែ​​ការ​រចនា​ឡើង​​​នៃ iOS 7 ហាក់​មាន​ភាព​ខុស​គ្នា​ដាច់​ពី iOS 6 និង​​មាន​បន្ថែម​ដោយ​ពណ៌​ធម្មតា​ជាតិ​​ចម្រុះ​​យ៉ាង​ស្រស់​ស្អាត​ និង​គួរ​ជា​ទី​ទាក់​ទាញ​ ។
សូម​បញ្ជាក់​ថា ថ្វី​បើ​ក្រុមហ៊ុន Apple បាន​​ដាក់​ចេញ​ iOS 7 Beta សម្រាប់​អ្នក​ developers ដើម្បី​ប្រើ​សាក​ល្បង​តែ​ការ​ប្រើ​សាកល្បង​នោះ​មិន​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​​ស៊េរី​នោះ​ទេ គឺ​ពូក​គេ​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ និង​ត្រូវ​ចំណាយ​​ប្រាក់ $99 ក្នុង​មួយ​ឆ្នាំ​ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​តាម​រយៈ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ ។ យ៉ាង​ណា​មិញ​សម្រាប់​លោក​អ្នក​ដែល​មិន​មែន​ជា​អ្នក developer ហើយ​ចង់​ដំឡើង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 Beta ដោយ​ចិត្ត​ចង់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​តាម​រយៈ​ iOS 7 មុន​ពេល​ដែល​ក្រុមហ៊ុន​ដាក់​ចេញ​ប្រើ​ជា​ផ្លូវ​ការណ៍​ ​សូម​​​អាន​​ពី​ហេតុ​ផល​មួយ​ចំនួន​​​ដែល​អ្នក​មិន​គួរ​ដំឡើង​​​នូវ​​​​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 Beta នេះ ។
App Compatibility :
តាម​សេចក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ iOS 7 គឺ​មិន​មាន​​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដំណើរការ​ជា​មួយ​នឹង​ Apps ​មួយ​ចំនួន​នោះ​ទេ ហើយ​អ្នក developers ​​ក៏​មិន​អាច update ​នូវ ​apps ​របស់​ពួក​គេ​ផង​ដែរ​ រហូត​ដល់​ពេល​ដែល​ កំណែ GM នៃ iOS 7 ត្រូវ​បាន​​ដាក់​ចេញ​ជា​ផ្លូវ​ការ នា​ខែ​កញ្ញា ។
Bugs :
មាន​ bugs ជា​ច្រើន​កំពុង​​ត្រូវ​បាន​គេ​រាយការណ៍ ​បូក​រួម​ទាំង​​ស្តុក​ apps ​ការ​បណ្ដាល​ឲ្យ​រង​ទង្គិច​ ឬ​ reboot នៅ​​​​ក្នុង​ពេល​ផ្សេងៗ​គ្នា ។ ចំពោះ​បញ្ហា​ទាំង​នេះ​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន Apple រក​នូវ​​ដំណោះ​ស្រាយ និង​ធ្វើ​​ការ​ជួស​ជុល​ពួក​វា​មុន​ពេល​ដាក់​ចេញ​ជា​សាធារណៈ ។
Downgrade Issues :
បន្ទាប់​ពី​ downgrade ទៅ iOS 6 ​ពី iOS 7 អ្នក​នឹង​មិន​អាច​​ restore នូវ​ទិន្នន័យ​ដែល​បាន​ backup ពី iOS 7 បាន​​ឡើយ ​គឺ​មាន​តែ​ទិន្នន័យ​ backup ចេញ​ពី iOS 6+ ប៉ុណ្ណោះ​ទើប​អាច​ restore បាន ។
Lack of Jailbreak :
មិន​ទាន់​មាន​កម្មវិធី​ណា​មួយ​ដែល​អាច​​ធ្វើ​ការ Jailbreak នូវ iOS 7 ​នៅ​ឡើយ​ទេ​រហូត​ដល់​​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ និង​សាធារណៈ ។
Lack of Support :
ប្រសិន​បើ​យើង​ download នូវ firmware ដោយ​មិន​បាន​ចុះ​ឈ្មោះ​​ជា developer គឺ​វា​នឹង​មិន​អាច​ដំណើរការ​ជា​មួយ​នឹង​កម្មវិធី​ផ្សេងៗ​របស់ Apple ឬ​របស់​ក្រុម​អ្នក developers ​ផ្សេងៗ​នោះ​ទេ ។ ប្រសិន​បើ​មាន​អ្វី​ដែល​មិន​ប្រក្រតី​វា​ក៏​អាច​ហេតុ​ដែល​​បណ្ដាល​ឲ្យ​បាត់​បង់​នូវ​ឧបករណ៍​របស់​យើង​ផង​ដែរ ។
Not Optimized :
ជា​ការ​ពិត​ណាស់​ចំពោះ​ការ​ប្រើ​នូវ iOS 7 កំណែ Beta គឺ​មិន​ទាន់​មាន​នូវ​ភាព​ប្រសើរ​នូវ​ឡើយ​ទេ ​ហើយ​​វា​នឹង​មិន​អាច​ប្រសើរ​រហូត​ដល់​ពេល​ដែល​ក្រុមហ៊ុន Apple ​អាច​ទទួល​បាន​នូវ​ព័ត៌មាន​​គ្រប់​គ្រាន់​​ទៅ​នឹង​​​​កំហុស​ទាំង​ឡាយ​ដែល​កើត​មាន ​និង​​​​​ធ្វើ​ការ​ជួស​ជុល​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ ។
Expectations :
សេចក្ដី​សង្ឃឹម​ទុក​ទៅ​នឹង​ iOS 7 មិន​សុទ្ធ​តែ​អ្នក​ប្រើ​គ្រប់​រូប​​មាន​ភាព​​រីករាយ​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ទេ ​ទាំង​នេះ​គឺ​ដោយ​សារ​តែ bugs ជា​ច្រើន​និង​​កង្វះ​ខាត​នៃ​ល្បឿន ក៏​ដូច​ជា​មិន​ទាន់​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​នៅ​ឡើយ ។ យ៉ាង​ណា​មិញ​កំណែ Beta ត្រូវ​បាន​ដាក់​ចេញ​សម្រាប់​តែ​អ្នក developers តែ​ប៉ុណ្ណោះ​ ដូច្នេះ​អ្នក​ឯ​ទៀត​ដែល​​ប្រើ​ប្រាស់​ចាក​ចេញ​ពី​​គោល​ដៅ​ក្នុង​ការ អភិវឌ្ឍ​កម្មវិធី​ ពួក​គេ​នឹង​អាច​ទទួល​នូវ​អារម្មណ៍​នៃ​ការ​ខក​ចិត្ត​ច្រើន ។
iOS 7 នៅ​តែ​​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ថ្មី និង​មាន​ភាព​ក្មេង​ខ្ចី ដូច្នេះ​​ភាព​ច្របូក​ច្របល់​ជា​ច្រើន​​ក៏​កំពុង​តែ​មាន​នូវ​​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ផង​ដែរ ។​ ដោយ​ឡែក​នៅ​ពេល​ដែល​អ្នក​មិន​អាច​រង់​ចាំ​នូវ​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iOS 7 ក្រោយ​កំណែ Beta ​អ្នក​ចាំ​បាច់​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​លាស់​សិន​មុន​ការ​សម្រេច​ចិត្ត​ ៕