ក្រុមហ៊ុនពេជ្រធំជាងគេបំផុតទាំង ៥ នៅលើពិភពលោក
៥ ) ក្រុមហ៊ុន Dominion Diamond Corporation ប្រទេសកាណាដា
Dominion Diamond Corporation (DDC) គឺជាក្រុមហ៊ុនរបស់កាណាដា ស្ថិតនៅក្នុងទីក្រុង Toronto។ ក្រុមហ៊ុននេះបានធ្វើការរុករកពេជ្រនៅតំបន់ Lac de Gras ប្រទេសកាណាដា ដែលជាតំបន់រ៉ែត្បូងពេជ្រធំជាងគេបំផុតក្នុងប្រទេសនេះ។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ ក្រុមហ៊ុននេះបានធ្វើការចែកចាយពេជ្រទៅកាន់ក្រុមហ៊ុនកែច្នៃពេជ្រ និង លក់រាយទៅកាន់ទីផ្សារនានា ក្នុងនោះ ៧៥% នៃផលិតផលពេជ្ររបស់ខ្លួនបានលក់ទៅ កាន់ទីផ្សារទីក្រុង Antwerp ប្រទេសបែលហ្សិក និង ទីក្រុង Mumbai ប្រទេសឥណ្ឌា។ កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុននេះរកពេជ្របាន ១៧ លានការ៉ាត់ និង ទទួលបានប្រាក់ចំណូលប្រមាណ ៧០២ លានដុល្លារ។

៤) ក្រុមហ៊ុន Debswana Diamond Company Ltd ប្រទេសបុតស្វាន់ណា
Debswana Diamond Company Ltd គឺជាក្រុមហ៊ុនពេជ្ររបស់ប្រទេសបុតស្វាន់ណាដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ក្រុមហ៊ុននេះធ្វើអាជីវកម្មរុករកត្បូងពេជ្រនៅលើដែនដីដ៏សំបូរពេជ្រមួយនេះ ខណៈដែលវិស័យនេះនាំមកនូវប្រាក់ ៥០% នៃផលិតផលជាតិសរុប (GDP)។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៩ កាលពីឆ្នាំ ២០០២ កន្លងទៅក្រុមហ៊ុននេះរកត្បូងពេជ្របាន ២០ លានការ៉ា់ត់ និង ទទួលបានប្រាក់ចំណូល ១,៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១២។

៣) ក្រុមហ៊ុន Rio Tinto Diamonds ប្រទេសអង់គ្លេស និង អូស្ត្រាលី
Rio Tinto Diamonds គឺជាក្រុមហ៊ុនធ្វើអាជីវកម្មពេជ្ររួមរបស់អង់គ្លេស និង អូស្ត្រាលីដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៨៧៣ មកម្ល៉េះ។ មានទីស្នាក់ការនៅទីក្រុងឡុងដុងរបស់អង់គ្លេស ការធ្វើអាជីវកម្មរុករកពេជ្រធ្វើឡើងនៅភាគខាងលិចប្រទេសអូស្ត្រាលី ប្រទេសហ្ស៊ីមបាវ៉េ និង ប្រទេសមួយចំនួនទៀតជាមួយនឹងប្រាក់ចំណូលប្រមាណ ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

២) ក្រុមហ៊ុន ALROSA ប្រទេសរុស្ស៊ី
ក្រុមហ៊ុន ALROSA កំពុងរុករកត្បូងពេជ្រនៅតំបន់ Yakutsk ក្នុងទឹកដីស៊ីប៊ែរី ដែលមានកន្លែងរុករកធំៗចំនួន១០ និងបានចែកចាយពេជ្រប្រេមាណ ៣២% ទៅកាន់ទីផ្សារប្រទេសអង់ហ្គោឡា។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩១ ក្រុមហ៊ុននេះរកត្បូងពេជ្របាន ៣៤,៥ លានការ៉ាត់កាលពីឆ្នាំ ២០១២ ខណៈដែលប្រាក់ចំណូលប្រចាំឆ្នាំវិញមានប្រមាណ ៤,៤ ពាន់លានដុល្លារ។

១) ក្រុមហ៊ុន De Beers ប្រទេសលុចហ្សំបួរ
បង្កើតឡើងនៅក្នុងឆ្នាំ ១៨៨៨ ក្រុមហ៊ុនពេជ្រ De Beers គឺជាក្រុមហ៊ុនរុករកពេជ្រធំជាងគេបំផុតក្នុងលោកនាពេលបច្ចុប្បន្ននេះ ដែលប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៤ ណាមីប៊ី ប្រទេសអាហ្រ្វិកខាងត្បូង កាណាដា និង បុតស្វាន់ណា។ ជាមួយប្រាក់ចំណូលប្រមាណ ៦,១ ពាន់លានដុល្លារកាលពីឆ្នាំ ២០១២ ក្រុមហ៊ុននេះមានហាងលក់ពេជ្រធំៗ និង ទំនើបៗប្រមាណ ៥០ កន្លែងនៅជុំវិញពិភពលោក៕

ប្រែសម្រួល៖ ខេវិន & Thebnews.
ប្រភព៖ therichest