ទារកទើប នឹងកើត ដ៏អភ័ព្វ ត្រូវម្តាយវ័យ ១៨ឆ្នាំ បោះទំលាក់ ពីជាន់ទី២ (មានវីឌីអូ)

7/14/2013 0 Comments A+ a-

កាលពីពេលថ្មីៗនេះ មានហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងទីក្រុង Harbin ប្រទេសចិន ព្រោះតែទារក ទើបនឹងកើតម្នាក់ ត្រូវបានបោះចេញតាមបង្អួច ពីអាគារជាន់ទី ២ មួយកន្លែង។
យោងទៅតាមប្រភពព័ត៌មាន ចិន បានឲ្យដឹងថា នារីជាម្តាយវ័យក្មេង អាយុ ១៨ឆ្នាំ ម្នាក់ មានឈ្មោះ Zhang មានមុខរបរ ជាជាងធ្វើសក់ បានផ្តល់កំណើតកូនស្រីម្នាក់ កាលពីថ្ងៃអង្គារ សប្តាហ៍មុននេះ នៅក្នុងបន្ទប់ទឹក នៃអាគារស្នាក់នៅ ជាន់ទី២ មួយកន្លែង ដែលមានគ្នា ១០នាក់ រស់នៅ ក្នុងផ្ទះជាមួយគ្នា។ លុះដល់ពេលក្រោយមក នាងបានឡើងតាមកាំជណ្តើរ ក្នុងសភាពអស់កម្លាំងជាខ្លាំង រហូតឡើងដល់បង្អួច រវាងជាន់ទី២ និង ទី៣ រួចក៏បោះកូនស្រី របស់នាងទៅក្រោមតែម្តង។ ទោះជាយ៉ាងណា ទារកអភ័ព្វ រូបនេះ មិនត្រូវបានដឹងថាស្លាប់ ដោយការធ្លាក់ផ្ទប់នឹងដី ឬ ត្រូវឡានកិន នោះទេ ប៉ុន្តែនាងលែងមានដង្ហើម បាត់ទៅហើយ នៅពេលដែលមាន សន្តិសុខម្នាក់ចូលមកពិនិត្យមើល និង រាយការណ៍ទៅដល់ ប៉ូលីស។ ចំពោះនារីជាម្តាយ ត្រូវបានប៉ូលីសចាប់ខ្លួន និងជាប់ចោទពីបទ មនុស្សឃាត។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ? សូមទស្សនាវីឌីអូខាងក្រោម៖
From : khmerload