Showing posts with label ពត័មានអន្តរជាតិ. Show all posts
Showing posts with label ពត័មានអន្តរជាតិ. Show all posts

ពិភពលោក តក់ស្លុត និង សោកស្តាយ ក្រោយករណីស្លាប់ អតីតនាយករដ្ឋមន្រ្តី អូស្ត្រាលី

ព័ត៌មានអន្តរជាតិ ៖ អតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ាល់ខូម ហ្វ្រេស៊ឺ  បានទទួល មរណភាពហើយ ក្នុងជន្មាយុ ៨៤ ឆ្នាំ ដោយសារតែអការៈ រោគវាយប្រហារភ្លាមៗ ។ ការទទួលមរណភាពពី អ្នកនយោបាយ ជើងចាស់ ខាងលើនេះត្រូវបានប្រកាស ដោយការិយាល័យ របស់លោក នៅ ព្រឹកថ្ងៃសុក្រ ទី ​​​  ២០ ខែមីនា ឆ្នាំ២០១៥។ សារព័ត៌មាន The Guardian បានឲ្យដឹងទៀតថា   លោក ហ្វ្រស៊ឺ បានទទួល មរណ ភាព  ទៅ ដោយគ្មាន ការឈឺចាប់អ្វីទាំងអស់កាលពីព្រឹកព្រលឹមថ្ងៃសុក្រ   ដោយប្រជាជនអូស្ត្រាលី និង ទូទាំងពិភព លោក ទាំងអស់ ដែលបានស្គាល់រូបលោក ពិត  ជា មានភាពតក់ស្លុត និង សោក ស្តាយណាស់ចំពោះ ការ បាត់ បង់ អតីតមេដឹកនាំរូបនេះ ប៉ុន្តែយើងត្រូវទទួលស្គាល់ការពិតថា លោក ពិតជាបានលាចាក លោកទៅ ប្រកប ដោយសន្តិភាពមែន    ។  គួរបញ្ជាក់ថា លោក ហ្វ្រេស៊ឺ បានកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៨៣។ ដោយឡែកលោក នាយករដ្ឋមន្ត្រី បច្ចុប្បន្ន តូនី អាប់បុតត៍ ក៏បានសរសេរជាសារសម្តែងមរណទុក្ខ តាម  បណ្តាញសង្គមរបស់ លោកផងដែរ នៅថ្ងៃសុក្រនេះ ដោយរំឮកពីស្នាដៃជាច្រើន ដែលលោ កធ្លាប់បានសុំការជួយពី លោក ហ្វ្រេស៊ឺ ដើម្បីរួបរួម អ្នក នយោបាយ អូស្ត្រាលីឡើងវិញ ៕

ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល

អាថ៌កំបាំងយន្តហោះ​​​​​លឿន​ជាងគេ​បំផុត​ក្នុង​លោក Lockheed SR-71 Blackbird? (វីដេអូ)

យន្តហោះ​ Lockheed SR-71 Blackbird​ប្រភព៖​ leganerd
យន្តហោះ​ Lockheed SR-71 Blackbird​ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា ជា​​ “បក្សី​ខ្មៅ​” ដែល​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​ក្នុង​លោក ដែល​មិន​ទាន់​មាន​យន្តហោះ​ចម្បាំង​​ណា​មួយ​អាច​​តាម​ទាន់ ឬ មាន​ល្បឿន​លឿន​​ប្រៀបប្រដូច​នឹង​វា​បាន​ឡើយ។

យន្តហោះ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​តាំង​ពី​ឆ្នាំ ១៩៦៦ មក​ម្ល៉េះ​ដោយ​កងទ័ព​ជើង​អាកាស​អាមេរិក​សម្រាប់​ប្រើប្រាស់​ឈ្លបការណ៍ (Reconnaissance)  នៅ​កំឡុង​ពេល​ប្រកួតប្រជែង​សង្គ្រាម​ត្រជាក់​រវាង​អាមេរិក និង រុស្ស៊ី។

លក្ខណៈ​ពិសេស​របស់​យន្តហោះ​នេះ​គឺ​ថា ​វា​អាច​ហោះ​ក្នុង​ល្បឿន​លឿន​បំផុត​រហូត​ដល់ ៣ ៥៤០ គីឡូម៉ែត្រ​ក្នុង​ម៉ោង និង ហោះ​ក្នុង​រយៈ​កម្ពស់​ខ្ពស់ៗ​រហូត​ដល់​ជាង ២០ គីឡូម៉ែត្រ​​ដែល​យន្តហោះ​ធម្មតា ឬ សូម្បី​តែ​យន្តហោះ​ចម្បាំង​​ស៊េរី​ទំនើប​​ៗ​ដទៃ​ទៀត​ក៏​​មិន​អាច​ធ្វើ​បាន​ដែរ​។

ក្នុង​មួយ​ម៉ោង វា​អាច​ហោះ​បាន ៣ ៥៤០ គីឡូម៉ែត្រ​ ប្រភព៖ ela.mobi




​ជា​ទូទៅ​​​​​​​​​​​នៅ​ក្នុង​រយៈ​​កម្ពស់​នេះ ម៉ាស៊ីន​យន្តហោះ​ដទៃ​ទៀត​នឹង​ជាប់​គាំង​ជា​មិន​ខាន​ដោយសារ​តែ​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្វះ​អុកស៊ីហ្សែន​។ ប៉ុន្តែ​សម្រាប់​ Lockheed SR-71 វិញ​គ្មាន​បញ្ហា​នោះ​ឡើយ​ត្បិតអី​វា​​ត្រូវ​បាន​​ផលិត​​ឡើង​ដោយ​បច្ចេកវិទ្យា​ខ្ពស់​មាន​​បំពាក់​ម៉ាស៊ីន​កម្ដៅ​ ហើយ​បើ​សិន​ជា​មាន​បញ្ហា​មិន​ស្រួល​ណា​មួយ​ វា​អាច​ប្រើ​មីស៊ីល​​ជំនួស​វិញ​​ដាំដូង​​​ក្បាល​ចុះ​មក​ក្រោម​ចុះចត​មក​លើ​ដី​តែម្តង​។

អ្វី​ដែល​ពិសេសៗ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា មីស៊ីល​ដែល​ចង់​បាញ់​ស្ទាក់​យន្តហោះ​នេះ​​មិន​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​វា​អាច​ហោះ​គេច​ចេញ​​មីស៊ីល​បាន​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ។ ​ទន្ទឹម​នឹង​នេះ​​ដោយ​ហេតុ​ថា វា​ហោះ​​ក្នុង​ល្បឿន​លឿន ធ្វើ​ឲ្យ​​ខ្យល់​​កកិត​នឹង​ខ្លួន​វា​បង្ក​ឲ្យ​​មាន​កម្ដៅ​​​​កើន​ឡើង​អាច​ឆេះ​យន្តហោះ​បាន។ តែ​នេះ​ជាការ​យល់​ខុស​ទាំង​ស្រុង ត្បិតអី​វា​អាច​​ធន់​​នឹង​កម្តៅ​បាន​រហូត​ដល់  ២៣០ អង្សា។

តាំង​ពី​ផលិត​​ឡើង​ដំបូង​មក​យន្តហោះ​នេះ​មាន​ត្រឹមតែ ៣២ គ្រឿង​តែ​ប៉ុណ្ណោះ ហើយ​គេ​កម្រ​ឃើញ​​​​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បំពេញ​បេសកកម្ម​ដូច​មុន​​ទៀត​នោះ​ឡើយ​​ ព្រោះ​ថា​ឥឡូវ​អាមេរិក​មាន​យន្តហោះ​ស៊េរី​ថ្មីៗ លើក​លែង​តែ​មាន​ករណី​ពិសេស​ផ្សេង​​​ណា​មួយ​ដែល​មិន​ស្រួល​នៅ​ពេល​អនាគត​តែ​ប៉ុណ្ណោះ៕​

សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ! ​




ប្រែសម្រួល៖ ខេវិន
ប្រភព៖​ BBC & Wikipedia

ការ​​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច និង ប្រេង​ឆៅ​​ធ្លាក់​ថ្លៃ​ បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ខាត​បង់ប្រាក់​​​អស់​ ១៤០ ពាន់​លាន​ដុល្លារ

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន (រូបឆ្វេង​) និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ Anton Siluanov (រូប​ស្ដាំ)ប្រភព៖​ wikimedia.com
ប្រទេស​រុស្ស៊ី​​បាន​ខាត​បង់​ប្រាក់ ១៤០ ពាន់​លាន​ដុល្លារ​អាមេរិក​រួច​ជា​ស្រេច ​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ ដោយ​សារ​ហេតុផល​ពីរ​យ៉ាង ៖ ទីមួយ បណ្ដាល​មកពី​ប្រេងឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង និង​ទី​ពីរ បណ្ដាល​មក​ពី​ពួក​បស្ចិមប្រទេស​ព្រួត​គ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី។ នេះ​ជា​ការ​វាយតម្លៃ​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី លោក Anton Siluanov។

​អាស្រ័យ​ដោយសារ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង បណ្ដាល​ឲ្យ​ប្រទេស​រុស្ស៊ី​បាត់បង់​ចំណូល​ប្រហែល​ពី ៩០ – ១០០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ក្រៅពីនោះ ទណ្ឌកម្ម​ពី​បស្ចិមប្រទេស​ក៏​បាន​បណ្ដាល​ឲ្យ​រុស្ស៊ី​បាត់​បង់​ប្រាក់​ចំណូល ៤០ ពាន់​លាន​ដុល្លារ។ រូបិយប័ណ្ណ​ជាតិ​របស់​រុស្ស៊ី​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​រហូត​ដល់​ថោក​ជាង​មុន ២៧% ធៀប​នឹង​ប្រាក់​ដុល្លារ៕


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព ពី thebnews
ប្រភព៖​ CNN

​​រុស្ស៊ី​គ្រោង​​គ្រឿង​ផលិត​យន្តហោះ​ខ្នាត​យក្ស​ដែល​អាច​ដឹក​​រថក្រោះ​បាន​ ៤០០ គ្រឿង​​ ​ដើម្បី​នាំមុខ​អាមេរិក​ (វីដេអូ)

​យន្តហោះ​ខ្នាត​យក្ស​ដែលរុស្ស៊ីគ្រោងផលិតប្រភព៖​ usa24.ws
រុស្ស៊ី​​គ្រោង​ផលិត​យន្តហោះ​ខ្នាត​យក្សPAK TA​​ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​បាន​ច្រើន​ និង ងាយស្រួល​ក្នុង​ការ​បញ្ជូន​ទៅដល់​គោលដៅ​ឆាប់រហ័ស​ ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម​ និង បេសកកម្ម​ផ្សេងៗ​​នៅ​លើ​ពិភព​លោក​។

​បើ​តាម​គម្រោង ​​​រដ្ឋាភិបាល​រុស្ស៊ី​​នឹង​ចាប់ផ្តើម​ផលិត​យន្តហោះ​ដ៏​អស្ចារ្យ​នេះ​​ចំនួន​ ៨០ គ្រឿង​នៅ​មុន​ឆ្នាំ ២០២៤ ក្នុង​ទិសដៅ​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ ខណៈ​កំពុង​មាន​បញ្ហា​តានតឹង​ជាមួយ​នឹង​អង្គការNATO និង អាមេរិក​ជុំវិញ​វិបត្តិ​នៅ ប្រទេស​អ៊ុយក្រែន​។

យន្តហោះ​ខ្នាត​យក្សPAK TA គឺ​អាច​ផ្ទុក​គ្រឿង​សព្វាវុធ​រហូតដល់​ ២០០ តោន ​ហើយ​មាន​ល្បឿន​ ២ ០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ (ប្រភេទ​យន្តហោះ​លឿន​ជាង​សម្លេង) ​ដែល​អាច​ដឹក​រថក្រោះ​នឹង​ ​​​​គ្រឿង​សព្វាវុធ​ជាច្រើន​ទៀត​ទៅកាន់​តំបន់​ជាច្រើន​នៅ​លើ​ពិភពលោក​យ៉ាង​ងាយ​បំផុត ចំណាយ​ពេល​ត្រឹមតែ ៧ម៉ោង​ប៉ុណ្ណោះ​​។ បើ​តាម​អ្នកជំនាញ​យន្តហោះ​នេះ អាច​ដឹក​រថក្រោះ​ប្រភេទ​ T-14 បាន​ចំនួន​ ៤០០គ្រឿង។​

​ប្រសិន​បើ​ គម្រោង​នេះ​ទទួល​ជោគជ័យ​មែន​ នោះ​រុស្ស៊ី​នឹង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​លើ​វិស័យ​យោធា ដែល​ប្រទេស​ផ្សេងៗ​ពិបាក​យក​ប្រៀប​លើ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​ក្រុម​អ្នកជំនាញ​មួយ​ចំនួន​បាន​អះអាង​ថា ការ​ផលិត​យន្តហោះ​យក្ស​នេះ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​វា​ត្រូវ​ការ​ពេលវេលា​យូរ ហើយ​ក៏​ត្រូវ​ការ​បច្ចេកទេស​ខ្ពស់ និង ទីតាំង​ធំ​ដើម្បី​ផលិត និង​ ​សាកល្បង​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ៖


ប្រែ​សម្រួល៖ រស្មី
ប្រភព ពី thebnews
ប្រភព៖​ www.businessinsider.com & rt.com

កូនស្រី​មេ​បក្សប្រឆាំង​ម៉ាឡេស៊ី​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ប្រមាថ​តុលាការ​

កូនស្រី​របស់​មេដឹកនាំ​បក្សប្រឆាំង អាន់​វ៉ា​អ៊ីប្រាហ៊ីម ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ប្រមាថ​តុលាការដែល​ករណី​នេះ​ធ្វើឲ្យមាន​ ការព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​នៃ​សេរីភាព​សម្តែង​មតិ​របស់​ អ្នកតំណាងរាស្ដ្រ​នៃ​ប្រទេស​ម៉ាឡេស៊ី​។​
150318-borin-inter-mal-malaysia--bbc---2015-03-18លោកស្រី Nurul Izzah Anwar ​កូនស្រី​របស់​មេដឹកនាំ​បក្សប្រឆាំង ម៉ាឡេស៊ី (រូបភាពពី BBC)
​លោកស្រី Nurul Izzah Anwar គឺ​ជា​អនុប្រធាន​គណបក្ស PKR ដែល​ឪពុក​របស់​លោកស្រី គឺ​លោក អាន់​វ៉ា​ហ៊ី​ប្រា​ហ៊ីម ជា​ប្រធាន ហើយ​ត្រូវបាន​ឃុំខ្លួន​ពីបទ​សេពសន្ថវៈ​ជាមួយនឹង​មនុស្ស​ប្រុស​ដូចគ្នា​ដែល​ ខុស និង​ច្បាប់​ឥស្លាម​សារី​យ៉ះ​។​
​លោកស្រី Nurul Izzah គឺជា​អ្នក​តំណាងរាស្ដ្រ​។ លោកស្រី​បាន​ថ្លែង​នៅក្នុង​សភា​កាលពី​សប្ដាហ៍​មុន​ដោយ​និយាយ​រិះគន់​ ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​ម៉ាឡេស៊ី​ថា ជា​ឧបករណ៍​នយោបាយ ហើយ​ទាមទារ​ឲ្យ​ដោះលែង​ឪពុក​របស់​ខ្លួន​ឡើងវិញ​។ លោកស្រី​បាន​និយាយទៀតថា ចំណាត់ការ​របស់​តុលាការ​ទៅ​លើ​ឪពុក​ខ្លួន​គ្រាន់តែ​ជា​ការ​បំបិទ​សម្លេង​ ប្រឆាំង​។​
​អំឡុង​ពេល​សភា​កំពុង​ប្រជុំ​លោកស្រី​បាន​អាន​លិខិត​របស់​ឪពុក​ខ្លួន​ដែល ​បាន​ថ្កោលទោស​តុលាការ​ថា ជា​ស្ថាប័ន​មិន​មាន​ឯករាជ្យភាព និង ជា​ឧបករណ៍​នយោបាយ​។​
​លោកស្រី Nurul Izzah ត្រូវ​គេ​រំពឹងថា​នឹង​ក្លាយជា​មេដឹកនាំ​បក្សប្រឆាំង​ស្នង​តំណែង​ឲ្យ​ឪពុក​ របស់​ខ្លួន​។ លោកស្រី​ប្រកាសថា លោកស្រី​មិន​ចុះ​ញ៉ម​ដាច់ខាត​ចំពោះ​អំណាច​របស់​តុលាការ​នេះ​។​
​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដូចជា​អង្គការ Human Right Wacth និង អង្គការ​លើកលែងទោស​អន្ដរជាតិ Amnesty International បាន​ហៅ​វិធានការ​របស់​តុលាការ​ថា ជា​ឧបករណ៍​បំបិទ​សម្លេង និង​សេរីភាព​របស់​អ្នក​រិះគន់ ហើយ​បាន​ទាមទារ​ឲ្យ​ទម្លាក់ចោល​បទ​ចោទ​ប្រឆាំងនឹង​កូនស្រី​របស់​លោក អាន់​វ៉ា​អ៊ីប្រាហ៊ីម​៕ ប្រភពៈ VOD

អីយ៉ា​! នារី​ជា​សង្សារ​(​អ​តី​តៈ​និង​ថ្មី​) ២​នាក់ នាំគ្នា​​​លោតទឹក​សម្លាប់ខ្លួន​បន្ត​គ្នា ដើម្បី​ចង់ដឹងថា​តើ​ប្រុស​ស្នេហ៍​ស្រឡាញ់​អ្នក​ណា​ជាង​

យ​អតីត​មិត្តស្រី​ឈ្មោះ Jun Tang អាយុ ២០ ឆ្នាំ និង​បន្ទាប់មក រូបគេ​ក៏បាន​ជួប​ស្នេហ៍​ថ្មី គឺ​ឈ្មោះ Rong Tsao អាយុ ២២ ឆ្នាំ រស់នៅ​ទីក្រុង Ningbo ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ។
26C440DC00000578-3000649-image-a-20_1426687389563​ប៉ុន្តែ ក្រោយ​ចែកផ្លូវ​គេ​អស់​រយៈ​ជាង ៣ ខែ នាង Jun (​ដោះដៃ​) បាន​តាម​ឆាឆៅ Wu ដើម្បី​ឲ្យ​ត្រលប់​មកជួប​នាង​វិញ ។ ដើម្បី​ដោះស្រាយ​, Wu ក៏បាន​សម្រេចចិត្ត​រៀបចំ​ការជួប​ជុំគ្នា​មួយ រវាង​ពួកគេ​ទាំង​៣​នាក់ ។​
​ពួកគេ​បាន​ជួបជុំគ្នា​នៅ​ចំណុច​ស្ពាន​១ ប៉ុន្តែ ការជជែក​គ្នា​មិនយូរប៉ុន្មាន ក៏​ស្រាប់តែ​នាង Jun បាន​លោត​ចូលក្នុង​ទឹកទន្លេ​តែម្តង ។ ចំណែក​មិត្តស្រី​ថ្មី ដោយ​ខ្លាចក្រែង​ថា ប្រុស​បណ្តូលចិត្ត Wu អាច​ពិតជា​លោត​ជួយសង្គ្រោះ​អតីត​សង្សា​ខ្លួន​នោះ​, រំពេច​នោះ នាង​ក៏បាន​លោត​ចូលក្នុង​ទឹកទន្លេ​ជាមួយ Jun ផងដែរ ។ ស្ថិតក្នុង​ស្ថានការណ៍​បែបនេះ ហើយ​ដើម្បី​បញ្ចា​ប់ប​ញ្ហា Wu ក៏បាន​លោត​ចុះទៅ​ជួយសង្គ្រោះ​សង្សារ​ថ្មី (​នាង Rong Tsao) ដែល​រងរបួស​ស្រាល​ឡើងគោក និង​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ ។​
​អ្នកនាំពាក្យ​ប៉ូលីស​និយាយថាៈ “Wu បាន​ទូរស័ព្ទ​បងប្រុស​របស់គេ ឲ្យ​មកកាន់​កន្លែងកើតហេតុ ដើម្បី​ជួយសង្គ្រោះ​អតីត​សង្សារ ។ ភ្លាមៗ​នោះ បងប្រុស Wu ក៏បាន​មកដល់​កន្លែង​កើតហេតុ រួមជាមួយ​កម្លាំង​ពន្លត់អគ្គីភ័យ ហើយ​ពួកគេ​ក៏បាន​ជួយសង្គ្រោះ​នាង Jun ចេញពី​ក្នុង​ទឹកទន្លេ​ផងដែរ​” ។​
​អ្នក​សង្គ្រោះ​ម្នាក់​និយាយថាៈ “​នាង Jun ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ នាង​បាន​ចេញពី​មន្ទីរពេទ្យ​ភ្លាម​ផងដែរ ព្រោះតែ​គ្រូពេទ្យ​ពុំ​រកឃើញ​នាងរង​របួស​ឲ្យ​ធ្ងន់ធ្ងរ​ណាមួយ​នោះ​” ៕26C440E000000578-3000649-Ultimatum_Jun_had_jumped_in_the_river_in_the_hope_her_ex_boyfrie-a-21_142668824680226C4412000000578-3000649-Muddy_But_he_chose_his_current_girlfriend_leaving_Jun_to_be_resc-a-22_1426688251116

ក្មេង​ប្រុស ១៥ឆ្នាំ​​មាន​សមត្ថភាព​​​​ខ្លាំង​គួរ​​​ឲ្យ​​​ភ្ញាក់ផ្អើល ផលិត​បាន​ទ្រនាប់​ជើង​អាច​សាក​ថ្ម​ទូរស័ព្ទ​​ពេល​ដើរ​ដោយ​ថ្មើរជើង!

Samsung ​បញ្ចេញ​ថេប្លេត​ថ្មី​ស្ដើង​ម្ដង​ពីរ​ម៉ូដែល​គឺ Galaxy Tab A និង A Plus តម្លៃ​ចាប់ពី ២៨០ដុល្លារ​​ បុក​​ចូល​ទីផ្សារ​រុស្សី





នេះ​គឺ​ជា​ការ​បដិវត្ត​ថ្មី​មួយ​ទៀត​នៃ​យុគ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​សព្វថ្ងៃ ទៅ​លើ​វិធីសាស្ត្រ​សាក​ថ្ម​លើ​ឧបករណ៍​អេឡិចត្រូនិក។ ក្មេង​ប្រុស​ដែល​មាន​អាយុ​ទើបតែ ១៥ឆ្នាំ​នេះ បាន​បង្ហាញ​សមត្ថភាព​គួរឱ្យ​ភ្ញាក់ផ្អើល​របស់​ខ្លួន ដ៏​កម្រ​មាន​ក្មេង​ដទៃ​អាច​ធ្វើ​បាន គឺ​គេ​បាន​បង្កើត​សមិទ្ធផល​ពិសេស ជា​ទ្រនាប់​ជើង​អាច​សាក​ថ្ម​ស្មាតហ្វូន​បាន​នៅ​ពេល​ពាក់​ដើរ​ធម្មតា។ តើ​មុខងារ​នេះ អាច​ដំណើរការ​បាន​ដោយ​របៀប​ណា?


វិធីសាស្ត្រ​សាក​ថ្ម​នេះ​ស្ដាប់​ទៅ គឺ​ពិត​ជា​ប្លែក ម្យ៉ាង​គិត​ទៅ​ដល់​ថា បើ​គ្មាន​ប្រភព​អគ្គិសនី​ផង​នោះ តើ​ដំណើរការ​សាក​ថ្ម ប្រព្រឹត្តិ​ទៅ​ដោយ​របៀប​ណា? យ៉ាងណា វិធីសាស្ត្រ​នេះ​បាន​ក្លាយ​ជា​ការ​ពិត មិន​អាច​ប្រកែក​បាន​ទៅ​ហើយ ដែល​ជា​ស្នាដៃ​របស់​ក្មេង​ប្រុស​ជនជាតិ​ហ្វីលីពីន​ឈ្មោះ​ថា Angelo Casimiro។

ក្មេង​ប្រុស​អាយុ ១៥ឆ្នាំ​នេះ បាន​ផលិត​ទ្រនាប់​ក្នុង​នៃ​ស្បែក​ជើង (insole) ដោយ​បង្កប់​ជាមួយ​ឧបករណ៍​បម្លែង​ថាមពល​អគ្គិសនី​លក្ខណៈ​បែប​ធម្មជាតិ (physio-eletric generator)។ បន្ទាប់​មក​គេ​យក​​ទ្រនាប់​ក្នុង​នៃ​ទ្រនាប់​ជើង​ (insole) នេះ ទៅ​ស៊ក​ប្រើ​នៅ​ក្នុង​ទ្រនាប់ជើង​ធម្មតា ដើម្បី​ឱ្យ​វា​ផលិត​ចេញ​ជា​ថាមពល​អគ្គិសនី​នៅ​ពេល​អ្នកធ្វើ​ដំណើរ​ដោយ​ថ្មើរជើង។

ក្មេង​ប្រុស​ដែល​មាន​សមត្ថភាព​នេះ បាន​និយាយ​នៅ​ក្នុង​វីដេអូ YouTube ស្ដី​ពី​គម្រោង​ថា អ្នក​ប្រើ នឹង​មាន​អារម្មណ៍​ដូច​ជា​រអិលៗ​នៅ​ពេល​ស៊ក​ប្រើ​នៅ​ក្នុង​ទ្រនាប់ជើង​ធម្មតា។ ក្មេង​ប្រុស Casimiro បាន​ឱ្យ​ដឹង​ថា៖ «ឧបករណ៍​បម្លែង​ថាមពល​អគ្គិសនី insole generator របស់​ខ្ញុំ​នេះ មិន​ប្រើ​ឧបករណ៍ coil, ម៉ូទ័រ (motor), មេដែក (magnet) ឬ​អ្វី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផ្នែក​បម្លាស់​ប្ដូរ (moving part) នោះ​ទេ»។ «ខ្ញុំ​ប្រើ​តែ ថាស​បម្លែង​ថាមពល​អគ្គិសនី​លក្ខណៈ​បែប​ធម្មជាតិ (physio-eletric generator) មួយ​គូ (១គូ) ប៉ុណ្ណោះ ដែល​វា​អាច​ផលិត​ថាមពល​នៅ​ពេល​គ្រីស្តាល់​ទាំង​ពីរ​ពត់​ចូល»។


ធាតុ​នៃ physico-eletctric នឹង​ផលិត​ថាមពល​អគ្គិសនី​នៅ​ពេល​ណា​ដែល​អ្នក​ពាក់​មាន​សកម្មភាព​ឡើង ឬ​ដាក់​ឱ្យ​រង​សម្ពាធ​មេកានិច ដូច​ជា ការ​ចុច (press), រុញ (push) ឬ​ដើរ​ដោយ​ថ្មើរជើង​ជាដើម។ ការ​ព្យាយាម​ប្រើ​ចលនា​​ដើម្បី​បង្កើត​ប្រភព​ថាមពល​អគ្គិសនី​របស់​ក្មេង​ប្រុស Casimiro ដូច្នេះ គឺ​ពិត​ជា​មាន​តម្លៃ​ណាស់ ទោះបី​វា​ជា​ការ hack ដំបូង​ដែល​នៅ​ត្រូវការ​ការ​កែលំអ​បន្ថែម​ក៏​ដោយ។ Casimiro បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ផលិត និង​ធ្វើតេស្ត​ទ្រនាប់​ក្នុង​នៃ​ទ្រនាប់​ជើង (insole) ដោយ​ការ​រត់​តិចៗ​រយៈពេល ៨ម៉ោង​រួច​មក គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព​អាច​សាក​ថ្ម​ប្រភេទ Li-ion ថាមពល 400mAh បាន​មែន៕


ធ្លាយ​រូប​ថត​កូន​ក្រមុំ​អ្នក​ឧកញ៉ា​ស្អាតៗ​ប៉ុន្មាន​សន្លឹក ខណៈ​វេលា​ចូល​រោង​កាន់​តែ​ជិត​មក​ដល់


​ប្រែ​សម្រួល៖ លី ឈៀន &
ប្រភព ពី Thebnews
ប្រភព៖​ dailydot, huffingtonpost

ក្រុមហ៊ុន​ពេជ្រ​ធំ​ជាងគេ​បំផុត​​​ទាំង ៥ នៅ​លើ​ពិភពលោក

រូបតំណាងប្រភព៖​ ffa-ev.de
៥ ) ក្រុមហ៊ុន  Dominion Diamond Corporation ប្រទេស​កាណាដា​
Dominion Diamond Corporation (DDC) គឺ​ជា​ក្រុមហ៊ុន​​របស់​កាណាដា ស្ថិត​នៅ​ក្នុង​ទីក្រុង Toronto។ ក្រុមហ៊ុន​​នេះ​បាន​ធ្វើ​ការ​រុករក​ពេជ្រ​នៅ​តំបន់  Lac de Gras  ប្រទេស​កាណាដា ដែល​ជា​តំបន់​រ៉ែ​ត្បូងពេជ្រ​ធំ​ជាងគេ​បំផុត​ក្នុង​ប្រទេស​នេះ។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៤ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ការ​ចែកចាយ​​ពេជ្រ​ទៅ​កាន់​​​ក្រុមហ៊ុន​កែច្នៃ​ពេជ្រ និង ​លក់​រាយ​ទៅ​កាន់​ទី​ផ្សារ​​​នានា​ ក្នុង​នោះ ៧៥% នៃ​ផលិតផល​ពេជ្រ​របស់​ខ្លួន​បាន​លក់​​ទៅ កាន់​ទីផ្សារ​ទីក្រុង Antwerp ប្រទេស​បែលហ្សិក និង ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។ កាល​ពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន​នេះ​​​រក​ពេជ្រ​បាន ១៧ លាន​ការ៉ាត់​ និង ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៧០២ លាន​ដុល្លារ

អណ្តូង​ជីក​រក​ពេជ្រ​របស់​ក្រុមហ៊ុន Dominion Diamond Corporation



៤) ក្រុមហ៊ុន ​Debswana Diamond Company Ltd ប្រទេស​បុតស្វាន់ណា
​Debswana Diamond Company Ltd គឺ​ជា​ក្រុមហ៊ុន​ពេជ្រ​របស់​ប្រទេស​បុតស្វាន់ណា​ដែល​ស្ថិត​នៅ​ក្នុង​​ទ្វីប​អាហ្វ្រិក​។ ក្រុមហ៊ុន​នេះ​​ធ្វើ​អាជីវកម្ម​​រុករក​​ត្បូងពេជ្រ​នៅ​លើ​ដែនដី​ដ៏​សំបូរ​ពេជ្រ​មួយ​នេះ ខណៈ​ដែល​វិស័យ​​នេះ​នាំ​មក​នូវ​ប្រាក់ ៥០% នៃ​​ផលិតផល​ជាតិ​សរុប (GDP)។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៦៩  ​​កាល​ពី​ឆ្នាំ ២០០២ កន្លង​ទៅ​ក្រុមហ៊ុន​​នេះ​រក​ត្បូងពេជ្រ​បាន ២០ លាន​ការ៉ា់ត់ និង ទទួល​បាន​ប្រាក់​ចំណូល ១,៤ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១២។ ​

អណ្តូង​ជីក​រក​ពេជ្រ​របស់​ក្រុមហ៊ុន ​Debswana Diamond Company Ltd




៣) ក្រុមហ៊ុន Rio Tinto Diamonds ប្រទេស​​អង់គ្លេស និង អូស្ត្រាលី 
Rio Tinto Diamonds គឺ​ជា​ក្រុម​ហ៊ុន​​ធ្វើ​អាជីវកម្ម​ពេជ្រ​រួម​របស់​អង់គ្លេស និង អូស្ត្រាលី​​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៨៧៣​ មក​ម្ល៉េះ។ មាន​ទីស្នាក់ការ​នៅ​​ទីក្រុង​ឡុងដុង​របស់​អង់គ្លេស​ ការ​ធ្វើ​អាជីវកម្ម​រុករក​ពេជ្រ​ធ្វើ​ឡើង​នៅ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី ប្រទេស​ហ្ស៊ីមបាវ៉េ និង ប្រទេស​មួយ​ចំនួន​ទៀត​ជា​មួយ​នឹង​ប្រាក់​ចំណូល​ប្រមាណ ៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

3
អណ្តូង​ជីក​យក​ពេជ្រ​របស់​ក្រុមហ៊ុន Rio Tinto Diamonds នៅ​ក្នុង​ប្រទេស​ អូស្ត្រាលី



២) ក្រុមហ៊ុន ​ ​​​​ALROSA ប្រទេស​រុស្ស៊ី
 ក្រុមហ៊ុន ​ ​​​​ALROSA ​កំពុង​រុករក​ត្បូង​ពេជ្រ​នៅ​តំបន់ Yakutsk ​ក្នុង​ទឹក​ដី​ស៊ីប៊ែរី ដែល​មាន​កន្លែង​រុករក​ធំៗ​ចំនួន១០ និង​​បាន​ចែកចាយ​ពេជ្រ​ប្រេមាណ ៣២% ​ទៅ​កាន់​ទីផ្សារ​​ប្រទេស​អង់ហ្គោឡា​។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩១ ក្រុមហ៊ុន​នេះ​រក​ត្បូងពេជ្រ​បាន ៣៤,៥ លាន​ការ៉ាត់​កាល​ពី​ឆ្នាំ ២០១២ ខណៈ​ដែល​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​វិញ​មាន​ប្រមាណ ៤,៤ ពាន់​លាន​ដុល្លារ

4
អណ្តូង​ជីក​រក​ពេជ្រ​របស់​ក្រុមហ៊ុន ​ ​​​​ALROSA ​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី



១) ក្រុមហ៊ុន  De Beers ប្រទេស​លុចហ្សំបួរ​
បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៨៨៨ ក្រុមហ៊ុន​ពេជ្រ  De Beers គឺ​ជា​ក្រុមហ៊ុន​រុករក​ពេជ្រ​ធំ​ជាងគេ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចំនួន ៤ ណាមីប៊ី  ប្រទេស​អាហ្រ្វិក​ខាងត្បូង កាណាដា និង បុតស្វាន់ណា​។ ជា​មួយ​ប្រាក់​ចំណូល​ប្រមាណ ៦,១ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១២ ក្រុមហ៊ុន​នេះ​​មាន​ហាង​លក់​ពេជ្រ​​ធំៗ និង ទំនើបៗ​ប្រមាណ ៥០ កន្លែង​នៅ​ជុំវិញ​ពិភពលោក៕

អណ្តូង​ជីក​រក​ពេជ្រ​របស់​ក្រុមហ៊ុន​ De Beers



ប្រែសម្រួល៖ ខេវិន​ & Thebnews.

ប្រភព៖​ therichest

រថភ្លើង​ល្បឿន​លឿន​បំផុត​ក្នុង​លោក​ទាំង​៥ មាន​៤ ស្ថិត​នៅ​ក្នុង​​ទ្វីប​អាស៊ី​

រថភ្លើង JR-Maglev MLX01 ប្រទេស​ជប៉ុន​ប្រភព៖​ www.garlic.com
១) រថភ្លើង JR-Maglev MLX01 ប្រទេស​ជប៉ុន​
​មើល​តែ​រូបរាង​របស់​រថភ្លើង​កម្លាំង​មេដែក JR-Maglev MLX01 របស់​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ជា​រថភ្លើង​មាន​ល្បឿន​លឿន​បំផុត​​។ រថភ្លើង​ប្រភេទ​នេះ​គឺជា​ប្រភេទ​រថភ្លើង​ផ្ដល់​សេវាកម្ម​លឿន Jr-Central ដោយ​ម្ចាស់​ក្រុមហ៊ុន​រថភ្លើង​នេះ​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​ឆ្នាំ​ដើម្បី​អភិវឌ្ឍន៍​រថភ្លើង​ប្រើ​ប្រព័ន្ធ​មេដែក​ដើម្បី​បន្ថែម​កម្លាំង​ថាមពល​នៃ​ការ​ធ្វើដំណើរ​ទៅមុខ​​ឲ្យ​បាន​កាន់តែ​​ឆាប់​រហ័ស​។ រថភ្លើង MLX ធ្លាប់​ទទួលបាន​ពានរង្វាន់​រថភ្លើង​លឿន​បំផុត​ក្នុង​លោក​កាលពី​ភ្នំ ២០០៣ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​បន្ថែម​ប្រព័ន្ធ​គ្រឿង​ឱ្យ​រថភ្លើង JR-Maglev MLX01 មាន​ល្បឿន​លឿន​បំផុត​រហូតដល់ ៣៦១ ម៉ា​ល (​ប្រមាណ​៥៨១ គីឡូម៉ែត្រ​) ក្នុង​មួយ​ម៉ោង ​ស្ថិត​ក្នុង​លំដាប់​លេខ ១ ជា​រថភ្លើង​ដែល​មាន​ល្បឿន​បំផុត​ក្នុង​លោក​។​

វិធី​សាស្ត្រ​ ដើម្បី​បំភ្លេច​មនុស្ស​ម្នាក់ ​ចេញ​ពី​បេះដូង


២) រថភ្លើង TGV POS ប្រទេស​បារាំង​
​រថភ្លើង​ដែល​ស្ថិត​ក្នុង​លំដាប់​លេខ​ពីរ​នេះ ​គឺ​បាន​ទៅលើ​រថភ្លើង​បារាំង Train a Grande Vitesse (TGV)។ ​រថភ្លើង​​នេះ ត្រូវ​បាន​​រចនា​និង​បង្កើត​ឡើង​​​ឲ្យ​ក្លាយជា​រថភ្លើង​ជាប់​ឯតទគ្គ​កម្ម​រថភ្លើង​មាន​ល្បឿន​​លឿន​បំផុត​​មួយ​ដែល​អាច​បើក​បាន​បន្ត​ដោយ TGV បើទោះជា​កង់​រថភ្លើង​ខូច​ក៏ដោយ​ចុះ​។ រថភ្លើង​នេះ​មាន​ល្បឿន​ជា​ធម្មតា​៣២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អាច​បើកបរ​រហូតដល់​ល្បឿន​លឿន​បំផុត ៥៧៤.៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

ប្រភព៖ abmsocial.com
ប្រភព៖ abmsocial.com

៣) រថភ្លើង Maglev Train ទីក្រុង​​សៀង​ហៃ​
រថភ្លើង​មាន​ល្បឿន​លឿន​បំផុត​​លំដាប់​លេខ​បី​ បាន​​ធ្លាក់​ទៅលើ​រថភ្លើង Maglev របស់​​ទីក្រុង​សៀងហៃ​​ដែល​​ជា​​មធ្យោបាយ​ធ្វើដំណើរ​ដែល​អាច​ចាត់ទុកជា​គំរូ​សម្រាប់​អនាគត​បាន​។ ប្រទេស​ចិន ​គឺជា​មហាអំណាច​​ដែល​មាន​​ប្រព័ន្ធ​ទូរគមនាគមន៍​រថភ្លើង​លឿន​បំផុត​មួយ​​ក្នុង​ពិភពលោក ហើយ​រថភ្លើង Maglev គឺជា​រថភ្លើង​ដែល​​មាន​ល្បឿន​លឿន​ជាងគេ​​ក្នុងប្រទេស​ចិន​។ រថភ្លើង​នេះ​មាន​ល្បឿន​​ជា​ធ​ម្យ​ម ៤៣១ គីឡូម៉ែត្រ ហើយ​អាច​បើកបរ​រហូតដល់​ល្បឿន ៥០១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

ប្រភព៖ en.wikipedia.org
ប្រភព៖ en.wikipedia.org

៤) រថភ្លើង CRH 380 AL/BL ប្រទេស​ចិន​
​នៅ​ពេល​ប្រទេស​ចិន​​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គមនាគមន៍​ផ្លូវដែក​លឿន​ជាងគេ ដូច្នេះ​ការដែល​រថភ្លើង​មួយ​ប្រភេទ​នេះ​​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ​បួន​មិន​មែនជា​រឿង​​ចម្លែក​​នោះ​​ទេ​។ រថភ្លើង​ប្រភេទ​នេះ​មាន​ល្បឿន​ជាធ​ម្យ​ម ៣៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​បើក​បរ​រហូត​ដល់​​លើ​ល្បឿន ៤៨៧.៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

ប្រភព៖ en.wikipedia.org
ប្រភព៖ en.wikipedia.org

Apple ​ចាប់​ផ្ដើម​ក្រឡុក​ទីផ្សារ​ស្មាតហ្វូន​


៥) រថភ្លើង Shinkansen ប្រទេស​ជប៉ុន​
​ប្រទេស​ជប៉ុន​ដែល​ជា​ប់​លំដាប់ថ្នាក់​លេខ​មួយ​​ជា​ប្រទេស​ដែល​មាន​រថភ្លើង​ល្បឿន​លឿន​លំដាប់​លេខ​មួយ​ក្នុង​ពិភពលោក បាន​បង្ហាញ​រថភ្លើង​ក្បាល​គ្រាប់កាំភ្លើង​ថ្មី​ជា​សាធារណៈ ហើយក៏​កំពុងតែ​ល្បីល្បាញ​និង​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ដែរ​ចំពោះ​រូបរាង​ដែល​ដូចជា​ក្បាល​គ្រាប់​របស់​វា​។ រថភ្លើង Shinkansen រត់​ល្បឿន​ជា​មធ្យម ៣២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​​ល្បឿន​លឿន​​​បំផុត​​របស់​វា​មាន​រហូត​ដល់ ៤៤៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

ប្រភព៖ en.wikipedia.org
ប្រភព៖ en.wikipedia.org

​ប្រែ​សម្រួល​៖ សុខា នី​កា​

ប្រភព ពី Thebnews.
ប្រភព៖​ http://saviodawson.hubpages.com

ទស្សនា​​ការ​ខួងប្រេង​ឆៅ​ ចេញ​ពី​អណ្ដូង​ប្រេង​ដ៏​សែន​ជ្រៅ​នៅ​កណ្ដាល​សមុទ្រ​ (មាន​វីដេអូ)

ស្ថានីយ​ខួង​ប្រេង​មួយ​កន្លែង​ប្រភព៖​ atlanticsentinel.com
រាល់​ថ្ងៃ​នេះ មនុស្ស​ខួង​ប្រេង​យក​មក​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​មួយ​ថ្ងៃៗ​ជាង ៨០ លាន​បារ៉ែល (១ បារ៉ែល = ១៥៩ លីត្រ)។ ​ដើម្បី​រត់​ឲ្យ​ទាន់​តម្រូវការ​ជាក់ស្ដែង​ប្រចាំ​ថ្ងៃ។ ក្រុមហ៊ុន​ខាង​ស្វែងរក​ធនធាន​ប្រេងឆៅ​ក្នុង​ដី រុករក​ធនធាន​នេះ​ឥត​ឈប់ឈរ និង​រក​ធនធាន​ប្រេងឆៅ​បម្រុង​ថ្មីៗ​បន្ថែម​លើ​ធនធាន​ប្រេង​ដែល​មាន​ស្រាប់។ ដំណើរការ​ខួង​ប្រេង​នេះ​ទៀតសោត គឺ​ខួង​កាន់តែ​ជ្រៅ​ទៅៗ ព្រោះ​ប្រេង​ដែល​កប់​នៅ​ស្រទាប់ដី​រាក់ៗ​លែង​មាន​តទៅ​ទៀត​ហើយ។

តាម​ពិត​បច្ចេកវិទ្យា​ថតកុន​រឿង​ហូលីវូដ ឈុត​ឆាក​រថយន្ត​បើក​បុក​ក្រឡាប់​ផ្ទុះ​សាហាវៗ​អីចឹង​សោះ! 


ការ​ខួង​ប្រេង​ដែល​ស្ថិត​នៅ​ស្រទាប់​ដី​ជ្រៅ​ខ្លាំង មិន​មែន​ប្រព្រឹត្ត​ទៅ​ដោយ​ងាយ​ស្រួល​នោះ​ទេ។ ថា​តើ​ការ​ខួង​ប្រេង​ដែល​ស្ថិត​នៅ​បាតសមុទ្រ ងងឹតសូន្យ ទម្រាំ​ខួង​បាន​ប្រេង​ហើយ​យក​ទៅ​ចម្រាញ់​ឲ្យ​ក្លាយ​ជា​សាំង – ជា​ម៉ាស៊ូត​។ល។ តើ​ការ​ខួង​យក​ប្រេង​ប្រព្រឹត្ត​ទៅ​ដោយ​របៀបណា?


​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន​រក​ស៊ី​ខាង​ប្រេង បាន​បោះទុន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ស្ថានីយ​ខួង​ប្រេង​កណ្ដាល​សមុទ្រ។ ស្ថានីយ​ខួង​ប្រេង​ដំបូង​បំផុត​នៅ​ក្នុង​ពិភពលោក​សាងសង់​កាល​ពី​ឆ្នាំ​១៨៩៧ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ នៅ​ឆ្នាំ១៩៤៧ ក្រុមហ៊ុន​រក​ស៊ី​ហ៊ុន​គ្នា​មួយ (consortium) បាន​ស្ថាបនា​ស្ថានីយ​ខួង​ប្រេង​កណ្ដាល​សមុទ្រ​នៅ​លើ «ឈូង​សមុទ្រ​ម៉ិកស៊ីកូ – Gulf of Mexico»។

Facebook ចេញ​មុខងារ​​​​ថ្មី​​ពិសេស​​អាច​ឲ្យ​​អ្នក​​​ប្រើ​ FB Messenger ផ្ទេរ​លុយ​​ឲ្យ​ friend បាន​ទៀត!


នា​ពេល​បច្ចុប្បន្ន ស្ថានីយ​ខួង​ប្រេង​កាន់​តែ​ទំនើប និង​មាន​វិសាលភាព​ធំ​ទូលាយ មាន​អ្វីៗ​សព្វបែបយ៉ាង នៅ​លើ​នោះ​ប្រៀប​បាន​នឹង​បុរី​បណ្ដែត​ (floating city) ដូច្នេះ​ដែរ។ អណ្ដូង​ប្រេង​ឆៅ​ខ្លះ​មាន​ជម្រៅ​រហូតដល់​ជាង​មួយ​គីឡូម៉ែត្រ​ចុះ​ទៅ​ក្រោម។ អណ្ដូង​ប្រេង​របស់​ស្ថានីយ​ខួង​ប្រេង Perdido មាន​ជម្រៅ​រហូត​ដល់ ២,៥ គីឡូម៉ែត្រ​ចុះ​ទៅ​ក្រោម​ដី៕



​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ The Guardian