តាតៃ ​បង្អួត​សម្រស់​លើ​គេហទំព័រ​ដ៏​ល្បី​​ក្នុង​លោក

11/28/2014 0 Comments A+ a-

កោះកុង​ជា​ខេត្ត​​មាន​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​មួយ​របស់​កម្ពុជា ដែល​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​​ជា​ច្រើន​កន្លែង។ ក្នុង​ចំណោម​នោះ រមណីយដ្ឋាន​អេកូទេសចរណ៍​​​តាតៃ ក៏​ជា​តំបន់​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ច្រើន​ផង​ដែរ។ ដោយ​សារ​តែ​ភាព​ល្បី​រន្ទឺ​នៃ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ បាន​ធ្វើ​ឲ្យ​តាតៃ លេច​មុខ​លើ​គេហទំព័រ​ល្បីៗ​ក្នុង​លោក​ជា​ច្រើន។ ជាក់ស្ដែង ដូច​ជា​​គេហទំព័រ​ដ៏​ល្បី​ Daily Mail ជា​ដើម ​ក៏​បាន​ចុះ​ផ្សាយ​លើក​សរសើរ​​ពី​ទិដ្ឋភាព​តាតៃ​ដែរ កាល​ពី​​ម្សិលមិញ​នេះ។

tatai

គេហទំព័រ​​របស់​អង់គ្លេស​នេះ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ផ្ទះ​អណ្ដែត​ទឹក​លើ​ស្ទឹង​តាតៃ និង​សម្រស់​ដ៏​ស្រស់​បំព្រង​ប្រៀប​ដូច​ឋានសួគ៌​សម្រាប់​អ្នក​ស្រលាញ់​ធម្មជាតិ។ ចង់​ដឹង​ច្បាស់​ សូម​មើល​រូបភាព​ខាង​ក្រោម៖

1

2

3

4

5

6

7

8

9

10

11

12

 ដោយ៖ សុខ សុវត្ថិ