ញាំស្វាយត្រីអណ្តែង
ថ្ងៃនេះគេហទំព័រ dumneng7 មានមុខម្ហូបថ្មីមួយទៀតហើយសម្រាប់លោកអ្នកដែលជាស្រ្តីមេផ្ទះ សាកល្បងអនុវត្តទាំងអស់
គ្នា!!
គ្រឿងផ្សំៈ
ត្រីអណ្តែង 1 ខ្ទឹមបារាំង 1 មើមតូច ខ្ទឹមក្រហម 1/2 មើម ស្វាយខ្ចី 1 ផ្លែ ម្ទេស 2គ្រាប់ ក្រូចឆ្មារ 1 ផ្លែ ទឹកត្រី 1 ស្លាបព្រាបាយ ស្ករស 2 ស្លាបព្រាបាយ ម្សៅស៊ុប 1 ស្លាបព្រាបាយ
វិធីធ្វើៈ
1ចិតសំបកស្វាយ ហើយយកស្វាយទៅលាងទឹក សាប់ជាសរសៃតូចៗ។
2.យកត្រីអណ្តែងទៅលាង ហើយទុកឲ្យស្ងួតទឹក។
3.ដាក់ប្រេងឲ្យក្តៅ រួចបំពងត្រីឲ្យស្រួយ។
4.លាយខ្ទឹមបារាំង ទឹកក្រូចឆ្មារ ស្ករស ទឹកត្រី ម្សៅស៊ុប សាប់ស្វាយខ្វី ខ្ទឹមក្រហម ម្ទេស ស្លឹកខ្ទឹម ហើយលាយចូលគ្នា៕
Resource by : khmerstation.com
Resource by : khmerstation.com

