មេរោគComputer ចាស់មួយតែសមត្ថភាពមិនបាច់និយាយ!!!
ក្រុមហ៊ុនដឹកមុខគេមួយផ្នែកសន្ដិសុខកុំព្យូទ័រនិយាយថា ខ្លួនបានរកឃើញបំណែកកម្មវិធីកុំព្យូទ័រ ឬវីរុសដ៏ស្មុគ្រស្មាញ និងសាហាវជាងគេបំផុតមួយដែលពួកគេមិនដែលប្រទះឃើញនៅក្នុងចំណោម បណ្ដាកម្មវិធីស្មុគ្រស្មាញដទៃទៀត។
ក្រុមហ៊ុនសន្ដិសុខបច្ចេកវិទ្យា Symantec និយាយថា វីរុសនេះទំនងជាបានបង្កើតឡើងដោយរដ្ឋាភិបាលមួយ ហើយត្រូវគេប្រើអស់ពេល៦ឆ្នាំទៅហើយដើម្បីបញ្រ្ជៀបទៅក្នុងគោលដៅ នានានៅទូទាំងពិភពលោក។
នៅពេលកម្មវិធីនេះត្រូវបានដំឡើង នៅក្នុងកុំព្យូទ័ររួចហើយនោះ វានឹងមានសមត្ថភាពអាចផ្ដិតរូបអេក្រង់, លួចលេខសម្ងាត់ និងស្រង់មកវិញនូវឯកសារកុំព្យូទ័រដែលគេបានលុបចេញទៅហើយនោះ។
អ្នកជំនាញទើបរកឃើញវីរុសកុំព្យូទ័រចាស់បង្កើតឡើងដោយរដ្ឋាភិបាលមួយ (Credit: ABC)