2/03/2015 0 Comments A+ a-

លោះ​ព្រលឹង​! នឹង​សត្វ​ចម្លែក​នៅ​ម៉ាឡេស៊ី​ (មានវីដេអូ)

​កម្មករ​ឥណ្ឌូនេស៊ី​១​ក្រុម​បាន​ស្រៀវ​ឆ្អឹងខ្នង ពេល​សម្លឹង​ឃើញ​សត្វ​ចម្លែក​១​ក្បាល នៅក្នុង​ចម្ការ​ដូងប្រេង​របស់​ម៉ាឡេស៊ី កាលពី​ចុង​សប្តាហ៍​កន្លងមក ។​
​តាម​ខ្សែ​វីដេអូ​ឃ្លី​ប​១​បង្ហោះ​ផ្សាយ​លើ Youtube នោះ​ក្រុមកម្មករ​នេះ​បាន​ប្រាប់ថា គេ​ពុំ​អាចសន្និដ្ឋាន​បាន​អំពី​សត្វ​ចម្លែក​ដែល​ខ្លួន​បានឃើញ​ដោយសារ​ភិនភាគ​ខាងក្រៅ​របស់​វា​គឺៈ ពណ៌​ប្រផេះ ត្រចៀក​តូចៗ មាន​ជើង​៤ ក្រ​ញ៉ាំ​មុត ហើយ​គ្មាន​កន្ទុយ ។​
strangecreature_02​កម្មករ​តក់ស្លុត​ពេល​ឃើញ​វា (​រូបៈ Borneo Post)
​កាសែត Borneo Post ដកស្រង់​សម្តី​របស់​កម្មករ​ម្នាក់​ប្រាប់ថាៈ ពួក​ខ្ញុំ​ពិតជា​តក់ស្លុត ។ ក្នុងចំណោម​ពួកយើង​ពុំមាន​អ្នកណា​ធ្លាប់​ឃើញ​វា​ទេ ។ វា​អាចជា​ប្រភេទ​ខ្លាឃ្មុំ​ដ៏​កម្រ​មួយ ។ សត្វ​១​ក្បាល​នោះ បាន​វាយប្រហារ​លើ​ពួកគេ ទើប​ពួកគេ​ព្រួត​គ្នា​វាយ​វា​ដល់​សន្លប់ ។ ពេល​វា​ដឹងខ្លួន​វិញ ក៏​ជា​ពេលដែល​ពួកកម្មករ​ទាំងនេះ ត្រលប់​ទៅធ្វើ​ការ​ក្នុងព្រៃ​វិញ​ដែរ ។ ប៉ុន្តែ ពួកកម្មករ​ពុំបាន​រាយ​ការណ៍​ប្រាប់​ពី​ហេតុការណ៍​នេះ​ដល់​សមត្ថកិច្ច​នៅ​ទីនោះ (​ថ្ងៃទី ៣០ មករា​) ។​
​អ្នកនាំពាក្យ​សម្ព័ន្ធ​រុក្ខកម្ម​រដ្ឋ Sarawak ជឿថា សត្វ​ចម្លែក​នេះ ជា​អម្បូរ​ខ្លាឃ្មុំ​ឆ្កែ កំពុងមាន​ជំងឺ ប្រសិន​ផ្អែក​តាម​លក្ខណៈ​ខាងក្រៅៈ ច្រមុះ​ឡើង​ខ្មៅ ហើយ​ក្រ​ញ៉ាំ​វែងៗ​នោះ​, ហើយដោយ​សារ​វា​ឈឺ​ទើប​ជ្រុះ​រោម​អស់បែប​នេះ ។ រីឯ​មូលហេតុ​នាំ​ឲ្យ​វា​មាន​វត្តមាន​នៅទីនេះ ព្រោះ​ក្បែរៗ​នោះ​ត្រូវ​ទឹក​លិចលង់​អស់ ។​
strangecreature_01strangecreature_03strangecreature_04strangecreature_05strangecreature_06strangecreature_07strangecreature_08strangecreature_09strangecreature_10strangecreature_11strangecreature_12strangecreature_13
ប្រិយមិត្ត​ទស្សនា​ឃ្លី​ប​ទាំងអស់គ្នា​!​
                                                                                                                         អត្ថបទដើមពី: Ksn-News.com