ឈើកាប់ឡើងត្រងោលភ្នំនិងដឹកជញ្ជូនឡើងខ្ទេចផ្លូវ តែអាករនាំចេញឈើបានចូលរដ្ឋត្រឹមជាង៤លានដុល្លារក្នុង១ឆ្នាំ
គ្មានអ្វីលាក់បាំងបានឡើយចំពោះសកម្មភាពកាប់ឈើ
និងដឹកជញ្ជូនឈើគ្រប់ប្រភេទ ទាំងប្រណីត ទាំងលេខ១
ទាំងលេខ២…អស់រយៈពេល២០ឆ្នាំ
ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ
ពីព្រោះព័ស្តុតាងបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការប្រែប្រួលភ្នំ
សុទ្ធតែព្រៃឈើ ក្លាយជាត្រងោលអស់ ពីតំបន់ព្រៃឈើក្រាស់ឃ្មឹក
ក្លាយជាវាលល្ហល្ហេវ និងផ្លូវលំ
ព្រមទាំងផ្លូវជាតិមួយចំនួនខ្ទេចខ្ទីដោយ
ការដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃរបស់ក្រុមហ៊ុនរកស៊ីឈើធំៗមួយ
ចំនួន ដែលទទួលបានសិទ្ធិការធ្វើអាជីវកម្មឈើពីរាជរដ្ឋាភិបាល
ដូចជាក្រុមហ៊ុន MDS Import Export Co., Ltd. របស់លោកឧកញ៉ា ទ្រី
ភាព ជាដើម ។ល។
ទោះបីឈើត្រូវបានកាប់យ៉ាងគគ្រឹកគគ្រេងក្លាយជាវិនាសកម្មព្រៃឈើ នៅកម្ពុជា និងដឹកជញ្ជូនឡើងខូងខូចផ្លូវថ្នល់ក៏ដោយ ក៏ចំណុចដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ គឺនៅត្រង់ថា អាករលើការនាំចេញឈើដែលបានចូលជាប្រយោជន៍ថវិការដ្ឋមានចំនួន ប្រមាណជាង៤លានដុល្លារអាមេរិកប៉ុណ្ណោះកាលពីឆ្នាំ២០១៣កន្លងមក ។ ដោយឡែក ចំណូលថវិកាជាតិបានមកពីអាករលើការនាំចេញឈើក្នុងឆ្នាំ២០១៤ ដាក់បញ្ចូលក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤ គឺមានប្រមាណជាង៥លានដុល្លារអាមេរិក ។
មជ្ឈដ្ឋានអ្នកវិភាគសេដ្ឋកិច្ចនិងកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ចំណូលថវិការដ្ឋបានមកពីអាករលើការនាំចេញឈើមានចំនួនតិចតួច មិនធួនល្មមទៅនឹងសកម្មភាពនៃការកាប់ឈើជាក់ស្តែង និងមិនអាចប៉ះប៉ូវបានទៅលើទំហំផ្លូវថ្នល់ដែលទទួលរងការខូចខាតដោយ ការដឹកជញ្ជូនឈើឡើយ ។ រីឯទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិកក្នុង១ឆ្នាំៗ គឺអាចបានធ្លាក់ទៅក្នុងហោប៉ៅរបស់មន្ត្រីអ្នកមានអំណាច ទាំងស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ និងក្រុមឈ្មួញរកស៊ីឈើធំៗ ដែលប្រព្រឹត្តអំពើពុករលួយជាមួយគ្នាជាប្រព័ន្ធ ។
បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលបរិស្ថានមួយឈ្មោះ Global Witness ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអង់គ្លេស និងធ្លាប់ត្រួតពិនិត្យមើលឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា បានធ្វើការប៉ាន់ស្មានថា ចំណូលថវិកាជាតិដែលបានមកពីការកាប់ឈើនៅកម្ពុជា អាចនឹងមានចំនួនពី២៨០លានដុល្លារអាមេរិកទៅ៣៥០លានដុល្លារអាមេ រិកក្នុង១ឆ្នាំ ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស នៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមក បានបង្ហាញថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ដែលកំពុងមានសកម្មភាពកាប់ឈើយ៉ាងគគ្រឹកគគ្រេងនៅកម្ពុជា តាមរយៈការទទួលបានសិទ្ធិគ្រប់គ្រងលើដីសម្បទានច្រើនម៉ឺនហិកតាពី រាជរដ្ឋាភិបាលនោះ បានបង់ប្រាក់ឲ្យទៅក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១លានដុល្លារអាមេរិកក្នុង១ខែ ដើម្បីទទួលបានសិទ្ធិអំណាចកាប់ និងធ្វើអាជីវកម្មឈើនៅស្រុកខ្មែរ នាំចេញទៅប្រទេសវៀតណាម និងប្រទេសចិន ៕

ប្រភពពី DTN7