ឃាត់ជនសង្ស័យពីរនាក់បី្តប្រពន្ធ ក្នុងករណីគាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូ៥គ្រឿង
ព្រះសីហនុ: ជនសង្ស័យម្នាក់ជាប្តីនិងប្រពន្ធត្រូវបានប៉ូលិស
ព្រហ្មទណ្ឌខណ្ឌទួលគោក
សហការជាមួយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីឃាត់ខ្លួន
ក្នុងករណីគាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូបានចំនួន៥គ្រឿង
កាលពីវេលាទៀបភ្លឺចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ។
ករណីគាស់ផ្ទះយកម៉ូតូនេះកើតឡើងនៅផ្ទះលេខ១០៣E0 ផ្លូវ១៦០ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយព្រឹកឡើងប៉ូលិសក៏បានស្រាវជ្រាវតាមចាប់ខ្លួនបានតែម្តងប៉ុន្តែ បក្ខពួកជាច្រើននាក់ទៀតមិនទាន់បានធ្វើការឃាត់ខ្លួននៅឡើយទេ។
ជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើនេះត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅស្តុបទេពផន មហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក គឺក្នុងខណៈពេលដែលពួកគេកំពុងតែជិះម៉ូតូតាមដងផ្លូវ។
ជនសង្ស័យជាប្តីឈ្មោះចាន់ រដ្ឋា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់នៅម្តុំទំនប់ទួលគោក ផ្លូវ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ចំណែកប្រពន្ធគេមិនទាន់ប្រាប់អត្តសញ្ញាណឡើយ អាយុប្រមាណ១៨ឆ្នាំ។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅក្នុងរាត្រីឆ្លងចូលថ្ងៃទី១៧ធ្នូនេះ នៅម៉ោងប្រមាណ៤ទៀបភ្លឺ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅផ្ទះលេខ១០៣E0 ផ្លូវ១៦០ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក គឺក្រោយពីម្ចាស់ផ្ទះក្រោកពីដំណេក ឃើញផ្ទះរបស់ខ្លួនត្រូវក្រុមចោរមិនដឹងមានគ្នាប៉ុន្មាននាក់ធ្វើ សកម្មភាពគាស់ទម្លុះទម្លាយយកម៉ូតូអស់៥គ្រឿងនោះ ។
ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌខណ្ឌទួលគោក សហការជាមួយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យខាងលើតែម្តង។ពេលឃាត់ខ្លួន នេះធ្វើឡើងក្នុងខណៈពេលដែលពួកគេជិះម៉ូតូចេញពីផ្ទះសំណាក់លី ហ្សា ដែលស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងបានយកម៉ូតូដែលគាស់ផ្ទះគេបានមកផ្ញើនៅផ្ទះសំណាក់ស៊ីតធី លុះជិះមកដល់ស្តុបទេពផន ក៏ត្រូវប៉ូលិសស្ទាក់ចាប់បានតែម្តង ។ស្របពេលនោះដែរ ក្រុមប៉ូលិសបានដាក់កម្លាំងបន្តតាមចាប់ក្រុមល្មើសនៅក្នុង ផ្ទះសំណាក់យីហោ ស៊ីតធី(CITY) នៅទំនប់ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវនោះផងដែរ តែចាប់ក្រុមជនសង្ស័យទាំងនោះមិនបាននោះទេ ដោយពួកគេដឹងខ្លួនមុន ព្រមទាំងបើកម៉ូតូគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូដែលគាស់ផ្ទះគេកាលពីយប់២គ្រឿង ចំណែក៣គ្រឿងទៀតរកមិនទាន់ឃើញនៅឡើយ ។
ជនសង្ស័យចាន់ រដ្ឋា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពមែន ដែលសកម្មភាពនោះពួកគេមានគ្នា៤នាក់ ហើយនៅក្នុងព្រឹកកើតហេតុនេះ ក្នុងខណៈពេលដែលរូបគេណាត់ជួបគ្នានិងកំពុងតែជិះម៉ូតូតាមដងផ្លូវនោះ ក៏ត្រូវប៉ូលិសស្ទាក់ចាប់បានតែម្តង៕
ប្រភពពី CEN