Showing posts with label Foods. Show all posts
Showing posts with label Foods. Show all posts

វិធីធ្វើ​ឆាក្តាម​ថ្មម្រេចខ្ចី

វិធី​​ធ្វើ​​ឆា​​ក្តាម​​ថ្ម​​ដែល​​ខ្ញុំ​​រៀន​​នៅ​ពេល​​ឈរ​​មើល​​គេ​​ឆា​អោយ​​នៅ​​ក្នុង​​ផ្សា​រ​លើ​​ ក្រុង​​ព្រះ​​សី​ហនុ​  រួច​​ហើយ​​ក៏​​យក​​មក​​អ​នុ​វត្ត​​តាម​​ទើប​​ចេញ​​បាន​​មួយ​​ចាន​​ដូច​​ក្នុង​​រូប​​ខាង​​លើ​។ ​មើល​​ទៅ​​ដូច​​ជា​​គោក​​បន្តិច​ សំរាប​អ្នក​​ចូល​​ចិត្ត​ឆា​​ដែល​​មាន​​ទឹក​ឆា​​ ប៉ុន្តែ​​នៅ​ពេល​​ចំអិន​​គ្រាន់​​តែ​​ថែម​​ទឹក​អោយ​​ច្រើន​បន្តិច​​ទៅ​​ជា​ការ​​ស្រេច​​ហើយ​។​

គ្រឿង​​ផ្សំ​
ក្តាម​​ថ្ម​
ម្រេច​​ខ្ចី ​ស្លឹក​​ខ្ទឹម​
អំបិល ​ ស្ករ​ ​ ទឹក​ត្រី(​មិន​​បាច់​​ប្រើ​​ក៏​បាន​)  ប្រេង​ឆា​ ​ ប្រេង​​ខ្យង​  ម្រេច​

របៀប​​ចំអិន​
​លាង​​ក្តាម​​អោយ​ស្អាត​។ បក​​ស្នូក​ចេញ​   ដក​​ស្រកី​​ចេញ​អោយ​​ស្អាត​រួច​​កាត់​ក្តាម​​មួយ​​ជា​​បួន។​ ដំ​​បំ​បែក​​សំ​បក​​ដង្កៀប​ដើម្បី​​ងាយ​បរិភោគ​។ លាង​​ម្រេច​​ខ្ចី ​និង​​ស្លឹក​​ខ្ទឹម​។
យក​​ក្តាម​ទៅ​​ចំហុយ​ ប្រមាណ​​៥​​នាទី​។​
លាយ​​គ្រឿង​ អំបិល​  ស្ករ​ ​ ទឹ​កត្រី​  ប្រេង​​ខ្យង​ រួច​ភ្លក្ស​​មើល​​អោយ​​មាន​​រស​ជាតិ​​ប្រៃ​ផ្អែម​​ច្បាស់​។
កាត់​ស្លឹក​​ខ្ទឹម​រាង​​វែងៗ​​បន្តិច​
ដាក់​​ប្រេង​​ឆា​​ចូល​​ខ្ទះ​ (ច្រើន​​បន្តិច​) ទុក​​អោយ​​ក្តៅ​ដាក់​ម្រេច​​ខ្ចី​​ចូល ​ រួច​​ចាក់​​គ្រឿង​​ដែល​​លាយ​​ចូល​​ ឆា​​ត្រលប់​​ចុះ​​ឡើង​ពី​រ​​បី​ត្រលប់  ​ចាក់​​​ក្តាម​​ដែល​​ចំហុយ​​រួច​ចូល ​ដាក់​​ទឹក​​បន្តិច​ឆា​​អោយ​ចូល​​គ្រឿង​​សព្វ ​រួច​​ដាក់​​ស្លឹក​​ខ្ទឹម​​ចូល​​ជា​ការ​​ស្រេច៕​