Showing posts with label rumors. Show all posts
Showing posts with label rumors. Show all posts

លេចចេញរូបភាពដំបូងគេ ស្តីពីសំបកក្រោយរបស់ iPhone 6, ស្តើងជាងមុន ធំជាងមុន

C-Tech គេហទំព័រដែលធ្លាប់បង្ហោះ នូវព័ត៌មានចចាមអារាមមួយចំនួន ស្តីពី Apple ពេលនេះ បាន បង្ហោះនូវរូបភាពថត ២សន្លឹកនៃសំបកក្រោយ ធ្វើពីលោហធាតុ ដែលត្រូវបានគេចាត់ទុកថាវាជា របស់ iPhone 6

បើយោងតាមរូបភាពខាងលើនេះ ស្មាតហ្វូននឹងពិតជាស្តើង ហើយមានខ្នាតទំហំធំជាងមុន គួរឲ្យ កត់សំគាល់បើប្រៀបជាមួយនឹង iPhone 5S សព្វថ្ងៃនេះ។ បើគួបផ្សំជាមួយនឹងព័ត៌មានចចាម អារាមមុនៗ iPhone ជំនាន់ថ្មីនឹងមានកម្រាស់ប្រហែល 6mm និងមានអេក្រង់ទំហំចាប់ពី 4,7" ដល់ 5"
គំរូ iPhone 5S របស់ Apple ដែលកំពុងត្រូវបានដាក់លក់នៅលើទីផ្សារបច្ចុប្បន្ននេះ មានកម្រាស់ 7,9mm និងមានអេក្រង់ទំហំ 4"។ ជាក់ស្តែង គេមិនអាចកំណត់បញ្ជាក់បានថា នេះពិតជាផ្នែកមួយ (សំបកក្រោយ) របស់ iPhone 6 (ឬ iPhone 'Air') ទាំងស្រុងនោះទេ។ ដូច្នេះយើងមានតែរង់ចាំ មើលនៅថ្ងៃក្រោយ បន្តទៀត ថាវាយ៉ាងណាប៉ុណ្ណោះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte

Apple កំពុងសាកល្បង iPhone អេក្រង់ធំ

អ្នកសារព័ត៌មាន Ian Sherr, Eva Dou និង Lorraine Luk របស់ The Wall Street Journal បាននិយាយថា ក្រុមហ៊ុន Apple កំពុងតែសាកល្បង ទៅលើ iPhone អេក្រង់ធំ។
យោងតាម សារព័ត៌មាន Business Insider បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន Apple កំពុងតែសាកល្បង លើការប្រើ iPhone អេក្រង់ធំ ដែលមានទំហំ នៅចន្លោះពី ៤.៨អ៊ីង ដល់៦អ៊ីង ប៉ុន្តែបើតាមការ ចាប់អារម្មណ៍ iPhone អេក្រង់ ៤.៨អ៊ីងមានការ ពេញចិត្តច្រើន។
ប្រភពដដែល បានបន្តទៀតថា iPhone អេក្រង់ធំនេះ មិនត្រូវបានបង្ហាញ នៅក្នុងឆ្នាំនេះឡើយ អាចនឹងបង្ហាញខ្លួន នៅឆ្នាំក្រោយ ហើយសម្រាប់ឆ្នាំនេះ Apple គឺបង្ហាញ iPhone អេក្រង់ដូចធម្មតា។ បច្ចុប្បន្នមានតែក្រុមហ៊ុន Apple ប៉ុណ្ណោះ ដែលនៅរក្សាទំហំអេក្រង់ របស់ស្មាតហ្វូន នៅក្រោម ៤អ៊ីង ចំណែកក្រៅពីនេះ គឺក្រុមហ៊ុនផ្សេង មានដល់ ៤.៥ ឬ៤.៨អ៊ីង។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១០ខែកញ្ញា សប្ដាហ៍ក្រោយនេះ ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍ ពិសេសអស្ចារ្យមួយ ដើម្បីបង្ហាញ iPhone ជំនាន់ថ្មី ហើយព្រឹត្តិការណ៍ ដូចគ្នានេះ នឹងធ្វើនៅក្នុងប្រទេស ៣ផ្សេងទៀតគឺ មាន ចិន ជប៉ុន និងអាល្លឺម៉ង់៕
_________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday.com

លេច​ចេញ​​ ទូរស័ព្ទ​បត់​ (Galaxy Folder) ​មាន​អេក្រង់​ពីរ​

កាល​ពី​​ខែ​មុន​យើង​ធ្លាប់​ទទួល​នូវ​ព័ត៌មាន​ថា ​ក្រុមហ៊ុន Samsung កំពុង​ត្រៀម​ខ្លួន​​ដើម្បី​បញ្ចេញ​នូវ​ទូរស័ព្ទ​បត់​ឡើង​វិញ​ ​ដែល​​​ទូរស័ព្ទ​នោះ​មាន​ឈ្មោះ​ថា Galaxy Folder ​និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ យ៉ាង​ណា​មិញ​ពេល​នេះ​យើង​ទើប​ទទួល​បាន​នូវ​រូប​ភាព​ថ្មី​ដែល​បញ្ជាក់​ពី​រូប​រាង​នៃ​ និង​ជា​គំរូ​ដំបូង​របស់​ទូរស័ព្ទ​ Galaxy Folder ។
ទូរស័ព្ទ​​បត់ ​ដែល​មាន​ឈ្មោះ​ថា Galaxy Folder (SHV-E400K) របស់​ក្រុមហ៊ុន Samsung ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​អេក្រង់​ទាំង​មុខ​ និង​ ក្រោយ ​នឹង​​អាច​មាន​​ទំហំ 3.7-inch AMOLED diplsay ជា​មួយ​នឹង​កម្រិត​ភាព​ច្បាស់ 800×480 pixels ​នេះ​បើ​យោង​តាម​ប្រភព របស់​​ប្រទេស​ជប៉ុន​មួយ​ឈ្មោះ RBMen ។ ក្រៅ​ពី​នេះ​ទូរស័ព្ទ​ទំនើប Galaxy Folder នឹង​ត្រូវ​បំពាក់​ដោយ CPU Snapdragon 400 dual-core chip, RAM 2GB ​និង​មាន​បញ្ចូល​នូវ LTE ផង​ដែរ​ ។
សូម​បញ្ជាក់​ថា មិន​មាន​ព័ត៌មាន​លំអិត​ពី​ទូរស័ព្ទ​នេះ​នៅ​ឡើយ​ទេ ។ ​​យ៉ាង​ណា​មិញ​ជា​មួយ​នឹង​អេក្រង់​ពីរ​ មុខ ក្រោយ និង​ថែម​​ជា​ទូរស័ព្ទ​បត់​ដែល​មាន​ key សម្រាប់​ចុច​ថែម​ទៀត​នោះ តើ​ Galaxy Folder នឹង​អាច​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ថ្មី​ទេ ​ចំពោះ​ទីផ្សារ​ទូរស័ព្ទ​ទំនើប​បច្ចុប្បន្ន ? ៕

iPhone 5C អាច​នឹង​ត្រូវ​បំពាក់​ ដោយ​កាមេរ៉ា ទំហំ 8 MP

កាល​ពី​ដើម​សប្ដាហ៍​នេះ​​មាន​ប្រភព​​មួយ​​បាន​អះអាង​ថា​​ទូរស័ព្ទទំនើប​តម្លៃ​ទាប​របស់​ក្រុមហ៊ុន​ Apple ដែល​ស្ថិត​ក្នុង​ខ្សែស្រឡាយ​ iPhone ​មាន​ឈ្មោះ​ជាផ្លូវការ​ថា​​ iPhone 5C ដោយឡែក​សម្រាប់​ថ្ងៃនេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រចិន IT168 បាន​ឲ្យ​ដឹងថា​ iPhone 5C អាច​នឹង​ត្រូវ​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 8 MP ដូច​ជា​ iPhone 5 ដែរ​ ។
គេហទំព័រ​​ដដែល​នេះ​ក៏​បាន​បង្ហាញ​ពី​រូបភាព​កាមេរ៉ា​មួយ​ដែរ​​ដែល​មើល​ទៅ​ស្រដៀង​នឹង​កាមេរ៉ា​ដែល​ត្រូវ​បាន​បំពាក់លើ​ iPhone 5 ហើយ​​ប្រភព​ដដែល​ថែម​ទាំង​​មាន​ជំនឿ​ថា​ iPhone 5C នឹង​ត្រូ​វ​បំពាក់​នូវ​ផ្នែក​មួយ​ចំនួន​ទៀត​ស្រដៀង​នឹង​ iPhone 5 ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​​ដាច់​នោះ​គឺ​ iPhone 5C មាន​តួធ្វើ​ពី​ធាតុ​ផ្សំ​ដោយ​កាបោន​ និង​មាន​ច្រើន​ពណ៌ ។
អ្នក​វិភាគ​មួយ​ចំនួន​បាន​​រំពឹង​ថា​ក្រុមហ៊ុន​ Apple នឹង​បញ្ចេញ​ទូរស័ព្ទ iPhone 5C នៅ​ក្នុង​ខែកញ្ញា​ខាង​មុខ​នេះ​ ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល​ $450 ទៅ $550​  បើ​យោង​តាម​តម្លៃ​​ដែល​បង្ហាញ​នេះ iPhone 5C មិន​មែន​មាន​តម្លៃ​ទាប​ទេ​គឺ​គ្រាន់​តែ​ធូ​រថ្លៃ​ជា​ង​រៀមច្បង​មុនៗ​ប៉ុណ្ណោះ ។ សូម​បញ្ជាក់ថា​ទាំង​នេះ​គឺ​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រភពចចាមអារ៉ាម​​​នៅ​ឡើយ​ទេ​ ព្រោះ​ថា​មក​ទល់ពេល​នេះ​ក្រុមហ៊ុន​ Apple មិន​ទាន់បាន​បញ្ជាក់ពី​កាល​បរិច្ឆេទ​ចេញ​ iPhone 5C និង​​ iPhone 5S ដែល​ប្រិយមិត្ត​កំពុង​តែ​រង់ចាំ​នោះ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖

ក្រុមហ៊ុន LG នឹង​លក់​​ទូរស័ព្ទទំនើប G2 ឲ្យ​បាន​ចំនួន​ ១០លានគ្រឿង

បើ​ទោះ​បី​ជា​ទូរស័ព្ទទំនើប​ចម្បង​ (Flagship smartphone) ជំនាន់​ថ្មី​របស់ក្រុមហ៊ុន​ LG មិ​ន​​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​ក៏ដោយ​ ក៏​រូបភាព​និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​វា​ត្រូវ​បាន​បង្ហាញ​​​រួច​ហើយ​កាល​ពី​​​ជាង​មួយ​សប្ដាហ៍​មុន​នេះ ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ចេញ​នា​ពេល​កន្លង​មក​សុទ្ធតែ​បាន​គិត​ថា​​ទូរស័ព្ទទំនើប​មួយ​នេះ​​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus ដោយ​​គិត​ថា​វា​ជា​ជំនាន់​ទីពីរ​របស់​ Optimus G គឺ​​ Optimus G2 ប៉ុន្តែ​អ្វី​ដែល​​ខុសប្លែក​នោះ​ពេល​នេះ​ក្រុមហ៊ុន​ LG បាន​បញ្ជាក់​ហើយ​ថា​ទូរស័ព្ទទំនើប​មួយ​នេះ​​មាន​ឈ្មោះ​ថា LG G2 ដូច្នេះ​វា​មិន​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus នោះ​ទេ ។ ក្រុមហ៊ុន​ LG ក៏​រំពឹង​ដែរ​ថា​នឹង​លក់​​ទូរស័ព្ទ LG G2 ឲ្យ​ចំនួន ១០លានគ្រឿង ។ លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​របស់​ Optimus G2 រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5.2-inch
  • កម្រិតភាពច្បាស់ 1,080p(Full HD)
  • CPU 2.3GHz ( Snapdragon 800)
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
សម្រាប់​លក្ខណសម្បត្តិបច្ចេកទេស​លម្អិត​ជាង​នេះ​ទៀត​របស់​​ទូរស័ព្ទទំនើប LG G2 សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ទាំង​នោះ​នឹង​ត្រូវ​បង្ហាញ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​​​ទូរស័ព្ទទំនើប G2 នា​ថ្ងៃទី០៧​ ខែសីហា​ ខាង​មុខ​នេះ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖

Nokia Lumia 625​ នឹង​បំពាក់​ដោយ​អេក្រង់ 4.7-inch

ទូរស័ព្ទ​ទំនើប​​​ដំណើរការ​ដោយ Windows Phone ​ជំនាន់​ក្រោយ​​ដែល​ជា​​ស្រឡាយ​ទូរស័ព្ទ Nokia នឹង​​ត្រូវ​បំពាក់​ដោយ​អេក្រង់​ធំ​ជាង​​​ស៊េរី Lumia បច្ចុប្បន្ន​ ។ ទូរស័ព្ទ​ស៊េរី Lumia របស់​ក្រុមហ៊ុន Nokia មិន​ទាន់​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ធំ​នៅ​ឡើយ​ទេ ​​​ហើយ​អេក្រង់​ដែល​ធំ​បង្អស់​របស់​ស៊េរី​ទូរស័ព្ទ​នេះ​ គឺ​មាន​ទំហំ​ត្រឹម​តែ 4.5-inch ប៉ុណ្ណោះ សូម្បី​តែ​ទូរស័ព្ទ Lumia 1020 ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​​​នេះ​ក៏​​ត្រូវ​បាន​បំពាក់​ដោយ​​​អេក្រង់​ទំហំ 4.5-inch ផង​ដែរ​ ។
Lumia 625 ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន​ Nokia ដែល​ដំណើរការ​ដោយ​ Windows Phone ​​​និង​មាន​​បំពាក់​ដោយ​អេក្រង់​ទំហំ​ 4.7-inch ។ ​បើ​តាម​ប្រភព Cnet បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ Lumia 625 ត្រូវ​បាន​ឆ្លង​ផុត​ពី​គណៈកម្មការ​ FCC ​រួច​​ហើយ​កាល​ពី​ខែ​មុន​ ។ ​​​ដោយ​ឡែក​គេ​រំពឹង​ថា ទូរស័ព្ទ​នេះ​នឹង​ត្រូវ​ប្រកាស​ចេញ​​នៅ​ក្នុង​ប្រទេស​ចិន​នា ​ចុង​ខែ​នេះ​ហើយ​ ជា​មួយ​តម្លៃ​ប្រហែល 1,999 yuans ឬ ប្រហែល $325 ។
លក្ខណសម្បត្តិ​របស់ Lumia 625 ៖
  • អេក្រង់​ទំហំ 4.7-inch SuperSensitive LCD
  • កម្រិត​ភាព​ច្បាស់ 800×480 pixels
  • កាមេរ៉ា 5MP
  • CPU dual-core 1.2GHz Snapdragon S4
  • RAM 512MB
  • បំពាក់ 3G, 4G LET
​សូម​បញ្ជាក់​​ថា កាល​ពី​​ខែ​ឧសភា​ យើង​​ក៏​ធ្លាប់​​​ទទួល​​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​ពី​ទូរស័ព្ទ Lumia 625 ​នេះ​​ផង​ដែរ​​ ​ដែល​កាល​នោះ​ទូរស័ព្ទ​នេះ ត្រូវ​បាន​​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា​ Nokia Max 4.7-inch ជា​ទូរស័ព្ទ​ LTE មាន​តម្លៃ​ទាប​​ ។ យ៉ាង​ណា​មិញ​​​ជា​មួយ​នឹង​អេក្រង់​ដែល​មាន​ទំហំ​​ធំជាង​មុន តើ​ក្រុមហ៊ុន​ពិត​ជា​ចេញ​លក់​នៅ​ក្នុង​តម្លៃ​ដូច​មាន​បញ្ជាក់​ខាង​លើ​ ឬ​ទេ​ ? ស្រប​​ដែល​ទូរស័ព្ទ​នេះ​ត្រូវ​បាន​​គេ​រាយការណ៍​ថា ​មាន​បំពាក់​កាមេរ៉ា​ទំហំ​ត្រឹម​តែ 5MP និង​ មាន​​​ RAM 512 ៕

លេច​ចេញ​​​​ លក្ខណសម្បត្តិ​ របស់ Sony Xperia i1 កាមេរ៉ា 20MP

Sony Xperia i1 ដែល​មាន​ឈ្មោះ​​កូដ​ថា “Honami” ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​កាល​ពី​ពេល​មុន​និយាយ​ថា នឹង​ត្រូវ​ប្រកាស​ចេញ​​​នា​ថ្ងៃ​ទី៤ កក្កដា ​នៅ​ទីក្រុង​បារី ប្រទេស​បារាំង ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​​ទូរស័ព្ទ​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​នៅ​ឡើយ​ទេ ។ ​​យ៉ាង​ណា​មិញ​សម្រាប់​លក្ខណ​​​សម្បត្តិ​​​លំអិត​របស់​ទូរស័ព្ទ​​ទំនើប​ Sony Xperia i1 ក៏​​គេ​ទើប​តែ​ទទួល​បាន​នូវ​ក្នុង​ពេល​នេះ​ផង​ដែល​តាម​រយៈ​ប្រភព ePrice ។
​​អស់​រយៈ​ម្ដង​ហើយ​​ ម្ដង​ទៀត​ ​ជា​ពិសេស​កាល​ពី​ខែ​មិថុនា និង​ដើម ​ខែ​កក្កដា នេះ​យើង​​​បាន​ទទួល​​នូវ​ព័ត៌មាន​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ទូរស័ព្ទ Sony Xperia i1 ​​ប៉ុន្តែ​ព័ត៌មាន​ទាំង​នោះ​មិន​មាន​ការ​បញ្ជាក់​លំអិត​ពី​​លក្ខណសម្បត្តិ​របស់​ទូរស័ព្ទ​នេះ​​ទេ ។ ដោយ​ឡែក​ពេល​នេះ​ប្រភព​គេហទំព័រ​ព័ត៌មាន​​ ePrice របស់​ តៃវ៉ាន ​ទើប​តែ​​បាន​​​​ចេញ​នូវ​​របាយការណ៍​ថ្មី​ពី​លក្ខណសម្បត្តិ​ដែល​អាច​នឹង​ត្រូវ​បំពាក់​នៅ​លើ​​ទូរស័ព្ទ Sony Xperia i1 ​។
យោង​តាម ePrice ទូរស័ព្ទ Sony Xpeira i1 នឹង​មាន​​​លក្ខណសម្បត្តិ​​៖​
  • អេក្រង់ 5-inch
  • កម្រិត​ភាព​ច្បាស់ Full HD (1080p)
  • កាមេរ៉ា​​ថត​រូប​ 20.7MP ​និង 2MP សម្រាប់ Webcam
  • CPU 2.2GHz Qualcomm Snapdragon 800
  • RAM 2GB
  • បំពាក់​ដោយ NFC
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 16GB មាន​បន្ថែម microSD card
  • ថាមពល​ថ្ម 3000 mAh
សូម​បញ្ជាក់​ថា Sony Xperia i1 ​​ត្រូវ​បាន​គេ​រាយការណ៍​ថា ​ជា​ទូរស័ព្ទ​​ទំនើប​ដែល​មាន​ជំនាញ​ខាង​ថត​រូប​របស់​ក្រុមហ៊ុន Sony ហើយ​​ទូរស័ព្ទ​នេះ​នឹង​ត្រូវ​ជា​គូ​ប្រកួត​ជា​មួយ​នឹង​ទូរស័ព្ទ Nokia Lumia 1020 និង​ Samsung Galaxy S4 Zoom ​នា​ពេល​​ឆាប់ៗ​ខាង​មុខ​ ។ ​ដោយ​ឡែក​ក្រៅ​ពី​ព័ត៌មាន​ខាង​​លើ​​យើង​នូវ​ទទួល​បាន​នូវ​ព័ត៌មាន​មួយ​ទៀត​ថា ទូរស័ព្ទ​ទំនើប Sony Xperia i1 នឹង​ត្រូវ​ប្រកាស​ចេញ​នា ខែ​កញ្ញា នៅ​ក្នុង​​ពិពណ៌​ពាណិជ្ជកម្ម​គ្រឿង​អេឡិចត្រូនិក​ IFA 2013 ​​ក្នុង​​ទីក្រុង ​បែកឡាំង​ ប្រទេស​អាល្លឺម៉ង់ ៕

Microsoft ក៏មាន Smartwatch ដែរ

ក្រុមហ៊ុន Microsoft បានសំងំផលិត នាឡិកាឆ្លាតវៃ (Smartwatch) ជាងមួយឆ្នាំមកហើយ ប៉ុន្តែត្រូវបានពន្យារ ពេលក្នុងការបង្ហាញ ព្រោះថាត្រូវសាកល្បង លើបច្ចេកវិទ្យាមួយ ចំនួនទៀត ដើម្បីប្រើជាមួយ Surface tablet។
ប្រភពព័ត៌មាន Among Tech បានចុះផ្សាយថា តាមពិតទៅក្រុមហ៊ុន Microsoft បានលួចសំងំផលិត នាឡិកាឆ្លាតវៃ ជាងមួយឆ្នាំមកហើយ ដោយតាមគម្រោងត្រូវ បង្ហាញខ្លួននៅក្នុងឆ្នាំនេះ ប៉ុន្តែដោយសារតែមាន បញ្ហាមួយចំនួននៅ ពេលប្រើវាជាមួយនឹង Surface tablet ទើបត្រូវពន្យារពេល។
សារព័ត៌មាន The Verge បានចុះផ្សាយថា នាឡិកាឆ្លាតវៃរបស់ Microsoft នេះប្រើប្រាស់នូវ ប្រព័ន្ធដំណើរការ Windows 8 ដែលភ្ជាប់មក ជាមួយនូវមេម៉ូរ៉ីទំហំ 6GB មានកម្មវិធី SkyDrive និងអាចប្រើប្រព័ន្ធ LTE បាន៕

លេច​ចេញ​​ ទូរស័ព្ទទំនើប Galaxy Mega 6.3 Duos (ស៊ីមពីរ)

Galaxy Mega គឺ​ជា​ទូរស័ព្ទទំនើប​ប្រភេទ​ Phablet របស់​ក្រុមហ៊ុន Samsung ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ខែមេសា ។ កាល​នោះ​ក្រុមហ៊ុន​បាន​បញ្ចេញ​ Galaxy Mega ចំនួន​ពីរ​ដែល​មាន​អេក្រង់ទំហំ 5.8-inch និង 6.3-inch កាលនោះ​ដែរ​គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​មាន​ផ្ដល់​នូវ​ Galaxy Mega 5.8 ចំនួន​ពីរ​ម៉ូដែល​គឺ​ ស៊ីមមួយ (Single-SIM) និង ស៊ីមពីរ (Dual-SIM) ប៉ុន្តែ​ចំពោះ​ Galaxy Mega 6.3 វិញ​គឺ​មាន​តែ​មួយ​ម៉ូដែល​ទេ​គឹ​ ស៊ីម​មួយ ដោយឡែក​ពេល​នេះ​មាន​ការ​​លេច​ចេញ​នូវ​រូបភាព​របស់ Galaxy Mega 6.3 Duos (ស៊ីមពីរ) ។
លក្ខណសម្បត្តិបច្ចេកទេស​របស់ទូរស័ព្ទទំនើប Galaxy Mega 6.3 Duos រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 6.3-inch
  • បច្ចេកវិទ្យាអេក្រង់ LCD
  • កម្រិតភាពច្បាស់ 720p
  • CPU Dual-core 1.7GHz (Exynos)
  • RAM 1 GB
  • កាមេរ៉ា​មុខ​ទំហំ 2 MP និង​កាមេរ៉ាក្រោយ​ទំហំ 8 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean

សូម​បញ្ជាក់​ថា​​ ក្រៅ​ពី​​សមត្ថភាព​អាច​ប្រើស៊ីមពីរ​នោះ​ លក្ខណសម្បត្តិបច្ចេកទេស​ផ្សេងៗ​​ទៀត​របស់​ Galaxy Mega 6.3 Duos គឺ​ដូច​​គ្នា​ទៅ​នឹង​ម៉ូដែល​ស៊ីម​មួយ​ដែរ ។ មក​ទល់​ពេល​នេះ​គ្មាន​ប្រភព​ណា​អាច​​ទទួល​បាន​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ Samsung ថា​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​នៅ​ថ្ងៃ​ណា​នោះ​ទេ ។ ចំពោះ​ព័ត៌មាន​បន្ថែម​ដែល​ទាក់ទង​នឹង​ Galaxy Mega 6.3 Duos សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕

ទទួល​បាន​រូប​ របស់ BlackBerry A10 ជា​លើក​ដំបូង​

កាល​​ពី​ពេល​​ថ្មីៗ​នេះ​យើង​ទើប​តែ​ទទួល​បាន​​នូវ​លក្ខណសម្បត្តិ​មួយ​ចំនួន​របស់​ទូរស័ព្ទ​ទំនើប BlackBerry A10 ដោយ​ឡែក​ថ្ងៃ​នេះ​​​​គឺ​ ជា​លើក​ដំបូង​ហើយ​ដែល​យើង​ទទួល​បាន​រូប​ភាព​​របស់​ទូរស័ព្ទ​​ថ្មី​នេះ ។ បើ​យោង​​ទៅ​​តាម​​ប្រភព​​ crackberry បាន​​ឲ្យ​ដឹង​ថា ​រូប​ភាព​នៃ​ទូរស័ព្ទ BlackBerry A10 ដែល​គេ​ទទួល​បាន​នៅ​ក្នុង​ពេល​នេះ​គឺ​ មាន​​ភ្ជាប់​ជា​មួយ​​នឹង​​ផ្ទៃ​ screen នៃ​ទូរស័ព្ទ​ដែល​បញ្ជាក់​ថា​ កំពុង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ BlackBerry 10.2 ។

យ៉ាង​ណា​មិញ​បើ​យោង​ទៅ​តាម​ព័ត៌មាន​​​កាល​ពី​​ពេល​មុន ​និង​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ទទួល​បាន​​នៅ​ក្នុង​នេះ ទូរស័ព្ទ​ទំនើប BlackBerry A10 នឹង​ត្រូវ​បំពាក់​ដោយ​អេក្រង់​​​ចន្លោះ 5-inch ដែល​មាន​កម្រិត​ភាព​ច្បាស់ 1280 x 720 pixels ។
លក្ខណសម្បត្តិ​របស់ BlackBerry A10 ៖
  • ​អេក្រង់​​ចន្លោះ 5-inch
  • កម្រិត​ភាព​ច្បាស់ 1280 x 720 pixels
  • កាមេរ៉ា 8MP
  • CPU 1.5GHz quad-core Krait processor
  • RAM 2GB

iPhone តម្លៃ​ទាប​​អាច​នឹង​ មាន​រូបរាង​ដូច​នេះ!!

ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​និយាយ​ពី​រូបរាង​​របស់​ទូរស័ព្ទទំនើប​ជំនាន់ថ្មី​របស់​ក្រុមហ៊ុន​ Apple ​​ដែល​មាន​តម្លៃ​ទាប​ជាង​ iPhones ផ្សេងៗ​ដែល​ធ្លាប់​ចេញ​នា​ពេល​កន្លង​មក ។ ទូរស័ព្ទទំនើប​មួយ​នោះ​គឹ​ iPhone តម្លៃ​ទាប ​បើ​យោង​តាម​ប្រភពចចាមអារ៉ាម​ដែល​បាន​ចេញ​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១២ រហួត​មក​ទល់​បច្ចុប្បន្ន​នេះ​បាន​ឲ្យ​ដឹង​ថា​ Apple នឹង​ផ្ដល់​នូវ​​ iPhone តម្លៃ​ទាប​ជា​ច្រើន​ពណ៌​សម្រាប់​ជ្រើស​រើស​ ដោយ​ប្រភព​ខ្លះ​ថា​​​អាច​នឹង​មាន​ដល់​ទៅ​៦ពណ៌​ ។
​អ្វី​ដែល​​​ប្រិយមិត្ត​គួរ​ចាប់​អារម្មណ៍​នោះ​គឺ​​កាល​ពី​ខែ​មីនា​​ដើម​ឆ្នាំ​នេះ​ប្រភព​មួយ​បាន​​បង្ហាញ​ពី​គំរូ​ iPhones តម្លៃ​ទាប​ដល់ទៅ​ពីរ​ម៉ូដែល​​គឺ​ iPhone តម្លៃ​ទាប​ដែល​មាន​អេក្រង់​ទំហំ 4-inch និង​មួយ​ម៉ូដែល​ទៀត​មាន​ទំហំ 4.5-inch ។ សូម​បញ្ជាក់ថា​គំរូ iPhones ទម្លៃ​ទាប​ទាំង​ពីរ​ម៉ូដែល​នោះ​ត្រូវ​បាន​រចនា​និង​បង្កើត​ឡើង​ដោយ​ លោក Martin Hajek ដែល​ជា​អ្នក​ជំនាញ​ខាង​រចនា​ផលិតផល​គំរូ ។ សម្រាប់​ពេល​នេះយើង​ខ្ញុំ​សូម​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​គំរូ​ iPhone តម្លៃ​ទាប​ដែល​ផលិត​ដោយ​ លោក Martin Hajek ដដែល​ ប៉ុន្តែ​មាន​បង្ហាញ​ Menu screen ​ជា​មួយ​ iOS 7 និង​ មាន​ចំនួន​ ៥ពណ៌​ ។
​កាល​​ដើម​សប្ដាហ៍​ទី១​នៃ​ខែកក្កដា​នេះ​​ប្រភព​ពី​គេហទំព័រ​ MacRumors បាន​​បង្ហាញ​​នូវ​គំរូ​ទូរស័ព្ទ iPhone តម្លៃ​ទាប​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​គំរូ​ iPhone តម្លៃ​ទាប​នោះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​​ Ciccarese Design ។ បើ​ផ្អែក​តាម​ប្រភព​ពី​ Mashable នៅ​ពេល​នេះ​គេ​ឃើញ​ថា​គំរូ​ iPhone តម្លៃ​ទាប​ដែល​​រចនា​និង​បង្កើត​ឡើង​ដោយ​ លោក Martin Hajek ពិត​ជា​មាន​រូបរាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ទាំង​នេះ​គ្រាន់​តែ​ជា​រូបគំរូ​តែ​ប៉ុណ្ណោះ​ ចំពោះ​រូបរាង​ពិត​របស់ iPhone តម្លៃទាប​យ៉ាងណា​នោះ​សូម​ប្រិយមិត្ត​រង់ចាំ​ការ​បង្ហាញ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ Apple ៕
រូបគំរូ​ផលិត​ដោយ Ciccarese Design
រូបភាព​គំរូ iPhone តម្លៃ​របស់​ លោក Martin Hajek
តើ​ប្រិយមិត្ត​ពេញ​ចិត្ត​និង​ចង់​ឲ្យ​ iPhone តម្លៃ​ទាប​មាន​រូបរាង​ដូច​រូប​គំរូ​របស់​ លោក Martin Hajek ឬ ដូច​រូប​ដែល​រចនា​ដោយ Ciccarese Design ? សូម​បញ្ចេញ​មតិ​ក្នុង​ប្រអប់ខាង​ក្រោម៖

Galaxy S4 និង HTC One ម៉ូដែល Google​ Play Edition ​ចាប់​ផ្ដើម​ចេញ​លក់​

បន្ទាប់​ពី​ចេញ​លក់​នូវ​​​ផលិតផល​ស្រឡាយ Nexus ដូច​ជា Galaxy Nexus និង Nexus 4 ជា​ដើម ​ពេល​នេះ​ទូរស័ព្ទ​​ចំនួន​ពីរ​​ម៉ូដែល​ថ្មី​​​ដែល​​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​គ្នា​ទៅ​នឹង​ម៉ូដែល Nexus របស់​ក្រុមហ៊ុន Google ត្រូវ​បាន​​ចេញ​លក់​នៅ​លើ​ទីផ្សារ​ហើយ ​ដែល​​​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូដែល​​នោះ​​គឺ​​ Galaxy S4 និង HTC One ។
Galaxy S4 Google Play Edition ត្រូវ​បាន​បំពាក់​ដោយ​ ៖
  • អេក្រង់ 5-inch Full HD Super AMOLED display
  • កាមេរ៉ា 13MP
  • CPU Qualcomm Snapdragon 600 quadcore 1.9GHz
  • RAM 2GB
  •  អង្គ​ផ្ទុក​ទិន្នន័យ​​ជាប់​ម៉ាស៊ីន 16GB មាន​បន្ថែម microSD card
  • LTE, Wifi, Bluetooth 4.0, NFC
  • GPS/A-GPS
  • ថាមពល​ថ្ម 2,600 mAh
  • ដំណើរការ​ដោយ Android 4.2.2 Jelly Bean
HTC One Google Play Edition ​ត្រូវ​បាន​បំពាក់​ដោយ​ ៖
  •  4.7-inch
  • ​កាមេរ៉ា​ 4 MP UltraPixel
  • CPU Qualcomm Snapdragon 600 quadcore 1.7GHz
  • RAM 2GB
  •  អង្គ​ផ្ទុក​ទិន្នន័យ​​ជាប់​ម៉ាស៊ីន 32GB គ្មាន​ microSD card
  •  LTE, Wifi, Bluetooth 4.0, NFC
  • GPS/A-GPS
  • ថាមពល​ថ្ម 2,300mAh
  • ដំណើរការ​ដោយ Android 4.2.2 Jelly Bean
ទស្សនា​វីឌីអូ​ពី​ភាព​ប្លែក​គ្នា​រវាង​ម៉ូដែល​ធម្មតា និង Google Play Edition ៖
សូម​បញ្ជាក់​ថា សម្រាប់​ម៉ូដែល Google Play Edition ទាំង​ពីរ​គឺ Galaxy S4 និង HTC One មិន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នូវ​លក្ខណសម្បត្តិ​ដើម​នៃ​ទូរស័ព្ទ​នេះ​ទេ ពោល​គឺ​គ្រាន់​តែ​ធ្វើ​ការ​បញ្ចូល​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​មាន​លក្ខណៈ​​ស្តង់ដារ​នៃ​ស្រឡាយ​ទូរស័ព្ទ Nexus ប៉ុណ្ណោះ ។ ​យ៉ាង​ណា​មិញ​ចំពោះ​តម្លៃ​របស់ HTC One ​គឺ​ប្រហែល t $599 ​និង​ Galaxy S 4 ​តម្លៃ​ប្រហែល​ $649 ដែល​​ទាំង​នេះ​គឺ​ជា​តម្លៃ​ដែល​មាន​នៅ​ក្នុង Play Store របស់ Google ។
ទស្សនា​ប្រព័ន្ធ​ដំណើរការ​របស់​​ទូរស័ព្ទ​ Google Play Edition ទាំង​ពីរ​ម៉ូដែល ៖
e on facebookShare on gmailShare on twitterShare on google_plusone_sha

Iphone ជំនាន់ថ្មីមិនខុសពី Iphone 5 ឡើយ!!



Foxconn បន្ថែម​បុគ្គលិក ប្រហែលជា ២១០.០០០​នាក់ ដើម្បី​ចាប់ផ្ដើម​ផលិត iPhone ជំនាន់​ថ្មី​

យោងតាម​សារព័ត៌មាន China Business News បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Foxconn ដែលជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​ឲ្យ Apple បានជ្រើសរើស​បុគ្គលិក ជាច្រើន​នាក់ សម្រាប់​ផលិត​នូវ iPhone ជំនាន់​ថ្មី​ឲ្យ Apple​។ សេចក្ដីរាយការណ៍​ថ្មី ចុងក្រោយ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Foxconn បានចាប់ផ្ដើម​ផលិត​នូវ iPhone ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Apple​។ ​

គួរបញ្ជាក់​ផងដែរ​ថា ប្រភព​ដដែល​បាន និយាយថា ក្រុមហ៊ុន Foxconn បានចាប់ផ្ដើម​ផលិត iPhone ជំនាន់​ថ្មី ប៉ុន្តែ​ដោយសារតែ មាន​តម្រូវការ​ខ្ពស់ និង​ប្រហែលជា Apple ត្រូវបាន​ប្រញាប់ ផង​នោះទេ ទើប Foxconn បានសម្រេច​ចិត្ត​ជ្រើសរើស បុគ្គលិក​បន្ថែម​ប្រហែលជា ២១០.០០០​នាក់​ដើម្បី​ផលិត នូវ​សង្វាក់​ផលិតកម្ម មួយ​នេះ​។ ប្រភពព័ត៌មាន​ខាងលើ មិន​ហ៊ាន​អះអាងថា iPhone ជំនាន់​ថ្មី​នោះ​ឈ្មោះ អ្វី​ឲ្យ​ប្រាកដ​ទេ ប៉ុន្តែ​បាន​បញ្ជាក់ថា ក្រុមហ៊ុន Apple នៅតែ​រក្សា “S” ឲ្យ​នៅ​ដដែល​៕ ​

ទទួល​បាន​រូប​ភាព​​ កុំព្យូទ័រ​បន្ទះ​ស្ដើង Nokia Windows RT

ក្រុមហ៊ុន Nokia ត្រូវ​បាន​គេ​រាយការណ៍​ថា ​នឹង​ចេញ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ដំបូង​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows RT ​​នៅ​ក្នុង​​​ឆ្នាំ​២០១៣ ។ ដោយ​ឡែក​បន្ទាប់​ពី​ទទួល​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់​ទង​ទៅ​​នឹង​លក្ខណសម្បត្តិ និង​​ រូប​រាង​របស់​កុំព្យូទ័រ​បន្ទះ​​ស្ដើង​នៃ​​ក្រុមហ៊ុន​នេះ ​គេ​នៅ​មិន​ទាន់​ទទួល​បាន​នូវ​ការ​អះអាង​ណា​មួយ​ចេញ​ពី​ក្រុមហ៊ុន Nokia ​ដើម្បី​បញ្ជាក់​ថាជា​ការ​ពិត​ ឬ​គ្រាន់​តែ​ជា​ពាក្យ​ប្រឌិត​នៅ​ឡើយ​ទេ ។
​កាល​ពី​ពេល​កន្លង​​ទៅ​បន្ទាប់​ពី​​ទទួល​បាន​រូប​ភាព​ដែល​គ្រាន់​តែ​ជា​គំរូ​ឲ្យ​កុំព្យូទ័រ​​បន្ទះ​ស្ដើង Nokia Windows RT ​ឬ​ហៅ​ថា Nokia Lumia tablet ​​គេ​ក៏​ទទួល​បាន​នូវ​ព័ត៌មាន​ថា មានការ​​លេច​ចេញ​រូប​រាង​កុំព្យូទ័រ​បន្ទះ​ស្ដើង​​របស់​ Nokia ក្នុង​​ប្រទេស​ប៉ាគីស្ថាន ។​ ប៉ុន្តែ​វា​គ្រាន់​តែ​​ជា​រូប​ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​បញ្ចាំង slide តែ​ប៉ុណ្ណោះ ។
​ដោយ​ឡែក​ចំពោះ​រូប​ភាព​ដែល​គេ​ទទួល​បាន​នៅ​ក្នុង​ពេល​នេះ​គឺ​ មិន​ដូច​​​​រូប​ដែល​គ្រាន់​តែ​ជា​គំរូ​នោះ​ទេ ​ពោល​គឺ​មាន​លក្ខណៈ​ជា​រូប​ពិត​សុទ្ធ​សាធ​ និង​ថែម​ទាំង​មាន​​ដាក់ NOKIA នៅ​ផ្នែក​ខាង​ខ្នង​នៃ​​ឧបករណ៍​ផង​ដែរ ។ ​ចំពោះ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ដំបូង​របស់​ក្រុមហ៊ុន Nokia ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា នឹង​ដំណើរការ​ដោយ Windows RT ​​មាន​បំពាក់​អេក្រង់​ទំហំ 10-inch, រន្ធ HDMI, USB, MagSafe charger និង​ថែម​ទាំង​មាន​រន្ធ​សម្រាប់​ប្រើ SIM ផង​ដែរ ។
សូម​បញ្ជាក់​ថា មិន​មាន​ព័ត៌មាន​លំអិត​ពី​​ការ​បញ្ជាក់​ឲ្យ​ច្បាស់​​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង Nokia Windows RT នេះ​នៅ​ឡើយ​ទេ ។ ដោយ​ឡែក​តាម​​​រូប​ភាព​​ដែល​ទទួល​បាន​គេ​ជឿ​ថា មិន​យូរ​ទេ​ក្រុមហ៊ុន Nokia នឹង​អាច​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ជា​​លើក​ដំបូង​របស់​​​ខ្លួន​​នា​ពេល​ឆាប់ៗ​ខាង​មុខ ប៉ុន្តែ​ចំពោះ​​​ជម្រើស​ពណ៌​ដូច​ជា​ស្រឡាយ​ទូរស័ព្ទ Lumia ឬ​យ៉ាង​ណា​នោះ​គេ​ក៏​មិនទាន់​បាន​ដឹង​ដែរ ៕

លក្ខណសម្បត្តិ បច្ចេកទេស​របស់​ Nokia Lumia 1020 ត្រូវ​បាន​បង្ហាញ​ កាន់​តែ​ច្បាស់

កាល​ពី​សប្ដាហ៍​ទី១​នៃ​ខែកក្កដា​នេះ​ធ្លាប់​មាន​ប្រភព​​មួយ​ចំនួន​បាន​ហៅ​ឈ្មោះ​ទូរស័ព្ទទំនើប​ដែល​ស្ថិត​ក្នុង​ខ្សែស្រឡាយ​ Lumia របស់​ក្រុមហ៊ុន​ Nokia ខុសៗ​​​គ្នា​យ៉ាង​ដូច្នេះ​ថា ​ប្រភព​​មុន​ដំបូង​​គេ​បាន​អះអាង​ថា​ទូរស័ព្ទទំនើប​នោះ​នឹ​ង​មាន​ឈ្មោះ​ថា​ Nokia Lumia EOS រីឯ​ប្រភព​មួយ​ផ្សេង​ទៀត​ថា​វា​នឹង​មាន​ឈ្មោះ​​ជា​ផ្លូវការថា​​ Nokia Lumia 1020​ ដោយឡែក​ប្រភព​ចុង​ក្រោយ​​គេ​បាន​អះអាង​ថា​​ Lumia ជំនាន់​ថ្មី​នឹង​មាន​ឈ្មោះ​ថា Nokia Lumia 909 ទៅ​វិញ​ ។ ​សម្រាប់​ពេល​នេះ​រូបភាព​ថ្មី​ទៀត​របស់​ Lumia 1020 (ពណ៌លឿង​) ត្រូវ​បាន​បង្ហាញ​​ដោយ​រួម​ទាំង​លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​ផង​ដែរ ។ លក្ខណសម្បត្តិបច្ចេកទេស​ដែល​គេ​ជឿថា​បាន​លេច​ចេញ​មុន​ថ្ងៃប្រកាស​ចេញ​ជា​ផ្លូវការ​នោះ​រួម​មាន​ដូច​ខាង​ក្រោម៖
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 32 GB (គ្មាន​ microSD card)
  • មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ NFC
  • កាមេរ៉ា​ទំហំ 41 MP
  • ដំណើរការ​ដោយ Windows Phone 8

សូម​រំលឹក​ផង​ដែរ​ថា​ បើ​យោង​តាម​ប្រភព​ថ្មី​ដូច​ជា​សម​ហេតុ​ផល​​ជាង​ប្រភព​មុនៗ​​​ព្រោះ​ថា​ដូច​ អ្វី​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​​ហើយ​ថា​ទូរស័ព្ទទំនើប​​ទី​មួយ​​របស់​ Nokia ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​កាមេរ៉ា​ PureView ទំហំ 41 MP គឺ​ Nokia 808 ដូច្នេះ​វា​អាច​នឹង​ទៅ​រួច​ដែល​ថា​ជំនាន់​ថ្មី​របស់​ Lumia នឹង​មាន​ឈ្មោះ​ថា Nokia Lumia 909 ព្រោះ​បើ​យោង​តាម​ប្រភព​ដែល​ធ្លាប់​ចេញ​នា​ពេល​កន្លង​មក​នោះ​ថា​ទូរស័ព្ទទំនើប​នោះ​នឹង​បំពាក់ដោយ​កាមេរ៉ា​ 41 MP PureView  ។
បើ​ទោះ​បី​ជា​មាន​ប្រភព​ចចាមអារ៉ាម​ថា​ទូរស័ព្ទទំនើប​ម៉ូដែល​ចុង​ក្រោយ​នៃ​​ខ្សែស្រឡាយ Nokia Lumia ដែល​ត្រៀម​នឹង​ប្រកាស​ចេញ​​នោះ​​នឹង​មាន​ឈ្មោះ​ជា​ផ្លូវការ​​ថា Nokia Lumia 909 យ៉ាងណា​ក្ដី​​ក៏​គេហទំព័រ​ល្បីៗ​ដូច​ជា @evleaks និង TechCrunch ​ជា​ដើម​នៅ​តែ​បន្ត​​​ហៅ​ឈ្មោះ​ទូរស័ព្ទទំនើប​នោះ​ថា​ Nokia Lumia 1020 ដដែល ។​ ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​​ឈ្មោះ​ និង​លក្ខណសម្បត្តិ​បច្ចេកទេស​ពិត​ប្រាកដ​របស់​ Nokia Lumia ជំនាន់ថ្មី​ ប្រិយមិត្ត​នឹង​បាន​ជ្រាប​បន្ទាប់​ពី​ក្រុមហ៊ុន​ Nokia បើក​សន្និសីទ​កាសែត​នៅ​ថ្ងៃទី១១ ខែកក្កដា​ នេះ ដូច្នេះ​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ដំណឹងប្រាំពីរ ៕

Samsung ចុះឈ្មោះ Brand GEAR អាច​នឹង​ប្រើ​សំរាប់ Smartwatch របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​

តាម​ប្រភពពី Phandroid ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យ​ដឹងថា Samsung បាន​ចុះឈ្មោះ​យក Brand “GEAR”​។ នៅក្នុង​ឯកសារ​របស់ខ្លួន Samsung ក៏បាន​រំលឹក​ដល់​ការដែល​ប្រើប្រាស់​ឈ្មោះ​នេះ​សំរាប់​ឧបករណ៍​បច្ចេកវិទ្យា​មួយ រួមជាមួយ​នឹង​បណ្តា Software មួយចំនួន​។ ក្រៅពីនេះ នៅមាន​ចំនុច​មួយចំនួន​ពាក់ព័ន្ធ​នឹង Smartwatch ដូចជា “bracelet” (​ខ្សែដៃ​), “wrist watch” (​នាឡិកាដៃ​), “clocks” (​ម៉ោង​) និង “watchbands” (​ខ្សែ​នាឡិកា សំរាប់​ពាក់​ដៃ​)​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ Samsung ក៏បាន​រៀបរាប់​ឲ្យ​ដឹងថា GEAR នឹង​ប្រើ​សំរាប់តែ “​នាឡិកា​មួយ​ដែល​អាច​ផ្លាស់ប្តូរ​ឯកសារ ជាមួយ​បណ្តា​ឧបករណ៍​គិត​លេខ​, ស្មា​ត​ហ្វូ​ន​, tablet PC, PDA និង​កុំព្យូទ័រ​តាមរយះ Website, Internet…”​។​ ​
អ្វីដែល​និយាយ​ទាំងអស់​ខាងលើនេះ គឺ​លទ្ធភាព​ច្រើន​គំរូ Smartwatch ដែល Samsung ធ្លាប់​បញ្ជាក់ថា​នឹងមាន​វត្តមាន នៅលើ​ទីផ្សារ អាច​នឹងមាន​ឈ្មោះថា Samsung GEAR​។​ ​ក្រៅពី Samsung, Apple ក៏​ទើបតែ​បាន​ចុះឈ្មោះ​យក Brand “iWatch” នៅ​ជប៉ុន​។ Foxconn, Qualcomm, Intel ក៏​កំពុងតែ​ពិសោធ​សាកល្បង​បណ្តា Smartwatch របស់​ពួកគេ​រៀងៗ​ខ្លួន​។
ចំណែក Dell និង Acer ក៏បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​ក៏​ចាប់ អារម្មណ៍​ជាមួយ​បណ្តា​ឧបករណ៍​ដែល​អាច​ពាក់​ដៃ​បាន ហើយ​សន្យាថា​នឹងមាន​ផលិតផល​ប្រភេទ​នេះ នៅលើ​ទីផ្សារ​ក្នុងពេល​អនាគត​ផងដែរ​៕ ​

ក្រុមហ៊ុន​ LG នឹង​ប្រកាស​ចេញ​​​ ទូរស័ព្ទ Optimus G2 នៅ​ថ្ងៃទី០៧ ខែសីហា

Optimus G 2 ជា​ខ្សែស្រឡាយ​ចុង​ក្រោយ​​នៃ​ Optimus ជា​ទូរស័ព្ទទំនើប​​​របស់ក្រុមហ៊ុន​ LG ដែល​ទទួល​បាន​ការ​ពេញ​និយមខ្លាំង​ពី​​សំណាក់​អ្នក​ប្រើប្រាស់​ ។ កាល​ពី​​​ខែមិថុនា​កន្លង​ទៅ​ធ្លាប់​មាន​​ព័ត៌មាន​​មួយ​ចំនួន​​បាន​និយាយ​ទាក់ទង​នឹង​ផលិត​របស់​ក្រុមហ៊ុន​ LG មួយ​ម៉ូដែល​នេះ ដូច​ជា​ប្រភព​ពី​គេហទំព័រ UnwiredView បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ LG បាន​បញ្ជាក់យ៉ាង​ច្បាស់​ហើយ​​ថា​នឹង​បំពាក់ CPU Snapdragon 800 ដែល​ជា​បច្ចេកវិទ្យា​ CPU ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Qualcomm ទៅ​លើ​​ទូរស័ព្ទទំនើប​​ Optimus G2 ។
កាល​ពី​នោះ​គ្មាន​ប្រភព​ណា​អាច​បញ្ជាក់​ថា​ក្រុមហ៊ុន​ LG ​​នឹង​ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ Optimus G2 នៅ​កាល​បរិច្ឆេទ​ជាក់លាក់​ណា​មូយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ដោយឡែក​សម្រាប់​​ពេល​នេះ​ប្រភព​ពី​គេហទំព័រ Gsmarena បាន​ឲ្យ​ដឹង​ថា​​​ពួក​គេ​បាន​ទទួល​លិខិត​អញ្ជើញ​ពី​ក្រុមហ៊ុន​ LG សម្រាប់​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ​​ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី០៧ខែសីហា​​ក្នុង​ទីក្រុង​ញូវយ៉ក ។ បើយោង​តាម​ប្រភព​ចចាមអារ៉ាម​​ដែល​ធ្លាប់​ចេញ​ពី​មុន​​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ លក្ខណសម្បត្តិបច្ចេកទេស​ខ្លះៗ​របស់ Optimus G2 ដែល​មានដូច​ជា៖ អេក្រង់ទំហំ 5-inch កម្រិតភាព​ច្បាស់ 1,080p Full HD កាមេរ៉ា​ទំហំ 13 MP, RAM 2GB និង CPU Snapdragon 800 (បញ្ជាក់ដោយ​ក្រុមហ៊ុន​) ។
ចំពោះ​ព័ត៌មាន​លម្អិត​​ដែល​ទាក់ទង​នឹង​លក្ខណសម្បត្តិបច្ចេកទេស​របស់​​ទូរស័ព្ទទំនើប Optimus G2​ ប្រិយមិត្ត​នឹង​បាន​ជ្រាប​បន្ទាប់​ពី​ក្រុមហ៊ុន LG ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃទី០៧ សីហា ប៉ុន្តែបើ​គិត​​តាម​ពេល​វេលា​នៅ​កម្ពុជា​យើង​គឹ​​ឈាន​ដល់ទី០៨ ខែ​សីហា ។ សូម​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ​គ្មាន​ប្រភព​ណា​អាច​បង្ហាញ​ពី​រូបភាព​របស់​ទូរស័ព្ទទំនើប Optimus G2 នៅ​ឡើយ​ទេ ៕
យើង​ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​រូបភាព​ Optimus G Pro