ទទួលទានទឹកផ្លែឈើ មួយកែវ បន្ទាប់ពីរួមដំណេក ល្អបំផុតសម្រាប់ស្ត្រី
ការពិសោធថ្មីបំផុត របស់មហា វិទ្យាល័យ កាលីហ្វ័រញ្ញ៉ា សហរដ្ឋ អាមេរិក បានឱ្យដឹងថា ទទួលទាន ទឹកផ្លែឈើមួយកែវ បន្ទាប់ពីការ រួមដំណេក នឹងជួយឱ្យ ស្ត្រីទប់ស្កាត់ ការរលាក និង ឆ្លងរោគ ផ្លូវទឹកមូត្រ ។
ការពិសោធនោះបានបង្ហាញថា ទំនាក់ទំនង ផ្លូវភេទ គឺជាមូលហេតុ នាំឱ្យមានការ កើនឡើងនៃ ជំងឺរលាក ប្រដាប់ភេទ និង រលាក ប្លោកនោម ចំពោះស្ត្រី ។ ជាមួយនឹង កម្រិតនៃការ រួមភេទ ៣ ដងក្នុងមួយ សប្តាហ៍ គឺមានស្ត្រី ចំនួន ៥០ ភាគរយត្រូវ ប្រឈមនឹង ឱកាសនៃ ការ រលាក និង ឆ្លងរោគ ផ្លូវទឹកនោម ។
ទោះជាយ៉ាងណាក៏ដោយ ចំនួនខាងលើ អាចត្រូវបាន កែសម្រួល ដោយការ ទទួលទានទឹក ផ្លែឈើ ស្រស់មួយកែវ ជារៀងរាល់ពេល ក្រោយការ រួមភេទ ។ តាមយោបល់ ពីអ្នក ជំនាញការ ផ្នែក សុខភាព ស្ត្រីគួរទទួលទាន ទឹកផ្លែឈើ ស្រស់ ដែលមិន បាច់ដាក់ស្ករ ទើបជាការ ប្រសើរ ។ ទឹកផ្លែឈើ ដែលគួរ ទទួលទាន មានដូចជា ទឹកក្រូច ពោធិ៍សាត់កៀប ទឹកប៉ោមកៀប និង ទឹកត្រសក់ ស្រូវកៀប ឬ ទឹកកៀប ពីបន្លែ ដូចជា ត្រចៀកក្រាញ្ញ់ ជាដើម ។
ក្រុមអ្នកពិសោធ បានរកឃើញថា ក្រោយពីការ រួមភេទ រាល់លើក ស្ត្រីមានទម្លាប់ ទទួលទានទឹក ផ្លែ ឈើកៀប មួយកែវគឺ កម្រិតនៃ ឱកាសរលាក និង ឆ្លងរោគ ចំពោះផ្លូវ ទឹកមូត្រ ទាបជាង ៣៤ ភាគរយ បើធៀបនឹងស្ត្រីដែល មិនមានទម្លាប់ ឬ មិនចូលចិត្ត ទទួលទាន បែបនេះ ។
ក្រុមអ្នកពិសោធ បានបក ស្រាយថា សម្ពាធដែល កើតឡើងក្នុង អំឡុងពេល រួមភេទ រវាងបុរស និង ស្ត្រីគឺងាយនឹង ធ្វើឱ្យផ្លូវ តម្រងនោម របស់ស្ត្រី ត្រូវរងរបួស ដែលជា ឱកាសល្អ ចំពោះពពួក មេរោគ នៅជុំវិញនោះ វាយសម្រុក ចូលទៅ ផ្នែកខាងក្នុង នៃប្លោកនោម ។ មេរោគ ទាំងនេះ ជាទូទៅមាន នៅក្នុងប្រដាប់ ភេទរបស់ស្ត្រី ហើយនៅពេល រួមភេទ មេរោគ ទាំងនេះ នឹងត្រូវបាន រុញច្រាន ទៅកៀកនឹង មាត់ផ្លូវ ទឹកមូត្រ របស់ស្ត្រី ។ ប្រសិន រួមភេទ ច្រើនដងពេក វាអាច នឹងធ្វើឱ្យ ប្រព័ន្ធ ការពារ ប្លោកនោម ត្រូវចុះខ្សោយ ។ បែបនេះ អត្រានៃ ការ រលាក និង ឆ្លងរោគ កាន់តែមាន កម្រិតខ្ពស់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។
ប៉ុន្តែប្រសិនបើស្ត្រី ទទួលទានទឹក ផ្លែឈើ ញ្ញឹកញ្ញាប់ នោះជាតិ អាស៊ីដរបស់ ផ្លែឈើ អាចជួយកាត់ បន្ថយចំនួន មេរោគដែល បង្កគ្រោះថ្នាក់ ចំពោះផ្លូវនោម ។ ដូច្នេះឱកាស ឆ្លងរោគផ្លូវ ទឹកមូត្រ នឹងត្រូវ បានកាត់បន្ថយ ។
ការពិសោធនេះក៏បាន ឱ្យដឹងផង ដែរថា ការទទួលទាន ផ្លែឈើដែល មានជាតិជូរ ឬ ទទួលទាន ទឹកផ្លែឈើ ដែល មានកម្រិត ជាតិ អាស៊ីដខ្ពស់ ក៏ជួយទប់ស្កាត់ គ្រោះថ្នាក់នៃ ការរលាក និង ឆ្លងរោគ ផ្លូវទឹកមូត្រ របស់ស្ត្រី ។ ក្រៅពីនេះ ស្ត្រីដែល ទទួលទាន ទឹក ដោះគោជូរ នៅ រៀងរាល់ ក្រោយពេល រួមភេទ ឬ ទទួលទាន ច្រើនជាង ៣ ដងក្នុងមួយ សប្តាហ៍ ក៏អាចជួយ ទប់ស្កាត់ ការរលាក និង ឆ្លងរោគផ្លូវ ទឹកមូត្រ ផងដែរ ៕
Resource by : camnews.org

