អាជ្ញាធរយោធាថៃចេញយុទ្ធនាការបង្រ្កាបបញ្ហាពុករលួយក្នុងជួរមន្រ្ដីធំៗ
ជនស៊ីវិល៥នាក់ថែមទៀតត្រូវអាជ្ញាធរថៃចាប់ខ្លួនដែលជាផ្នែកមួយនៃ ការស៊ើបអង្កេតលើបញ្ហាពុករលួយដ៏ធំមួយនៅក្នុងបណ្ដាញមន្រ្ដី ប៉ូលិសជាន់ខ្ពស់របស់ថៃ។ ការចាប់ចុងក្រោយនេះធ្វើឲ្យចំនួនមនុស្សពាក់ព័ន្ធនឹងរឿងអាស្រូវ ពុករលួយបានឡើងដល់១៧នាក់។
ការស៊ើបអង្កេតដ៏កម្រទៅលើមេដឹកនាំប៉ូលិសជាន់ខ្ពស់បែបនេះបាន នាំឲ្យមានការបាត់បង់អំណាចមន្រ្ដីជាន់ខ្ពស់៣នាក់រួចទៅហើយ ដោយអាជ្ញាធរបានដាក់បទចោទលើមន្រ្ដី៣នាក់នោះដោយប្រើច្បាប់ការ ពារព្រះមហាក្សត្រពីការបរិហារកេរ្ដិ៍។
ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍មកថា មន្រ្ដីធំៗ៣នាក់នោះមានលោក Pongpat Chayapun ប្រធានការិយាល័យស៊ើបអង្កេតមជ្ឈិម, លោក Kowit Vongrongrot អនុប្រធាន និងលោក Boonsueb Praituen មេប៉ូលិសជើងទឹក ក៏បានរងការចោទប្រកាន់ផងដែរអំពីរឿងរលួយដែលបានធ្វើឲ្យពួកគេ មានទ្រព្យសម្បត្ដិច្រើន។
លោកអនុសេនីយ៍ទោ Prawut Thavornsiri អ្នកនាំពាក្យនគរបាលជាតិថៃបាននិយាយថា ជនស៊ីវិល៥នាក់ទៀតក៏ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីម្សិលមិញ ជាផ្នែកមួយនៃការស៊ើបអង្កេតទូលំទូលាយ។ ប៉ុន្ដែអ្នកទាំង៥នាក់នោះមិនទាន់បានរងបទចោទបរិហារកេរ្ដិ៍ព្រះ មហាក្សត្រថៃនៅឡើយទេ៕ ប្រភពៈ radioaustralia