បទអត្ថាធិប្បាយ: លោក សមរង្ស៊ីនិងកឹមសុខា ត្រូវដេកលំបាកជាមួយបាតុករគ្រប់ពេល បើសិនជាមិនចង់បាត់ការគាំទ្រ
ភ្នំពេញ: លោក សម រង្ស៊ី
ប្រហែលជាបានធ្វើអោយរំជួលចិត្តដល់អ្នកគាំទ្ររបស់គាត់
នៅពេលដែលលោកបាននិយាយថាលោកសុខចិត្តបូជាជីវិតដើម្បីជាតិរស់។
ការលះបង់ជីវិតដើម្បីប្រទេសជាតិគឺជាស្មារតីនិងការប្តេជ្ញាចិត្ត
គួរអោយគោរព។ ប៉ុន្តែនៅ
ពេលដែលលោកខកខានមិនបានស្ថិតនៅក្រោមភ្លៀងខ្យល់ជាមួយបាតុករ
វានឹងនាំអោយមានការចោទសួរទៅលើភាពស្មោះត្រង់នៃសម្តីរបស់លោក។
បាតុករដែលគាំទ្រលោក បានទទួលការលំបាកបំផុតកាលពីថ្ងៃទី១៧ខែធ្នូដោយត្រូវស្ថិតនៅក្រោម ភ្លៀងនិងអាកាសធាតុដ៏ត្រជាក់បំផុតដែលស្ថិតក្រោម២០អង្សាសេ។ លោក សម រង្ស៊ី និង លោក កឹមសុខាក៏ដូចជាសមាជិសភាជាប់ឆ្នោត ៥៤រូបផ្សេងទៀតនៃគណបក្សសង្គ្រោះជាតិត្រូវបានគេដឹងថាមិនបាន ស្នាក់នៅរហូតជាប់ជាមួយនឹងបាតុករដ៏គួរអោយគោរពនោះឡើយ។ មេដឹកនាំគណបក្សសង្គ្រោះជាតិបានស្នាក់នៅផ្ទះរៀងៗខ្លួន ខណ:ដែលបាតុករត្រូវដេកក្រោមផ្ទៃមេឃងងឹត អាកាសធាតុមានភ្លៀង និង ខ្យល់ត្រជាក់។ ដោយមិនស្នាក់នៅជាប់រហូតជាមួយបាតុករ មេដឹកនាំគណបក្សសង្គ្រោះជាតិទំនងជានឹងធ្វើអោយសឹករេចរិលអ្នកគាំទ្រ បន្តិចម្តងៗដែលមកចូលរួមធ្វើបាតុកម្មជាមួយនឹងលោក សម រង្ស៊ី និង លោក កឹមសុខា។ ដូច្នេះ នៅទីបំផុតនោះ សម្តីដ៏ពិរោះរបស់មេដឹកនាំប្រឆាំងនឹងមិនអាចបំពេអារម្មណ៍របស់ បាតុករបានឡើយ។ នៅពេលដែលពួកគេបានចំណាយពេលវេលា កម្លាំង ធនធានផ្ទាល់ខ្លួន និងជួបប្រទះការលំបាក កាន់តែច្រើនដើម្បីចូលរួមបាតុកម្មនោះ ពួកគេនឹងកាន់់តែចាប់ផ្តើមឆ្ងល់និងសួរថាតើពួកគេមកធ្វើបាតុកម្ម នេះដើម្បីនរណាហើយថាតើអ្នកដែលពួកគេកំពុងតែតស៊ូប្តូរផ្តាច់ដើម្បី គាំទ្រនោះកំពុងតែនៅទីណា នៅពេលដែលពួកគេកំពុងតែស្នាក់នៅហាលថ្ងៃនិងដេកកណ្តាលវាលក្រោមផ្ទៃមេឃ ខ្មៅងងឹតនិងត្រូវមូសខាំ។
ចម្លើយដែលពួកគេទទួលបាននោះគឺមេដឹកនាំដែលពួកគេកំពុងតែគោរព កំពុងតែដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យ៉ាងសុខសាន្ត ខណៈនោះពួកគេនឹងយល់ថាវាអយុត្តិធម៌ណាស់សម្រាប់ពួកគេដែលស្ថិតនៅ ហាលភ្លៀង ហាលខ្យល់និងរងការលំបាកគ្រប់បែបយ៉ាងដោយគ្មានមេដឹកនាំនៅជាមួយ។
នៅពេលដែលអារម្មណ៍ទទួលរងអយុត្តិធម៌បែបនេះកើតមាន នោះការគាំទ្រសម្រាប់មេដឹកនាំប្រឆាំងនឹងថយចុះបន្តិចម្តងៗ។ វាពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់បាតុករ នៅពេលដែលពួកគេបានទទួលការលំបាក ប៉ុន្តែមេដឹកនាំទាំងឡាយបែរជារស់នៅដោយសុខស្រួលនោះ។
នេះពិតជារឿងគួរអោយហួសចិត្តណាស់នៅពេលដែលលោក សម រង្ស៊ីនិងលោក កឹមសុខាកំពុងតែទាមទាររកយុត្តិធម៌ តែពួកគេបានបង្កើតអយុត្តិធម៌សម្រាប់អ្នកគាំទ្រខ្លួនទៅវិញ។
នេះជាអ្វីដែលលោក សម រង្ស៊ី និង លោក កឹមសុខាត្រូវយល់អំពីអារម្មណ៍របស់បាតុករហើយបើសិនជាលោកទាំងពីរមិន ចង់បរាជ័យនៅក្នុងការបន្តធ្វើបាតុកម្មរាល់ថ្ងៃទេនោះ លោកទាំងពីរត្រូវតែលះបង់ជីវិតសុខស្រួលនៅក្នុងផ្ទះម៉ាស៊ីនត្រជាក់ ហើយមករស់នៅជាមួយបាតុករគ្រប់ពេលវេលាមិនថាពេលថ្ងៃក្តៅ ពេលភ្លៀងធ្លាក់ ឬអាកាសធាតុត្រជាក់ខ្លាំងឡើយ។ លោកត្រូវចំណាយពេល២៤ម៉ោងលើ២៤ម៉ោងជាមួយនឹងបាតុករដើម្បីបង្ហាញពី ការរួមសុខរួមទុក្ខជាមួយពួកគេ។
ការលះបង់ភាពស្រណុកស្រួលមករស់នៅជាមួយបាតុករគ្រប់ពេលនោះ នឹងអាចធ្វើអោយបាតុករកក់ក្តៅជាងនេះ។ បើពុំនោះពួកគេនឹងខ្វះភាពកក់ក្តៅទាំងផ្លូវកាយនិងផ្លូវចិត្តហើយ ទីបំផុតគ្មានជម្រើសអ្វីក្រៅពីលាលោកទាំងពីរវិលត្រឡប់ទៅស្រុកវិញ ឡើយ៕R/c
លោក សម រង្ស៊ី និង កឹម សុខា ដែលមិនបានស្នាក់ជាមួយ ប្រជាពលរដ្ឋ
នៅទីលានប្រជាធិបតេយ្យ
ប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ
ប្រភពពី CEN