Showing posts with label ពីនេះពីនោះ. Show all posts
Showing posts with label ពីនេះពីនោះ. Show all posts

ត្បូង​ចរណៃ ៧ ពណ៌ ទម្ងន់ ៩ តោន តម្លៃ ៤៩ លាន​ដុល្លារ​

​ថ្មីៗ​នេះ​ក្នុង​ពិ​ព័រ​ណ៌​មួយ​នៅ​ខេត្ត ក្វាង​ស៊ី ប្រទេស​ចិន គេ​បានធ្វើការ​ដាក់តាំង​ដុំ​ត្បូង​ចរណៃ ៧ ពណ៌ ដ៏​កម្រ​ប្រទះ​មាន​ទម្ងន់ ៩ តោន ។ អ្នកជំនាញការ​ត្រួតពិនិត្យ​វាយតម្លៃ​ត្បូងថ្ម​មានតម្លៃ​របស់​ចិន បាន​ប៉ាន់​ស្មានថា ដុំ​ត្បូង​ចរណៃ​នេះ​មានតម្លៃ​ប្រមាណ ៣០០ លាន​យ៉​ន់ (​ប្រមាណ ៤៩ លាន​ដុល្លារ​) ។​
57e8a211-f6dd-4524-a85a-5e55542e6513​ដុំ​ត្បូង​ចរណៃ​មាន​បណ្តោយ ៤,១ ម៉ែត្រ កម្ពស់ ២,២៨ ម៉ែត្រ និង​កម្រាស់ ១ ម៉ែត្រ ។ ពណ៌​គ្របដណ្តប់​របស់​វា​គឺ​ពណ៌​ស រួម​នឹង​ឆ្នូតៗ​មាន​ពណ៌​ខ្មៅ​ក្រហម បៃតង និង​ពណ៌​ដទៃទៀត ។​
​ប្រើ​កែវពង្រីក​មើល​ខាង​ក្នុងនេះ វា​ពន្លេច​ចេញ​នូវ​រូប​ព្រាលៗ​ផ្សេងៗ​ជា​អា​រិ៍ៈ ព្រះពុទ្ធ​, តោ និង​ទិដ្ឋភាព​ព្រះអាទិត្យ​រះ ។​
​តាម​សម្តី​របស់​ម្ចាស់​វា នោះគេ​បាន​រកឃើញ​នៅ​ឆ្នាំ ២០០៧ ហើយ​ត្បូង​ចរណៃ​នេះ​ស្ថិតក្នុង​ស្នូល​នៃ​ផ្ទាំងសិលា​ទម្ងន់​ជាង ២៦ តោន ។ គេ​បាន​ចំណាយពេល ៨ ឆ្នាំ ដើម្បី​ដុះខាត់ ច្នៃ​វា​ឲ្យ​ទៅជា​ដុំ​ត្បូង​ដ៏​ធំ​សម្បើម ។ ប្រសិនបើ​គេ​ផ្តាច់ចេញ នោះ​ទទួលបាន​ដុំ​ពេជ្រ​ជាង ១០០ គ្រាប់ ដែល​តូច ។​
​តាម​អ្នកវិទ្យាសាស្ត្រ វា​មាន​អាយុ​កាលពី ៣០០ លាន ទៅ ១ ពាន់​លាន​ឆ្នាំ ។ គេ​បានដាក់​ឈ្មោះ​ឲ្យ​ដុំ​ត្បូង​ចរណៃ​នេះ​ថាៈ “​ជីវភាព​គ្រប់​ពណ៌​សម្បុរ​” ៕​  អត្ថបទដើមពី: Ksn-News.com  
fdb1773b-98d9-4e01-b51d-8f3ed2d165cbfb8fc2d0-41b6-487d-90a1-7fc288abaa8c                                                                                                                                           


ប្លែកម្យ៉ាងដែរ​! បើ​មិនបាន​ប៉ូលីស​សង្ហារ​ម្នា​ក់មក​ថ្នាក់ថ្នម នារី​ម្នាក់​ស៊ូ​ក្រាញននៀល​ឲ្យ​ឡាន​បុក​ស្លាប់​

យោងតាម​ប្រភពព័ត៌មាន​បរទេស បាន​ឲ្យ​ដឹងថា នារី​ត្រកូល Shi អាយុ ២៧ ឆ្នាំ ម្នាក់ បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ឲ្យ​រថយន្តបុក​ស្លាប់ ដោយ​ដើរមក​អង្គុយ​នៅ​កណ្តាលផ្លូវ​ចរាចរណ៍​កកកុញ​មួយ ស្ថិតនៅ​ទីក្រុងKaohsiung, តៃវ៉ាន់ ។​
​ប៉ូលីស​ប្រុស​ម្នាក់​ដែលមាន​ត្រកូល​ឈ្មោះ Chang បាន​មកដល់​កន្លែងកើតហេតុ បន្ទាប់ពី​ទទួលបាន​ការហៅ​ទូរស័ព្ទ​ពី​សាធារណៈជន ។ នោះ​ពេលនោះ នារី​កំសត់​ស្នេហ៍​រូបនេះ បាន​និយាយថា នាង​កំពុង​កើតទុក្ខ និង​ចង់តែ​សម្លាប់ខ្លួន ។​
​នៅពេល Chang ព្យាយាម​លួងលោម​នាងៗ ក៏បាន​យំ និង​ស្រែក​ខ្លាំងៗ​តែម្តង ។​
​ប៉ុន្តែ ខណៈពេល​ប៉ូលីស​ប្រុស​ម្នាក់ទៀត ឈ្មោះ Tseng Su-ren ដែលមាន​រូបរាង​សង្ហារ​មកដល់​កន្លែងកើតហេតុ​ភ្លាម ស្រាប់តែ​នារី​រូបនេះ​បាន​ក្រោក​ឡើង​យ៉ាង​លឿន ហើយ​ចាប់​ឱប​គាត់​ស្អិតរ​មួ​ត​តែម្តង ។​
​ការផ្លាស់ប្តូរ​អត្ត​ច​រិ​ក​របស់​នារី​រូបនេះ បានធ្វើ​ឲ្យ​លោក Chang និង អ្នកដំណើរ​ទាំងឡាយ ភ្ញាក់ផ្អើល​ជាខ្លាំង នៅ​នាង​ត្រូវបាន​ស្នើ​ឲ្យ​ពន្យល់ ហើយ​នាង​ក៏បាន​និយាយថាៈ “​ដោយសារ​គាត់ (Tseng) សង្ហារ​ជាង​អ្នក (Chang)” ។​
​ពិតជា​គួរ​ឲ្យ​អស់សំណើច​មែន នៅពេលនោះ Chang ក៏បាន​ដកដង្ហើម​ធំ ហើយ​និយាយថា គាត់​មិន​នឹកស្មានថា​ការ​ច្រាន​ការ​លួងលោម​របស់គាត់​ពី​នាង ដោយសារ​រូប​សម្រស់​របស់គាត់​សោះឡើយ ៕​
1422245428-canh-sat-01Img408022537Tseng Su-ren ប៉ូលីសមានរូបរាងសង្ហារ ដែលស្ថិតក្នុងខ្សែភ្នែកនារីប៉ុនប៉ងធ្វើអត្តឃាតឲ្យឡានបុក



ជីវភាព​របស់​កុលសម្ព័ន្ធ​ស៊ីសាច់​ឆៅ​នៅ​ប៉ូល​ខាងជើង​

រយៈពេល​រាប់ពាន់​ឆ្នាំ​កន្លងទៅនេះ ពួក​មនុស្ស​ស្ថិតក្នុង​កុលសម្ព័ន្ធ​នៅ​តំបន់​ប៉ូល ស្ថិតក្នុង​ប្រទេស​រុស្ស៊ី រក្សា​ទំនៀមទម្លាប់​ទទួលទាន​សាច់​ឆៅ​, ផឹក​ឈាម​ស្រស់​របស់​សត្វ ។​
a1Nenets ឬ Samogeds, ជា​កុលសម្ព័ន្ធ​មួយ​នៅ​ប៉ូល​ខាងជើង ចំណុះ​រុស្ស៊ី​
a2​តាម​ស្ថិតិ​ចំនួន​ប្រជាជន​ថ្មី​បំផុត​នៅ​ឆ្នាំ ២០១០ គឺ​ជាង ៤៤.០០០ នាក់ ជនជាតិ Nenets កំពុង​រស់នៅ​សហព័ន្ធរុស្ស៊ី​
a3​ភាគច្រើន​នៃ​ពួកគេ​រស់នៅ​តំបន់​ស្វ័​យ័​ត Nenets និង Yamal
a4​ពួក​កេ​រស់នៅ​សំខាន់​ដោយ​ការចាប់​ត្រី​, ចិញ្ចឹមសត្វ Reindeer, បរបាញ់​
a5​រទេះអូស​ដោយ​សត្វ Reindeer ជា​មធ្យោបាយ​ធ្វើដំណើរ​សំខាន់​របស់​ជនជាតិ Nenets
a6​ទម្លាប់​លេចធ្លោ​របស់​កុលសម្ព័ន្ធ Nenets គឺ​ទទួលទាន​សាច់​ឆៅ​, ផឹក​ឈាម​ស្រស់​
a7​ស្ត្រី​២​នាក់​រៀបចំ​វះ​សត្វព្រៃ​១​ក្បាល​
a8​ពិធី​ទទួលទាន​កណ្តាលវាលរ​បស់​ក្មេងៗ​ជាមួយនឹង​សាច់​ឆៅ និង​ឈាម​ស្រស់​
a9​បុរស​ម្នាក់​ផឹក​ឈាមស​ត្វ Reindeer
​​សម្លៀកបំពាក់​ស្បែក និង​រោមសត្វ ជួយ​ជនជាតិ Nenets ប្រឆាំង​ទប់ទល់​នឹង​អាកាសធាតុ​ដ៏​សែន​ត្រជាក់ នៅ​តំបន់​ប៉ូល​ខាងជើង ៕
                                                                                                                 អត្ថបទដើមពី: Ksn-News.com

លោះ​ព្រលឹង​! នឹង​សត្វ​ចម្លែក​នៅ​ម៉ាឡេស៊ី​ (មានវីដេអូ)

​កម្មករ​ឥណ្ឌូនេស៊ី​១​ក្រុម​បាន​ស្រៀវ​ឆ្អឹងខ្នង ពេល​សម្លឹង​ឃើញ​សត្វ​ចម្លែក​១​ក្បាល នៅក្នុង​ចម្ការ​ដូងប្រេង​របស់​ម៉ាឡេស៊ី កាលពី​ចុង​សប្តាហ៍​កន្លងមក ។​
​តាម​ខ្សែ​វីដេអូ​ឃ្លី​ប​១​បង្ហោះ​ផ្សាយ​លើ Youtube នោះ​ក្រុមកម្មករ​នេះ​បាន​ប្រាប់ថា គេ​ពុំ​អាចសន្និដ្ឋាន​បាន​អំពី​សត្វ​ចម្លែក​ដែល​ខ្លួន​បានឃើញ​ដោយសារ​ភិនភាគ​ខាងក្រៅ​របស់​វា​គឺៈ ពណ៌​ប្រផេះ ត្រចៀក​តូចៗ មាន​ជើង​៤ ក្រ​ញ៉ាំ​មុត ហើយ​គ្មាន​កន្ទុយ ។​
strangecreature_02​កម្មករ​តក់ស្លុត​ពេល​ឃើញ​វា (​រូបៈ Borneo Post)
​កាសែត Borneo Post ដកស្រង់​សម្តី​របស់​កម្មករ​ម្នាក់​ប្រាប់ថាៈ ពួក​ខ្ញុំ​ពិតជា​តក់ស្លុត ។ ក្នុងចំណោម​ពួកយើង​ពុំមាន​អ្នកណា​ធ្លាប់​ឃើញ​វា​ទេ ។ វា​អាចជា​ប្រភេទ​ខ្លាឃ្មុំ​ដ៏​កម្រ​មួយ ។ សត្វ​១​ក្បាល​នោះ បាន​វាយប្រហារ​លើ​ពួកគេ ទើប​ពួកគេ​ព្រួត​គ្នា​វាយ​វា​ដល់​សន្លប់ ។ ពេល​វា​ដឹងខ្លួន​វិញ ក៏​ជា​ពេលដែល​ពួកកម្មករ​ទាំងនេះ ត្រលប់​ទៅធ្វើ​ការ​ក្នុងព្រៃ​វិញ​ដែរ ។ ប៉ុន្តែ ពួកកម្មករ​ពុំបាន​រាយ​ការណ៍​ប្រាប់​ពី​ហេតុការណ៍​នេះ​ដល់​សមត្ថកិច្ច​នៅ​ទីនោះ (​ថ្ងៃទី ៣០ មករា​) ។​
​អ្នកនាំពាក្យ​សម្ព័ន្ធ​រុក្ខកម្ម​រដ្ឋ Sarawak ជឿថា សត្វ​ចម្លែក​នេះ ជា​អម្បូរ​ខ្លាឃ្មុំ​ឆ្កែ កំពុងមាន​ជំងឺ ប្រសិន​ផ្អែក​តាម​លក្ខណៈ​ខាងក្រៅៈ ច្រមុះ​ឡើង​ខ្មៅ ហើយ​ក្រ​ញ៉ាំ​វែងៗ​នោះ​, ហើយដោយ​សារ​វា​ឈឺ​ទើប​ជ្រុះ​រោម​អស់បែប​នេះ ។ រីឯ​មូលហេតុ​នាំ​ឲ្យ​វា​មាន​វត្តមាន​នៅទីនេះ ព្រោះ​ក្បែរៗ​នោះ​ត្រូវ​ទឹក​លិចលង់​អស់ ។​
strangecreature_01strangecreature_03strangecreature_04strangecreature_05strangecreature_06strangecreature_07strangecreature_08strangecreature_09strangecreature_10strangecreature_11strangecreature_12strangecreature_13
ប្រិយមិត្ត​ទស្សនា​ឃ្លី​ប​ទាំងអស់គ្នា​!​
                                                                                                                         អត្ថបទដើមពី: Ksn-News.com


យកម៉ូតូកង់បីទៅភ្ជួរស្រែ!!!!! (Video)

គ្រប់​គ្នា​តែង​តែ​ដឹង​ថា​ម៉ូតូ​កង់​បី​​ ជា​យាន​ជំនិះ​ប្រើប្រាស់​សម្រាប់​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទៅមក​។ ចំណែក​ម៉ូតូ​កង់​បី​កូន​កាត់​ច្នៃ​ចេញ​ពី​គោយន្ត​នេះ​វិញ​ បែរ​ជា​យក​មក​បើក​​ក្នុង​ស្រែ​កាត់​អាចម៍​បំណះ​ធ្វើ​ព្រងើយ។​ ម៉ូតូ​កូន​កាត់​គោយន្ត​នេះ​ជា​ការ​រចនា​ម៉ូដ​និង​បង្កើត​ឡើង​ដោយ​​ក្រុម​កសិករ​ជនជាតិ​ថៃ ​សម្រាប់​ប្រកប​របរ​កសិកម្ម។ ​​មក​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ​ដើម្បី​ឲ្យ​ដឹង​ថា​ម៉ូតូ​កង់​បី​នេះ​ ខ្លាំង​ប៉ុណ្ណា៖

ស្នេហ៍ខុសបំណង ចង.ក សម្លាប់ខ្លួន ទាំងមានផ្ទៃពោះ

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេង មានផ្ទៃពោះម្នាក់ បានដាច់ចិត្តចង.ក ធ្វើអត្តឃាត នៅក្នុងបន្ទប់ផ្ទះជួល ព្រោះមានវិបត្តិស្នេហា ហើយដោយសារតែ ពុំមានអ្នកណាដឹង រហូតដល់សព ជះក្លិនស្អុយ ទើបនាំគ្នាទៅ បើកទ្វារមើល ឃើញស្ត្រីរូបនេះចង.ក ស្លាប់មិនដឹង តាំងពីពេលណា បាត់ទៅហើយ ។ ហេតុការណ៍នេះ ធ្វើឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១១ វិច្ឆិកា នៅក្នុងបន្ទប់ជួល លេខ៣ ដីឡូត៍លេខ៥០២ តាមបណ្តោយ ផ្លូវលេខ៤៤៦ ក្នុងភូមិ៥ ក្រុមទី៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
នារីវ័យក្មេង មានគណនី ហ្វេសប៊ុក Lina Kmeng Lngoung ចង-ក សម្លាប់ខ្លួន ក្នុងផ្ទះជួល
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលម្នាក់ ឱ្យដឹងថា នារីដែលធ្វើអត្តឃាតនេះ ឈ្មោះ លីនណា អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងឫស្សី ឃុំតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមកជួលបន្ទប់ ស្នាក់នៅតែម្នាក់ឯងទេ ។ ការចង.ក សម្លាប់ខ្លួននេះ ពុំមានអ្នកណាម្នាក់ ដឹងថាបានកើតឡើង នៅពេលណាឡើយ ព្រោះស្ត្រីរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ជួល នេះតែម្នាក់ឯង ។ មន្ត្រីរូបនោះបន្តថា មុនពេលមាន ការភ្ញាក់ផ្អើលនេះ មានក្មេងៗមួយក្រុម នាំគ្នារត់លេង នៅខាងមុខបន្ទប់នោះ ក៏បានធុំក្លិនស្អុយប្លែក ភាយចេញពីក្នុងបន្ទប់ ហើយក៏បាន ទៅប្រាប់ចាស់ៗ ដែលនៅជិតនោះ ។ ក្រោយពីក្មេងៗ ប្រាប់ដូច្នោះ ក៏បាននាំគ្នាមកមើល និងយកដៃ ទៅគោះទ្វារក៏របើក និងបានប្រទះឃើញ ស្ត្រីរងគ្រោះចង.ក ជាប់នឹងចម្រឹងបង្អួច ដែលមានសភាព ហើមស្អុយទៅហើយ ។
នៅពេលកម្លាំងមានសមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័យ បានពិនិត្យឃើញថា ស្ត្រីវ័យក្មេងនេះ ពិតជាបានធ្វើ អត្តឃាតចង.ក សម្លាប់ខ្លួន ប្រហែលជា៣ ទៅ៤ថ្ងៃមកហើយ ។ នៅក្នុងបន្ទប់ កើតហេតុនោះ គេបានរកឃើញ មានកូនសៀវភៅ កត់ត្រាតូចមួយ ដែលនាងបាន សរសេររៀបរាប់ថា ការធ្វើអត្តឃាតនេះ ដោយសារតែការ ស្រឡាញ់បុរសម្នាក់ ដែលតែងតែ ភូតកុហក និងបោកប្រាស់នាង និងបានសរសេរចុះ ថ្ងៃទី៩ វិច្ឆិកា ថា នាងបានយកកូន នៅក្នុងផ្ទៃរបស់នាង ទៅជាមួយផងដែរ ថែមទាំងបានផ្តាំ ទៅបុរស ជាទីស្រឡាញ់ នោះថា ឱ្យរស់នៅបាន សុខទៅចុះ ។ ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យ រួចហើយ សពត្រូវបានប្រគល់ ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯ ស្រុកកំណើត ៕

















ផ្តល់សិទ្ធដោយ កោះសន្តិភាព

រថយន្ដក្រុងរិទ្ធិមុន្នីបុក​ជា មួយ​រថ​យន្ត​កុង​តឺ​ន័រ​ បណ្តាលឱ្យ មនុស្ស១២​នាក់​របួស​ធ្ងន់


T-0660ខេត្ត ​កំពង់​ឆ្នាំង​៖​ ​រថ​យន្ត​ក្រុងក្រុម​ហ៊ុន​រិទ្ធ​មុនី​ដឹក​អ្នក​ដំណើរ​បុក​គ្នា​ជាមួយ​រថ​ យន្ត​កុង​តឺ​ន័រ​ ​បណ្តាលឱ្យមនុស្ស១២​នាក់​របួស​ធ្ងន់ ហើយភ្លាមៗនោះ ត្រូវក្រុម​គ្រួសារ​​ និង កម្លាំងសមត្ថកិច្ច ដឹក​ជនរងគ្រោះទាំងនោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ មួយនេះ បានកើតឡើងកាល​ពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ​១២២ និង​១២៣ ស្ថិត​ក្នុង​ភូមិ​សាលា​ឃុំ ឃុំ​ពពេល ស្រុក​បរិ​បូណ៌ ​ខេត្ត​កំពង់​ឆ្នាំង។
​មន្ដ្រីនគរបាលស្រុកបរិបូរណ៍ បាន​ឱ្យ​ដឹង​​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថ​យន្ត​ដឹក​កុង​តឺ​ន័រ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង ​ទៅ​ជើង លុះ​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែរេ​ចង្កូត​មក​​ឆ្វេង​ ដែល​គេ​សង្ស័យ​ថា អ្នក​បើក​បរ​ងងុយ​ដេក​ ហើយ​ងោក​មួយ​ភាំង​ស្រប​ពេល​រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ក្នុង​ទិស​ដៅ​ បញ្ច្រាស​ទិស​គ្នា​មក​ដល់ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​​បុក​ពេញ​ទំហឹង​​បណ្តាល ​ឱ្យ​មាន​អ្នក​របួស​ធ្ងន់​​បែប​នេះ​តែ​ម្តង​។
ជុំវិញគ្រោះថ្នាក់ ចរាចរខាងលើនេះ នាយការិយាល័យចរាចរណ៍ជើងគោក ខេត្ដកំពង់ ឆ្នាំង លោក ជា ប៊ុនធឿន បានឱ្យ ដឹងថា ជនរងគ្រោះ ដែលរងរបួសធ្ងន់ស្រាល មានចំនួន ១២នាក់ ប៉ុន្ដែមិនបណ្ដាលឱ្យ មានអ្នកស្លាប់នោះឡើយ។
លោក ជា ប៊ុនធឿន មិនទាន់បានបញ្ជាក់ ពីមូលហេតុ ពិតប្រាកដ ដែលនាំឱ្យមានគ្រោះ ថ្នាក់ចរាចរ ខាងលើនេះទេ ខណៈ ដែលកម្លាំង សមត្ថកិច្ចជាច្រើននាក់ បាននឹងកំពុងបន្ដជួយ អន្ដរាគមន៍។
ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​​មួយ​ចំនួន​ ត្រូវក្រុម​គ្រួសារ​​ និងកម្លាំងសមត្ថកិច្ចដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ​ខេត្ត​បាត់​ដំបង​ និង​ខ្លះ​ទៀត​ត្រូវ​គេ​ដឹក​ទៅ​មណ្ឌល​សុខ​ភាព​ស្រុក​បរិបូណ៌​ ហើយ​បាន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ឆ្នាំង​បន្ត​ទៀត ​៕
រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​បុក​គ្នា​ជាមួយ​រថ​យន្ត​កុង​តឺន័រ​លើ​ផ្លូវ​ជាតិ​លេខ​៥រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​បុក​គ្នា​ជាមួយ​រថ​យន្ត​កុង​តឺន័រ​លើ​ផ្លូវ​ជាតិ​លេខ​៥T-0657T-0659ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យរថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​បុក​គ្នា​ជាមួយ​រថ​យន្ត​កុង​តឺន័រ​លើ​ផ្លូវ​ជាតិ​លេខ​៥រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​បុក​គ្នា​ជាមួយ​រថ​យន្ត​កុង​តឺន័រ​លើ​ផ្លូវ​ជាតិ​លេខ​៥
ប្រភពពី  Free Press Magazine

ហេតុអ្វីបានជា ខែកុម្ភៈមាន ត្រឹមតែ២៨ថ្ងៃ?


CH-00964ផ្តល់សិទ្ធិដោយ ៖ Lookingtoday.com
តើអ្នកធ្លាប់មានចម្ងល់ទេថា ហេតុអ្វីបានជាខែកុម្ភៈ មានត្រឹមតែ២៨ថ្ងៃលើកលែងតែរយៈពេល៤ឆ្នាំម្តង ដែលមានខែនេះ មានរហូតដល់២៩ថ្ងៃ? ហេតុអ្វីបានជាវាមិនមានរយៈពេលរហូតដល់៣០ថ្ងៃដូចខែដទៃ?
តាមរយៈរឿងព្រេងពីរដែលត្រូវបានដំណាលក្នុងទ្វីបអឺរ៉ុប ដែលអាចឆ្លើយតបនឹងសំណួរខាងលើនេះបាន
តាមរយៈរឿងព្រេងទីមួយបានលើកឡើងពីហេតុផលទាក់ទង នឹងខែកុម្ភៈដែលមានត្រឹមតែ២៨ថ្ងៃ ព្រោះ តែការច្រណែនគ្នា។ លោកAugustus Caesar មានភាពច្រណែននឹងបងប្អូនរបស់ខ្លួន ព្រោះខែកំណើត របស់លោកជាខែសីហា (ខែមួយនេះបានដាក់ឈ្មោះតាមឈ្មោះរបស់លោក គឺ August) មានត្រឹមតែ៣០ថ្ងៃ ចំណែកលោក Julius Caesar បានចាប់កំណើតនៅក្នុងខែកក្កដា (ខែមួយនេះក្រោយមកបានដាក់ឈ្មោះតាមឈ្មោះរបស់លោក គឺខែJuly) មានរហូតដល់៣១ថ្ងៃ។ លោកAugusta បានដកយកថ្ងៃមួយថ្ងៃពីខែកុម្ភៈ មកដាក់ក្នុងខែសីហា។ ហេតុនេះហើយបានជាខែកុម្ភៈ មានត្រឹមតែ២៨ថ្ងៃ លើកលែងតែរយៈពេលបួនឆ្នាំម្តង ដែលខែកុម្ភៈមានរហូតដល់២៩ថ្ងៃ។ ពេលនេះអ្នកនឹងយល់ហើយថា ខែខ្លះមាន៣០ថ្ងៃហើយនៅខែបន្ទាប់ តែងតែមានរយៈពេល៣១ថ្ងៃ លើកលែងតែខែកក្កដា និងខែសីហាដែលមានរហូតដល់៣១ថ្ងៃជាប់គ្នា ដោយ ឡែកខែកុម្ភៈដែលមានត្រឹមតែ២៨ថ្ងៃ។
ដោយឡែករឿងព្រេងទីពីរ បានបង្ហាញថា ជនជាតិរ៉ូម៉ាំងជាជនជាតិដំបូងដែលបានបង្កើតប្រតិទិន។ ប្រតិទិនរបស់ពួកគេក្នុងពេលនោះ មានលក្ខណៈស្រដៀងទៅនឹងប្រតិទិនដែលយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ប៉ុន្តែកាលនោះមិនទាន់មានខែកុម្ភៈ នោះទេ។ ការពិត ក្នុងប្រតិទិនដំបូងមានត្រឹមតែ១០ខែ និងមានចំនួន៣០៤ថ្ងៃ ប៉ុណ្ណោះក្នុងមួយឆ្នាំ។
ក្នុងរឿងព្រេងដដែលបានបន្តថា ព្រះរាជា Numa Pompilius ជាមនុស្សទីមួយដែលបានបន្ថែមខែមករា និងខែកុម្ភៈ ទៅក្នុងឆ្នាំនីមួយៗ ។ ទោះបីជាយ៉ាងនេះក្តី ក្នុងមួយឆ្នាំៗមានត្រឹមតែ៣៥៥ថ្ងៃប៉ុណ្ណោះ ហើយដំណើរវិលជុំ របស់ព្រះខែ ត្រឹមតែ១២ជុំតែប៉ុណ្ណោះ។ ជាអកុសលការបន្ថែមនេះ មិនគ្រប់តាមរយៈពេលនៃដំណើរវិលរបស់ផែនដីជុំវិញព្រះអាទិត្យនៅឡើយទេ ដោយវានៅតែខ្វះរហូតដល់១០ទៅ១១ថ្ងៃ។ ដើម្បីកែតម្រូវបញ្ហានេះ ព្រះរាជាបានបន្ថែមខែមួយទៀតទៅក្នុងឆ្នាំនីមួយ ដែលត្រូវបានគេស្គាល់ថាជាខែ Mercedinus។
ប្រតិទិនថ្មីនេះ មានលក្ខណៈកាន់តែស្រដៀងនឹងបច្ចុប្បន្នជាងលើកមុន ប៉ុន្តែវានៅតែមិនទាន់ស្របតាម ដំណើរវិលរបស់ព្រះច័ន្ទដដែល។ ហេតុនេះ លោក Julius Caesar បានសម្រេចចិត្តមិនខ្វល់ពីប្រតិទិនថ្មី ដោយលោកមិនបានយកខែ Mercedinus ចាត់ចូលក្នុងឆ្នាំនីមួយៗនោះឡើយ។ ផ្ទុយទៅវិញលោកបានកំណត់ខែកុម្ភៈ ត្រឹម២៨ថ្ងៃ លើកលែងតែបួនឆ្នាំម្តងដែលមានរហូតដល់២៩ថ្ងៃ។ ហេតុនេះ ក្នុងប្រតិទិនថ្មីនេះ មានលក្ខណៈពិតប្រាកដគឺ ៣៦៥ថ្ងៃបូកនឹង១/៤ថ្ងៃ ក្នុងមួយឆ្នាំ។
ទាក់ទិននឹងរឿនេះ មានរឿងមួយគួរឲ្យចាប់អារម្មណ៍ ដោយក្នុងរយៈពេលក្រោយមកមានមនុស្ស បានស្នើសុំឲ្យផ្លាស់ប្តូរប្រតិទិនសារជាថ្មី។ ដោយសំណើរនោះបានសុំឲ្យក្នុងមួយឆ្នាំមាន១៣ខែ ហើយក្នុងមួយខែមាន២៨ថ្ងៃ។ បើសិនជាយកតាមការស្នើរនេះ ក្នុងមួយឆ្នាំមាន៣៦៤ថ្ងៃ និងសល់មួយថ្ងៃ សម្រាប់រយៈពេលពីរឆ្នាំម្តង។
តើអ្នកដឹងពីគោលដៅពិតប្រាកដពីបុព្វការីជនរបស់យើងដែរទេថា អ្វីជាគោលដៅពិតប្រាកដនៃការបង្កើត ប្រតិទិនេះ? ការពិតមនុស្សជំនាន់មុនបានប្រើប្រាស់វា ជាមធ្យោបាយមួយសម្រាប់កំណត់ថ្ងៃនៃការធ្វើកសិកម្ម។ ពួកគេប្រើប្រាស់វាដើម្បីកំណត់ថា តើពេលវេលា ឬរដូវកាលណាជាពេលវេលាដែល សមស្របបំផុតសម្រាប់ការដាំដំណាំ៕

មមើ​ទៅ​រួម​រ័ក​​ជាមួយ​​ ប្រុស​ផ្សេង​សង្សារ​តាម​ទាន់

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ស្ត្រី​អូស្ត្រាលី​ម្នាក់​បាន​កើត​អាការៈ​មមើ​រាល់​យប់​។ នាង​តែង​មមើ​ងើប​ដើរ​ចេញ​ពី​គ្រែ​ ដោយ​មិន​ដឹង​ខ្លួន​និង​មិន​ដឹង​ថា​បាន​ទៅ​ទី​ណា​ខ្លះ​។ សង្សារ​របស់​នាង​ដោយ​សារ​តែ​បាត់​នាង​រាល់​យប់​មិន​ឃើញ​ ក៏​បាន​តាម​ដាន​ពី​ក្រោយ​ពេល​នាង​មមើ​។
sleepwalking-sex
រូប​តំណាង​
ពេល​ទៅ​ដល់​ ក៏​បាន​ឮ​សម្លេង​មនុស្ស​កំពុង​រួមភេទ​ជាមួយ​គ្នា​ លុះ​ទៅ​មើល​ឲ្យ​ជិត​ក៏​ឃើញ​ថា​ជា​មិត្ត​ស្រី​របស់​ខ្លួន​សោះ​។ ទម្លាប់​មមើ​ពេល​យប់​បែប​នេះ​ បាន​បន្ត​អស់​ជា​ច្រើន​ខែ​ទម្រាំ​សង្សារ​របស់​នាង​ដឹង​ និង​តាម​ដាន​។ ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ វា​ពិត​ជា​អាច​កើត​មាន​រឿង​មមើ​​ហើយ​ទៅ​រួម​ភេទ​ជាមួយ​អ្នក​ផ្សេង​ដោយ​មិន​ ដឹង​ខ្លួន​បែប​នេះ​មែន​។
ស្ត្រី​ដែល​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នោះ​ បាន​និយាយ​ថា​ នាង​មិន​ដឹង​ថា​នាង​មមើ​ដើរ​ទៅ​ណា​ ឬ​បាន​ធ្វើ​អ្វី​​ខ្លះ​នោះ​ទេ​។ ប៉ុន្តែ​ដោយ​សារ​មាន​សម្បក​ស្រោម​អនាម័យ​នៅ​រាយ​ខាង​ក្រៅ​ផ្ទះ​ទើប​ធ្វើ​ឲ្យ ​គូ​ស្នេហ៍​ទាំង​ពីរ​នាក់​នេះ​ដឹង​រឿង​ និង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ទៀត​ផង​។ ក្រោយ​មក​​ នាង​ក៏​បាន​បញ្ឈប់​អាការៈ​មមើ​បែប​នេះ​បន្ទាប់​ពី​បាន​ទទួល​ការ​ប្រឹក្សា​ ជាមួយ​អ្នក​ជំនាញ​ខាង​បញ្ហា​មមើ​នេះ​៕
ប្រភព៖phnomda