ទទួលបានរូប របស់ BlackBerry A10 ជាលើកដំបូង
កាលពីពេលថ្មីៗនេះយើងទើបតែទទួលបាននូវលក្ខណសម្បត្តិមួយចំនួនរបស់ទូរស័ព្ទទំនើប BlackBerry A10 ដោយឡែកថ្ងៃនេះគឺ ជាលើកដំបូងហើយដែលយើងទទួលបានរូបភាពរបស់ទូរស័ព្ទថ្មីនេះ ។ បើយោងទៅតាមប្រភព crackberry បានឲ្យដឹងថា រូបភាពនៃទូរស័ព្ទ BlackBerry A10 ដែលគេទទួលបាននៅក្នុងពេលនេះគឺ មានភ្ជាប់ជាមួយនឹងផ្ទៃ screen នៃទូរស័ព្ទដែលបញ្ជាក់ថា កំពុងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ BlackBerry 10.2 ។
យ៉ាងណាមិញបើយោងទៅតាមព័ត៌មានកាលពីពេលមុន និងព័ត៌មានដែលយើងទទួលបានទទួលបាននៅក្នុងនេះ ទូរស័ព្ទទំនើប BlackBerry A10 នឹងត្រូវបំពាក់ដោយអេក្រង់ចន្លោះ 5-inch ដែលមានកម្រិតភាពច្បាស់ 1280 x 720 pixels ។
លក្ខណសម្បត្តិរបស់ BlackBerry A10 ៖
- អេក្រង់ចន្លោះ 5-inch
- កម្រិតភាពច្បាស់ 1280 x 720 pixels
- កាមេរ៉ា 8MP
- CPU 1.5GHz quad-core Krait processor
- RAM 2GB