Showing posts with label របាយការណ៏. Show all posts
Showing posts with label របាយការណ៏. Show all posts

FBI ទម្លាយ​ថា ហ៊ីត្លែ ​មិន​មែន​ស្លាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ (ភាគ១)

រហូតមកដល់ថ្ងៃនេះ មរណភាពនៃជនផ្ដាច់ការ ហ៊ីត្លែ នៅតែជាប់មន្ទិលនៅឡើយ ជាមួយនឹងការលើកឡើងខុសៗគ្នា របស់​អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រលោកខាងលិច។ ខុសពីការកត់ត្រាជាទូទៅ ដែលថា ហ៊ីត្លៃ បានស្លាប់ទៅដោយសារ​​ការ​សម្លាប់​ខ្លួន​នៅក្នុងប្រទេសអាល្លឺម៉ង់នោះ នៅក្នុងរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​អាមេរិក មិន​បាន​ចាត់​ទុកថា បុរសខ្លាំងអាល្លឺម៉ង់រូបនេះ ស្លាប់ឬសម្លាប់ខ្លួន នៅក្នុងទឹកដីអាល្លឺម៉ង់​នោះ​ឡើយ។
FBI ទម្លាយ​ថា ហ៊ីត្លែ ​មិន​មែន​ស្លាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ (ភាគ១)
អាដុហ្វ ហ៊ីត្លែរ។ (រូបថត ឯកសារ)

ស្រាវជ្រាវ - វត្តមាននៃឯកសារ ការិយាល័យ​សហព័ន្ធ ស៊ើប​អង្កេត​របស់​អាមេរិក ដែល​ហៅ​ជា​ភាសា​​អង់គ្លេស​ថា Federal Bureau of Investigation (FBI) បាន​បង្ហាញ​រឿង​ពិត​មួយ​ផ្នែក​ទៀត​នៃ​ប្រវត្តិសាស្រ្ត ដែល​បាន​ចារ​ពី​ការ​ស្លាប់​​របស់​​បុរស​បិសាច​នេះ​ ខុស​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត។ តាម​រយៈ​ឯកសារ​នេះ បាន​បញ្ជាក់​ថា ហ៊ីត្លែរ បាន​ទៅ​រស់​​នៅ​​លើ​ទួល​ភ្នំ អេនដេស (Andes) ក្នុង​ប្រទេស​អាហ្សង់ទីន (Argentine - ទ្វីប​អាមេរិក​ខាង​ត្បូង) យ៉ាង​សុខសាន្ត បន្ទាប់​​​ពី​សង្គ្រាម​លោក​​លើក​​ទី​ពីរ។
អាដុហ្វ ហ៊ីត្លែរ (Adolf Hitler) មេដឹកនាំរបបផ្តាច់ការ ហ្វាស៊ីស ណាស៊ី អាល្លឺម៉ង់ និងជាអ្នកវាតទីកាន់កាប់​ទ្វីប​អឺរ៉ុប​ដីគោក ក្នុងសង្គ្រាមលោកលើកទីពីរ ព្រម​ទាំង​ជា​ឧក្រិដ្ឋ​ជន​សម្លាប់ជនជាតិជ្វីហ្វ និងជនជាតិដ​ទៃ​ទៀត​​​យ៉ាង​​សម្បើម ដើម្បីលើកតម្កើន​ជាតិ​សាសន៏​អាល្លឺម៉ង់នោះ ត្រូវបានប្រវត្តិសាស្រ្តកត់ត្រាទុកថា បាន​ស្លាប់​ដោយ​សារ​ការបាញ់​សម្លាប់​ខ្លួន​ឯង នា​ថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៤៥ ក្នុងទីបញ្ជាការក្រោមដីរបស់គាត់ នៅ​មុន​ពេល​ដែល​កងទ័ព​សូវៀត (កង​ទ័ព​បដិវត្តន៍ នៃអតីតប្រទេសរ៉ូស្សី) សំរុកចូលទៅទីនោះ។ សាកសព​របស់​​បុរស​នេះ ត្រូវ​​បាន​កងទ័ព​សូវៀត​កំណត់​អត្ត​សញ្ញាណ​​បាន និងអះអាងថាជា ហ៊ីត្លែ ពិតមែន នៅ​មុន​កង​ទ័ព​បដិវត្តន៍​ទាំង​នេះ ដក​ចេញ​ទៅ​វិញ។
ដូច្នេះ បើប្រៀបធៀបទៅនឹងរបាយការណ៍របស់ អេហ្វប៊ីអាយ តើកងទ័ពសូវៀតនៅពេលនោះ បាន​កុហក ឬ​យ៉ាង​ណា? តើគេត្រូវសរសេរប្រវត្តិសាស្ត្រឡើងវិញ ឬយ៉ាងដូចម្ដេច?
នៅក្នុងឯកសារមួយ ដែលទើបនឹងទម្លាយឲ្យដឹងជាសាធារណៈ មិនត្រឹមតែអះអាងថា ការស្លាប់របស់ ហ៊ីត្លែ និង​ភរិយា នាង អ៊ីវ៉ា ប្រោន (Eva Braun) ថាគ្រាន់ជាការរៀបចំឡើងប៉ុណ្ណោះទេ តែថែមទាំងបានបញ្ជាក់ថា សាក​សព​ទាំងពីរ​ដែលមិនមានរូបរាងច្បាស់លាស់ទាំងនេះ ទំនងជាត្រូវបានរៀបចំមានជំនួយពី លោក អេលេន ឌុឡេស (Allen Dulles) ប្រធានការិយាល័យរៀបចំយុទ្ធសាស្ត្រអាមេរិក (OSS - ស្ថាប័ន​ចារកម្ម​អាមេរិក ក្នុង​សម័យ​នោះ ដែល​បាន​ក្លាយ​ជា​ភ្នាក់ងារចារកម្មអាមេរិក ស៊ីអាយអេ "CIA"ក្នុងសម័យ​កាល​ក្រោយ​មក)។
ក្នុងឯកសារសម្ងាត់មួយរបស់ អេហ្វប៊ីអាយ ពីទីក្រុងឡូស អេនជឺឡេស (Los Angles) បានទម្លាយឲ្យដឹងថា ភ្នាក់ងារ​សម្ងាត់របស់អាមេរិករូបនេះ បានដឹងពីការចូលចតរបស់នាវាជ្រមុជទឹក នៅឆ្នេរសមុទ្រនៃ​ប្រទេស​អាហ្សង់ទីន ដើម្បី​ទម្លាក់មេដឹកនាំកំពូលរបស់ ហ្វាស៊ីស ណាស៊ី ឈ្មោះ ហ៊ីត្លែ ឲ្យឈប់នៅទីនោះ។ អ្វីដែល​កាន់​តែ​ហួសចិត្ត​ទៀត​នោះ គឺអេហ្វប៊ីអាយបានបញ្ជាក់ច្បាស់ៗថា បុរសដែលត្រូវបានពិភពលោក​ស្អប់​ជាង​គេ បាន​រស់​នៅ​យ៉ាងសុខដុម ក្នុង​ជ្រលងមួយនៃជួរភ្នំ អេនដេស។
នៅក្នុងខែសីហា ឆ្នាំ១៩៤៥ ភ្នាក់ងាផ្ដល់ដំណឹងមិនស្គាល់អត្តសញ្ញាណមួយរូប បានឆ្លើយឆ្លងព័ត៌មាន​ជា​ច្រើន​ ជា​មួយការិយាល័យ អេហ្វប៊ីអាយ ប្រចាំទីក្រុង ឡូស អេសជឺឡេស ដើម្បីស្នើសុំឲ្យមានការជ្រកកោន​មួយ ខាងផ្នែក​នយោបាយ។ ភ្នាក់ងារផ្ដល់ដំណឹងនោះ មិនត្រឹមតែបានអះអាងថា ហ៊ីត្លែ កំពុងរស់នៅក្នុង​ប្រទេស​អាហ្សង់ទីននោះ​ទេ តែភ្នាក់ងារនោះខ្លួនឯង បានបញ្ជាក់ថា ខ្លួនជាមនុស្សម្នាក់ ក្នុងចំណោម​មនុស្ស​៤នាក់​ផ្សេងទៀត ដែល​បាន​ឃើញ​នាវាជ្រមុជទឹករបស់អាល្លឺម៉ង់។ នាវាជ្រមុជទឹកពីរ ទំនងជាបានចូល​ចត​នៅ​តាម​ឆ្នេរ​នៃប្រទេសអាហ្សង់ទីន ហើយ​បានបន្ថែមទៀតថា ហ៊ីត្លៃ និង អេវ៉ា ប្រោន បាននៅលើនាវាទីពីរ។
នៅក្នុងលិខិតទាំងនោះ ភ្នាក់ងារបានសរសរទៀតថា រដ្ឋាភិបាលនៃប្រទេសអាហ្សង់ទីន បានដឹង និង​ជួយ​លាក់​​ជន​ផ្ដាច់ការនេះ នៅក្នុងប្រទេសរបស់ខ្លួន។ ភ្នាក់ងារដែលគេមិនស្គាល់រូបរាង បានបន្តអះអាង​ពីភូមិ​ស្រុក ដែល ហ៊ីត្លែ បានធ្វើដំណើរឆ្លងកាត់ ជាពិសេសបានរៀបរាប់ពីរូបរាងខាងក្រៅ ដែលអាចទទួល​យក​បាន របស់ ហ៊ីត្លែ។
បើទោះជា ភ្នាក់ងារដែលផ្ដល់ដំណឹងនេះ មិនត្រូវបានបញ្ចេញឲ្យស្គាល់ ពីអត្តសញ្ញាណក៏ដោយ តែអ្វីដែល​បាន​លើក​ឡើង វាសមល្មមនឹងអាចឲ្យអ្នកស្រាវជ្រាវទាំងឡាយភ្ញាក់អារម្មណ៍ ផ្ងារគំនិត។ មាន​ការ​លើក​​ឡើង​ជា​ច្រើន​ផ្សេង​ទៀត ទាក់ទងនឹងដំណើរដើមទងនៃនាវាជ្រមុជទឹក និងវត្តមានរបស់បុរសផ្ដាច់ការ ប្រចាំ​ប្រវត្តិ​សាស្ត្រ​​នេះ នៅក្នុង​ប្រទេសអាហ្សង់ទីន តែអេហ្វប៊ីអាយ ទំនងជាបានទុកសំនុំរឿងនេះចោល មិនបន្ត​ការ​ស៊ើប​អង្កេត​នោះទេ។
រូបថតស្ដីពីលិខិត ដែលបានឆ្លើយឆ្លងព័ត៌មាន ជាមួយការិយាល័យអេហ្វប៊ីអាយប្រចាំទីក្រុងឡូស អេនជឺឡេស៖
នៅក្នុងភាគបន្ត ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងលើកយកមកបង្ហាញ នូវភស្ដុតាងបន្ថែមទៀត ដែលកាន់តែ​បញ្ជាក់​ថា មិនត្រឹមតែ ហ៊ីត្លៃ ដែលមិនបានស្លាប់នៅក្នុង ប្រទេសដើមកំណើតរបស់ខ្លួននោះទេ តែនៅមាន​អ្នក​​ទទួលខុស​ត្រូវ​របស់របប ហ្វាស៊ីស ណាស៊ី ជាច្រើនរូបផ្សេងទៀត ក៏ត្រូវបានភ្នាក់ងារ​ចារកម្មរបស់​អាមេរិក ទទួលជួយគាំពារ និង​ការពារអត្តសញ្ញាណរបស់ពួកគេ៕ ប្រភព ពី ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ

ILO៖ និយោជក គួរតែ​បន្ត​ផ្តល់​នូវ​លក្ខខណ្ឌ​ការងារ​សមរម្យ​, សហជីព គួរ​ពង្រឹង​ការយល់ដឹង និង​ទទួលខុសត្រូវ​​របស់​ខ្លួន​


ILOរាជធានីភ្នំពេញ៖ របាយការណ៍ ​ថ្មី​មួយ របស់អង្គការពលកម្ម​អន្តរជាតិ ហៅកាត់ថា (ILO) ដែលទើបតែ​ចេញផ្សាយ​ បាន​លើកឡើង​ថា និយោជក ជា​ថៅកែ​រោងចក្រ​កាត់ដេរ គួរតែ​បន្ត​ផ្តល់​នូវ​លក្ខខណ្ឌ​ការងារ​សមរម្យ​ ហើយសហជីព ក៏​គួរតែ​ពង្រឹង​បន្ថែមទៀត​នូវ​ការយល់ដឹង និង​ការប្តេជ្ញា​ចិត្ត ទទួលខុសត្រូវ​របស់​ខ្លួន​ផងដែរ។​
សេចក្តីថ្លែងការណ៍​របស់​អង្គការ ILO ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា​នេះ លើកឡើងថា របាយការណ៍​ថ្មី របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា បានបង្ហាញ​ព័ត៌មាន​ពី​លក្ខខណ្ឌ​ការងារ ដែល​ត្រូវបាន​ប្រមូល​ទិន្នន័យ​ដោយ​អ្នក​ឃ្លាំ​មើល​របស់​រោងចក្រ​កាន់តែ​ ប្រសើរ​នៅ​កម្ពុជា នៅក្នុង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤​។​
សេចក្តីថ្លែងការណ៍​ដដែល លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា អាច​ប្រើប្រាស់​យន្តការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាច្រើន ដើម្បី​អនុវត្តប្ប​ញ្ញតិ​នានា នៅក្នុង​ច្បាប់​ការងារ ជាពិសេស​ចំពោះ​រោងចក្រ ដែល​មាន​ភាព​អនុលោម​ទាប​។ រីឯ​និយោជក គួរតែ​បន្ត​ផ្តល់​នូវ​លក្ខខណ្ឌ​ការងារ​សមរម្យ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC អាច​ជំរុញ​ឲ្យមាន​វប្បធម៌ នៃ​ការអនុលោម​តាមច្បាប់ ក្នុងចំណោម​សមាជិក​របស់​ខ្លួន​។​
​សេចក្តីថ្លែងការណ៍​ដដែល លើកឡើងថា សហជីព គួរ​ពង្រឹង​បន្ថែមទៀត នៃ​ការយល់ដឹង និង​ការប្តេជ្ញា​ចិត្ត ទទួលខុសត្រូវ​របស់​ខ្លួន រួមបញ្ចូល​ទាំង​ការបំពេញ​លក្ខខណ្ឌ​តម្រូវ​តាមច្បាប់​ក្នុងការ​ការធ្វើ​ កូដកម្ម​។ សហជីព អាច​ប្រើប្រាស់​ទិន្នន័យ​នៅក្នុង​របាយការណ៍​នេះ ក៏ដូចជា ព័ត៌មាន ដែល​មាន​កាលពី​ពេល​ថ្មីៗ​នេះ តាមរយៈ​ការរាយការណ៍​ពី​តម្លាភាព ដើម្បី​ជំរុញ​ឲ្យ​អ្នក​គ្រប់គ្រង និង​/​ឬ​អង្គការ​និយោជក ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់ និង​ការចរចា​ជា​សមូហភាព ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា នៅ​កម្រិត​រោងចក្រ និង​ឧស្សាហកម្ម​។​
សេចក្តីថ្លែងការណ៍​លើកឡើងថា គម្រោង​រោងចក្រ​កាត់ដេរ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នឹង​បន្ត​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នេះ អ្នក​បញ្ជា​ទិញ​អន្តរជាតិ និង​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ចំណែក​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមា​ន ក្នុង​វិស័យ​នាំចេញ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា​៕​
ប្រភពពី Free Press Magazine

នាង Kim ជិះរថយន្តម៉ាក Rolls Royceតម្លៃ $300 000


PISETH-0318
អាមេរិក៖ កំពូលតារារបស់សហរដ្ឋអាមេរិក នាង Kim ជិះរថយន្តម៉ាក Rolls Royceតម្លៃ $300 000 ។ បើយោងតាមសារព័ត៌មានបានឲ្យដឹងថា នាង Kim ពិតជាបានចំណាយ ទៅលើរបស់របរ ដែលមានតម្លៃថ្លៃៗមែន នាពេលចុងក្រោយនេះ។
Kim បានរៀបការ ជាមួយ Kanye West តារាចម្រៀង ដែលធ្លាប់មានប្តី និងកូនមួយរួចមកហើយ។ តារាស្រីដ៏ស្រស់ស្អាតវ័យ៣៣ឆ្នាំរូបនេះ បានទិញរថយន្តម៉ាក Rolls Royce ស៊េរីII ដែលជារថយន្តដ៏ទំនើប ភាគច្រើនជាតារាហូលីវូតល្បីៗនិយមជិះរថយន្តប្រភេទនេះ។
កំពូលតារាជាគូស្វាមីភរិយាថ្មី មួយគូនេះ ត្រូវបានគេចាត់ទុកថា ជាកំពូលតារាដែលមានទ្រព្យសម្បតិ្ត ដ៏យ៉ាងមហាសាលផងដែរ៕


សោភ័ណ្ឌ លីនដា ខ្យល់គ ដួលសន្លប់ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យជាបន្ទាន់


lindaផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ សោភ័ណ្ឌ លីដា តារាសម្តែងស្រីវ័យក្មេង តែងជួបប្រទះបញ្ហា រឿងអាស្រូវ ស្នេហាក្រៅសិល្បៈ ជាញឹកញាប់ ថ្មីៗនេះនាងត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យឯកជនមួយ បន្ទាប់តារាស្រីរូបនេះ ជួបអាការខ្យល់គដួលសន្លប់បាត់បង់ស្មារតីភ្លាមៗមួយរំពេច នៅក្នុងផ្ទះរបស់នាង។
ប្រភពពីអ្នកសិល្បៈស្និទ្ធស្នាល បាននិយាយថា តារាសម្តែង សោភ័ណ្ឌ លីនដា មុននេះបានដួល សន្លប់ស្តូកស្តឹង នៅក្នុងផ្ទះ ដោយសារមួយរយៈនេះ នាងខំប្រឹងជាមួយការងារ សិល្បៈច្រើនពេក រហូតគ្មានពេលសម្រាក គ្រប់គ្រាន់ ទើបបណ្តាលឲ្យកម្លាំងចុះខ្សោយ និងមានជំងឺខ្យល់គ នេះតែម្តង។ ប៉ុន្តែសំណាងល្អ ត្រូវបានគេប្រទះឃើញ ហើយដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យទាន់ពេលវេលា។
ប្រាប់គេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិច កញ្ញា សោភ័ណ្ឌ លីនដា បាននិយយាឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ នាងពិតជាបានដួលសន្លប់ នៅផ្ទះពិតមែន តែសំណាងល្អ មានគេឃើញ និង ជួយដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យទាន់ពេល។
តារាសម្តែង និង ម៉ូឌែល សោភ័ណ្ឌ លីនដា បានបន្តថា “ខ្ញុំខ្យល់គរ ហើយនៅផ្ទះម្នាក់ឯង ក៏ធ្លាក់ពីចុះមកក្រោម ប៉ុន្តែឥឡូវនេះ បានធូរស្បើយខ្លះៗហើយ និងកំពុងតែសម្រាកនៅផ្ទះឯខេត្តព្រៃវែង។ មូលហេតុ ដែលបណ្តាលឲ្យខ្ញុំ ខ្យល់គនេះគឺ មកពីខ្ញុំគេងមិនសូវគ្រប់គ្រន់ ព្រោះរវល់ជាមួយនឹងការសម្តែងសិល្បៈរាល់ថ្ងៃ..អស់កម្លាំងពីខ្លួន..!”។
ស្ថិតក្នុងវ័យ២០ ឆ្នាំ តារាសម្តែង និងតារាបង្ហាញម៉ូដ កំពុងស្រូបបានប្រជាប្រិយភាព នៅលើវិស័យសិល្បៈ កញ្ញា សោភ័ណ្ឌ លីនដា ក្រោយពីបានឈានជើង ចូលប្រឡូក អស់រយៈពេលជាងមួយ ឆ្នាំមកនេះ ត្រូវបានគេមើឃើញថា ទាំងការសម្តែង និងការដើរមូដ ហាក់មានស្ទុះ ទៅមុខគួរកត់សម្គាល់ ។ មិនតែប៉ុណ្ណោះ សន្ទុះនៃការគាំទ្រ ពីសំណាក់ទស្សនិកជន ក៏ចាប់ផ្តើមមានការកើនឡើង ទៅមុខជាលំដាប់ផងដែរ៕


យុវជន​​​បើក​​​​កកាយ​​​​រឿង​​​​​​ Network Marketing​ ខណៈ​គណៈកម្មការ​មូលបត្រ​ កម្ពុជា​ចេញ​វិធាន​ការណ៍​ក្ដៅ​​ ​​​​​​


យុវជន​មួយ​ចំនួន​ ដែល​ធ្លាប់​រង​ការ​អូស​ទាញ​ និង​​​ខ្លះ​​ទៀត​ បាន​ប្រថុយ​​​ ដាក់ ​លុយ​វិនិយោគ​ ដើម្បី​​ទទួល​បាន​​ប្រាក់​ចំណេញ​​ តាម​ប្រព័ន្ធ​​អនឡាញ​​ បាន​ទម្លាយ​​ឲ្យ​ដឹង​​ពី​កិច្ច​ការងារ​ទាំង​នេះ​ ខណៈ​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា​បាន​​ចេញ​វិធាន​​ការ​ក្តៅ​ឲ្យ​មាន​​ការ​ ប្រយ័ត្ន​ចាញ់​បោក​​អស់​ប្រាក់​កាស​។
កញ្ញា រ័ត្ន និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​​គណនេយ្យ​បាន​​រៀប​រាប់​ថា​ កន្លង​មក​ កញ្ញា​ធ្លាប់​​ត្រូវ​បាន​មិត្តភ័ក្ដិ​បញ្ចុះ​បញ្ចូល​ឲ្យ​​ដាក់​លុយ​វិនិយោគ​ តាម​អនឡាញ​ដែរ។ ប៉ុន្តែ​ទី​បំផុត​អត់​ហ៊ាន​ប្រថុយ​​។ “ដំបូង​ចង់​ណាស់​ ព្រោះ​គេ​ថា​ នឹង​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន។ ប៉ុន្តែ​គិត​បន្តិច​នឹក​ថា​ គ្មាន​អ្វី​មួយ​បាន​ដោយ​ស្រួល​ៗ​នោះ​ទេ​​​”។
សុផាត អតីត​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​បាន​រៀប​រាប់​ដែរ​ថា​  ​រឿង​នេះ ​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​ការឃោសនា​រក​ប្រាក់​តាម​ប្រព័ន្ធ​​ Network Marketing​ នេះ​បើ​​គិត​មិន​បាន​ដិត​ដល់​ រួម​ផ្សំ​ទៅ​នឹង​ការ​ចង់​មាន​ចង់​បាន​ផង​នោះ​ ​អាច​ធ្វើ​ឲ្យ​​ងាយ​ចាញ់​បោក​ជា​ទី​បំផុត​ ។ ​

បើ​តាម​ សុផាត​ ការ​ប្រកាស​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​នៅ​ពេល​នេះ ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ ទៅ​ហើយ​ ​ខណៈ​ដែល​យុវជន​ជា​ច្រើន​​ បាន​លង់​ខ្លួន​ជឿ​តាម​ការ​អូស​ទាញ​ពី​ក្រុមហ៊ុន​បោក​ប្រាស់​ទាំង​នោះ។​ ​ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី​ ការ​ប្រកាស​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​បាន​ចាញ់​បោក​គេ​ដឹង​ខ្លួន​ និង​អ្នក​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​បោក​​ពិចារណា​ ក្នុង​ការ​បណ្ដាក់​ទុន​រក​ស៊ី​ថា​ តើ​​​គួរ​ដាក់​ទុន​ ​ឫ​យ៉ាង​ណា​?​។ ​នេះ​ជា​មេរៀន​ និង​បទពិសោធន៍​ថ្មី​ ​សម្រាប់​អ្នក​ចង់​មាន​បាន​ដោយ​មិន​បាច់​ប្រឹង​នោះ​។ “ការ​មាន​បាន​ទាល់​តែ​មាន​ការ​ខំប្រឹង​ ​តស៊ូ ​ជម្នះ​រាល់​ឧបសគ្គ​លំបាក​ៗ​ទាំង​ឡាយ​ មិន​មែន​លុយ​រត់​ចូល​ហោ​ប៉ៅ​ដោយ​មិន​បាច់​ខំប្រឹង​នោះ​ទេ”។ សុផាត​​ បន្ថែម​។​​
យុវជន​មួយ​រូប​​ ដែល​​បាន​ប្រថុយ​ដាក់​ទុន​វិនិយោគ​ ជាមួយ​ TelexFree​ សុំ​មិន​បញ្ចេញ​ឈ្មោះ ​ឲ្យ​ដឹង​ថា ​លោក​បាន​ចុះ​ឈ្មោះ​បង្កើត​គណនី​រហូត​ដល់​ទៅ​ពី​ ​ដោយ​មួយ​គណនី​ ​អស់​ ១៤២៥​ដុល្លារ​  ហើយ​លោក​ដឹង​ថា​ ​អ្នក​ដែល​លោក​ទៅ​បង្កើត​បណ្ដាញ​ជាមួយ​ ​ទទួល​បាន​ ​១០០​ដុល្លារ។​ ​ក្រុមហ៊ុន​ TelexFree ជា​អ្នក​បង្កើត​ ​Credit​ ​(ចំនួន​លុយ​)ឲ្យ។​ ​ពេល​គ្រប់​ចំនួន​៣០០​ដុល្លារ​ លោក​អាច​ដក​លុយ​នោះ​បាន​តាម​ធនាគារ​ ក្នុង​ស្រុក​ខ្មែរ។​ ​ពេល​កំពុង​ចូល​ជា​សមាជិក​ ​Telexfree​ ​នេះ​ លោក​អាច​ឆាត​ឆ្លង​ឆ្លើយ​ភ្លាមៗ​ជាមួយ​បុគ្គលិក​គេ​នៅ​ទីនោះ​ ​ដូច្នេះ​លោក​មាន​ការ​ទុក​ចិត្ត​ និង​បាន​បបួល​ឲ្យ​មិត្តភ័ក្ដិ​ផ្សេង​ទៀត​មក​ចូល​រួម​ដែរ។​ ​ប៉ុន្តែ​​ថ្មីៗ​នេះ ​លោក​បែរ​ជា​បាន​លេច​ឮ​ថា​ ​ក្រុមហ៊ុន​ ​TelexFree  ត្រូវ​បាន​​តុលាការ​នៅ​សហរដ្ឋអាមេរិក​ កំពុង​ស៊ើបអង្កេត​។ ​មិន​យូរប៉ុន្មាន​ បញ្ហា​ខុស​ប្រក្រតី​ក៏​កើត​មាន​ឡើង​ ​ដូច​ជា​ Log​ ​មិន​ចូល។​ ​ពេល​លោក​ទាក់​ទង​ទៅ​ ​គេ​បាន​ប្រាប់​ថា ​មាន​ការ​ប្តូរ​​ Server​ ដូច្នេះ​ទើប​បណ្ដាល​ឲ្យ​មាន​បញ្ហា​ Error​ ​ខ្លះ​ៗ​។ ទន្ទឹម​នឹង​នោះ ​លោក​បាន​សាក​​សួរ​ទៅ​អ្នក​ដទៃ ​ក៏​មាន​បញ្ហា​អញ្ចឹង​ដែរ​ ​ដូច្នេះ​លោក​កំពុង​បារម្ភ​ថា ​លោក​កំពុង​ចាញ់​បោក​គេ ។​​​​​​​​​​​​​​
គណៈ​កម្មការ​មូលបត្រ​កម្ពុជា​ប្រាប់​​ឲ្យ​ប្រយ័ត្ន​​ចាញ់​បោក​ក្រុម​ ​Network​ ​Marketing ​គណៈកម្មការ​មូលបត្រ​កម្ពុជា ​​មាន​តួនាទី​គ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​លើ​រាល់​សកម្មភាព​ពាក់ព័ន្ធ​វិស័យ​មូលបត្រ​កម្ពុជា​ ​បាន​​ឲ្យ​សាធារណៈ​ជន​ប្រយ័ត្ន​ចាញ់​បោក​ ​ក្នុង​ការ​ដាក់​ប្រាក់​វិនិយោគ​ នៅ​ ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ ដែល​ធ្វើ​សកម្មភាព​អាជីវកម្ម​មាន​លក្ខណៈ​ជា​គម្រោង​វិនិយោគ​រួម​ ​ឬ​អាជីវកម្ម​ ​ដែល​ធ្វើ​ការ​ប្រមូល​ប្រាក់​វិនិយោគ​ជា​លក្ខណៈ​បណ្ដាញ​ត​​ៗ​គ្នា​​ ខណៈ​ក្រុមហ៊ុន​ TelexFree ​ដែល​ធ្វើ​ការ​ប្រមូល​ប្រាក់​ពី​សាធារណៈ​ជន​ជា​លក្ខណៈ​បណ្ដាញ​ត​ៗ​គ្នា​នេះ​ ​ កំពុង​ត្រូវ​បាន​គណៈកម្មការ​មូលបត្រ​សហរដ្ឋអាមេរិក​ បើក​ការ​ស៊ើប​អង្កេត​ករណី​ឆបោក​ប្រាក់​ពី​សាធារណៈ​ជន។ ​
គណៈកម្មការ​មូល​បត្រ​កម្ពុជា​ ​ក៏​បាន​បញ្ជាក់​ដែរ​ថា​​ ការ​ប្រមូលនិធិ​ ដើម្បី ​យក​ទៅ​ធ្វើ​ការ​វិនិយោគ​បែប​នេះ​ ​គឺ​ជា​ផល​ប្រយោជន៍​ ក្នុង​គម្រោង​វិនិយោគ​រួម​ ដែល​ជា​ប្រភេទ​នៃ​មូលបត្រ​តាម​ច្បាប់​ស្តី​ពី​ការ​បោះផ្សាយ ​និង​ការ​ជួញ​ដូរ​មូលបត្រ​មហាជន​ ​ដោយ​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូល​ប័ត្រ​កម្ពុជា​។ ​បច្ចុប្បន្ន ​គណៈកម្មការ​មូលបត្រ​កម្ពុជា ​មិន​ទាន់​ផ្ដល់​ការ​អនុញ្ញាត​ ឬ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ណា​មួយ​ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ​នៅ​ឡើយ​ទេ​ ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​កំពុង​សិក្សា​លើ​​ហានិភ័យ​ផេ្សង​ៗ​ និង​រៀប​ចំ​ក្របខ័ណ្ឌ​ច្បាប់​លម្អិត​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន៕ ​
អត្ថបទ៖មៃ សុខលីម

១៧ មេសា ៣៩ឆ្នាំមុន ថ្ងៃកម្ពុជាឈានចូល វិនាសកម្ម ព្រោះការ ស្រឡាញ់អំណាច ជាងប្រយោជន៍ជាតិ របស់អ្នកនយោបាយ (មានវីដេអូ)


S-099ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០១៤នេះ យុវវ័យខ្មែរ និងប្រជាពលរដ្ឋខ្មែរជាច្រើន បាននឹងកំពុងធ្វើ ដំណើរយ៉ាងសស្រាក់សស្រាំត្រឡប់ ពីស្រុកកំណើតចូលមកកាន់រាជធានីភ្នំពេញ ដើម្បីប្រកបការងារចិញ្ចឹមជីវិត និងក្រុមគ្រួសារជាប្រក្រតី បន្ទាប់ពីបានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយរយៈ ពេល៣ថ្ងៃ ក្រោយពេលសង្គ្រាមហែកហួរក្នុងសង្គមខ្មែរត្រូវបានបញ្ចប់ ទាំងលំបាករយៈពេល៣៥ឆ្នាំកន្លងទៅ។
១៧ មេសា ឆ្នាំនេះ ពលរដ្ឋខ្មែរទោះជិះលើរថយន្តក្រុង រថយន្តឈ្នួល ឬធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន គឺសុទ្ធ តែបានបង្ហាញនូវទឹកមុខប្រកបដោយសេចក្តីសុខ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ តែបើយើងក្រឡេកទៅកាន់ អតីតកាល ពោលកាលពី ៣៩ឆ្នាំមុន ថ្ងៃ១៧ មេសានេះ ជាថ្ងៃដែលពលរដ្ឋខ្មែរ ជាពិសេសអ្នករាជធានីភ្នំពេញ មិន បានបង្ហាញនូវទឹកមុខ ដែលប្រកបដោយសេចក្តីសុខនោះឡើយ ជាថ្ងៃដែលពោរពេញដោយទុក្ខព្រួយ ក្នុងរាជ ធានីភ្នំពេញទាំងមូល ត្រូវប្រែជាស្ងប់ស្ងាត់ លើផ្លូវថ្នល់គ្រប់ច្រកល្អកត្រូវកាន់កាប់ដោយទាហានឆុតខ្មែររបស់ក្រុម បដិវត្តបក្សកុម្មុយនីស្តខ្មែរ ដឹកនាំដោយ ប៉ុល ពត។
នៅវេលាម៉ោង៩កន្លះព្រឹក ថ្ងៃទី១៧ មេសា ១៩៧៥ កងទាហានស្លៀកខោអាវខ្មៅ បានដើរប្រសាចពាសពេញទីក្រុង គ្រាដែលក្រុមទាហានរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ បានលើកទង់ជ័យសគ្រប់កន្លែង។
ការដណ្តើមចេញជម្នះលើខ្មែរគ្នាឯងប្រកបដោយមោទនរបស់ទាហានខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញ នាពេលនោះ ទទួលបានការអបអរសាទរយ៉ាងកងរំពងពីសំណាក់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែមិនយូរប៉ុន្មានអំណរនឹងជ័យជម្មះ អំណរនឹងក្តីសង្ឃឹមថា សង្គ្រាមត្រូវបានបញ្ចប់នេះ បានរលាយបាត់បង់ទៅវិញ ក្រោយពេលទាហានខ្មែរក្រហមបំពាក់ដោយមនោគមវិជ្ជាគ្មានក្តីមេត្តានោះ ចាប់បង្ខំឲ្យប្រជាជនចាកចេញភ្លាមៗពីទីក្រុងភ្នំពេញ។ អ្នកដែលចចេសមិនព្រមធ្វើតាម ត្រូវទាហានខ្មែរក្រហមបាញ់សម្លាប់ចោល។
ក្រោយជ័យជម្នះថ្ងៃ១៧ មេសា ១៩៧៥ របបថ្មីដឹកនាំដោយបក្សកុម្មុយនីស្តកម្ពុជា ឬខ្មែរក្រហម បានដាក់ចេញ ផែនការ ៨ចំណុច មហារុងរឿង មហាលោតផ្លោះ! ។ គោលនយោបាយទាំងនោះរួមមាន៖
១- ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជន ដែលទើបតែជម្លៀសចេញពីទីក្រុង ក្រោយថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។
២- លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី។
៣- លុបបំបាត់ចោលនូវការចាយលុយ។
៤- ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក ហើយបញ្ជូនឲ្យទៅធ្វើស្រែ។
៥- សម្លាប់ចោលទាំងអស់រាល់មន្រ្តី ដែលធ្វើការឲ្យរបប លន់ នល់។
៦- បង្កើតជាសហករណ៍នៅទូទាំងប្រទេស។
៧- បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
៨- ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេសព្រំដែនវៀតណាម។
អតីតមេគុកទួលស្លែង ឌុច នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គ្រាដែលកំពុងធ្វើសវនាការកាត់ក្តីពីករណីប្រព្រឹត្តឧក្រិដ្ឋកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានថ្លែងថា «នៅថ្ងៃ ១៧ មេសា១៩៧៥នោះ បក្សកុម្មុយនីស្តកម្ពុជាដឹកនាំបដិវត្តសង្គមនិយម និងការកសាងសង្គមនិយមតទៅទៀត ដោយផ្តាច់មុខដាច់ខាត និងគ្រប់ផ្នែក»។
ឌុច បានថ្លែងថា ចាប់តាំងពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ នោះមក មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យបានចាប់អនុវត្តផែនការ ដែលបានធ្វើឲ្យមនុស្សស្លាប់ពិតប្រាកដនោះមែន។
ឌុច បានបន្ទោសទៅលើការដឹកនាំរបស់ ប៉ុល ពត អគ្គលេខាបក្សដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យថា «ក្រោយ ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លើតភ្លើនខ្លាំងណាស់ បានលើកមាគ៌ា ដែលប៉ះពាល់ដល់អាយុជីវិតមនុស្ស។ នេះមកពីប៉ុលពតគាត់មានសព្វមានគ្រប់»។
មានប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់ក្នុងព្រឹត្តិការណ៍នេះជាច្រើននាក់ នៅតែដិតដាមដោយអារម្មណ៍តក់ស្លុត និងសោកសង្រេង នៅពេលនឹកឃើញដល់ព្រឹត្តិការ ១៧ មេសា កាលពី៣៩ឆ្នាំមុន ដោយពួកគាត់ម្នាក់ៗ ត្រូវធ្វើ ដំណើរចាកចេញពីលំនៅដ្ឋានទាំងបង្ខំមិនអាចយកអ្វីជាប់ខ្លួន ក្រៅតែពីសម្លៀកបំពាក់ និងរបស់របរបន្តិចបន្តួចតែ ប៉ុណ្ណោះ។ តែក៏មានប្រជាពលរដ្ឋខ្លះទៀត ក៏ប្រហែលជាភ្លេចបាត់ទៅហើយ នូវប្រវត្តិដ៏ឈឺចាប់ទាំងអស់នេះ បន្ទាប់ពីពួកគាត់សោយសុខក្នុងសុខសន្តិភាព និងភាពសប្បាយនាពេលបច្ចុប្បន្ន។
១៧ មេសា ១៩៧៥ បាននាំឲ្យប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលទៅក្នុងភពខ្មៅងងឹត ក្លាយជាវាលពិឃាតប្រជា ពលរដ្ឋខ្មែរស្លូតត្រង់រហូតដល់ទៅជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ។ របបអាវខ្មៅមួយ នេះ ទោះបីជាមានភស្តុតាងជាច្រើនបានបញ្ជាក់ជាសក្ខីកម្មយ៉ាងណាក្តី តែមេដឹកនាំខ្មែរក្រហម មិនបានទទួល ស្គាល់ថា ខ្លួនប្រព្រឹត្តខុសនោះឡើយ ពួកគេនៅតែអះអាងការធ្វើរបស់ពួកគេ គឺដើម្បីជាតិមាតុភូមិ និងប្រជាពល រដ្ឋកម្ពុជា។ ទោះបីពួកគេស្លាប់ទៅហើយ ក៏ពួកគេមិនបានសារភាពថា ការកាប់សម្លាប់ពលរដ្ឋខ្មែរកើតចេញពីការ ដឹកនាំរបស់ពួកគេនោះដែរ ព្រោះពួកគេមិនចង់ទទួលរងនូវពាក្យបណ្តាសាពីជនរងគ្រោះក្រោមកណ្តាប់ដៃរបស់ ពួកគេនោះឡើយ។
១៧ មេសា កញ្ចក់បង្ហាញពីស្រេកឃ្លានអំណាច របស់អ្នកនយោបាយ ភ្លេចគិតដល់សុខទុក្ខរបស់ពលរដ្ឋ
១៧ មេសា ទោះបីជាថ្ងៃប្រវត្តិសាស្ត្រ ដ៏សែនវិប្បដិសារី និងឈឺចាប់យ៉ាងណាក្តី តែវាក៏បានក្លាយទៅជាកញ្ចក់ដ៏ មានអត្ថន័យ និងខ្លឹមសារសម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន ជាពិសេសក្រុមអ្នកនយោបាយរបស់ខ្មែរតែម្តង។
មេដឹកនាំបក្សកុម្មុយនីស្តគ្រប់រូប សុទ្ធតែបាននិយាយអះអាងថា ទង្វើរបស់ពួកគេ គឺដើម្បីរំដោះប្រទេសចេញពី អាណានិគមរបស់អាម៉េរិក និងដើម្បីការពារប្រទេសពីការឈ្លានពានរបស់ប្រទេសវៀតណាមជាដើម។ តែអ្វីដែល ពួកគេអះអាងគ្រាន់តែជាការរកលេសសមរម្យមួយលាក់បាំងនូវទុច្ចរិតភាពរបស់ខ្លួន និងជាលេសសម្រាប់ខ្លួនវាយ ផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ឈានជើងទៅក្រោមក្តាប់អំណាច និងប្រទេសកម្ពុជា ទាំងមូលតែប៉ុណ្ណោះ។
ក្រុមអ្នកប្រវត្តិវិទូ និងនិស្សិតបញ្ញវ័ន្តខ្មែរជាច្រើន ដែលបានអាន និងសិក្សាទៅលើប្រវត្តិសាស្រ្តរបស់ខ្មែរ បានលើក ឡើងថា ក្រុមអ្នកនយោបាយខ្មែរនាអំឡុងពេលនោះ ទាំងខាងខ្មែរក្រហម និងរបបសាធារណរដ្ឋរបស់លោក លន់ នល់ សុទ្ធតែស្រឡាញ់អំណាច និងអាងបង្អែកបរទេសរៀងៗខ្លួន យកប្រទេសកម្ពុជា ដ៏តូចមួយជាសរភូមិដណ្តើម អំណាចគ្នា។
ក្រុមប្រវត្តិសាស្ត្រទាំងនោះ បានលើកឡើងថា ភាពអាណោចអាធ័មនឹងមិនកើតលើប្រជាពលរដ្ឋខ្មែរ និងប្រទេស កម្ពុជាឡើយ បើសិនជាអ្នកនយោបាយខ្មែរនាពេលនោះ ពិតជាមានសុឆន្ទៈស្រឡាញ់ និងស្នេហាជាតិ ចេះជជែក និងចរចាគ្នា ដោយសន្តិវិធី ដើម្បីរកឧត្តមប្រយោជន៍ជូនជាតិ ដោយមិនស្វែងរកប្រយោជន៍ និងអំណាចផ្ទាល់ខ្លួន និងបក្ខពួកទេនោះ។
យោងតាមសៀវភៅប្រវត្តិសាស្ត្រ បានគូសបញ្ជាក់ថា មុនការវាយផ្តួលរំលំរបបសាធារណរដ្ឋមេដឹកនាំសាធារណ រដ្ឋកម្ពុជា ដែលអស់ជំនួយពីសម្ព័ន្ធមិត្តអាម៉េរិកនោះ បានព្យាយាមសូមចរចាជាមួយមេដឹកនាំបក្សកុម្មុយនីស្តខ្មែរ ជាច្រើនដង តែត្រូវបានបដិសេធទៅវិញ ព្រោះក្រុមបដិវត្តន៍ខ្មែរកុម្មុនីស្ត បានដឹងច្បាស់ថា របបសាធារណរដ្ឋ អស់ជំនួយពីអាម៉េរិកហើយ មិនមានអ្វីតទល់ជាមួយពួកគេនោះទេ។ នេះជាចរឹតចចេសរឹងរូសមួយរបស់មេដឹក នាំបក្សកុម្មុយនីស្តខ្មែរ។
តឹកតាងបង្ហាញថា ក្រុមបក្សកុម្មុយនីស្តស្រឡាញ់អំណាចជាងស្រឡាញ់ជាតិសាសន៍ និងប្រជាពលរដ្ឋរបស់ខ្លួន ដែរនោះ គឺការជម្លៀសប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ ទាំងបង្ខំ ទោះពួកគេដឹងថា ការជម្លៀសប្រជាជនទៅទី  ជនបទមិនមែនជាជម្រើសល្អក្តី ពួកគេបានសម្លាប់មេដឹកនាំបក្ខកុម្មុយនីស្តគ្នាឯង ដែលជំទាស់ផែនការនេះថែម ទៀតផង។ ការជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ របស់បក្សកុម្មុយនីស្ត គឺជាចេតនាចង់បោសសំអាតឲ្យអស់នូវ កាកសំណល់របបសាធារណរដ្ឋខ្មែររបស់លោក លន់ លន់ ព្រោះបក្សកុម្មុយនីស្តខ្លាចកាកសំណល់ទាំងនេះ វាយ ដណ្តើមយកអំណាចរបស់ខ្លួន។
កង់ប្រវត្តិសាស្រ្តរបស់ខ្មែរជាច្រើនសម័យកាលសុទ្ធតែបានបង្ហាញឲ្យឃើញពីចរិតស្រេកឃ្លៀនអំណាចខ្វះដំណោះ ស្រាយរវាងជាតិសាសន៍ខ្លួនឯង ធ្វើឲ្យទឹកដីកម្ពុជាបាត់បង់ជាបន្តបន្ទាប់ ប្រែក្លាយទៅជារួមតូច និងត្រូវរងនូវភាព ខ្ទេចខ្ទាំជាច្រើនសម័យកាល។
ដូច្នេះកញ្ចក់ប្រវត្តិសាស្រ្តទាំងអស់នេះ វាគ្រប់គ្រាន់ឲ្យអ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្នសិក្សាស្វែងយល់ក្នុងការ រិះរកនូវយុទ្ធវិធីបញ្ចប់នូវវិបត្តិទាំងឡាយ ជាពិសេសការជាប់គាំងនយោបាយនាពេលបច្ចុប្បន្ន។ អ្នកនយោបាយគួរ លះបង់នូវចរិតមានៈរឹងរូស សម្រេចមហិច្ឆតានយោបាយធ្វើនូវរឿងនាំឲ្យជាតិសាសន៍ខ្មែរតែមួយបន្តបែកបាក់ បន្ត កាប់ចាក់ ឈ្លោះប្រកែកខ្វែងគំនិត ឈានដល់ការបាត់បង់ និងវិនាសអន្តរាយតទៅទៀតនោះឡើយ។
សង្ឃឹមថា ព្រឹត្តិការណ៍ ១៧ មេសា កាលពី៣៩ឆ្នាំមុន នឹងមិនកើតមានតទៅទៀតឡើយ ក្នុងសង្គមកម្ពុជា ពលរដ្ឋ កម្ពុជាទាំងមូលចេះស្រឡាញ់អធ្យាស្រ័យគ្នាទៅវិញទៅមកប្រកបដោយភាពសុខដុម សូមឲ្យ ១៧ មេសា ចាប់ពី សតវត្សរ៍ទី២១ នេះតទៅរាស្ត្រខ្មែរស្គាល់តែសេចក្តីសុខសន្តិភាព ភាពសប្បាយរីករាយ ក្រោមដឹកនាំប្រកបដោយ ការស្រុះស្រួល និងការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្ន៕
ខាងក្រោមនេះ ជាវីដេអូ ដែលមេដឹកនាំបក្សកុម្មុយនីស្តប្រារព្ធពិធីអបអរសាទរក្រោយថ្ងៃជ័យជម្នះរបស់ខ្លួន

កងទ័ពបដិវត្តន៍របស់ខ្មែរក្រហមលើកទង់ជ័យសាទរពេលវាយកាន់កាប់រាជធានីភ្នំពេញ

កងទ័ពរបស់សាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ លើកទង់ជ័យសសុំចុះចាញ់
__________________________
ផ្តល់សិទ្ធិដោយ៖ Lookintoday

មាស​បាន​ធ្លាក់​ថ្លៃ​ប្រចាំ​ ខែ​លើក​ដំបូង​ក្នុង​ឆ្នាំនេះ

Goldមាស​បាន​ធ្លាក់​ថ្លៃ​ប្រចាំ​ខែ​លើក​ដំបូង​ក្នុង​ឆ្នាំនេះ ដោយ​សារ​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​អាមេរិក ដោយ​ជំរុញ​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក បន្ត​កាត់​បន្ថយ​វិធានការ​ជំរុញ​សេដ្ឋកិច្ច។ ប៉ាឡាញ៉ូម បាន​ឡើង​ថ្លៃ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ជាប់គ្នា។
​មាស​ដុំ​សម្រាប់​ចែក​ចាយ​ភ្លាមៗ ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ ១២៩៧,៣០​ដុល្លារ​ក្នុង​មួយ​អោន (៨,៣​ជី) នៅម៉ោង ៨ និង​៥៣​នាទីព្រឹក​ថ្ងៃ​ម្សិលមិញ​នៅ​ប្រទេស​សិង្ហបុរី នេះ​បើយោង​តាម​ការ​កំណត់​តម្លៃ​ទូទៅ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Bloomberg។
មាស​មាន​តម្លៃ ១២៩៥,២៣​ដុល្លារ​នៅម៉ោង​បិទការ​ជួញ​ដូរ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា នៅ​ពេល​ដែល​តម្លៃ​មាស​បាន​ធ្លាក់​ចុះ​មកនៅ​ត្រឹម ១២៨៥,៨២​ដុល្លារ ដែល​ជា​តម្លៃ​ទាប​បំផុត​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈមក។
មាស​បាន​ឡើង​ថ្លៃ​៨​ភាគ​រយ​នៅ​ឆ្នាំនេះ ដល់​តម្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​៦​ខែ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ដោយ​សារ​ការ​កាន់​កាប់​តំបន់​គ្រីមា​របស់​ប្រទេ​ស​រុស្ស៊ី បាន​បង្កើន​តម្រូវ​ការ​មាស។
មាស​បាន​ធ្លាក់​ថ្លៃ ២,២​ភាគ​រយ​នៅ​ខែ​នេះ ដោយ​សារ​ទិន្នន័យ​សេដ្ឋកិច្ច​អាមេរិក ដូច​ជា​ការ​បញ្ជា​ទិញ​ទំនិញ​ប្រើ​ប្រាស់​បាន​យូរ បាន​កើន​ឡើង​ខ្ពស់​ជាង​ការ​ព្យាករ ខណៈ​លោក​ស្រី Janet Yellen ប្រធាន​ធនាគារ​កណ្តាល​អាមេរិក បាន​ឲ្យ​ដឹងថា កម្ម​វិធី​ទិញ​មូល​បត្រ​បំណុល​របស់​ធនាគារ​កណ្តាលមួយនេះ អាច​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ ដោយ​អត្រា​ការ​ប្រាក់​នឹង​ចាប់​ផ្តើម​កើន​ឡើង​នៅ​ឆ្នាំ​២០១៥។ ធនាគារ​កណ្តាល​អាមេរិក បាន​កាត់​បន្ថយ​ការ​ទិញ​ទ្រព្យ​សកម្ម​ប្រចាំ​ខែ​ចំនួន ១០​ពាន់​លាន​ដុល្លារនៅ​ក្នុង​កិច្ច​ប្រជុំ​៣​លើក​ចុង​ក្រោយ​។
តម្លៃ​មាស​សម្រាប់​ចែក​ចាយ​នៅ​ខែ​មិថុនា បាន​កើន​ឡើង ០,២​ភាគ​រយ ដល់ ១២៩៧,២០​ដុល្លារ​ក្នុង​មួយ​អោននៅផ្សារ​ Comex ក្នុង​ទីក្រុងញូវយ៉ក និង​បាន​ធ្លាក់​ចុះ ១,៩​ភាគ​រយ​​នៅ​ខែ​មីនា។ ការ​កាន់​កាប់​ផលិតផល​ដែល​ងាយ​ដោះ​ដូរ​ជា​សាច់​ប្រាក់គិត​ជា​មាស​នេះ គឺ​ជា​កំណើន​កាន់​កាប់​មាស​ប្រចាំ​ខែ​លើក​ដំបូង បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​១៣​ខែ គិត​ត្រឹម​ខែ​មករា ឆ្នាំនេះ៕

សំនួរ-ចម្លើយ​ក្តៅគគុក​​ ជុំវិញ​​​​​​អាថ៌កំបាំង​បាត់​ខ្លួន ​យន្តហោះ​ម៉ាឡេស៊ី

ការ​បាត់​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី​អស់​រយៈ​ពេល​៦​ថ្ងៃ​មក​នេះ ​កំពុង​បង្កើត​​ភាព​អាថ៌កំបាំង​ និង​​ចម្ងល់ ​កាន់​តែ​ច្រើន​ឡើង​​​ដល់​ពិភព​លោក​​ទាំងមូល ដែល​នេះ​ធ្វើ​ឲ្យ​មាន​ការ​លើកឡើង​ខុសៗ​គ្នា​​​ទៅ​តាម​ការ​យល់​ឃើញ​​រៀងៗ​ ខ្លួន។ ខាងក្រោម​នេះ​គឺ​ជា​សំនួរ​សំខាន់ៗ​ជា​ច្រើន​​ ដែល​ត្រូវ​ចោទសួរ​ជុំវិញ​​ការ​បាត់​ស្រមោល​យន្តហោះ​ប៊ូអ៊ីង​៧៧៧​ខាងលើ។​​
តើ​យន្តហោះ​​ប៊ូអ៊ីង​៧៧៧​ ហោះ​បក​ក្រោយ​ឬ យ៉ាងណា?
​ពិត​ជា​អាច ក៏ប៉ុន្តែ​មិន​ច្បាស់​១០០% នោះ​ឡើយ។ ប្រភព​មិន​ច្បាស់លាស់​មាន​កាន់តែ​ច្រើន​ឡើង​​ធ្វើ​ឲ្យ​មាន​ភាព​ខ្វែង​គំនិត​ គ្នា​រវាង​​​រដ្ឋាភិបាល​ម៉ាឡេស៊ី និង មន្ត្រី​កងទ័ព​ជើង​អាកាស​របស់​ខ្លួន។ មន្ត្រី​កងទ័ព​​ជើង​អាកាស​បាន​​អះអាង​ថា រ៉ាដា​យោធា​ចាប់​បាន​ដាន​​យន្តហោះ​ចុងក្រោយ​នៅ​ជ្រោយ​Malacca​ នៅ​ភាគ​ខាងលិច​ប្រទេស រយៈ​ពេល​២​ម៉ោង​ក្រោយ​ពេល​​ហោះហើរ​ចេញ​ពី​អាកាសយានដ្ឋាន ខណៈ​រដ្ឋាភិបាល​​វិញ​បាន​បដិសេធន៍​ហើយ​អំពាវនាវ​ឲ្យ​រង់ចាំ​លទ្ធផល​ ស្រាវជ្រាវ​របស់​ក្រុម​រុករក​។​
យន្តហោះ​ម៉ាឡេស៊ី​ប៊ូអ៊ីង ៧៧៧​ កំពុង​​បាត់​ខ្លួន
តើ​អ្វី​ទៅ​ជា​ឧបករណ៍​​ទំនាក់ទំនង (Transponder ឬ Black Box)?​
វា​ជា​ឧបករណ៍​ទំនាក់ទំនង​​ជា​មួយ​​សញ្ញា​រ៉ាដា​នៅ​លើ​ដី ដើម្បី​ផ្ដល់​លេខ​កូដ​ទីតាំង​យន្តហោះ រយៈកម្ពស់​ហោះហើរ និង ​ការ​​ហៅ​​ទៅវិញ​ទៅមក​​។ ក្រុម​​អ្នក​គ្រប់គ្រង​ចរាចរណ៍​ដែន​អាកាស​ប្រើប្រាស់​សញ្ញា​នេះ ដើម្បី​កំណត់​ល្បឿន​យន្តហោះ និង​ទិស​ដៅ​ហោះហើរ​របស់​វា។​​
ហេតុ​អ្វី​ឧបករណ៍​មិន​ដំណើរ​ការ?
ឧបករណ៍​នេះ ត្រូវ​បាន​បំពាក់​នៅ​ចន្លោះ​អ្នក​បើកបរ​យន្តហោះ និង​អាច​បាន​បិទ​បាន​ដោយ​អ្នក​បើក​យន្តហោះ។ ក៏ប៉ុន្តែ​សំនួរ​បាន​ចោទឡើង​នោះ​គឺ​ថា ហេតុ​អ្វី​បាន​ជា​ឧបករណ៍​នេះ​ត្រូវ​បាន​បិទ មិន​ដំណើរ​ការ ឬ ជា​ចេតនា​របស់​អ្នក​បើក​យន្តហោះ? ឬ ក៏​​មាន​ក្រុម​ប្លន់​យន្ត​ហោះ​ចូល​ទៅ​បន្ទាប់​អ្នក​បើកបរ ឬ វា​មិន​ដំណើរ​ការ​ដោយ​សារ​បង្ក​ឡើង​ពី​​​ហានិភ័យ​ណា​មួយ​ភ្លាម? ​​នេះ​ហើយ​ជា​​​អ្វី​ដែល​បាន​បង្កើត​ចម្ងល់​​រាប់​មិន​អស់​យ៉ាង​អាថ៌កំបាំង​ ​រហូត​មកដល់​នៅ​ពេល​នេះ។
តើ​ការរុករក​ធ្វើ​ឡើង​ដោយ​របៀបណា?
ក្រុម​អ្នក​រុករក​​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ ដោយ​បែងចែក​​ដែន​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​​ជា​តំបន់​តូចៗ​នៅ​តំបន់​យន្តហោះ​ បាត់​ខ្លួន​​ ដើម្បី​ធានា​ថា​ការ​រុករក​ត្រូវ​ធ្វើ​ឡើង​ដោយ​ល្អិតល្អន់។ បន្ទាប់​មក​យន្តហោះ​ដែល​មាន​រហូត​ដល់​៤២​គ្រឿង និង​នាវា​រួម​ទាំង​កប៉ាល់​៣៩​គ្រឿង​មក​ពី​១២​ប្រទេស​​នៅ​ពេល​នេះ​ត្រូវ​ចូល​ រុករក​តាម​តំបន់​ដែល​បាន​ចែក​ទាំង​នោះ ដែល​ពួកគេ​កំពុង​ពង្រីក​ដែន​រុករក​កាន់តែ​ធំ​ឡើងៗ​នៅ​ដែន​សមុទ្រ​ចិន​ ខាងត្បូង និង​​ដល់​ជ្រោយ​Malacca ភាគ​ខាងលិច​ដែន​គោក​ម៉ាឡេស៊ី។
ការ​ពង្រីក​ដែន​រុករក​នៅ ទីតាំង​ដែល​យន្តហោះ បាត់​ខ្លួន (Last Known Location) និង​ជ្រោយ​Malacca
តើ​ប្រភព​ផ្សេងៗ​គ្នា​កាន់តែ​ច្រើន​ឡើង​អាច​ផ្ដល់​តម្រុយ​ឈាន​​ដល់​ការ​រក​ឃើញ​យន្តហោះ​នេះ​ដែរ​ឬ​ទេ?
វា​ជា​ការ​ពិត ព្រោះ​ថា​ប្រភព​ទាំង​នេះ​នឹង​​ផ្ដល់​តម្រុយ​បន្ថែម​ទៀត​ជា​ជាង​រក​នៅ​កន្លែង ​ចាស់​ដែល​មិន​បាន​ផ្ដល់​លទ្ធផល​អ្វី​​គួរឲ្យ​កត់សម្គាល់។ តួយ៉ាង​​ដូច​ជា​ផ្កាយរណប​ចិន រួម​ទាំង​ក្រុមហ៊ុន​ផ្កាយរណប​Colorado ជា​បច្ចេកវិទ្យា​ផ្កាយរណប​ទំនើប​ឈាន​មុខ​គេ​លើ​លោក និង​អាច​រួម​ចំណែក​យ៉ាង​សំខាន់​ផ្ដិត​យក​រូបភាព​ផ្សេងៗ​ជុំវិញ​ករណី​នេះ​នៅ​ លើ​ឈូង​សមុទ្រ​ថៃ សមុទ្រ​ចិន​ខាងត្បូង និង​ជ្រោយ​Malacca។
តើ​នេះ​ជា​ករណី​​បាត់​យន្តហោះ​យូរ​បំផុត​ក្នុង​លោក​ឬ យ៉ាងណា?
ចម្លើយ​គឺ​ទេ! ​កាល​ពី​ឆ្នាំ​១៩៨៨ យន្តហោះ Pan Am Flight 103 បាន​ផ្ទុះ​ឆេះ​នៅ​តំបន់​ Lockerbie ប្រទេស​ ស្កុតឡែន សម្លាប់​​មនុស្ស​២៤៣​នាក់។ ៣​ឆ្នាំ​ក្រោយ​ការ​ស៊ើបអង្កេត​​ទើប​គេ​រក​ឃើញ​ថា យន្តហោះ​នេះ ត្រូវ​បាន​​បំផ្ទុះ​ដោយ​គ្រាប់​បែក​របស់​ក្រុម​ភេរវជន។ ករណី​យន្តហោះ ​TWA 800 ក្នុង​ឆ្នាំ ១៩៩៦ ការ​ធ្លាក់​យន្តហោះ​អេហ្សីប​Air 990 ​​កាល​ពី​ឆ្នាំ​១៩៩៩​ និង​ចុងក្រោយ​គឺ​យន្តហោះ​Air France  447 នៅ​មហាសមុទ្រ​អាត្លង់ទិច​គឺ​សុទ្ធ​តែ​ជា​បញ្ហា​ស្មុគស្មាញ​​ក្នុង​ ប្រវត្តិសាស្ត្រ​ធ្លាក់​​យន្តហោះ​​​ដែល​​បាន​​ប្រើ​ពេល​ស៊ើបអង្កេត និង​រុករក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។
តើ​យន្តហោះ​​នេះ​​បាត់​ខ្លួន​ដោយ​របៀបណា?​​​​
នេះ​ពិតជា​​សំនួរ​មិន​ធម្មតា​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​ឆ្លើយ​បាន​​រហូត​មក ​ទល់​ថ្ងៃ​​នេះ។ វា​កំពុង​បង្កើត​ភាព​​អាថ៌កំបាំង​មិន​គួរឲ្យ​ជឿ​មួយ​ដល់​ពិភពលោក​ទាំងមូល ខណៈ​ដែល​​បច្ចេកវិទ្យា​ទំនើប​​បច្ចុប្បន្ន​​​​​មិន​ទាន់​រក​ឃើញ​ដាន​​​អ្វី​ ឡើយ​​​ពី​យន្តហោះ​នេះ ពោល​គឺ​អ្វីៗ​ស្ថិត​នៅ​លើ​ការ​សន្និដ្ឋាន​តែប៉ុណ្ណោះ។
ទីតាំង​​ដែល​គេ​សង្ស័យ​ថា ជា​កន្លែង​យន្តហោះ​បាត់​ចេញ​ពី​រ៉ាដា
តើ​​អ្នក​បើក​យន្តហោះ​មាន​បទពិសោធន៍​​ដែរ​ឬ​ទេ?
ពិតជា​មាន ហើយ​ក៏​មិន​មែន​ចេះ​ស្ទើរៗ​នោះ​ដែរ ត្បិត​អី​លោក Zaharie Ahmad Shah ជា​អ្នក​បើក​យន្តហោះ​មាន​វ័យ​៥៣​ឆ្នាំ ​មាន​បទពិសោធន៍​កាន់​ចង្កូត​យន្តហោះ​អស់​រយៈ​ពេល​៣៥​ឆ្នាំ​ហើយ ដែល​គិត​សរុប​​ជើង​ហោះហើរ​មាន​​រហូត​ដល់​​ ១៨.៣៦៥​ជើង​ហោះ​ហើរ​ឯណោះ។
តើ​​ករណី​នេះ​​អាច​ចាត់​ទុក​ជា​អំពើ​ភេរវកម្ម ឬ ប្លន់​យន្ត​ហោះ?​​
សម្រាប់​ទីក្រុង​កូឡាឡាំពួរ ខ្លួន​មិន​សង្កត់​ធ្ងន់​លើ​ករណី​នេះ​នោះ​ឡើយ តែ​គេ​ក៏​មិន​ត្រូវ​មើល​រំលង​នោះ​ដែរ។ CIA និង FBI បាន​លើកឡើង​ពី​ចំណុច​នេះ ហើយ​ខ្លួន​កំពុង​សហការ​ជា​មួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ ដើម្បី​​ស៊ើបអង្កេត​លើ​​​ករណី​នេះ។ សម្រាប់​អ្នក​ជំនាញ​អាកាសចរណ៍​វិញ បាន​បញ្ជាក់​ថា វា​ជា​បញ្ហា​បច្ចេកទេស ជា​ជាង​អំពើ​ភេរវកម្ម ឬ ប្លន់​យន្តហោះ។
អាច​ទៅ​រួច​ដែរ​ឬ​ទេ​ដែលថា ​អ្នក​បើក​យន្តហោះ​នៅ​ពី​ក្រោយ​​ករណី​នេះ?
​នេះ​​ចំណុច​មួយ​ដែល​គេ​សង្ស័យ​ផង​ដែរ​លើ​យន្តហោះ​ប៊ូអ៊ីង​៧៧៧​​ខាងលើ ត្បិត​អី​នៅ​ពេល​កន្លង​មក​ក៏​មាន​អ្នក​បើក​យន្តហោះ​​មួយ​ចំនួន​បាន​ធ្វើ​ អត្តឃាត​ផង​ដែរ ខណៈ​រហូត​មក​ដល់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​គ្មាន​​ការ​អះអាង​ណាមួយ​​មួយ​បាន​ លើកឡើង​ពី​ករណី​នេះ។
ប្រទេស​ដែល​ចូលរួម​​​​រុករក​យន្តហោះ ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន
បើ​ភេរវកម្ម​ក៏​មិនមែន ប្លន់​យន្តហោះ​ក៏​មិនមែន ដូច្នេះ​មាន​តែ​បញ្ហា​បច្ចេកទេស?​
នេះ​ជា​​លទ្ធភាព​មួយ​ដែល​គេ​យល់ឃើញ​ថា ​មាន​លក្ខណៈ​សម​ហេតុ​ផល​ជាង​គេ​នៅ​ពីក្រោយ​ការ​បាត់​ខ្លួន​យន្តហោះ​នេះ។ អវត្តមាន​បំណែក​យន្តហោះ​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ បញ្ជាក់​ថា​អ្នក​បើក​យន្តហោះ​ចុះចត​ជា​បន្ទាន់​នៅ​លើទឹក ហើយ​ក្រោយ​មក​បាន​លិច​បាត់​​ទៅ​បាត​សមុទ្រ។ ប៉ុន្តែ​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​​នៅ​ឡើយ ស្រប​​ពេល​ដែល​​អ្នក​បើក​យន្តហោះ​ជើងចាស់​​អាមេរិក​លោក Kit Darby វិញ​បាន​លើកឡើង​​ពី​ទ្រឹស្ដី​អ្នក​បើក​យន្តហោះ​ត្រូវ​សម្រេចចិត្ត​បើក​ ត្រលប់​ថយ​ក្រោយ​​វិញ​​ទៅ​កាន់​អាកាសយានដ្ឋាន​ដែល ​​ខ្លួន​​ចុះចត ជាជាង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៅ​ពេល​ដាច់​ចេញ​ពី​ប្រព័ន្ធ​រ៉ាដា។
​ការ​លើកឡើង​មួយ​ទៀត​បាន​​សន្និដ្ឋាន​ថា បង្អួច ឬ ទ្វា​យន្តហោះ​​អាច​របើក​ធ្វើ​ឲ្យ​​​​​​​ខ្យល់​ចូល​នៅ​ក្នុង​​បន្ទប់​យន្តហោះ ​​ និង​ធ្វើ​ឲ្យ​​សីតុណ្ហភាព​​ចុះ​ត្រជាក់​​​ភ្លាម​ៗ​​បង្ក​ទៅ​ជា​​​អ័ព្ទ​ ផ្ដល់​លទ្ធភាព​​ឲ្យ​អ្នក​បើក​យន្តហោះ​ និង​អ្នកដំណើរ​មាន​ពេល​តិចតួច​តែប៉ុណ្ណោះ​ដើម្បី​​​ស្រូប​យក​ខ្យល់​ អុកស៊ីហ្សែន​។​​​
ជា​បញ្ហា​អាកាសធាតុ?
គេ​អាច​កំណត់​បាន​ពី​​​​លក្ខណ​អាកាសធាតុ​នៅ​ពេល​​យន្តហោះ​នេះ​ចាកចេញ​ពី​ អាកាសយានដ្ឋាន ក៏ប៉ុន្តែ​​គ្មាន​ទិន្នន័យ​ណា​មួយច្បាស់លាស់អាច​ទទួល​យក​បាន​​​​ពី​​ អាកាសធាតុ​​​​នៅ​​អំឡុង​ពេល​​​យន្តហោះ​​នេះ​បាត់​ខ្លួន​នោះ​ឡើយ​។

ហេតុ​អ្វី​បាន​សាច់ញាតិ​ជនរងគ្រោះ​​នៅ​តែ​អាច​ហៅ​​ទូរស័ព្ទ​ចូល​បាន?
សាច់ញាតិ​ជន​រងគ្រោះ​​មួយ​ចំនួន​និយាយ​ថា ពួកគេ​នៅ​តែ​អាច​ហៅ​​ទូរស័ព្ទ​ចូល​បាន​ទៅ​សាច់ញាតិ​ដែល​បាត់​ខ្លួន​។  ជា​ការ​ពិត ទូរស័ព្ទ​ត្រូវ​បាន​បិទ​នៅ​ពេល​ហោះហើរ តែ​បន្ទាប់​ពី​យន្តហោះ​បាត់​ដំណឹង ​ឬ​ចេញ​ពី​គន្លង​រ៉ាដា​ ទូរស័ព្ទ​មួយ​ចំនួន​អាច​ប៉ះទង្គិច​និង​អាច​បើក​ឡើង​វិញ​បាន​ដោយ​ ស្វ័យប្រវត្តិ។
យោង​តាម​អ្នកវិភាគ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរស័ព្ទ​អាមេរិក​លោកJeff Kagan ​បាន​​ឲ្យ​ដឹង​ថា ការ​ហៅ​ទូរស័ព្ទ​ចេញ​ត្រូវ​ភ្ជាប់​ទៅ​បណ្ដាញ​ក្រុមហ៊ុន​ទូរស័ព្ទ​ជា​មុន​សិន មុន​នឹង​បញ្ជូន​បន្ត​ទៅ​អ្នក​ហៅ​ចូល។ នៅ​ក្នុង​អំឡុង​ពេល​នេះ​​អ្នក​​ហៅ​ចេញ​បាន​ឭ​សំឡេង​ហៅ​ចូល​ទៅ​សាច់ញាតិ​របស់ ​ពួកគេ តែ​ការ​ពិត​​សំឡេង​ហៅ​ចូល​នេះ​គឺ​គ្រាន់តែ​រយៈ ពេល​មួយ​ដែល​ក្រុម​ហ៊ុន​បណ្ដាញ​ទូរស័ព្ទ​កំពុង​ស្វែង​រក​លេខ​ទំនាក់ទំនង​ ផ្ទាល់​​ទៅ​ទូរស័ព្ទ​ដែល​ហៅ​ចូល​ប៉ុណ្ណោះ ហើយ​​និយាយ​ដោយ​ឡែក​នៅ​ពេល​ក្រុម​ហ៊ុន​បណ្ដាញ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​​ ទំនាក់ទំនង​ទៅ​កាន់​លេខ​ហៅ​ចូល​នោះ​ទេ ២​ឬ ៣​នាទី​ក្រោយ​មក​វា​នឹង​ដាច់​​ហើយ​​មិន​អាច​ទាក់ទង​បាន​បន្ត​ទៀត។
ចុះ​សម្រាប់​មិត្ត​អ្នក​អាន ក្នុង​នាម​ជា​អ្នក​តាមដាន​ព័ត៌មាន​នេះ​​វិញ ​តើ​មាន​សំណួរ​អ្វី​កំពុង​ងឿង​ឆ្ងល់​ជុំវិញ​បញ្ហា​បាត់​​ស្រមោល​សូន្យ​ឈឹង​​ របស់​យន្តហោះ​ម៉ាឡេស៊ី​នេះ​ទេ?
ប្រែសម្រួល៖ Narin
ប្រភព៖ ​​​cnn

របាយការណ៍​ ILO៖ អំពើ​ពុករលួយ​នៅ ​កម្ពុជា​ស៊ី​អស់​១០%​នៃ​ ផ.ស.ស.


D95AB75E-E790-4257-B804-42E9B3EC9A3A_w640_r1_s_cx0_cy2_cw0ភ្នំពេញ — អំពើ​ពុក​រលួយ​បាន​ធ្វើ​ឱ្យ​កម្ពុជាបាត់បង់​ថវិកា​ជាតិ​ប្រមាណ​១,៧​ពាន់​លាន ​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​បាន​លាត​ត្រដាងព័ត៌មាន​នេះ​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ដែល​ផ្សព្វ​ ផ្សាយនៅ​ថ្ងៃ​ពុធ​នេះ។​

​ដោយ​ដក​ស្រង់របាយ​ការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ​អង្គការ ​ILOបញ្ជាក់​ថា ​ទំហំ​ទឹក​ប្រាក់​ដែល​លេច​ធ្លាយ​ដោយ​សារ​អំពើ​ពុក​រលួយ​នេះ​ស្មើ​នឹង​១០​ភាគ ​រយ​នៃ​ផលិតផល​ដុល​សរុប ​(GDP)។​
ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះជា​សាធារណៈ​ក្នុង​ទី​ក្រុង​ ភ្នំពេញ លោក ​Fraid Hegazy ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ មាន​ប្រសាសន៍​ថា​ អំពើ​ពុក​រលួយ​នេះ​មានកម្រិត​គួរ​ឱ្យ​ព្រួយ​បារម្ភ ហើយវា​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។​
«អំពើ​ពុក​រលួយ​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ចម្បង​នៅ​ កម្ពុជា។​ តាម​ការ​ប៉ាន់​ប្រមាណ ​ កម្ពុជា​បាន​បាត់បង់​១០​ភាគរយ​នៃ​ផលិតផល​ដុល​របស់​ខ្លួន​ទៅ​លើ​អំពើ​ពុក​ រលួយ​នេះ។​ ទោះ​បី​ជា​មាន​ការ​ប្រសើរ​ឡើង​ខ្លះ​ក្នុង​ការ​គ្រប់គ្រង​ថវិកា​សាធារណៈ​តាំង ​ពី​ឆ្នាំ​២០០២​ក្តី​ ប៉ុន្តែ​ក្រុមហ៊ុន​ចំនួន​៣០​ភាគ​រយ​នៅ​តែ​ជឿ​ថា​ ការ​តាក់តែង​គោល​នយោបាយ​គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មនុស្ស​ដែល​មាន​ ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល»។​
ILO ​គឺជា​អង្គការ​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ។​ របាយការណ៍​ខាងលើ​របស់​អង្គការ​នេះ​បាន​មក​ពី​ការ​ចងក្រង​ឯកសារ​ផ្សេងៗ​ និង​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​សហគ្រាស​ចំនួន​៣៥៥ និង​កម្មករ​ចំនួន​២៥៧​នាក់​នៅ​ទូទាំង​ប្រទេស។
ក្រុមហ៊ុន​ទាំង​នោះ​អះអាង​ថា​ ជា​មធ្យម​ពួកគេ​បាន​ចំណាយ​រហូត​ដល់​៨,៧​ភាគរយ​នៃ​ចំណូល​របស់​ខ្លួន​ទៅ​លើ​ ការ​សូក​ប៉ាន់​នៅ​ឆ្នាំ​២០០៨ ដែល​កើន​ពី​៥,២​ភាគ​រយ​នៅ​ឆ្នាំ​២០០៣។ របាយ​ការណ៍​ដដែលបន្ថែម​ថា​ អំពើ​ពុក​រលួយ​និង​ការ​សូក​ប៉ាន់​នេះ​ឆ្លុះ​បញ្ចាំង​ពី​ប្រាក់​បៀវត្សរ៍​ទាប ​របស់​មន្ត្រី​រាជការ​ ​កង្វះ​គណនេយ្យ​ភាព ​និង​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់។​

ក្រៅ​ពី​នោះ​ របាយ​ការណ៍​ក៏​បាន​រៀប​រាប់បញ្ហា​ប្រឈម​ផ្សេង​ទៀត​សម្រាប់​បរិយាកាស​វិនិយោគ ​នៅ​កម្ពុជា​ដែរ ​មាន​ដូច​ជា​កង្វះ​ពលករ​ជំនាញ​ និង​លទ្ធភាព​ទទួល​បានឥណទាន និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។​
ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ សហព័ន្ធ​និយោជក ​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ (CAMFEBA) ​ក៏​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ខ្លួន​ផង​ដែរ។​
របាយ​ការណ៍​កម្រាស់​២៥​ទំព័រ​នេះ​បាន​រក​ឃើញ​ថា​ ក្រុម​ហ៊ុ​ន​ចំនួន​៧០​ភាគ​រយ​ ដែល​មិន​បង់​កម្រៃ​សម្រួល​ការងារ​ ដែល​គេ​ដឹងថា​ ជាលុយ​ក្រោម​តុនេះ​ ​ជួប​ប្រទះ​នឹងភាព​យឺត​យ៉ាវ ឬ​មិន​ទទួល​បាន​សេវាកម្ម​ពី​មន្ត្រី​កម្ពុជា​នោះ​ទេ។
CAMFEBA​ បានសម្ភាសន៍​ជាមួយ​កម្មករ​២០០​នាក់​ និង​តំណាង​និយោជក​ចំនួន​៣០០​នាក់​ និង​បាន​រក​ឃើញ​ដែរ​ថា ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​តុលាការ​ក៏​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ បរិយាកាស​វិនិ​យោគ​នៅ​កម្ពុជាផង​ដែរ ​ជា​ពិសេស​សម្រាប់​ក្រុមហ៊ុន​តូចៗ។​ ​
លោក​ចាន់ សុផល ​អ្នក​នាំ​ពាក្យ​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ម្នាក់​ ថ្លែង​ថា ​លោក​យល់​ថា​ អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​មាន​កម្រិត​ខ្ពស់​ ដែល​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។​
«អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​ ខ្ញុំ​យល់​ថា​ មាន​កម្រិត​មួយ​ខ្ពស់។​ ក្នុង​ពិភព​លោក​នេះ ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់​ មាន​ច្បាប់​មួយ​ដាក់​កំណត់​មិន​ឱ្យ​មាន​ការ​សូក​ប៉ាន់​ក្នុង​ការ​វិនិយោគ​នៅ ​បរទេស​ ដូច្នេះ​ប្រទេស​ណា​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​នឹង​មាន​ការ​លំបាក​ហើយ​ ក្នុង​ការ​ទាក់ទាញ​លំហូរ​វិនិយោគ​ពី​ប្រទេស​ទាំង​នោះ»។
លោក​អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទទួល​ស្គាល់អំពើ​ពុក​រលួយ​របស់​មន្ត្រី​ រាជការ​នេះ ​ ប៉ុន្តែ​លោក​អះអាង​ថា​រដ្ឋាភិបាល​កំពុង​តែ​ប្រឹងប្រែង​លុប​បំបាត់​អំពើ​ពុក​ រលួយ​នេះ។​
«នេះ​ជា​ការ​ត្រឹមត្រូវ​ណាស់​ ហើយ​វា​ស្រប​ហ្នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ​ឥឡូវ​នេះ​បរិយាកាស​វិនិយោគ​ និង​ការ​ធ្វើ​អាជីវកម្ម​ត្រូវ​មាន​តម្លាភាព។ ​ អញ្ចឹង​ទេ​ ការ​ចូលរួម​ដើម្បី​បំបាត់​អំពើ​ពុក​រលួយ ​ដោយ​យន្តការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ ជា​ការ​ត្រឹមត្រូវ​ណាស់​ ហើយ​យើង​ស្វាគមន៍»។​
របាយ​ការណ៍​ទាំង​ពីរ​ផ្ដល់​អនុសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​គប្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ លើក​កម្ពស់ប្រសិទ្ធិភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​និងប្រព័ន្ធ​តុលាការ និង​ការ​ពង្រឹង​តម្លាភាព​បន្ថែម​ទៀត​សម្រាប់​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​នានា៕
ប្រភពពី វីអូអេខ្មែរ

ការពិត​ដ៏សំខាន់​ទំាង​​៦​យ៉ាង ជុំវិញ​​ការ​បាត់​​យន្តហោះ​ម៉ាឡេស៊ី​


ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​​ប៊ូអ៊ីង ៧៧៧-២០០អ៊ីអា​កាល​ពី​យប់​​រំលង​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃសៅរ៍​​កន្លង​ទៅ​នេះ​ បាន​បង្កើត​ភាព​អាថ៌កំបាំង​បំផុត ​ខណៈ​មក​ទល់​​នឹង​ថ្ងៃ​នេះ​គេ​មិន​ទាន់​រក​ឃើញ​ស្រមោល​យន្តហោះ​នេះ​នៅ​ឡើយ។ ការ​បាត់ខ្លួន​យន្តហោះ​ខាងលើ បាន​​បង្កើត​ព្រឹត្តិការណ៍​​ និង​ភាព​ងឿង​ឆ្ងល់​​មិន​នឹក​ស្មាន​ដល់​ដល់​ពិភពលោក​ទាំងមូល។
យន្តហោះ ៧៧៧-២០០អ៊ីអា​ ម៉ាឡេស៊ី​ដែល​បានបាត់​ខ្លួន​
​​​​ជុំវិញ​ភាព​ការ​បាត់​ខ្លួន​ដោយ​អាថ៌កំបាំង​នេះ ​មាន​​​ចំណុច​ចំនួន​៦​ដែល​​ត្រូវ​បាន​គេ​លើកឡើង​​​យក​មក​វិភាគ​​​​សម្រាប់​ មិត្ត​អ្នកអាន​ស្វែង​យល់​​ ​និង​ពិចារណា​ទាំង​អស់គ្នា​នៅ​ពេល​នេះ ថា​តើ​យន្តហោះ​​ប៊ូអ៊ីង ៧៧៧ ពិត​ជា​​បាន​ផ្ទុះ​ធ្លាក់ ​​បាត់​ខ្លួន ​រង​ការ​គំរាម​កំហែង​របស់​ក្រុម​ភេរវករ ឬ​យ៉ាង​ណា​?
ទី១ គ្រប់​យន្តហោះ​​ប៊ូអ៊ីង ៧៧៧​ត្រូវ​បំពាក់​ដោយ​ប្រអប់​ខ្មៅ​
គ្រប់​យន្តហោះ​​ទំហំ​ធំ​អាច​ផ្ទុក​អ្នក​ដំណើរ​រាប់​រយ​នាក់​ប្រភេទ​នេះ​ត្រូវ​បំពាក់​ដោយ​ប្រអប់​ខ្មៅ​សម្រាប់​ផ្ដល់​​​ទិន្នន័យ​ ​ផ្សេង​ពី​ការ​ធ្លាក់​យន្តហោះ​​។ ដូច្នេះ ទោះបី​ជា​យន្តហោះ​នេះ​ផ្ទុះ ឬ មាន​កម្លាំង​គ្រាប់បែក​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ​ក៏​​វា​​មិន​អាច​កម្ទេច​ប្រអប់​ខ្មៅ​នេះ​បាន​ដែរ។​​​​
ការ​ពិត​ទី២ ប្រអប់​ខ្មៅ​​ជា​ទូទៅ​ត្រូវ​បញ្ជូន​​បណ្ដាញ​​សញ្ញា​ប្រតិបត្តិការ​យ៉ាងហោចណាស់​៣០​ថ្ងៃ​បន្ទាប់​ពី​ការ​ធ្លាក់ ឬ​ផ្ទុះ
វា​ពិត​ជា​សំណាង​អាក្រក់​បំផុត​ក្នុង​ករណី​នេះ​ដែល​ក្រុម​អ្នក​រុករក​មិន​​ អាច​​រក​ឃើញ​​​​​សញ្ញាណ​អ្វី​នោះ​ឡើយ​សូម្បី​តែ​បន្តិច​​​ពី​​​ប្រអប់​ខ្មៅ​ ​​បំពាក់​លើ​យន្តហោះ​នេះ។  ក៏ប៉ុន្តែ វា​ជា​ករណី​ពិសេស​ត្រូវ​តែ​កើត​មាន​ឡើង ព្រោះ​ថា ​គ្មាន​​សញ្ញាណ​​ទំនាក់ទំនង​ពី​​ប្រអប់​ខ្មៅ មានន័យ​ថា វា​ពិត​ជា​បាន​​បាត់ មិន​ដំណើរការ​​ ឬ ក៏​ត្រូវ​​បំផ្លាញ​​​ដោយ​កម្លាំង​មហិមា​ណាមួយ​ហួស​ពី​ដែន​សមត្ថភាព​ក្រុម​ វិស្វករ​ផលិត​យន្តហោះ​នេះ​។
ទីតាំង​​ដែល​គេ​សង្ស័យ​ថា ជា​កន្លែង​យន្តហោះ​បាត់​ចេញ​ពី​រ៉ាដា
ទី៣ បំណែក​​យន្តហោះ​ធ្លាក់​​ត្រូវ​​អណ្ដែត​​លើ​ផ្ទៃ​ទឹក
​ជា​រឿង​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ព្រោះ​ថា បើ​​យន្តហោះ​នេះ​ពិត​ជា​បាន​ផ្ទុះ​មែន​នោះ នៅ​ពេល​នេះ​ក្រុម​អ្នកស្រាវជ្រាវ​ច្បាស់​ជា​រក​ឃើញ​​បំណែក​យន្តហោះ សម្ភារៈ​ផ្សេងៗ​ក្នុង​យន្តហោះ ឬ​អីវ៉ាន់​របស់​អ្នក​ដំណើរ​ ​​អណ្ដែត​នៅ​លើ​ផ្ទៃ​សមុទ្រ​ជា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ ​កុំ​ថា​ឡើយ​សំណល់​បាក់បែក​យន្តហោះ​​ សូម្បី​តែ​​ដាន​បន្តិចបន្តួច​ពី​ការ​ធ្លាក់​យន្តហោះ​នេះ​ក៏​គេ​រក​មិន​ឃើញ​ ដែរ។​​​
ទី៤ តើ​​យន្តហោះ​នេះ​​អាច​ត្រូវ​​គេ​បាញ់​ទម្លាក់​ដោយ​មីស៊ីល​​ដែរ​ឬ​ទេ?
ទ្រឹស្ដី​មួយ​ចំនួន​បាន​​លើកឡើង​ថា យន្តហោះ​នេះ​អាច​ត្រូវ​​បាញ់​កម្ទេច​ដោយ​មីស៊ីល​ ត្បិត​អី​មីស៊ីល​អាច​កម្ទេច​យន្តហោះ​​​ឲ្យ​នៅ​សល់​បំណែក​តូចៗ​បាន​ ដែល​​ពិបាក​រក​ឃើញ​​បំផុត។ តែ​វា​មិន​អាច​ទៅ​រួច​​នោះ​ឡើយ ព្រោះ​ថា មីស៊ីល​មិន​អាច​លាក់​បាំង​ពី​ការ​​​ជាប់​​របស់​ប្រព័ន្ធ​រ៉ាដា​​បាន​ទេ ​មិន​ថា​​មីស៊ីល​នោះ​បាញ់​ចេញ​ពី​ដី ពី​ទឹក ​ឬ ពី​​អាកាស​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​​វា​​ហោះ​ឡើង​មែន​នោះ។​​
ទិសដៅ​ដែល​យន្តហោះ ប៊ូអ៊ីង ៧៧៧-២០០អ៊ីអាហោះ​ឆ្ពោះ​ពី​ម៉ាឡេស៊ី​ទៅ​ទីក្រុង​ប៉េកាំង
ទី៥ វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​នោះ​ទេ ប្រសិន​បើ​យន្តហោះ​នេះ​ធ្លាក់​នៅ​​ចំ​ទីតាំង​ដែល​បាត់​ខ្លួន​
អ្នក​ស៊ើបអង្កេត​​ជា​ក្រុម​ជំនាញ​មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​សិក្សា​ ឬ គណនា​យ៉ាង​ជាក់លាក់​ក្នុង​ការ​កំណត់​​​ទីតាំង រយៈ​ចម្ងាយ ល្បឿន​យន្តហោះ​​​​ដែល​បាន​បាត់​ធ្លាក់​នេះ​ ប៉ុន្តែ ​​​ករណី​យន្តហោះ​​ប៊ូអ៊ីង ៧៧៧ ពិត​ជា​ធ្វើ​ឲ្យ​ពួកគេ​ទាល់តំរិះ​ និយាយ​​មិន​ចេញ ព្រោះ​ក្រុម​ការងារ​បាន​ចុះ​ស៊ើបអង្កេត​ក្នុង​តំបន់​សង្ស័យ​អស់​ហើយ​ តែ​នៅ​តែ​គ្មាន​តម្រុយ​ណាមួយ​​ដែល​អ្ន​កទាំង​នោះ​ពើប​ប្រទះ​ទេ។
ទី៦ ឬ ក៏​យន្តហោះ​នេះ​ត្រូវ​បាន​​ក្រុម​ភេរវជន​​ប្លន់?
តើ​​យន្តហោះ​នេះ​ពិត​ជា​ត្រូវ​បាន​គេ​ប្លន់​ឬ យ៉ាងណា? សំនួរ​នេះ​មិន​ពិបាក​ឆ្លើយទេ​ ព្រោះ​ថា​ ទោះបី​ជា​ប្រព័ន្ធ​រ៉ាដា​​ត្រូវ​បាន​បិទ​នៅ​លើ​​តួ​យន្តហោះ ក៏​រ៉ាដា​នៅ​លើ​ដី​អាច​ចាប់​បាន​ដែរ​ ​ក្នុង​ការ​​ផ្ដល់​សញ្ញា និង ត្រួតពិនិត្យ​​​ការ​ហោះហើរ​របស់​យន្តហោះ​នេះ។  ដូច្នេះ ​ក្នុង​ករណី​នេះ​ ការ​ប្លន់​យន្តហោះ​​ពិត​ជា​មិន​អាច​ទៅ​រួច​នោះ​ដែរ។ ក៏ប៉ុន្តែ​សម្រាប់​យន្តហោះ​ខាងលើ ​គឺ​វា​បាន​បាត់​ខ្លួន​ចេញ​ពី​រ៉ាដា​តែ​ម្ដង។
សង្ខេប​ជា​រួម តាម​ការ​លើកឡើង​ខាងលើ​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា យន្តហោះ​ប៊ូអ៊ីង ៧៧៧​​នេះ​ពិត​ជា​បាន​បាត់​ខ្លួន មិន​មែន​ផ្ទុះ​ ឬ​​ធ្លាក់​នោះ​ឡើយ។ វា​ជា​ករណី​ស្មុគស្មាញ​ និង​ពិបាក​ពន្យល់​បំផុត ដែល​ស្ថិត​នៅ​ជា​ភាព​អាថ៌កំបាំង​​រហូត​មក​ដល់​ពេល​​នេះ។ដូច្នេះ ចម្លើយ​ដ៏​សមស្រប​មួយ​សម្រាប់​​​​ពេល​នេះ​គឺ​មាន​តែ​រង់ចាំ​លទ្ធផល​ ស្រាវជ្រាវ​បន្ត​ទៀត​របស់​ក្រុម​អ្នក​​រុករក​​ដែល​មាន​រហូត​ដល់​ទៅ​១០​ ប្រទេស​​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ទាំង​ថ្ងៃ​ទាំង​យប់​ប៉ុណ្ណោះ។ ​​​សមាសភាព​ទាំង​ ១០​ប្រទេស​នោះ​មាន ម៉ាឡេស៊ី​ខ្លួន​ឯង ​ចិន ​វៀតណាម ​អាមេរិក ​​ឥណ្ឌូណេស៊ី ហ្វីលីពីន ​កូរ៉េ ​ជប៉ុន ​អូស្ត្រាលី ​និងចុងក្រោយ​បង្អស់​គឺ​ថៃ​

ទោះបី​ជា​យ៉ាងណា​ក៏ដោយ តាម​ប្រភព​​ព័ត៌មាន​ចុងក្រោយ​បាន​​​ឲ្យ​ដឹ​ងថា ក្រុម​សាច់ញាតិ​​ជន​រងគ្រោះ​​ចំនួន​​១៩គ្រួសារ​​នៅ​​តែ​អាច​ទាក់ទង​ដោយ​ ផ្ទាល់​បាន​ទៅ​​​​បង​ប្អូន​ដែល​បាន​បាត់​ខ្លួន ក៏ប៉ុន្តែ​ទូរសព្ទ​រោទិ៍​គ្មាន​អ្នក​លើក​ ហើយ​ពួកគេ​​កំពុង​​​ទទូច​​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ និង​រដ្ឋាភិបាល​ម៉ាឡេស៊ី​​​ធ្វើ​ការ​ពន្យល់​​លំអិត​ពី​​ករណី​នេះ។
សូម​បញ្ជាក់​ថា យន្តហោះ​ផ្ទុក​អ្នក​ដំណើ​រ ២៣៩នាក់ ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី ​បាន​​​បាត់​ខ្លួន​ពី​ប្រព័ន្ធ​រ៉ាដា​ក្នុង​រយៈ​ពេល​២​ម៉ោង​ បន្ទាប់​ពី​ចាកចេញ​ពី​ទីក្រុង​ កូឡាឡាំពួរ​ ឆ្ពោះ​ទៅ​កាន់​​ទីក្រុង​ប៉េកាំង ​កាល​ពី​ម៉ោង ១២ និង​៤១នាទី​រំលង​អធ្រាត្រ​  ​ចូល​ថ្ងៃ​សៅរ៍​ ទី ៨មីនា ២០១៤។ យន្តហោះ​នេះ​ហោះ​ចេញ​ពី​ប្រព័ន្ធ​រាដ៉ា នៅ​ម៉ោង​ប្រមាណ​ជា ២ និង​ ៤០នាទី​ទៀបភ្លឺ៕
​​វៀតណា​​មញ្ជួន​ក្រុម​អ្នក​រុករកទៅ សមុទ្រ​ចិន​ខាងត្បូង
ទាហាន​ម៉ាឡេស៊ី​កំពុង​រុករក​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង
ការ​ទន្ទឹង​រង់ចាំ​របស់​សាច់ញាតិ​ជន​រងគ្រោះ​ដែល​បាត់​ខ្លួន
បេសកកម្ម​រុករក​របស់​នាវា និង​យន្តហោះ​ទាំង​ដប់​ប្រទេស ​ប៉ុន្តែ​នៅ​តែ​គ្មាន​តម្រុយ
ប្រែសម្រួល៖ Narin
ប្រភព៖naturalnews & cnn
រូបភាព៖ dailymail


សហរដ្ឋ​អាមេរិក​បង្ហាញ​ ពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ ​និង​ការ​រំលោភ​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា


738F07A6-4B9E-4122-B0EC-7ADF79251AB0_w640_r1_sវ៉ាស៊ីនតោន — សហរដ្ឋ​អាមេរិក​បាន​រិះគន់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ដែល​ ប្រព្រឹត្ត​ឡើង​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​និង​ការ​បោះឆ្នោត​មិន​ ត្រឹមត្រូវ​ដែល​ធ្វើ​ឱ្យ​បាត់​សិទ្ធិ​ពលរដ្ឋ​ជា​ច្រើន​នាក់។
របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ ការបរទេស​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​កន្លងមក​នេះ​មាន​«ចំណុច ​ខ្វះ​ខាត​ជាច្រើន​ក្នុង​នោះ​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ចុះ​ឈ្មោះ​ អ្នក​បោះឆ្នោត ​ការ​មិន​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​បណ្តាញ​សារព័ត៌មាន​ស្មើ​គ្នា ​និង​ការ​ចេញ​ប័ណ្ណ​បណ្តោះអាសន្ន​ឱ្យ​អ្នកបោះឆ្នោត​យ៉ាង​ច្រើន​ ខុសប្រក្រតី»។
លទ្ធផល​នៃ​កា​របោះឆ្នោត​នេះ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ គណបក្ស​ប្រឆាំង​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទទួល​យក​ហើយ​បន្ត​ការ​តវ៉ា​ រហូត​ដល់​សព្វថ្ងៃ​នេះ។ ​ បើ​ទោះ​បី​ជា​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ឈ្នះ​សំឡេង​ភាគ​ ច្រើន​ក៏ ​របាយការណ៍​នេះ​មិន​បញ្ជាក់​ថា​បាន​ប៉ុន្មាន​អាសនៈ​ទេ។
របាយការណ៍​សិទ្ធិ​មនុស្ស​នេះ​ក៏​បាន​រិះគន់​ដល់​ប្រព័ន្ធ​តុលាការ​ខ្មែរ​ ថា​មិន​មាន​ប្រសិទ្ធភាព​និង​បម្រើ​នយោបាយ សេរីភាព​នៃ​សារព័ត៌មាន​និង​ការ​ជួប​ប្រជុំ​ត្រូវបាន​រឹតត្បិត​ និង ​មាន​ការរំលោភបំពាន​លើ​អ្នក​ទោស​ជាដើម។
របាយការណ៍​នោះ​បាន​បន្ថែម​ថា៖​ «កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​បាន​បាញ់​សម្លាប់​មនុស្ស​ យ៉ាង​អាណាធិបតេយ្យ។ ពេល​ខ្លះ​រដ្ឋាភិបាល​រំខាន​ដល់​សេរីភាព​នៃ​ការ​ជួប​ប្រជុំ»។
របាយការណ៍​ដែល​មាន​៣១​ទំព័រ​នេះ​ក៏​បាន​កត់​សម្គាល់​ពី​ការ​រំលោភ​សិទ្ធិ ​កម្មករ​រោងចក្រ​ក្នុង​ការ​តវ៉ា​ផង​ដែរ​ដោយ​ថៅកែ​រោងចក្រយាយី​រំខាន​សហជីព ​ក្នុង​នោះ ​មាន​ការ​បណ្តេញ​មេដឹកនាំ​សហជីព​ នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​និង​សហគ្រាស​ដទៃ​ទៀត។
បើទោះ​បី​ជា​មាន​ច្បាប់​ការពារ​កូដករ​ពីកា​រសងសឹក​ក៏​ «​កម្មករ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយ​ប្រើ​លេស​ក្លែងក្លាយ​ជាច្រើន​ក្រោយពី ​ពួកគេ​ចូលរួម​ក្នុង​កូដកម្ម»។
របាយការណ៍​នេះ​ផ្តល់​ការ​រំលឹក​ដល់​និយោជក​ថា៖ «ក្នុង​ខណៈ​ពេល​ដែល​កូដកម្ម​ភាគច្រើន​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ ក៏​ការ​ចូលរួម​ក្នុង​កូដ​កម្ម​នោះ​មិន​អាចផ្តល់​ជា​ហេតុផល​ដែល​អាច​ទទួលបាន​ នៅ​ចំពោះ​មុខ​ច្បាប់​ដើម្បី​បណ្តេញ​អ្នក​ធ្វើ​កូដកម្ម​ទាំង​នោះ​ទេ»៕
ប្រភពពី វីអូអេខ្មែរ

បទអង្កេត៖ ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស ជា​ផែន​ការ​សម្ងាត់?

រាល់ការជួបជុំ ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើការទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន ពិសេសសិទ្ធិ​លំនៅដ្ឋាន សិទ្ធិរស់នៅ និងសិទ្ធិក្នុងការស្វែងរកយុត្តិធម៌ជាដើម ត្រូវបានប្រភពស្និតនឹងសំនុំរឿងទម្លាយឲ្យដឹងថា សុទ្ធតែមានការឃ្លាំមើល តាមដានយ៉ាងខ្ជាប់ខ្ជួន មុននឹងឈានទៅដល់ការចាប់ខ្លួន ឬបំបាត់សម្លេងចោល ដោយ​ជន​បង្កប់ (អ្នកយកការណ៍ ឬហៅថា «ដឺបេ») គ្រប់គ្រងដោយអង្គភាពមួយច្បាស់លាស់ របស់មន្ត្រីរដ្ឋាភិបាលដ៏មាន​ឥទ្ធិពល ចេញមកពីគណបក្សកាន់អំណាច។

សកម្មភាពទាត់ធាក់លើរូបលោក វន់ ពៅ សកម្មជនការពារសិទ្ធិកម្មករមួយរូប នៅតំបន់សេដ្ឋកិច្ចភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក Heng Chivoan)
របាយការណ៍ពិសេស - មន្រ្តីម្នាក់មកពីគណបក្សប្រជាជនកម្ពុជា ដែលក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ តែ​លោកអនុញ្ញាតិឲ្យអាត់(ថត)ជាសម្លេង បានទម្លាយអាថ៌កំបាំងទាំងនេះ ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា មនុស្សជាច្រើនដែលចេញមុខជាងគេ ក្នុងការធ្វើបាតុកម្ម ឬការជួបជុំជាដើម សុទ្ធតែជាមុខសញ្ញា និងជាការដៅទុក​របស់មន្រ្តី ឬថ្នាក់ដឹកនាំធំៗនៃគណបក្សប្រជាជនកម្ពុជា។ មន្ត្រីរូបនោះបានធ្លោយបន្ថែមថា «អស់ហ្នឹងសុទ្ធតែ ​ជា​ការ​ដៅទុក និងជាមុខសញ្ញាហើយ។ (...) នឹងមិនត្រូវបានបញ្ចប់ទេ។ គេដៅមុខសញ្ញាទុករហូត អ្នកណាដែលពាក់ព័ន្ធ និងស្ថិតក្នុងគម្រោងរបស់គេ (គណបក្សប្រជាជនកម្ពុជា)។»
ការលើកឡើងរបស់មន្ត្រីរបស់គណបក្សកាន់អំណាចខាងលើ ត្រូវគ្នាជាមួយព្រឹត្តិការណ៍មួយ កាលពីព្រឹក​ថ្ងៃទី១៣​ខែតុលាកន្លងមក ដែលជនសង្ស័យមួយរូប ដែលត្រូវបានពលរដ្ឋឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកា​សាធារណៈ រៀបចំដោយសមាគមគ្រូបង្រៀនឯករាជ្យ របស់លោក រ៉ុង ឈុន។ ជននោះស្លៀកពាក់ស៊ីវិល ឈ្មោះ ដឹង ជឿន កាន់កាតជាអ្នកសារព័ត៌មានមួយរូប ធ្វើការឲ្យក្រុមហ៊ុនមួយឈ្មោះ «មង្គលរិទ្ធិ» ដែលគ្មានរូបរាងជាស្ថាប័ន​ព័ត៌មានច្បាស់លាស់។ ដឹង ជឿន ត្រូវបានពលរដ្ឋដែលជុំគ្នាបញ្ចេញមតិ ទាមទារឲ្យគិតគូរពីស្ថានភាពគ្រូ​បង្រៀន ឲ្យ​បានប្រសើរ​នោះ ឡោមព័ទ្ធចាប់និងវាយមួយនាក់មួយដៃទ្រមខ្លួន មុននឹងត្រូវបានរំដោះចេញ ដោយកងកម្លាំងរបស់​អាជ្ញាធរ។ មួយថ្ងៃក្រោយថ្ងៃកើតហេតុ ដឹង ជឿន បានបង្ហាញថាខ្លួនជាភ្នាក់ងារនគរបាលមួយរូប ទើបមានកាំភ្លើង​កាន់​នៅក្នុងដៃ ហើយ ដឹង ជឿន បាននិយាយថា ខ្លួនមានគម្រោងប្ដឹងជនដៃដល់ ដែលបានវាយខ្លួននោះទៀតផង។
«ជនបង្កប់ ឬដឺបេ» ក៏ត្រូវបាន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់យកមកនិយាយបកស្រាយដែរ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៤ ខែមករា នៅមុនបន្តិចនៃព្រឹត្តការណ៍បណ្តេញប្រជាពលរដ្ឋ ចេញពីទីលាន​ប្រជាធិបតេយ្យ លោក សម រង្ស៊ី បានថ្លែងថា មានការបង្កប់នូវក្រុមអ្នកយកការណ៍ មកពីបក្សកាន់អំណាច ទៅក្នុង​ចំណោមក្រុមបាតុករដែលគាំទ្រគណបក្សរបស់លោក ដើម្បីធ្វើសេចក្តីរាយការណ៍នូវរាល់សកម្មភាព ពីចំនួន និងពី​សមាសភាពអ្នកដែលបានចូលរួម។ លោកបានហៅក្រុមនោះថា ជាក្រុមទីពីរ«ស្ទួន» ដែលបានទទួលបញ្ជា​ពីថ្នាក់​ដឹកនាំមួយច្បាស់លាស់។ តែការលើកឡើងរបស់លោក សម រង្ស៊ី មិនមានការអះអាង ឬសាក្សីណាមួយ មកបញ្ជាក់​នោះ​នៅឡើយ។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺ ចំពោះការលើកឡើងខាងលើ ពីមន្រ្តីអ្នកទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​និង​គណបក្សប្រជាជន​កម្ពុជាបានទេ នៅល្ងាច​ថ្ងៃទី១៦ ខែមករានេះ។
ប្រភពស្និតនឹងគណបក្សប្រជាជនកម្ពុជាដដែល បានបង្ហើបឲ្យដឹងទៀតថា ក្រោយពេលដែលពួកគេកំណត់បាន នូវ​មុខសញ្ញាណាមួយច្បាស់លាស់ហើយនោះ ក្រុមការងារពិសេសទាំងនោះ នឹងដាក់ចុះនូវផែនការរបស់ខ្លួន ក្នុងការ​ទប់ស្កាត់ ការហាមឃាត់ ការចាប់ខ្លួន ឬរហូតដល់ការបំបិទមាត់ (សម្លាប់) ជាដើម ប្រសិនបើអ្នកទាំងនោះ​មិនព្រម​ទទួលយកនូវគោលការណ៍ ឬបញ្ឈប់សម្មភាពរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ការគ្រប់គ្រងអំណាចជាប្រព័ន្ធ របស់​គណបក្សប្រជាជនកម្ពុជាទេនោះ។
ហេតុការណ៍ទាំងនេះ ធ្វើឲ្យគេនឹងឃើញឡើងវិញ នូវសំនុំរឿងចាស់ៗទាំងឡាយ ដែលឈានទៅដល់ការចាប់ខ្លួន និងការសម្លាប់ ទាំងក្នុងប្រព័ន្ធច្បាប់ និងក្រៅប្រព័ន្ធច្បាប់ នៅក្នុងប្រទេសកម្ពុជា ហើយជនដៃដល់ ឬជនល្មើស មិន​ដែលត្រូវបានចាប់ ឲ្យមកទទួលទោសម្ដងណាឡើយ។ ជាឧទាហរណ៍ ក្នុងករណីធំៗមួយចំនួន ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ ព្រោះតែការពារនូវប្រយោជន៍កម្មករ និងព្រៃឈើ។ ឯលោក ម៉ម សូណង់ដូ អ្នកស្រី យ៉ោម បុប្ផា ជាដើម ដែលរងនូវការចាប់ខ្លួន ដាក់ពន្ធនាគារដោយមិនដឹងមូលហេតុពិតប្រាកដ តែដោយសារ​តែការតស៊ូមតិទាមទានូវសិទ្ធិ និងសេរីភាព។
សកម្មជនសិទ្ធិមនុស្សបីនាក់ កាលពីពេលថ្មីៗនេះ ក៍ដូចជាសកម្មជនដទៃទៀត ដែលចេញមុខតតាំង ជាមួយនឹង​បុគ្គលមានអំណាចមួយចំនួននោះ ក៏ទំនងស្ថិតក្នុងផែនការរបស់ក្រុម«ដឺបេ»ទាំងនោះដែរ។ ជាពិសេសទៅទៀត ក្រុមសកម្មជនទាំងនោះ ត្រូវបានចាប់ខ្លួន«ជាមុន» និងចោទប្រកាន់«ជាក្រោយ»ដោយតុលាការមួយ ដែលពលរដ្ឋ​ទូទៅ​រិះគន់ថា ជា«ម៉ាស៊ីនកាត់ទោស»របស់គណបក្សកាន់អំណាច។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងពីការ​ចាប់​ខ្លួន​នេះថាមានការរៀបចំ និងការដៅទុកជាមុនរបស់មន្ត្រីកាន់អំណាច។ លោកបានពន្យល់ថា ក្នុងនាមជា​សកម្មជន​សិទ្ធិមនុស្ស មិនមានអ្វីពាក់ព័ន្ធនោះទេ តែគ្រាន់តែជាអ្នកឃ្លាំមើល និងជំរុញឲ្យមាននូវការអនុវត្តច្បាប់ និងការ​គោរព​សិទ្ធិមនុស្សតែប៉ុណ្ណោះ។ នោះជាករណីរបស់ លោក វន់ ពៅ ដែលសាក្សីនៅមុនការចាប់ខ្លួនលោក ជាច្រើនបាន​និយាយថា លោកតែងបានប្រាប់ទៅកម្មករ ឲ្យចេះប្រើសិទ្ធិរបស់ខ្លួន និងមិនត្រូវប្រព្រឹត្តិអំពើហិង្សា។ តែផ្ទុយទៅវិញ លោកត្រូវបានចាប់ឃុំដោយខុសច្បាប់ រងនូវការវាយដំយ៉ាងធ្ងន់ធ្ងរ ដោយចោទប្រកាន់​ពីរបទ​ញុះញង់បង្កហិង្សា។
មន្ត្រីមួយរូបទៀត ពីអង្គការការពារសិទ្ធិមនុស្សអាដហុក លោកចាន់ សូវ៉េត ក៏បានអះអាងដែរពីការរៀបចំទុកជាមុន ដើម្បីការចាប់ខ្លួនទាំងនេះដែរ ព្រោះថាគេមិនដែលយកមនុស្ស ដែលមិនទាន់កាត់ទោស យកទៅដាក់នៅពន្ធនាគារ​ត្រពាំងថ្លុងទេ។ លោកបានបន្តរថា នេះជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋផង ជាការបំបិទសិទ្ធិដល់គ្រួសារ និងមេធាវី​អ្នករងគ្រោះផង៕ resource: Monorom.infomonoroom.info
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ vary@monoroom.info) - ភ្នំពេញថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤

ឈើ​កាប់​ឡើង​ត្រងោល​ភ្នំ​និង​ដឹក​ជញ្ជូន​ឡើង​ខ្ទេច​ផ្លូវ​ តែ​អាករ​នាំ​ចេញ​ឈើ​បាន​ចូល​រដ្ឋ​ត្រឹម​ជាង​៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

គ្មាន​អ្វី​លាក់បាំង​បាន​ឡើយ​ចំពោះ​សកម្មភាព​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រភេទ​ ទាំង​ប្រណីត​ ទាំង​លេខ​១​ ទាំង​លេខ​២…​អស់​រយៈពេល​២០​ឆ្នាំ​ ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ ពីព្រោះ​ព័ស្តុតាង​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ប្រែប្រួល​ភ្នំ​ សុទ្ធតែ​ព្រៃឈើ​ ក្លាយជា​ត្រងោល​អស់​ ពី​តំបន់​ព្រៃឈើ​ក្រាស់ឃ្មឹក​ ក្លាយជា​វាល​ល្ហល្ហេវ​ និង​ផ្លូវលំ​ ព្រមទាំង​ផ្លូវជាតិ​មួយ​ចំនួន​ខ្ទេចខ្ទី​ដោយ​ ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​របស់​ក្រុមហ៊ុន​រកស៊ី​ឈើ​ធំៗ​មួយ​ ចំនួន​ ដែល​ទទួល​បាន​សិទ្ធិ​ការ​ធ្វើ​អាជីវកម្ម​ឈើ​ពី​រាជរដ្ឋាភិបាល​ ដូច​ជា​ក្រុមហ៊ុន​ MDS​ Import​ Export​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជាដើម​ ។​ល​។​
​ទោះបី​ឈើ​ត្រូវ​បាន​កាប់​យ៉ាង​គគ្រឹកគគ្រេង​ក្លាយជា​វិនាសកម្ម​ព្រៃឈើ​ នៅ​កម្ពុជា​ និង​ដឹក​ជញ្ជូន​ឡើង​ខូង​ខូច​ផ្លូវថ្នល់​ក៏​ដោយ​ ក៏​ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​នោះ​ គឺ​នៅ​ត្រង់​ថា​ អាករ​លើ​ការ​នាំ​ចេញ​ឈើ​ដែល​បាន​ចូល​ជា​ប្រយោជន៍​ថវិការដ្ឋ​មាន​ចំនួន​ ប្រមាណ​ជាង​៤​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៣​កន្លង​មក​ ។​ ដោយឡែក​ ចំណូល​ថវិកាជាតិ​បាន​មក​ពី​អាករ​លើ​ការ​នាំ​ចេញ​ឈើ​ក្នុង​ឆ្នាំ​២០១៤​ ដាក់​បញ្ចូល​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០១៤​ គឺ​មាន​ប្រមាណ​ជាង​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​
​មជ្ឈដ្ឋាន​អ្នកវិភាគ​សេដ្ឋកិច្ច​និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ចំណូល​ថវិការដ្ឋ​បាន​មក​ពី​អាករ​លើ​ការ​នាំ​ចេញ​ឈើ​មាន​ចំនួន​តិចតួច​ មិន​ធួន​ល្មមទៅ​នឹង​សកម្មភាព​នៃ​ការ​កាប់​ឈើ​ជាក់ស្តែង​ និង​មិន​អាច​ប៉ះប៉ូវ​បាន​ទៅ​លើ​ទំហំ​ផ្លូវថ្នល់​ដែល​ទទួល​រង​ការ​ខូចខាត​ដោយ ​ការ​ដឹក​ជញ្ជូន​ឈើ​ឡើយ​ ។​ រីឯ​ទឹកប្រាក់​ជា​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំៗ​ គឺ​អាច​បាន​ធ្លាក់​ទៅ​ក្នុង​ហោប៉ៅ​របស់​មន្ត្រី​អ្នកមាន​អំណាច​ ទាំង​ស៊ី​វិល​ ទាំង​កម្លាំងប្រដាប់អាវុធ​ និង​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាមួយ​គ្នា​ជា​ប្រព័ន្ធ​ ។​
​បើ​តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​ឈ្មោះ​ Global​ Witness​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​អង់គ្លេស​ និង​ធ្លាប់​ត្រួតពិនិត្យ​មើល​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ បាន​ធ្វើការ​ប៉ាន់​ស្មានថា​ ចំណូល​ថវិកាជាតិ​ដែល​បាន​មក​ពី​ការ​កាប់​ឈើ​នៅ​កម្ពុជា​ អាច​នឹង​មាន​ចំនួន​ពី​២៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​៣៥០​លាន​ដុល្លារ​អា​មេ ​រិ​ក​ក្នុង​១​ឆ្នាំ​ ។​
​យោង​តាម​របាយការណ៍​ស៊ើបអង្កេត​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ដែល​កំពុង​មាន​សកម្មភាព​កាប់​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​កម្ពុជា​ តាម​រយៈ​ការ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​លើ​ដី​សម្បទាន​ច្រើន​ម៉ឺន​ហិ​កតា​ពី ​រាជរដ្ឋាភិបាល​នោះ​ បាន​បង់ប្រាក់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ដើម្បី​ទទួល​បាន​សិទ្ធិ​អំណាច​កាប់​ និង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ស្រុក​ខ្មែរ​ នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ៕​
Wodd-1
Wood-2
Wood-24
Wood-22
Wood-20
Wood-3
Wood--11
ប្រភពពី DTN7


យុវជន​ខ្មែរ​ជាង​២​សែន​នាក់ ​គ្មាន​ការងារ​ធ្វើ​​

05_04_2012_phal_P1080671របាយការណ៍​សិក្សា​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ យុវជន​ខ្មែរ​ជាង ២​សែន​នាក់​ អាយុ​ចាប់​ពី១៥​ដល់ ២៤​ឆ្នាំ គ្មាន​ការងារធ្វើ​ ​ក្នុង​ឆ្នាំ​២០១២ ។ របាយការណ៍​ស្តី​ពី​កម្លាំង​ពលកម្ម​ឆ្នាំ​២០១២ ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​ នៅ​ថ្ងៃ​ពុធ​នេះ​ ក៏​បាន​បង្ហាញ​ដែរ​ថា ប្រទេស​កម្ពុជា​មាន​ប្រជាជន​សរុប ១៤​លាន​៩​សែន​នាក់​ ក្នុង​ឆ្នាំ ២០១២ ក្នុង​នោះ ៧,៦​លាននាក់​ជា​ស្ត្រី។
សេចក្តី​រាយការ​ណ៏របស់​ ប៉ែន បូណា
(02:25)
នៅ​កម្ពុជា យុវជន​ជាង​២​សែន​នាក់ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ ជាជន​គ្មាន​ការងារ​ធ្វើ​ ក្នុង​នោះ​បុរស​មាន​អត្រា​ខ្ពស់​ជាង​ស្ត្រី។ ក្នុង​ចំណោម​អ្នក​គ្មាន​ការងារ​ធ្វើ មាន​ជាង​៧ម៉ឺននាក់​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បឋមសិក្សា ជាង​៧​ម៉ឺន​នាក់​ផ្សេង​ទៀត ​បាន​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា និង​ជាង ២​ម៉ឺន​នាក់​បញ្ចប់​សាកលវិទ្យាល័យ។ ចំណែក​ឯ​មនុស្ស​ជាង ១៣០០នាក់​ទៀត​ បាន​បញ្ចប់​វគ្គ​សិក្សា​ផ្នែក​វិជ្ជាជីវៈ។
នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​កម្លាំង​ពលកម្ម​ឆ្នាំ​២០១៣ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី​២៧​វិច្ឆិកា​នេះ ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​ក្រសួង​ផែនការ។ របាយការណ៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាង​៦៧​ភាគរយ​នៃ​ប្រជាជន ដែល​មាន​អាយុ​ចាប់​ពី១៥​ឆ្នាំ​ឡើងទៅ​មានការងារ​ធ្វើ ​ក្នុង​នោះ​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​មាន​ចំនួន​ច្រើន​ជាង​គេ ពោល​គឺ​រហូតដល់ ២៣,៥ ភាគរយ ខណៈ​ដែល​ជិត ២២​ភាគរយ​ធ្វើការ​ក្នុង​វិស័យ​សេវាកម្ម និង​លក់ដូរ។
ក្រៅពីនោះ ​គឺជា​អ្នកធ្វើការ​ក្នុង​វិស័យ​ងាយៗ ដូចជា​ការី​ម៉ាស៊ីន សិប្បកម្ម និង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត។ យុវជន​ដែលមាន​អាយុ​ចាប់​ពី​១៥ ដល់​២៤​ឆ្នាំ​ ចំនួន​ជាង ២​លាន​នាក់ ​​បាន​ហក់​​ចូល​ក្នុង​ពលកម្ម។ ប្រាក់​ចំណូល​ដែល​ទទួល​បាន​ជា​មធ្យម​សម្រាប់​និយោជិត ​គឺ ១១៩​ដុល្លារ​​ក្នុង​មួយ​ខែ ក្នុង​នោះ​ បុរស​បាន​ទទួល​ចំណូល​ច្រើន​ជាង​ស្ត្រី​បន្តិច។
សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​សិក្សា​នៃ​របាយការណ៍​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ​ដែល​ហៅ​កាត់​ថា ILO ។ តាមរយៈ​ការ​សិក្សា​នេះ គេ​បាន​រកឃើញ​ថា ប្រជាជន​កម្ពុជា​សរុប​ទាំងអស់​ក្នុង​ឆ្នាំ ២០១២ មាន​ចំនួន ១៤,៩ លាន​នាក់ ក្នុងនោះ ៧,៦លាននាក់​ជា​ស្ត្រី។  របាយការណ៍​នេះ​បានបង្ហាញ​ទៀត​ថា កម្លាំង​ពលកម្ម​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង ​មាន​ការ​ប្រែប្រួល​ខ្លាំង​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​បាន​កើនឡើង ៣,៣ភាគរយ​ក្នុង​មួយ​ឆ្នាំ។ រីឯ​អត្រា​ចូលរួម​ក្នុង​ពលកម្ម​ ពី​វ័យក្មេង​បាន​ថយចុះ​បន្តិច។ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​និន្នាការ​វិជ្ជមាន​របស់​យុវជន ពោលគឺ​ពួកគេ​ស្ថិតនៅ​បានយូរ​ក្នុង​ប្រព័ន្ធ​អប់រំ។
អ្នកសរសេរ​របាយការណ៍​នេះ​បាន​ព្រមាន​ថា ចំនួន​អ្នក​គ្រប់​អាយុ​បំរើ​ការងារ​នឹង​កើនឡើង ​ក្នុង​ពេល​ខាងមុខ។ នេះ​ជា​ចំណុច​ប្រឈម​មួយ​ដែល​ទាមទារ​ឲ្យ​ពួកគេ​ទទួលបាន​ការងារ​សម​រម្យ​និង​ប្រកបដោយ​គុណភាព។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ គោល​នយោបាយ​សំខាន់ៗ​គួរ​ត្រូវ​បាន​បង្កើត​ឡើង៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ

ហេតុអ្វី​ក៏​ចាត់​ទុក​ការ​បកស្រាយ​សាលដីកា ឡាអេ ជា​ជ័យជម្នះ?

131122_02ខ្ញុំ​សោក​ស្តាយ ដែល​បាន​មើល​ឃើញ​សារព័ត៌មាន ទូរទស្សន៍ វិទ្យុ​ភាគច្រើន​នៅ​កម្ពុជា បាន​ប្រកាស​អំពី​ជ័យជម្នះ​របស់​កម្ពុជា​លើ​វិវាទ​ប្រាសាទ​ព្រះវិហារ​ជា​លើក ទី២ នៅ​តុលាការ​យុត្តិធម៌ នៅ​ទីក្រុង ឡាអេ។ ការ​ផ្សព្វ​ផ្សាយ​ទាំង​នេះ​នាំ​ឲ្យ​ជន​រួម​ជាតិ​ភាគ​ច្រើន​យល់​ខុស​ថា កម្ពុជា​បាន​ឈ្នះ​ថៃ ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ​នៅ​ថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣។
តាម​ពិត ថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ គឺជា​ការ​បកស្រាយ​ពាក្យ «តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ» ក្នុង​សាលដីកា​របស់​តុលាការ​ឆ្នាំ ១៩៦២ ដែល​បាន​កន្លង​ផុត ៥១ ឆ្នាំ​ទៅ​ហើយ។ ក្នុង​ឆ្នាំ ១៩៦២ តុលាការ​យុតិ្តធម៌​អន្តរជាតិ​បាន​យក​ផែនទី​ឧបសម្ព័ន្ធ ទី ១ ដើម្បី​វិនិច្ឆ័យ​រឿង​ក្តី​ប្រាសាទ ព្រះ​វិហារ និង​តំបន់​ជុំវិញ ដែល​បាន​សម្រេច​ជា ស និង ខ្មៅ​យ៉ាង​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ គឺ​ស្ថិត​ខាង​ក្នុង​ទឹក​ដី​កម្ពុជា និង​ក្រោម​អធិបតេយ្យ កម្ពុជា។ សំណួរ​សួរ​ថា តើ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​គឺជា​អ្វី? តើ​កំណត់​ទីតាំង​ភូមិសាស្ត្រ​ដោយ​របៀប​ណា? ចម្លើយ​គឺ​ច្បាស់​លាស់ ក្នុង​សាលដីកា​ថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ គឺ តំបន់​ជុំវិញ​ត្រូវ​បាន​កំណត់​ទីតាំង​ភូមិសាស្ត្រ​អនុលោម​តាម​ផែនទី ដែល​តុលាការ​យុតិ្តធម៌​អន្តរជាតិ​បាន​ប្រើ​ប្រាស់​។ តើ​ផែនទី​នោះ​ជា​ផែនទី​អ្វី? វា​ជា​ផែនទី​ឧបសម្ព័ន្ធ ១។ ដូច្នេះ យើង​ឃើញ​ថា ទាំង​អស់​នេះ​ជា ស និង ខ្មៅ រួច​ទៅ​ហើយ មិន​ចាំ​បាច់​រដ្ឋាភិបាល​ស្នើ​សុំ​ការ​បកស្រាយ​របស់​តុលាការ​យុតិ្តធម៌ អន្តរជាតិ​ទៀត​ទេ។ ខ្ញុំ​សូម​បោះពុម្ព​ជា​ថ្មី​នូវ​ផ្នែក​សំខាន់​នៃ​សាលដីកា​ថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដូច​តទៅ៖
២០. ក្នុង​សេចក្តី​សម្រេច​លើ​អង្គ​សេចក្តី ដែល​ប្រកាស​នៅ​ថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលាការ​លើក​ឡើង​ថា «កម្មវត្ថុ​នៃ​វិវាទ​ដែល​បាន​ដាក់​មក​តុលាការ [ត្រូវ​បាន] កំហិត​ត្រឹម​ទស្សនៈ​ខុស​គ្នា អំពី​អធិបតេយ្យ​លើ​តំបន់​ប្រាសាទ​ព្រះវិហារ» (ប្រាសាទ​ព្រះវិហារ កម្ពុជា​ទល់ ថៃ អង្គ​សេចក្តី សេចក្តី​សម្រេច​តុលាការ​យុតិ្តធម៌​អន្តរជាតិ ឆ្នាំ ១៩៦២ ទំព័រ ១៤)។ ដោយសារ​ហេតុ​ផល​នោះ​តុលាការ​សន្និដ្ឋាន​ថា សេចក្តី​ស្នើ​សុំ​វិនិច្ឆ័យ​លើក ទី១ និង​លើក ទី២ ចុង​ក្រោយ​របស់​កម្ពុជា​អាច​ទទួល​យក​មក​ពិចារណា​បាន «ក្នុង​កម្រិត​ដែល​សេចក្តី​ថ្លែង​នោះ លើក​ឡើង​អំពី​មូលហេតុ និង​មិន​មែន​ចំពោះ​ការ​ទាមទារ​ដែល​ត្រូវ​ដោះស្រាយ​ក្នុង​ផ្នែក​សម្រេច​សេចក្តី​របស់​សាលក្រម​ឡើយ» (ទំព័រ ៣៦)។ ក្នុង​សំអាង​ហេតុ​របស់​ខ្លួន តុលាការ​លើក​ឡើង​ថា ក្នុង​ឆ្នាំ ១៩០៨ ១៩០៩ ថៃ​បាន​ទទួល​យក​ផែនទី​ឧបសម្ព័ន្ធ ទី១ ថា «ជា​លទ្ធផល​នៃ​ការងារ​កំណត់​ព្រំដែន​ហេតុ​ដូច្នេះ ទទួល​ស្គាល់​ថា ខ្សែ​បន្ទាត់​លើ​ផែនទី​នោះ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​អានុភាព​កំណត់​ទីតាំង​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ទឹក​ដី​កម្ពុជា។ (ទំព័រ ៣២)។ ២១. ផ្នែក​សម្រេច​សេចក្ដី​នៃ​សាលដីកា​មាន​ចែង​ដូច​តទៅ៖
«តុលាការ [១] ដោយ​សំឡេង ៩ ទល់ នឹង ៣ រក​ឃើញ​ថា ប្រាសាទ ព្រះ​វិហារ ស្ថិត​ក្នុង​ទឹក​ដី​ក្រោម​អធិបតេយ្យ​កម្ពុជា ដូច្នេះ [២] ដោយ​សំឡេង ៩ ទល់ ៣ ថៃ​មាន​កាតព្វកិច្ច​ដក​កងទ័ព​ឬ​កម្លាំង​នគរបាល​របស់​ខ្លួន ឬ ឆ្មាំ ឬ​អ្នក​ថែរក្សា​ដទៃ​ទៀត ដែល​ដាក់​នៅ​ប្រាសាទ ឬ​តំបន់​ជុំវិញ​ក្នុង​ទឹក​ដី​កម្ពុជា។ [៣] ដោយ​សំឡេង ៧ ទល់ ៥ ថៃ​មាន​កាតព្វកិច្ច​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នូវ​វត្ថុ​ដែល​មាន​ចែង​ក្នុង​សេចក្តី​ស្នើ​សុំ​ការ​វិនិច្ឆ័យ ទី៥ របស់​កម្ពុជា​ដែល​អាច​យក​ចេញ​ពី​ប្រាសាទ ចាប់​តាំង​ពី​ឆ្នាំ ១៩៥៤ ដែល ថៃ បាន​កាន់​កាប់​ប្រាសាទ​មក» (ទំព័រ ៣៦ ៣៧) ឥឡូវ​នេះ ខាង​ក្រោម​នេះ​គឺជា​ការ​បកស្រាយ​សាលក្រម​ថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ លើ​ពាក្យ «តំបន់​ជុំវិញ​ប្រាសាទ ព្រះ​វិហារ»។
៨៩. ការ​សន្និដ្ឋាន​នោះ ត្រូវ​បាន​បញ្ជាក់​ដោយ​កត្តា​ដទៃ​ទៀត។ ខណៈ​ដែល​តុលាការ​សង្កត់​ធ្ងន់​ក្នុង​ការ​បរិយាយ​របស់​ខ្លួន​អំពី​តំបន់​ប្រាសាទ ព្រះ​វិហារ (សាលដីកា តុលាការ​យុតិ្តធម៌​អន្តរជាតិ​របាយ​ការណ៍ ឆ្នាំ១៩៦២ ទំព័រ ១៥) ប្រាសាទ ព្រះ​វិហារ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ដែល​ងាយ​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ។ លក្ខណៈ​នេះ​គឺ​ជ្រោយ​ខ្ពស់។ នៅ​ប៉ែក​ខាង​កើត ខាង​ត្បូង និង​និរតី ជ្រោយ​ខ្ពស់​នេះ​មាន​ចំណោត​ជ្រៅ​ដល់​ទី​ទំនាប កម្ពុជា។ នៅ​ខាង​លិច​និង​ខាង​ពាយព្យ ដី​ចុះ​ចូល​ទៅ​ក្នុង​អ្វី​ដែល​លោក​សាស្រ្តាចារ្យ Ackermann បាន​រៀបរាប់​ថា​ក្នុង​ភ័ស្តុតាង​របស់​លោក​ថា «ជ្រលង… រវាង​ភ្នំ​ទ្រព្យ និង​ភ្នំ ព្រះ​វិហារ» (តុលាការ​យុតិ្តធម៌​អន្តរជាតិ ប្រាសាទ ព្រះ​វិហារ លេខ II ទំព័រ ៣៨៥)។ ឆ្លង​កាត់​ជ្រលង​នេះ អាច​ចូល​ទៅ​ប្រាសាទ​តាម​ទី​ទំនាប​កម្ពុជា​បាន​យ៉ាង​ងាយ​ស្រួល។ ភ្នំ ទ្រព្យ ស្ថិត​នៅ​ខាង​លិច​នៃ​ជ្រលង​នេះ។ ការ​យល់​ដឹង​អំពី​ទស្សនៈ​នៃ​ពាក្យ «តំបន់​ជុំវិញ» នៃ​ប្រាសាទ​អាច​លាត​សន្ធឹង​លើ​ផ្ទៃ​ទាំង​មូល​នៃ​ជ្រោយ​ខ្ពស់​ប្រាសាទ ព្រះវិហារ។
៩៨.ចេញ​ពី​សំអាង​ហេតុ​ក្នុង​សាលក្រម​ឆ្នាំ ១៩៦២ ដោយ​យល់​ឃើញ​អំពី​សេចក្តី​ស្នើ​សុំ​ក្នុង​នីតិវិធី​ដំបូង វា​ហាក់​ដូចជា កម្រិត​នៃ​ជ្រោយ​ខ្ពស់​នៃ​ប្រាសាទ ព្រះវិហារ ប៉ែក​ខាង​ត្បូង​នៃ​ខ្សែ​បន្ទាត់​ផែនទី​ឧបសម្ព័ន្ធ ទី១ មាន​លក្ខណៈ​ធម្មជាតិ។ ប៉ែក​ខាង​កើត ខាង​ត្បូង និង​ខាង​និរតី ជ្រោយ​ខ្ពស់​បាន​ធ្លាក់​តាម​ចំណោត​ខ្ពស់​ដល់​ទី​ទំនាប​កម្ពុជា។ ភាគី​បាន​ព្រម​ព្រៀង​ក្នុង​ឆ្នាំ ១៩៦២ ថា ចំណោត​នេះ និង​ដី​នៅ​ជើង​ចំណោត គឺ​ស្ថិត​ក្នុង​អធិបតេយ្យភាព​កម្ពុជា ទោះ​ក្នុង​ព្រឹត្តការណ៍​ណា​ក៏​ដោយ។ ទៅ​ប៉ែក​ខាង​លិច និង​ពាយព្យ ដី​ធ្លាក់​ដល់​កន្លែង​ទេរ តែ​មិន​ខ្ពស់​ជាង​ចំណោត​ឡើយ តែ​ច្បាស់​លាស់ ទៅ​ដល់​ជ្រលង​ដែល​ចែក​ប្រាសាទ ព្រះ​វិហារ និង​ភ្នំ ទ្រព្យ ជា​ជ្រលង​ដែល​នៅ​ប៉ែក​ខាង​ត្បូង​ឆ្ងាយ​ទំនាប​កម្ពុជា (សូម​អាន​កថាខណ្ឌ ៨៩ ខាង​លើ)។ ដោយ​សារ​មូលហេតុ​ដែល​លើក​ឡើង (សូម​អាន​កថាខណ្ឌ ៩២‑៩៧ ខាង​លើ) តុលាការ​ពិចារណា​ថា ភ្នំ ទ្រព្យ ស្ថិត​នៅ​ក្រៅ​តំបន់​វិវាទ ហើយ​សាលក្រម​ឆ្នាំ ១៩៦២ ពុំ​បាន​លើក​ឡើង​ថា​តើ ភ្នំ ទ្រព្យ ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា ឬ ថៃ ឡើយ។ ដូច្នេះ តុលាការ​ចាត់​ទុក​ថា ជ្រោយ​ខ្ពស់​នៃ​ប្រាសាទ ព្រះវិហារ ចប់​នៅ​ជើង ភ្នំ ទ្រព្យ ពោល​គឺជា​កន្លែង​ដែល​ឡើង​ខ្ពស់​ពី​ជ្រលង។
នៅ​ប៉ែក​ខាង​ជើង កម្រិត​នៃ​ជ្រោយ​ខ្ពស់​ក្នុង​ខ្សែ​បន្ទាត់​ផែនទី ឧបសម្ព័ន្ធ ទី១ ពី​ចំណុច​នៅ​ប៉ែក ឦសាន ប្រាសាទ ដែល​ខ្សែ​បន្ទាត់​នៅ​ជាប់​ចំណោត​ដល់​ចំណុច​នៅ​ប៉ែក​ពាយព្យ​នៃ​ប្រាសាទ ដែល​ចាប់​ផ្តើម​ឡើង​ពី​ជ្រលង នៅ​ជើង​ភ្នំ ទ្រព្យ។ តុលាការ​ពិចារណា​ថា កឋាខណ្ឌ​ស្តី​ពី​ការ​អនុវត្ត ទី២ ក្នុង​សាលក្រម​ឆ្នាំ ១៩៦២ តម្រូវ​ឲ្យ​ថៃ​ដក​ជនជាតិ​ថៃ​របស់​ខ្លួន​ដែល​ឈរ​ជើង​នៅ​ជ្រោយ​ខ្ពស់​នេះ​ចេញ​ពី​ទឹក​ដី​ទាំង​មូល​នៃ​ជ្រោយ​ខ្ពស់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។
យើង​ឃើញ​យ៉ាង​ច្បាស់​ថា ការ​បកស្រាយ​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ​នេះ​ពុំ​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ជា​រង្វាន់​របស់​តុលាការ​អន្តរជាតិ​ទៅ​ឲ្យ ថៃឡង់។ ហេតុ​អ្វី​យើង​ចាត់​ទុក​បរាជ័យ​នេះ​ជា​ជ័យជម្នះ? អ្វី​ដែល​យើង​បាន​ទទួល​ពី​ការ​ទាមទារ​សម្រាប់​ការ​បកស្រាយ​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ គឺ​ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​កងទ័ព​ថៃ​ជា​បណ្តោះ​អាសន្ន​មក​នៅ​ត្រឹម​ភ្នំ ទ្រព្យ និង​តំបន់​ជុំវិញ​ប្រាសាទ ព្រះ​វិហារ។ បើ​ទោះ​បី​ជា​ប្រទេស​យើង​តូច និង​ក្រីក្រ​ក៏​ដោយ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា យើង​មិន​អាច​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹក​ដី​ជាតិ​របស់​យើង តាម​មធ្យោបាយ​ណា​មួយ​នោះ​ឡើយ៕

ប​ទ​អត្ថា​ធិ​ប្បា​យ ៖ ម​ហា​សេ​ដ្ឋី ចិ​ត្ត​ចោរ​​ !

ALaពាក្យ​មហាសេដ្ឋី បើ​យោងតាម​ សៀវភៅ​វចនានុក្រម​ របស់​សម្ដេចព្រះ​សង្ឃរាជ ជួន ណាត ​​ពន្យល់​ថា គឺ​ជា​អ្នក​​មានទ្រព្យធន​ច្រើន ដែ​ល​ទ​​ទួ​​ល​​បាន​ការត្រាសបង្គាប់ ​ទទួលស្គាល់ពីព្រះ​មហាក្សត្រ ។ បច្ចុប្បន្ន​ គេ​ស្គាល់​ពាក្យ​ ឧញ៉ា ឬ​អ្នក​​ឧកញ៉ា ដែលជំនួសឲ្យ​ ​មហាសេដ្ឋី ។​
ដើម្បីបាន​ងារជាឧញ៉ា ដែ​លទទួលស្គាល់​ដោ​យ​ព្រះ​ម​ហាក្សត្រ បើតាម​ដឹងថា ត្រូវចំណាយលុយ​យ៉ា​ង​ហោ​​​ច​​ណាស់ ​១០ ម៉ឺន​ដុ​ល្លា​រ ជា​ប្រ​យោ​ជន៏​ស​ម្រា​ប់​​សង្គម ។ ​អ្នក​ដែល​ទ​ទួ​ល​​បាន​ឈ្មោះ ឬ​​ងារ ​ជា​ឧ​ក​ញ៉ា​​នេះ​ ​មិនត្រឹមតែ​​ត្រូ​វ​បា​ន​ពល​រដ្ឋខ្មែរ​ក្រីក្រ កោ​ត​សរសើរ ជាលោក ឧ​ញ៉ា​ៗ នោះទេ  , លើ​ស​ពី​នេះ ពួ​ក​គេ​​ក៏​ទទួល​បាន ​អ​ត្ថិ​ភា​ព​​ផ្សេងៗពីរដ្ឋផងដែរ ។​
សម្រាប់កម្ពុជា​ ជា​ប្រ​ទេស​តូច​ និងក្រីក្រនេះ ត្រូ​វ​បា​ន​គេ​កត់​សម្គាល់ឃើញថា មាន​ក្រុមមនុស្ស​ ដែ​ល​មា​ន​​​ងារ​​ជា​ឧញ៉ា​យ៉ាងក្រាសក្រែល  ដែ​ល​តាម​ការគិត ​​ពល​រដ្ឋខ្មែរ​ដែល​មាន​ប្រមាណ​ជាង​១០លាន​នាក់​ គ្រា​ន់​តែ​ជ្រុះ​កម្ទេច​កម្ទី ជាគ្រាប់​ស្រូវ គ្រាប់ល្ងរ នៃពួក​ឧញ៉ាទាំងនោះ ក៏អាច​ចិញ្ចឹម​ជីវិត រស់​ស្រួល​បាន​ដែរ ។ តែ​ហាក់​​ផ្ទុយ​​ខុស ពីនេះទៅវិញ ។ ឧកញ៉ាកាន់តែច្រើន ជាតិកាន់តែអន្តរាយ , ពល​រ​ដ្ឋ​ខ្មែរ​កាន់​តែ​រ​ង​​​ទឹក​​ភ្នែក ​! ។​​
កន្លងទៅ​​មាន​ការរកឃើញ​ថា ដើម្បីបាន​ងារ​ជាឧកញ៉ា ពួកអ្នកត្រេកត្រអាល ​នឹងមុខមាត់មិន​សូវមាន​ការ​អៀន​​ខ្មាស់​មូយចំនួន បានធ្វើ​ស​ក​​ម្មភាព ​បោក​ប្រាស​ប្រជាពល​រដ្ឋ អង្គការអន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​​រហូត​ធ្លាក់​​ដល់​បោកព្រះ​សង្ឃក្នុងវត្ត ឲ្យ​ផ្ដិតមេដៃ ​ទទួល​ស្គាល់​ស​មិ​ទ្ធិ​ផ​ល​​នានា ថា កើតឡើងក្រោម​ប្រា​ក់​​​របស់​​​ខ្លួន ។ តាម​របៀប​ឆក់កណ្តៀតនេះ ​ក៏ធ្វើ​ឲ្យពួកគេ​ទទួល​បាន​ងារ ជាឧញ៉ា​យ៉ាងរំភើយ ។ នេះ​ជា​​ដើ​ម​​​​​ចម​​មួយ​​ ដែល​រត់ទៅរកភាព​អាម៉ាសទាំង​ដុល ​របស់ប្រទេស ។
លើសពីនេះទៀត អ្វីដែល​ទាំងភ្នែកជាតិ ​និងអន្តរជាតិ មើលពី​ជ្រុងណាក៏ឃើ​ញដែរនោះ គឺភាព​រងគ្រោះ​របស់​ប្រ​ទេស និងពល​រដ្ឋ​ដោ​យ​សា​រ​​ពួកឧញ៉ា ។ ប្រជាពល​រដ្ឋខ្មែរទ​​ន់​ខ្សោយ រាប់​ចាប់​តាំងពី​កណ្ដាល​ទី​ក្រុង ​ដែលជាបេះដូងរបស់ប្រទេស​ រហូតដល់​តំបន់​ចុង​កាត់​មាត់​ញ​​​ក ​សុទ្ធសឹងតែទទួល​ផល​ប៉ះពាល់​ដោយ​ី សារការបាត់ប​ង់​ដីធ្លី ផ្ទះ​សម្បែង ឬធ្លាក់​ខ្លួន​ជាប់គុក​ច្រវ៉ាក់​ បើ​សិនជាជំទាស់​នឹងបំណង​រប​ស់​ពួ​​ក​ឧញ៉ា ​។ មានឧញ៉ាមួយ​ចំនួន​បាន​ក្លាយខ្លួន​ជាឧក្រិដ្ឋជនជួញ​ដូរគ្រឿងញៀន ហើយ​ខ្លះ​ក្លាយជាអ្នក​បា​ញ់​​បោះសេរី កាចសាហាវយង់​ឃ្ន​ង គួរឲ្យ​ខ្ពើម​រអើម ។ ហើយកាលពីពេល​ថ្មីៗនេះ​មានសេចក្ដីរាយ​ការ​ណ៏​​ថា  តា​ម​រ​យៈ​ការឃុប​ឃិតគ្នា ជាមួយមន្ត្រីខិល​ខូច​ក្នុង​រដ្ឋា​ភិ​បា​ល​​​បាន ​ធ្វើ​ក្រុម​ហ៊ុន​របស់ឧញ៉ាមួយ ​មា​ន​លទ្ធភាព​ ​ច្បាម​យក​ដីព្រៃរដ្ឋ​ រាប់ម៉ឺន​ហិកតា ហើយបាន​កាប់​បំផ្លាញព្រៃឈើ​​យ៉ាងវិនាស យ​ក​ទៅ​ល​​ក់​​ឲ្យ​​ប្រទេសជិតខាង ។ ដែលឧញ៉ាប្រភេទនេះ គេហៅថា ឧញ៉ា ចោរ ឬ ចោរជាឧញ៉ា ?    ៕​
ប្រភពពី Free Press Magazine

ការ​សាងសង់​ទំនប់​ វារីអគ្គីសនីអាច​ ជា​ទី​បញ្ចប់​នៃ​ត្រី​រាជ

ភ្នំពេញៈ ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេ​មេគង្គ​ក្រោម ដូចជា​គម្រោង​សាយ៉ាប៊ូរី​ដ៏​ចម្រូង​ចម្រាស នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ អាច​ជា​ទី​បញ្ចប់​នៃ​ប្រភេទ​ត្រី​រាជ​គ្មាន​ស្រកា​នៅ​ទន្លេ​មេគង្គ ដែល​កំពុង​ជិត​ផុត​ពូជ​។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ចាត់​ឲ្យ​សិក្សា​ដោយ​អង្គការ​សត្វ​ព្រៃ​ពិភពលោក WWF បាន​ឲ្យ​ដឹង។
អត្ថបទ​សិក្សា​មាន​ចំណង​ជើង​ថា A Mekong Giant ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​លើក​ឡើង​អំពី​អាទិភាព​នៃ​ប្រភេទ​ត្រី​រាជ​គ្មាន​ស្រកា​ដែល​អ្នក​ជំនាញ​ថា អាច​មាន​ត្រី​ពេញ​វ័យ​ចំនួន​តែ​ពីរ​រយ​ក្បាល​ប៉ុណ្ណោះ​នោះ​កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​បន្ថែម​ទៀត​ពី​ទំបន់​សាយ៉ាប៊ូរី​កម្លាំង ១២៨៥ មេហ្គាវ៉ាត់ ដែល​ជា​ទំនប់​ទី១ ក្នុង​ចំណោម​ទំនប់​ចំនួន ១១ ដែល​គ្រោង​សាង​សង់​នៅ​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ក្រោម។ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា៖​«​ផល​ប៉ះពាល់​ពី​ទំបន់​អាច​ធ្វើ​ឲ្យ​ប្រភេទ​ត្រី​នេះ​ផុត​ពូជ»។
លោក Zeb Hogan អ្នក​និពន្ធ​របាយ​ការណ៍ និង​ជា​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ Nevada ក្នុង​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ប្រភេទ​ត្រី​ធំ​គ្មាន​ស្រកា​នៅ​ទន្លេ​មេគង្គ​អាច​នឹង​ពង​តាម​ទន្លេ ដែល​ជា​កន្លែង​កំពុង​សាង​សង់​ទំនប់​សាយ៉ាប៊ូរី​តម្លៃ ៣,៥ ពាន់​លាន​ដុល្លារ​។ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ផល​នៃ​ទំនប់​នេះ​អាច​ផ្លាស់​ប្តូរ​លំហូរ​ទឹក​ទន្លេ និង​បង្អាក់​ការ​បង្ក​កំណើត​ពង​ត្រី​នេះ។ លោក​បាន​បន្ត​ថា​៖«​ត្រី​អាច​នឹង​ងាប់ បើ​វា​ឆ្លង​កាត់​ទួរប៊ីន​ទំបន់ ហើយ ផល​ប៉ះពាល់​កើន​ឡើង​នៃ​ទំនប់​នេះ​គឺជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​»។ លោក Hogan បន្ថែម​ថា ត្រី​រាជ​គ្មាន​ស្រកា​នៅ​ទន្លេ​មេគង្គ​ដែល​អាច​ធំ​បាន​ប្រវែង ៣ ម៉ែត្រ និង​ទង្ងន់ ៣០០ គីឡូក្រាម ត្រូវ​ការ​ខ្សែ​ទឹក​ធំ​វែង​គ្មាន​បង្អាក់​ដើម្បី​ធ្វើ​បន្លាស់​ទី។​លោក​បញ្ជាក់​ថា៖«​ត្រីរាជ​គ្មាន​ស្រកា​នៅ​ទន្លេ​មេគង្គ​មិន​អាច​ហែល​ឆ្លង​កាត់​រនាំង​ធំ ដូច​ជា​ទំនប់ ទៅ​កាន់​កន្លែង​ពង​កូន​នៅ​ខ្សែ​ទឹក​ខាង​លើ​បាន​ឡើយ​»។
ក្រុម​អង្គការ​អភិរក្ស​បាន​សម្តែង​ក្តី​បារម្ភ​ខ្លាំង​លើ​ផល​ប៉ះពាល់​ដែល​អាច​មាន​ពី​ទំនប់​សាយ៉ាប៊ូរី និង​ទំនប់​ដទៃ​ទៀត​មក​លើ​ប្រជាជន​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ដែល​ពឹង​ផ្អែក​លើ​ត្រី​ជា​អាហារ និង​លំហូរ​ដី​ល្បាប់​សម្រាប់​កសិកម្ម។
ក្រុម​អង្គការ​ដដែល​នេះ បាន​ថ្កោល​ទោស​ប្រទេស​ឡាវ នៅ​ពេល​ឡាវ ចាប់​ផ្តើម​សាង​សង់​ទំនប់​សាយ៉ាប៊ូរី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដោយ​ចោទ​ប្រកាន់​ឡាវ​ថា មិន​អើពើ​ចំពោះ​សំណើ​ពី​ប្រទេស​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ គឺ​កម្ពុជា និង​វៀតណាម ដែល​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ផល​ប៉ះពាល់​ឆ្លង​កាត់​ព្រំដែន​ដែល​អាច​កើត​ឡើង។
ក្រោម​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ ១៩៩៥ ប្រទេស​សមាជិក​ត្រូវ​ទទួល​ការ​ព្រម​ព្រៀង​ពី​ប្រទេស​សមាជិក​ដទៃ​ទៀត​មុន​ពេល​ចាប់​ផ្តើម​គម្រោង​ដែល​មាន​ទំហំ​ធំ​បែប​នេះ នៅ​លើ​ទន្លេ។ ឡាវ​បាន​ការពារ​ខ្លួន​ឯង នៅ​ពេល​នោះ ដោយ​ថ្លែង​ថា ខ្លួន​បាន​ចាត់​ឲ្យ​ធ្វើ​ការ​សិក្សា​រួច​ហើយ ដែល​បញ្ជាក់​ថា គម្រោង​មាន​សុវត្ថិភាព។
ប៉ុន្តែ លោក Eric Baran មក​ពី​មជ្ឈមណ្ឌល​មច្ឆា​ពិភពលោក បាន​ថ្លែង​ថា ការ​សិក្សា​ស្រាវជ្រាវ​ថែម​ទៀត គឺ​ចាំ​បាច់ ដើម្បី​ធានា​ថា ការ​រៀបចំ​សម្រាប់​ការ​បន្លាស់​ទី​របស់​ត្រី​ដែល​ស្នើ​ដោយ​ក្រុមហ៊ុន Poyry នៃ​ប្រទេស​ហ្វាំងឡង់ ដែល​ជា​ទី​ប្រឹក្សា​សំណង់​របស់​ឡាវ នឹង​មាន​ប្រសិទ្ធភាព​។​លោក​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​មួយ​ថា៖ «​អ្នក​មិន​អាច​រំពឹង​ថា ជណ្តើរ​ត្រី​នឹង​មាន​ប្រសិទ្ធភាព ដោយ​មិន​យល់​ដឹង​អំពី​ប្រភេទ​ត្រី​ជា​គោល​ដៅ​របស់​អ្នក​នៃ​លទ្ធភាព​ហែល ទឹក​និង​ចរន្ត​ទឹក ដែល​នឹង​ទាក់​ទាញ​ត្រី​មក​កាន់​ច្រក​ឆ្លង​កាត់​នេះ»។
ទំនប់​សាយ៉ាប៊ូរី ដែល​សាង​សង់​ដោយ​ក្រុមហ៊ុន CH. Karnchang របស់​ថៃ ត្រូវ​បាន​រាយការណ៍​ថា បាន​ដំណើរការ​សាងសង់​បាន ១០ ភាគរយ​ហើយ ហើយ​វា​នឹង​ផ្តល់​ថាមពល​ភាគ​ច្រើន ទៅ​ប្រទេស​ថៃ នៅ​ពេល​បញ្ចប់​ការ​សាងសង់។
អង្គការ​ទន្លេ​អន្តរជាតិ បាន​ថ្លែង​ថា កម្ពុជា វៀតណាម និង​ថៃ មាន​សិទិ្ធ​ស្នើ​សុំ​សំណង​ចំពោះ​ការ​ខូច​ខាត ដែល​បង្ក​ឡើង​ដោយ​ទំនប់​សាយ៉ាប៊ូរី​ដ៏​ចម្រូង​ចម្រាស​នេះ។
ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​ប្រទេស​ទាំង​បី​នៅ​ស្ងាត់​ស្ងៀម​ចាប់​តាំង​ពី​ឡាវ​បាន​ចាប់​ផ្តើម​ការ​សាង​សង់​ទំនប់​នេះ​មក​គឺ​អាច​ដោយ​សារ​តែ​ផល​ប្រយោជន៍​វារី​អគ្គិសនី​រៀងៗ​ខ្លួន​របស់ រដ្ឋាភិបាល​ទាំង​នេះ​នៅ​លើ​ទន្លេ​មេគង្គ។
អង្គការ​ទន្លេ​អន្តរជាតិ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មីនា​ថា៖ «​រដ្ឋាភិបាល​ឡាវ កម្ពុជា ថៃ និង​វៀតណាម កំពុង​គ្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​កាន់​តែ​ច្រើន នៅ​តាម​ទន្លេ​មេគង្គ​ក្រោម ដែល​ការ​សាង​សង់ ទំនប់​ទាំង​នេះ​នឹង​បំផ្លាញ​ជីវ​ជម្រុះ​នៃ​ទន្លេ និង​គំរាម​កំហែង​ដល់​សន្តិសុខ​ស្បៀង របស់​មនុស្ស​រាប់​លាន​នាក់​»។
លោក​តែ ណាវុធ អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​ពុំ​បាន​ដឹង​អំពី​ការ​រក​ឃើញ​របស់​អង្គការ WWF ទេ។​លោក​និយាយ​ថា៖ «​គណៈ​កម្មការ​ទន្លេ​មេគង្គ​មាន​កម្មវិធី​ជល​ផល ប៉ុន្តែ​ខ្ញុំ​គ្មាន​ការ​អត្ថាធិប្បាយ​អំពី​ត្រី​រាជ​គ្មាន​ស្រកា​ទន្លេ​មេគង្គ​នោះ​ទេ»​។ លោក​តែ ណាវុធ ក៏​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អំពី​ជំហរ​របស់​លោក ឬ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា លើ​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី​នោះ​ទេ ដោយ​បាន​បញ្ជាក់​ថា​៖ «​ឡាវ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ហើយ​។ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ»។
មន្រ្តី​មក​ពី​នាយកដ្ឋាន​ជលផល​នៃ​ក្រសួង​កសិកម្ម​នៅ​ភ្នំពេញ ពុំ​អាច​ទាក់​ទង​បាន​ទេ ប៉ុន្តែ​លោក សៀន គីន ប្រធាន​ជលផល​ក្នុង​ខេត្ត​ក្រចេះ ជា​ខេត្ត​មួយ​ដែល​មាន​ទន្លេ​មេគង្គ​ហូរ​កាត់ បាន​ថ្លែង​ថា លោក​បាន​មើល​ឃើញ​ភ័ស្តុតាង​នៃ​ការ​ធ្លាក់​ចុះ​ត្រី​កម្រ​រួច​ជា​ស្រេច​ទៅ​ហើយ។
លោក​បាន​បញ្ជាក់​ថា៖​«របាយ​ការណ៍​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​បរទេស។ ខ្ញុំ​យល់​ស្រប នឹង​ពួកគេ​ដែល​ថា ការ​សាង​សង់​ទំនប់​សាយ៉ាប៊ូរី​នឹង​ប៉ះពាល់​ដល់​ត្រី​»។
លោក គីន បន្ថែម​ថា លោក​មិន​បាន​ជួប​ត្រី​រាជ​គ្មាន​ស្រកា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ «អ្នក​នេសាទ​យើង​កម្រ​ឃើញ​ត្រី​នេះ​ណាស់។ នៅ​សល់​តែ​ពីរ​ឬ​បី​ក្បាល​ប៉ុណ្ណោះ​ក្នុង​ខេត្ត​ក្រចេះ»។
របាយ​ការណ៍​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ត្រី​រាជ​គ្មាន​ស្រកា​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​តែ​ការ​នេសាទ​ជ្រុល ការ​បំផ្លាញ​ទី​ជម្រក និង​ការ​សាង​សង់​ទំនប់​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ក៏​ដោយ ក៏​ប៉ុន្តែ​ត្រី​នេះ​នៅ​តែ​អាច​ជួយ​សង្គ្រោះ​បាន​ដដែល​។ របាយ​ការណ៍​បាន​ផ្តល់​អនុសាសន៍​ថា៖​«​វិធានការ​ត្រូវ​កំណត់​និង​ការពារ​ច្រក​បន្លាស់​ទី​របស់​ត្រី​និង​ទី​ជម្រក​សំខាន់​របស់​វា ត្រូវ​អនុវត្ត​ជា​បន្ទាន់​។ ត្រី​រាជ​ទន្លេ​មេគង្គ​នេះ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កិច្ច​សហ​ប្រតិបតិ្តការ​អន្តរជាតិ​រាប់​ទាំង​ផែនការ​គ្រប់​គ្រង​អាង​ទន្លេ​ផង​ដែរ​»៕