Showing posts with label Trip. Show all posts
Showing posts with label Trip. Show all posts

តាតៃ ​បង្អួត​សម្រស់​លើ​គេហទំព័រ​ដ៏​ល្បី​​ក្នុង​លោក

កោះកុង​ជា​ខេត្ត​​មាន​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​មួយ​របស់​កម្ពុជា ដែល​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​​ជា​ច្រើន​កន្លែង។ ក្នុង​ចំណោម​នោះ រមណីយដ្ឋាន​អេកូទេសចរណ៍​​​តាតៃ ក៏​ជា​តំបន់​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ច្រើន​ផង​ដែរ។ ដោយ​សារ​តែ​ភាព​ល្បី​រន្ទឺ​នៃ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ បាន​ធ្វើ​ឲ្យ​តាតៃ លេច​មុខ​លើ​គេហទំព័រ​ល្បីៗ​ក្នុង​លោក​ជា​ច្រើន។ ជាក់ស្ដែង ដូច​ជា​​គេហទំព័រ​ដ៏​ល្បី​ Daily Mail ជា​ដើម ​ក៏​បាន​ចុះ​ផ្សាយ​លើក​សរសើរ​​ពី​ទិដ្ឋភាព​តាតៃ​ដែរ កាល​ពី​​ម្សិលមិញ​នេះ។

tatai

គេហទំព័រ​​របស់​អង់គ្លេស​នេះ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ផ្ទះ​អណ្ដែត​ទឹក​លើ​ស្ទឹង​តាតៃ និង​សម្រស់​ដ៏​ស្រស់​បំព្រង​ប្រៀប​ដូច​ឋានសួគ៌​សម្រាប់​អ្នក​ស្រលាញ់​ធម្មជាតិ។ ចង់​ដឹង​ច្បាស់​ សូម​មើល​រូបភាព​ខាង​ក្រោម៖

1

2

3

4

5

6

7

8

9

10

11

12

 ដោយ៖ សុខ សុវត្ថិ


ទស្សនា​ឆ្នេរ​ខ្សាច់​ដ៏​ អស្ចារ្យ​នៅ​អង់គ្លេស​ ដែល​កម្រ​មាន​អ្នក​ទៅ​ដល់

បើ​និយាយ​ពី​ទី​កន្លែង​ដែល​មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស និង​ទឹក​សមុទ្រ​ថ្លា​ឆ្លុះ​ពណ៌​ខៀវ​ស្រងាត់ ក្នុង​បរិស្ថាន​ធម្មជាតិ ១០០% មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​គិត​ដល់​ឆ្នេរ​ខ្សាច់​នៅ​អាស៊ី ជា​ពិសេស​នៅ​ម៉ាល់ឌីវ។ ក៏​ប៉ុន្តែ​ថ្ងៃ​នេះ​យើង​នឹង​បាន​ឃើញ​ ឆ្នេរ​ខ្សាច់​ដ៏​អស្ចារ្យ​ជា​ច្រើន​ នៅ​អង់គ្លេស​វិញ​ម្ដង។

អ្នក​និពន្ធ Daniel Star បាន​ចំណាយ​ពេល​មួយ​ទសវត្ស​ ដើម្បី​ស្រាវជ្រាវ​ឆ្នេរ​ខ្សាច់​អាថ៌កំបាំង​ជា​ច្រើន​នៅ​ចក្រភព​អង់គ្លេស ហើយ​ក៏​បាន​ចង​ក្រង​ជា​សៀវភៅ​មួយ​ក្បាល​រៀប​រាប់​ពី​សម្រស់​ឆ្នេរ​ខ្សាច់​ទាំង​នោះ។ សៀវភៅ​របស់​គាត់​មាន​ចំណង​ជើង​ថា “ឆ្នេរ​ខ្សាច់​អាថ៌កំបាំង” (Hidden Beaches) ដែល​បាន​បង្ហាញ​នូវ​ឆ្នេរ ឆក ឈូង​សមុទ្រ​ដ៏​ស្រស់​ស្អាត​ពី​គ្រប់​ជ្រុង​នៃ​ប្រទេស​អង់គ្លេស។ ក៏​ប៉ុន្តែ​ដោយ​សារ​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល ពិបាក​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់ ទី​កន្លែង​ដ៏​ស្រស់​ស្អាត​ទាំង​នេះ​មិនសូវ​មាន​អ្នក​បាន​ទៅ​ដល់​ឡើយ។
  
ដើម្បី​ជា​ការ​កម្សាន្ត​អារម្មណ៍​នៅ​ចុង​សប្ដាហ៍​នេះ យើង​​មក​មើល​រូបភាព​មួយ​ចំនួន​ ពី​សៀវភៅ​ឆ្នេរ​ខ្សាច់​អាថ៌កំបាំង​នេះ​ទាំង​អស់​គ្នា​តែ​ម្ដង៖​​

ឈូង​សមុទ្រ​កូន​ភ្នំ​៣ នៅ​ភាគ​ខាង​ជើង​នៃ​ឧបទ្វីប Gower
Three Cliffs Bay is a bay on the south coast of the Gower Peninsula in Swansea, Wales
ឈូង​សមុទ្រ Kingsgate នៅ​ Kent
Kingsgate Bay in Kent
Chapman's Pool in Dorset
អាងទឹក Chapman នៅ Dorset
Beaumont Quay in the parish of Beaumont-cum-Moze, Tendring, Essex
កំពង់ផែ Beaumont នៅ Essex
Port Gaverne in North Cornwall
ឆ្នេរ Port Gaverne នៅ North Cornwall
article-2619938-1D8FE9D500000578-789_964x641
ឈូង​សមុទ្រ​ទឹក​ខៀវ North Gower
Blue Pool at Blue Pool Bay, North Gower, located at the southwestern tip of the Gower Peninsula in Swansea
ឈូង​សមុទ្រ​នៅ Porth Iago
A cove near Porth Iago, located on the Llyn Peninsula West Wales.
ឈូង​សមុទ្រ Kynance នៅ​ឧបទ្វីប Lizard
Kynance Cove, Lizard, Cornwall.
ឆ្នេរ​ខ្សាច់​ Losgaintir នៅ​លើ​កោះ Harris
Losgaintir Sands on the island of Harris, Outer Hebrides
ឈូង​សមុទ្រ​ និង​ឆ្នេរ​ខ្សាច់ នៅ Pembrokeshire
Sandy Bay in Pembrokeshire
បឹង​ទឹក​ខៀវ Abereriddi នៅ Pembrokeshire
Abereiddi Blue Lagoon in Pembrokeshire
ឆ្នេរ​ខ្សាច់​នៅ Crackington Heaven
A beach at Crackington Haven, a coastal village in Cornwall
Isle of Mull ស្ថិត​នៅ​ជាប់​ឆ្នេរ Scotland ភាគ​ខាង​លិច
Isle of Mull, off the west coast of Scotland
ឆ្នេរ Exmoor
Azure beauty
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail


រមណីយដ្ឋានធម្មជាតិ ដ៏ទាក់ទាញ ពោរពេញដោយទេសភាព ដ៏ស្រស់ត្រកាល បារាយណ៍អណ្តែត

មណីយដ្ឋានបារាយណ៍អណ្តែត គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត ពោរពេញទៅទេសភាពដ៏ស្រស់ត្រកាល ដែល​មាន​ទីតាំង​នៅ​ភូមិ​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​ព្រៃវែង ចម្ងាយ​បី​គីឡូម៉ែត្រ នៅ​ខាងលិច​ទី​រួម​ខេត្ត​ព្រៃវែង​។
រមណីដ្ឋាន​នេះ មាន​ភ្នំ​នៅ​កណ្តាលវាល មាន​ដើមឈើ​ធំៗ​ព័ទ្ធជុំវិញ ហើយ​អ្នកភូមិ​មានជំនឿថា បារាយណ៍​អណ្តែត គឺជា​កន្លែង​ស័ក្តិសិទ្ធិ ដែល​យើង​អាច​ធ្វើ​ការស្បថ និង​បួងសួង​ផ្សេងៗ​បាន​ទៀត​ផង​។ ភ្លេងពិណពាទ្យ ជាធម្មតា​ត្រូវបាន​គេ​ប្រគុំ​ថ្វាយ​អ្នកតា​រៀង​រាល់​ថ្ងៃសីល ថ្ងៃបុណ្យ ឬ​ថ្ងៃ​អាទិត្យ​ដើម្បី​សុំ​ទឹកភ្លៀង និង​សេចក្តីសុខ​៕
សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia

អំពែភ្នំ រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ដែលខ្មែរទាំងក្នុង និងក្រៅស្រុកចូលចិត្តមកកម្សាន្ត

ខេត្តកំពង់ស្ពឺ ៖ អំពែភ្នំទ្រនំវាសនាចារពីបុព្វពេរ ថ្ងៃបាក់រសៀលជ្រាលជ្រេរបង បំពេរអូនក្រោមដើមជ្រៃ យើងនាំគ្នាឡើងជិះដំរី ខំវេញក្រងកំរងនិស្ស័យ សង្ឃឹមគ្មានថ្ងៃព្រាត់ឡើយ។ នៅពេលដែលនឹកដល់បទចំរៀងនេះ ធ្វើឱ្យយើងនឹកឃើញ ដល់រមណីយដ្ឋានមួយនោះ គឺរមណីយដ្ឋានអំពែភ្នំ ជារមណីយដ្ឋានវប្បធម៌ធ្មមជាតិ ដែលភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកចូលចិត្តនាំគ្នាទៅកម្សាន្ត នៅទីនោះព្រោះតែទីនោះមាន ធាតុអាកាសល្អបរិសុទ្ធ ។
រមណីយដ្ឋាននេះ ស្ថិតក្នុងភូមិសាស្រ្តភូមិតាំងទន្លេ និងភូមិអំពែភ្នំ បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុនឯកជន តែក៏ស្ថិតក្រោមការគ្រប់គ្រង របស់មន្ទីរទេសចរដែរ។ ហើយអ្វីដែលឱ្យគេស្គាល់ និងល្បីល្បាញរបស់ខេត្តកំពង់ស្ពឺ គឺតាមរយះស្ករត្នោត កាលពីទសវត្សមុនពេល ដែលគេនិយាយពីខេត្តកំពង់ស្ពឺ គេតែងនឹកដល់រមណីយដ្ឋានមួយ ដែលស្ថិតនៅជាប់មាត់ស្ទឹង ព្រែកត្នោតនោះ គឺរមណីយដ្ឋានអំពែភ្នំនេះឯង។
បើយើងធ្វើដំណើរ ពីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ ចំងាយ៤៥គីឡូម៉ែត្រ មកដល់មុខមន្ទីរអប់រំខេត្ត បត់ឆ្វេងចូលទៅក្នុងចំងាយ២គីឡូម៉ែត្រ រមណីយដ្ឋាននេះ ជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិ។ ចំណុចដែលទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅទីនេះដោយ សារតែរមណីយដ្ឋានមួយនេះ មានម្លប់ឈើត្រឈឹងត្រឈៃមាន កន្លែងសំរាប់ឱ្យភ្ញៀវអង្គុយកម្សាន្ត នៅអែបមាត់ទឹក។ ហើយអ្វីដែលអ្នកទេសចរ សប្បាយរីករាយនោះ គឺដោយសារតែពួកគេ អាចមុជទឹកស្ទឹងលេង នៅរដូវប្រាំងហើយទឹកដ៏ត្រជាក់ ដែលហូរធ្លាក់មកពីស្ទឹងព្រែកត្នោត ផ្នែកខាងលើធ្វើឱ្យ អ្នកមុជទឹកមានអារម្មណ៏ជ្រះថ្លា សប្បាយរីករាយអ្នកខ្លះក៏រត់ប្រ ឡែងគ្នាតាមឆ្នេរខ្សាច់សក្បុស ជាពិសេសរមណីយដ្ឋានអំពែភ្នំ មានស្ពានយោលភ្ជាប់ពីត្រើយម្ខាង ទៅត្រើយម្ខាងកាត់ស្ទឹងសំរាប់ឱ្យ ភ្ញៀងឆ្លងកម្សាន្តទៅមក យ៉ាងសប្បាយរីករាយ។
ពេលដែលទៅដល់ទីនោះ អ្នកទេសចរគ្រប់គ្នាតែងលាន់ មាត់ថាការមកកម្សាន្តនៅទីនេះ ហាក់បីដូចជាបានធូរស្បើយ ពីអារម្មណ៏តានតឹងទាំងឡាយ ហើយបើយើងឆ្លងទៅត្រើយខាងត្បូង ពេលដែលយើងឈប់សំរាកពេល នោះយើងនឹងបានឃើញវត្តមួយ ឈ្មោះថាវត្តអំពែរភ្នំ ទីនោះមានសត្វស្វាជា ច្រើនដែលរស់នៅលើដើមឈើធំៗ ក្នុងបរិវេណវត្តអំពែភ្នំនេះ។
ជាពិសេស ពេលដែលយើងទៅដល់ គឺពពួកសត្វស្វាទាំងនោះ នាំគ្នាមកជិតដើម្បីរង់ចាំ ឱ្យយើងបោះចំណីឱ្យសុី។ នៅទីនេះមានតូបអែបជាប់មាត់ស្ទឹង ទាំងត្រើយខាងជើង និងខាងត្បូង តំរៀបគ្នាជាជួរតាមមាត់ស្ទឹង សំរាប់អោយភ្ញៀវទេសចរអង្គុយកម្សាន្ត ហើយក៏មានសេវាកម្មលក់បាយម្ហូប មានតំលៃសមរម្យទៀតផង។
ជួបជាមួយអ្នកយកព័ត៌មាន កោះសន្តិភាព បងប្អូនអ្នកលក់បាយ និងម្ហូបនៅរមណីយដ្ឋានមួយនេះ បានលើកឡើងថា ក្នុងមួយថ្ងៃពួកគាត់អាចរកប្រាក់ចំណូល ចាប់ពី៦០មុឺនទៅ៨០មុឺនរៀល ហើយចំពោះរដូវបុណ្យ និងថ្ងៃឈប់សំរាកវិញ កាលណាមានភ្ញៀវមកកម្សាន្តច្រើនពួក គាត់ក៏លក់ដាច់បានប្រាក់ចំណូល កើនទៅតាមនោះដែរ អាចនិយាយបានថា ចាប់ពី១០០០០០០មុឺនទៅ១៥០០០០០លានរៀល ឬលើសនេះក៏មាន។
ក្រុមអ្នកទេសចររអ៌ូរទាំថា ពេលខ្លះពពួកសត្វស្វាបានបង្កការអុកឡុក ដូចជាមកឆក់យកនំចំណី ឬរបស់របរអ្វីផ្សេងៗ តែទោះជាយ៉ាងនេះក្តី ក៏អ្នកខ្លះលើកឡើងថានេះមិនមែនជា បញ្ហាចោទនោះទេត្បិតសត្វ គឺវារស់ទៅតាមធម្មជាតិរបស់វា អ្នកណាៗក៏ដឹងថាសត្វស្វា វារបិុលរប៉ូចបន្តិចហើយ។ តែទោះជាទោះជាយ៉ាងនេះក្តី ក៏ខាងមន្ទីរបានចុះធ្វើការត្រួត ពិនិត្យនិងចាប់សត្វស្វាទាំងនោះ បានចំនួន០៥ក្បាល(ធំៗនិងកាច) និងបានប្រគល់ទៅឱ្យ ជំនាញរដ្ឋបាលព្រៃឈើ ទទួលយកទៅព្រលែង នៅរមណីយដ្ឋានភ្នំតាម៉ៅ។
លោកកេត សុខុម ប្រធានមន្ទីរទេសចរខេត្ត បានឱ្យដឹងថាឆ្នាំនេះមិនថារដូវបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំទេ គឺភ្ញៀវទេសចរមានការកើនឡើង ជាងឆ្នាំមុន។ ដោយលោកបន្តថា ចំណូលបានមកពីវិស័យទេសចរកើនឡើង នេះបើយើងធ្វើការប្រៀបធៀប ឆ្នាំ២០១៣ និងពាក់កណ្តាលឆ្នាំ២០១៤៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

ឋានសួគ៌កប់ពពក ព័ទ្ធជុំវិញដោយព្រៃឈើបៃតងខៀវស្រងាត់ ដ៏ស្រស់បំព្រង

ភ្នំ Tianzi គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ត្រកាល ពោរពេញទៅដោយទស្សនីយភាព
ដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Zhangjiajie ក្នុងខេត្ត Hunan ប្រទេសចិន។

ភ្នំ Tianzi ផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត នៅលើកំពូលភ្នំ  ដោយមានកំពូលភ្នំនិមួយៗ  ដុះដេញគ្នា
ជាជួរៗ  ដោយមានរុក្ខបៃតង និង ព្រៃឈើច្រើនដុះនៅលើពី  បង្កើតបានជាទស្សនីយភាពមួយដ៏
គួរឱ្យចាប់អារម្មណ៍។ ភ្នំ Tianzi គ្របដណ្តប់នៅលើផ្ទៃដីចំនួន  ៦៧គីឡូម៉ែត្រការ៉េ និង មានកម្ពស់
១,២៦២ម៉ែត្រ ពិតជារន្ធត់ ប្រសិនបើអ្នកឈរនៅលើកំពូលភ្នំហើយសម្លឹងមើលចុះមកខាងក្រោម។

ភ្ញៀវទេសចរ អាចធ្វើដំណើរកម្សាន្ត នៅលើភ្នំនេះ ដោយរថយន្ត ជិះទូក និងការជិះកន្រ្តក់ខ្សែកាប
ដើម្បីទស្សនា នូវទិដ្ឋភាពដ៏ស្រស់ស្អាត ដូចជាឋានសួគ៌ នៅជុំវិញតំបន់នេះ៕ 

សូមទស្សនា រូបភាព ខាងក្រោម




































3





ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ boomsbeat