Showing posts with label ផលិតផលថ្មី. Show all posts
Showing posts with label ផលិតផលថ្មី. Show all posts

សូ គន្ធា កូនស្រីខ្មែរ សញ្ជាតិអាមេរិក តែខ្លាំង បម្រើជាពលទាហាន អាមេរិក មិនធ្វើអោយខ្មែរអស់សង្ឃឹមនោះទេ

ព័ត៌មានជាតិ & អន្តរជាតិ ៖ ជាការសាទរ  Happy Veterans Day នៅឯទឹកដីសហរដ្ឋអាមេរិក ទំព័រហ្វេស ប៊ុកមួយ បានពាំនាំមកនូវ បំនកស្រាយមួយចំនួន ទាក់ទិនទៅនឹងជីវប្រវត្តិសង្ខេប បេក្ខភាព ទាហានអា មេរិកមួយចំនួន ដែលជាកូនកាត់ខ្មែរ តួយ៉ាងរួមមាន នាង Gorntiar So ជាដើម ។ 
នាងខ្ញុំឈ្មោះ Gorntiar So      ខណៈ កុមារភាព និង ការ លូតលាស់ធំធាត់ឡើង នៅក្នុងក្រុង Lexington នារដ្ឋ North Carolina សហរដ្ឋអាមេរិក ។ នាងខ្ញុំបាន ចុះឈ្មោះចូលស្ថាប័នស្នង ការនគរបាលរដ្ឋ North Carolina Army National កាលពី     មាន វ័យ ១៧ ឆ្នាំ  ដោយអនុលោម តថភាពពិត ដែលនាងខ្ញុំត្រូវ តែ ប្រឈម ។ ជាក់ច្បាស់ណាស់ ខ្ញុំពិត  ជាចង់បាន ជីវិត ប្រសើរមួយ បន្ទាប់ពីបញ្ជប់ថ្នាក់ វិទ្យាល័យ ទន្ទឹម នឹងការដឹងឮ វដ្ត  ជីវិត    ឪពុកម្តាយនាងខ្ញុំ ឆ្លងកាត់   របប ខ្មែរក្រហម មានតាំងពីការតស៊ូ យ៉ាងលំបាក នោះ នាងខ្ញុំបានប្រាប់ខ្លួនឯងថា ត្រូវតែធ្វើអោយ ខ្លួន ឯង និង ឪពុកម្តាយ មាន មោទនភាព អោយ ខាន តែបាន ។

ជាការពិត មកទល់នឹងពេលបច្ចុប្បន្នភាព នាងខ្ញុំបានបម្រើការងារ   ជា  ពលទាហានអាមេរិក អស់រយៈ ពេល ៧ ឆ្នាំមកហើយ ក្នុងនោះ កំឡុងពេល ៧ ឆ្នាំកន្លងមកនេះ នាងខ្ញុំត្រូវបានបំពេញបេសកម្ម នៅក្នុង ប្រទេស អ៊ីរ៉ាក់ ចន្លោះឆ្នាំ​ ២០១០ - ២០១១ ក្នុងប្រតិបត្តិការ ដាក់ពង្រាយទ័ព នៅទីនោះ និង ថ្មីៗនេះ បេ សកម្មថ្មីមួយផ្សេងទៀត នៅឯប្រទេស Kuwait ចន្លោះឆ្នាំ ២០១២ និង  ២០១៣ ។ ប្រាកដ ណាស់ បទពិ សោធន៍ជីវិតទាំងអស់ដែលកើតមានឡើង នាពេលកន្លងមកនេះ  នាង  ខ្ញុំពិតជាសប្បាយចិត្តនឹងទទួល យក ខណៈជាឱកាស ដ៏វិសេសមួយ បានជួបជាមួយនឹងបណ្តាពលទាហាន និង កងទ័ព  ដ៏អស្ចារ្យមួយ ចំនួន ។ ជាគុណប្រយោជន៍វិជ្ជមាន សម្រាប់បទពិសោធន៍ជីវិត មានជារស់នៅប្រចាំថ្ងៃ  នាងខ្ញុំមិនស្តែង ឡើងក្នុងគោលបំណងអាជីវកម្មអ្វីនោះទេ ។ នាងខ្ញុំ មានកិត្តិយស ក្នុងការនិយាយបានថា   មានមោទន ភាពក្នុងការបម្រើជាតិ មោទនភាព ក្នុងការស្ថិតនៅក្នុងឈុត   សម្លៀកបំពាក់ ពល  ទាហាន មិនត្រឹមតែ មោទនភាព ក្នុងការក្លាយជាទាហានអាមេរិក មួយរូប    តែប៉ុណ្ណោះ ទេ តែនាងខ្ញុំពិតជាមានមោទនភាព មានដើមកំណើតជាតិខ្មែរ ៕

ដោយ ៖ កុសល
ប្រភព ៖ ហ្វេសប៊ុក

iPhone 6/6 Plus នៅ​ចិន​ទទួល​ការ​កុម្ម៉ង់​ទិញ​​ជាង​១លាន​គ្រឿង​ត្រឹម​​​​៦ម៉ោង​ដំបូង​

ខណៈ​មិន​ទាន់​ដល់​ថ្ងៃ​ទី១៦ ​តុលា​​ដែល​​ iPhone 6/6 Plus នឹង​ត្រូវ​ឈាន​ជើង​ចូល​ទឹក​ដី​មហាអំណាច​ចិន​ផង​ ស្រាប់​តែ​មាន​ការ​កុម្ម៉ង់​ទិញ​មុន​រហូត​ដល់​ទៅ ជាង​មួយ​លាន​គ្រឿង​បាត់​ទៅ​ហើយ។

សារព័ត៌មាន​Fortuneបាន​រាយការណ៍​ថា ​​ក្រុមហ៊ុន​ទទួល​បន្ទុក​នាំ​ចូល​​iPhone 6/6 Plus ចំនួន​បី​នៅ​ចិន​រួមមាន​ China Mobile, China Telecom និង China Unicom ទទួល​ការ​កុម្ម៉ង់​ទិញiPhone 6/6 Plus កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​​រហូត​ដល់​ទៅ​ជាង​១លាន​គ្រឿង​​ឯណោះ​ត្រឹម​តែ​៦ម៉ោង​ដំបូង​ប៉ុណ្ណោះ​។
screen-shot-2014-10-10-at-8-24-17-am

របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា​មិន​ត្រឹម​តែ​ក្រុមហ៊ុន​ទាំង​បី​ខាង​លើ​ទេ​ដែល​ដាក់​ឲ្យ​មាន​ការ​កុម្ម៉ង់​ទិញ​iPhone 6/6 Plus សូម្បី​តែ​Apple Online Store និង​ហាង​យក​ទៅ​លក់​បន្ត​​ស្រប​ច្បាប់​ចំនួន​៦៧០០ក៏​ដាក់​ឲ្យ​អតិថិជន​កុម្ម៉ង់​តាម​Online ផង​ដែរ។ ប៉ុន្តែ​​ប្រភព​មិន​បាន​បញ្ជាក់​ថា​តើ​ចំនួន​កុម្ម៉ង់​ទិញ ​​iPhone 6/6 Plus ប្រមាណ​ជាង​មួយ​លាន​គ្រឿង​នោះ​រួម​បញ្ចូល​ទាំង​ចំនួន​​ដែល​​បាន​កុម្ម៉ង់​ទិញ​ពី​Apple Online Store ឬ​ក៏​តាម​ហាង​ដែល​បាន​យក​ទៅ​លក់​បន្ត​នោះ​ទេ​។

ចំណែក​ឯ​​វិបសាយ​មួយ​ទៀត​របស់​ចិន​ដែល​​ដាក់​ឲ្យ​អតិថិជន​កុម្ម៉ង់​ទិញ​iPhone 6/6 Plus លើ​អ៊ីនធឺណិត​ទទួល​ការ​កុម្ម៉ង់​​រហូត​ដល់​ទៅ ៩លាន​គ្រឿង​ (ក្នុង​សប្ដាហ៍​ដំបូង​គិត​ចាប់​ពី​ថ្ងៃ​សុក្រ​ទី១០) ដែល​ក្នុង​នោះ​ចំនួន​iPhone 6/6 Plus ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​​ស្មើ​គ្នា៕
ប្រែ​សម្រួល៖​ ប៉ែត​ ផាន់និត
ប្រភព៖ geeky-gadgetsfortune

Google ​អាច​បង្ហាញ Tablet ​ជំនាន់​ថ្មី​​​ក្នុង​សប្ដាហ៍​នេះ

Google ​អាច​នឹង​បញ្ចេញ​ Tablet ​ជំនាន់​ក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១៥ ​តុលា​ខាង​មុខ​នេះ​ ​មួយថ្ងៃ​​មុន​ Apple ​បង្ហាញ​ iPad ជំនាន់​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ។ ​ ​នេះ​បើ​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​ប្លុក Bright Side of News។

​ប្រភព​ដដែល​អះអាង​ថា ​Tablet ​ជំនាន់​ក្រោយ​របស់​ Google ​​អាច​នឹង​មាន​ឈ្មោះ​ថា ​Nexus 9 ​​ហើយ​​មាន​តម្លៃ​ ៣៩៩ ​ដុល្លារ​ពេល​​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី ៣ ​វិច្ឆិកា​ខាង​មុខ។ ​ចាប់​តាំង​ពី​មាន​ព័ត៌មាន​បែក​ធ្លាយ​រាប់​ភ្លេច​ពី Nexus 9 ​នេះ​ជា​លើក​ទី ១ ​ហើយ​ដែល​​មាន​បញ្ជាក់​តម្លៃ​ច្បាស់លាស់។
 nexus9.png
រូបភាព​លេច​ធ្លាយ​របស់​ Nexus 9
​​​​
​Nexus 9 ​ត្រូវ​គេ​រំពឹង​ថា ​មាន​អេក្រង់​ទំហំ ​៩ អ៊ីញ ​Resolution ​2560×1440។ ​ម៉ូដែល​នេះ​នឹង​ដំណើរការ​ដោយ​​ K1 Processor ​របស់​ Nvidia។ ​ទោះ​ជា​យ៉ាង​ណា​ ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ថា ព័ត៌មាន​ទាំង​នេះ​បាន​ទទួល​ពី​​ខាង​ណា​ឲ្យ​ប្រាកដ​ឡើយ​​ ដែល​នេះ​នៅ​តែ​បង្ក​ជា​មន្ទិល​ដល់​អតិថិជន។
​​​​
មាន​តែ​រង់ចាំ​​មើល​ទាំង​អស់​គ្នា​ទេ​ថា ​Tablet ​ថ្មី​របស់​ Google ​ដែល​អាច​ជា​គូ​ប្រជែង​របស់​ iPad ​ជំនាន់​ថ្មី​របស់​ Google ​នឹង​មាន​លក្ខណៈសម្បត្តិ​ដូច​ការ​រៀបរាប់​ខាង​លើ​ឬ​អត់?
ប្រែ​​សម្រួល៖ ​សីហា
ប្រភព៖ ​Businessinsider

ជប៉ុនឲ្យ Google លុប​ទិន្នន័យ​បុរស​ម្នាក់​ចេញពី Google Search

S_0072តូក្យូ៖ ក្រុមហ៊ុន Google Inc ថ្មីៗនេះត្រូវបានជប៉ុន បង្គាប់ឲ្យលុបចោលនូវ ទិន្នន័យរបស់បុរសជប៉ុនម្នាក់ ចេញពីប្រព័ន្ធអ៊ីនធើណែត (Search Engine) ដោយបានចោទថា Google បានរំលោភលើកម្មសិទ្ធិឯកជន។
តុលាការក្រុងតូក្យូបានថ្លែងឲ្យដឹងថា វាជាការរំលោភលើកម្មសិទ្ធិផ្ទាល់ខ្លួន ដូច្នេះ Google ត្រូវតែលុបវាចោល បើមិនដូច្នោះទេ Google នឹងត្រូវមានបញ្ហា ជាមួយនឹងតុលាការ។
ពុំមានព័ត៌មានលម្អិត និងសេចក្ដីបញ្ជាក់ណាមួយ ពីអត្តសញ្ញាណរបស់ បុរសជប៉ុនម្នាក់នោះទេ ប៉ុន្តែគេដឹងថា ទិន្នន័យពាក់ព័ន្ធនឹងបុរស ម្នាក់នោះមានប្រមាណជា ២៣០ សុទ្ធសឹងតែជាទិន្នន័យ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
គួរបញ្ជាក់ផងដែរថា ជប៉ុនហាក់ដូចជាចង់យក លំនាំតាមប្រទេសចិន ព្រោះថាកន្លងមកចិនបានបិទ Google ចោលនូវពាក្យមួយចំនួន មិនឲ្យស្វែងរកឃើញតាមរយៈ Google នោះទេ៕


Hacker​លំដាប់​ពិភព​លោក​ថា​​បាន​​វាយ​ប្រហារ​​​​ទិន្នន័យ​​​​រដ្ឋា​ភិបាល​​​ចិន​

ក្រុម​ Hacker អន្តរ​ជាតិ​​ដ៏​ល្បី​ឈ្មោះ​ Anonymous បាន​​រួម​ដៃ​ជាមួយ​ក្រុម​បាតុករ​ក្រុង​ហុង​កុង​​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​វិបសាយ​ធំ​ៗ​របស់​រដ្ឋាភិបាល​ចិន។

​សារ​ព័ត៌មាន​ចិន​ South China Morning Post បាន​​​ឲ្យ​ដឹង​ថា ​ក្រុម Anonymous បាន​​សហការ​ជាមួយ​​ក្រុម​បាតុករ​ហុង​កុង ​ដោយ​បាន​វាយ​ប្រហារ​វិបសាយ​ធំ​ៗ​របស់​រដ្ឋាភិបាល​ចិន​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​ម្សិល​មិញ​។ នៅ​ព្រឹក​ដដែល​ ទិន្នន័យ​​ (ព័ត៌មាន​សម្រាប់​ទំនាក់​ទំនង​) ​ជាង​៦០០​ដូច​ជា​ IP Adress, Email Address ឈ្មោះ​អ្នក​ប្រើ​ប្រាស់​ និង​លេខ​ទូរសព្ទ​ជា​ច្រើន​ខ្សែ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​(Ningbo Free Trade Zone និង​វិបសាយ​ស្វែង​រក​ការងារ​​​​) នៅ​ក្នុង​ខេត្ត ​Zhejiang ប្រទេស​ចិន​ត្រូវ​បាន​ប្លន់​យក​​។

លើស​​ពី​នេះ​ក្រុម ​Anonymous ក៏​បាន​ប្រកាស​ក្ដែងៗ​ថា ​ពួក​គេ​ក៏​បាន​ប្លន់​យក​​ Username និង​Email Address ប្រមាណ​៥ម៉ឺន​ពី​​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ ​Database ចំនួន​៥០របស់​រដ្ឋាភិបាល​ចិន​​​​ផង​ដែរ។​​​

_77868570_024092572-1

ក្រោយ​ពី​វាយ​ប្រហារ​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ចិន​ ក្រុម​ Anonymous ក៏​បាន​គំរាម​ថា​ នឹង​ប្លន់​យក​ទិន្នន័យ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​​មន្ត្រី​ចិន​ធំ​ៗ​ជា​ច្រើន​នាក់​នៅ​ពេល​បន្ត​ទៀត​។

​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ក្រុម Anonymous ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​​ហ្វូង​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​កំពុង​ធ្វើ​បាតុកម្ម​ទាំង​ថ្ងៃ​ទាំង​យប់​ថា “ផ្ញើ​ទៅ​កាន់​ក្រុម​បាតុករ​ទាំង​អស់ យើង​បាន​លឺ​ពី​ការ​អង្វរ​ក​សុំ​ជំនួយ​ពី​សំណាក់​អ្នក​ទាំង​អស់​គ្នា​ហើយ។ យើង​ចង់​ប្រាប់​ថា អ្នក​​​មិន​មែន​នៅ​តែ​ឯង​ទេ។ ​Anonymous នៅ​ទូទាំង​ពិភព​លោក​នឹង​ឈរ​ខាង​អ្នក​​​ដើម្បី​ទាម​ទារ​រក​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​ឲ្យ​បាន​ជោគជ័យ​​”។

តែ​ទោះ​បី​យ៉ាង​ណា​ ទាក់​ទង​នឹង​បញ្ហា​នេះ​​ពុំ​​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ណា​​មួយ​​ពី​រដ្ឋាភិបាល​ចិន​ឡើយ។

​ក្រុម​បាតុករ​ហុង​កុង​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ចិន​តាំង​ពី​ចុង​ខែ​កញ្ញា​ ពោ​ល​គឺ​ចាប់​​ពី​ថ្ងៃ​​ទី​អាទិត្យ​ ទី២៨​ ខែ​កញ្ញា​មក​ម្ល៉េះ​ តែ​នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​ទេ​​៕​​

​​​​​​​​ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ shanghaiist

អស្ចារ្យ TVS Draken X21 ​ផលិតផល​ក្រុម​ហ៊ុន ​ឥណ្ឌា ​ពិត​ជា​មិន​អន់​មែន

ជាការស្ដែងចេញ នូវរបកគំហើញថ្មី ក្រុមហ៊ុន ផលិតម៉ូតូ TVS សូមបោះជំហ៊ានទៅមុខ ជាមួយនិងម៉ូដែល ក្រោយ គឺ TVS Draken X21 ដែលប្លែក ទាក់ទាញ និង ទំនើប។​
ជាមួយនិងរួបរាងដ៏ចម្លែកនេះ គ្រប់គ្នាប្រាកដជាមានចម្ងល់ជាមិនខាន ថា ផលិតផលដ៏ចម្លែក​មួយនេះ មាន​អ្វី​ថ្មីខ្លះ។ បើយើងធ្វើការក្រលេកមើល រួបរាងឲ្យម៉ត់ចត់ ដោយមិនបានស្វែងយល់ពីការព័ណនានោះ គ្រប់​យ៉ាង​និង កាន់តែជាចម្ងល់ធំឡើងៗ។ ដូច្នេះដើម្បីទម្លុះរនាំងនៃការងឿងឆ្ងល់ដ៏ក្រាស់នេះ ក្រុមហ៊ុនសូម ធ្វើ​ការពិភាក្សាទាំងអស់គ្នាដូចខាងក្រោមនេះ៖ 
កម្មវត្ថុគោលមួយគ្រឿងនេះ មានឈ្មោះថា TVS Draken X21 ប្រើប្រាស់សមាសភាព ១ ម៉ាស៊ីន ស៊ឺប៉ាប់​ ៤ ដើម រសើបនិងកម្លាំង ២៥០ សេសេ​ ដំណាក់កាលម៉ាស៊ីន ៦ លេខ ។​ ទម្ងន់ម៉ូតូសុទ្ធគឺ ១៣៥ គីឡូក្រាម ប្រើ​ទម្រង់ មុខកញ្ចក់ម្ខាងដោយប្រើអំពូលឡាស៊ែ ដែលជាភាពខុសប្លែក ពីម៉ូតូដ៏ទៃ។ ទស្សនារួបភាព៖ 






ចំណែកតម្លៃវិញ បើនៅប្រទេសឥណ្ឌា គឺ ១៦០០០០ ម៉ឺន (លុយនៅឥណ្ឌា)។​ សូមបញ្ជាក់ថា ក្រុមហ៊ុន​ផលិតម៉ូតូ TVS ស្ថិតនៅប្រទេស ឥណ្ឌា។​

ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier 

វិធីសាមញ្ញ ជួយឱ្យកុំព្យូទ័រ ដំណើរការលឿន ជាងធម្មតា

កុំព្យូទ័ររបស់អ្នក  ដែលបានប្រើប្រាស់អស់ រយៈពេលជាច្រើនឆ្នាំ  ហើយពេលនេះ  វាដំណើរការ
យឺតទៅៗ ប៉ុន្ដែបញ្ហាប្រាក់កាស់មិនគ្រប់គ្រាន់ ធ្វើឱ្យអ្នកមិនទាន់មានលទ្ធភាពប្ដូរថ្មី ឬដំឡើងផ្នែក
រឹង ដើម្បីកែលំអរស្ថានភាព។ តើធ្វើដូចម្ដេចដើម្បីដោះស្រាយបញ្ហាខាងលើ? ខាងក្រោមនេះគឺជា
មូលហេតុ និងដំណោះស្រាយខ្លះៗដែលជួយឱ្យកុំព្យូទ័ររបស់អ្នក ដំណើរការបានលឿន។

មូលហេតុដែលនាំឱ្យកុំព្យូទ័រដើរយឺត
មានកត្តាជាច្រើន បណ្ដាលឱ្យកុំព្យូទ័រដើរយឺតជាងពេលទើបតែទិញ ក្នុងចំណោមនោះ បណ្ដា
កម្មវិធីកុំព្យូទ័រនាបច្ចុប្បន្ន ក៏ទាមទារឱ្យមាន RAM និង Hard Disk Drive មានសមត្ថភាពផ្ទុកទិន្ន
ន័យជាងមុន ដោយសារថា កម្មវិធីកុំព្យូទ័រនានាបច្ចុប្បន្ន មានទំហំកាន់តែធំឡើងៗ។ ឧទាហរណ៍
Windows 98 មាន Hard Disk Drive ត្រឹមតែ 200 megabytes ប៉ុន្ដែ នៅលើ Windows 7 គឺធំជាង
នេះដល់ទៅ ១០០ដង។ ដូច្នេះ សួរថា តើកុំព្យូទ័រណាមួយ ដែលថាមិនយឺត!
អ្នកខ្លះ បានដំឡើងប្រព័ន្ធប្រតិបត្តិសាជាថ្មី ប៉ុន្ដែ នៅតែមិនបានការ ព្រោះតែកន្លែងផ្ទុករបស់
កុំព្យូទ័រ ភាគច្រើនត្រូវបានកម្មវិធីថ្មីៗជាអ្នក "កាន់កបា់"។ ដើម្បីកែលំអបញ្ហានេះ អ្នកត្រូវតែបន្ថែម
សមត្ថភាពផ្ទុករបស់ RAM ជាដើម ក៏ប៉ុន្ដែ នៅពេលមិនទាន់មានប្រាក់សម្រាប់ដោះស្រាយ តើ
អ្នកត្រូវធ្វើយ៉ាងណា?

១. លុប Cookies
ចូរលុប Cookies ដែលមាននៅលើប្រៅសឺរ ឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ត្រូវដោះស្រាយឱ្យ
បានអស់ នូវបញ្ហាដែលទាក់ទិននឹងការចូលទៅកាន់អ៊ីនធឺរណែត។ ជាទូទៅ មនុស្សមួយចំនួនធំ 
តែងតែយល់ថា Cookies មិនមានផលប៉ះពាល់ប៉ុន្មានដល់ទំហំរបស់ RAM ឬ HDD ។ ប្រការនេះ
គឺត្រឹមត្រូវ នៅពេលដែលកុំព្យូទ័ររបស់អ្នក ទើបតែត្រូវបានប្រើប្រាស់ក្នុងដំណាក់ដំបូង។ ក្រោយ
មួយរយៈពេលប្រើ កុំព្យូទ័ររបស់អ្នក នឹងមានហ្វាលសំរាម និង cookies យ៉ាងច្រើន។ ការដែល 
ហ្វាលសំរាម និង cookies កើនឡើង គឺវានឹងប៉ះពាល់ដល់សមត្ថភាពរបស់ប្រព័ន្ធដំណើរការ
របស់ម៉ាស៊ីន។

២. កំចាត់មេរោគជាប្រចាំ
មេរោគ និងកម្មវិធីអាក្រក់ (malware) ក៏ជាមូលហេតុដេលនាំឱ្យកុំព្យូទ័រដំណើរការយឺតទៅៗ។ 
នៅពេល មេរោគ និងកម្មវិធីអាក្រក់ បានចូលដល់កុំព្យូទ័រ វានឹងកាន់កាប់កន្លែងជាច្រើន ក៏ដូច
ជាធ្វើឱ្យអង្គចងចាំរបស់ម៉ាស៊ីនចុះខ្សោយ (យឺត) ហើយវាក៏អាចបំផ្លាញសបវ៉ែរកុំព្យូទ័រ ដែល
បណ្ដាលឱ្យ Windows មានបញ្ហា។ ដើម្បីជៀសវាងបញ្ហាខាងលើនេះ អ្នកត្រូវតែបំពាក់កម្មវិធី
កំចាត់មេរោគ ឱ្យបានម្ដងក្នុងមួយសប្ដាហ៍។

៣. បន្ទាន់សម័យ (Update) សបវ៉ែរ
មានអ្នកខ្លះ នៅពេលដែលកុំព្យូទ័រ ប្រកាសឱ្យការបន្ទាន់សម័យនូវកំណែថ្មីរបស់កម្មវិធី ពួកគេ
តែងតែជ្រើសរើស "Skip" ឬ "Remind me later" ។ ប្រការនេះ ដំបូងឡើយ វានឹងមិនមានផលប៉ះ
ពាល់នោះទេ ប៉ុន្ដែ ប្រសិនស្ថានភាពនេះ នៅតែបន្តអូសបន្លាយយូរ វានឹងកើតជាផលអាក្រក់ដ៏ធំ
សម្រាប់កុំព្យូទ័រ។ ដូច្នេះអ្នកត្រូវតែប្រាកដថា កុំព្យូទ័ររបស់អ្នក បានអាបដេតនូវកម្មវិធីកំចាត់មេ
រោគ ក៏ដូចជាប្រព័ន្ធ និងកម្មវិធីថ្មីនានារបស់កុំព្យូទ័រ។
សង្ឃឹម​ថា អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ នៅ​ពេល​បាន​ដោះ​ស្រាយ​បញ្ហា​កុំព្យូទ័រ​យឺត

៤. កាត់បន្ថយនូវកម្មវិធីដែលដំណើរការកំបាំងមុខ
កម្មវិធីដែលដំណើរការកំបាំងមុខ ក៏ជាមូលហេតុមួយ នាំឱ្យកុំព្យូទ័រដើរយឺត។ កម្មវិធីទាំងនេះ 
ដំណើរការដោយស្វ័យប្រវត្ត នៅពេលអ្នកបើកកុំព្យូទ័រម្ដងៗ។ កុំព្យូទ័រមួយ ដែលមានកម្មវិធី
ដំណើរការកំបាំងមុខ គ្រប់គ្រងចំណែកមួយរបស់ប្រព័ន្ធអង្គចងចាំ ធ្វើឱ្យការដំណើរការកុំព្យូទ័រ 
យឺតជាងធម្មតា។ ដូច្នេះ ត្រូវតែដោះចោលនូវកម្មវិធីទាំងនេះ ហើយទុកតែកម្មវិធីដែលអ្នកពិត
ជាត្រូវការ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tech/Wikihow

៧ ចំណុច​អតិថិជន​តែងតែ​ប្រៀបធៀប iPhone 6 និង 6 Plus

ក្រោយពី​ធ្វើការ​សម្ពោធ​នូវ​ទូរស័ព្ទ iPhone 6 និង iPhone 6 Plus កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ ក្រុមហ៊ុន Apple បាន​ប្រឈម​នឹង​រលក​បោកបក់​ជាច្រើន​ពិសេស​ពាក្យ​រិះគន់​ពី​ភាព​ទន់​ងាយ​កោង​នៃ​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​នេះ​។
ទោះជា​យ៉ាង​ណា​ក្ដី ក្រុមហ៊ុន Apple បាន​បំបែក​កំណត់ត្រា​របស់​ខ្លួន​ដោយ​អាច​លក់​បាន​ទូរស័ព្ទ​១០​លាន​គ្រឿង​ក្នុង​រយៈពេល​៣​ថ្ងៃ​ដំបូង និង​ថែម​ទាំង​អួត​ទៀត​ថា ខ្លួន​អាច​លក់​ច្រើន​ជាង​នេះ​បើ​នៅ​ស្ដុក​មាន​ផលិតផល​ទូរស័ព្ទ​ទាំង​ពីរ​ខាង​លើ​។
20141009_21b
នារី​ម៉ូដែល​លើក​បង្ហាញ​ទូរស័ព្ទ iPhone 6 Plus និង iPhone 6​។ រូបថត AFP
ជាមួយ​នឹង​ការ​សម្ពោធ​ម៉ូដែល​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ អ្នក​គាំទ្រ Apple ជាច្រើន​អាច​រារែក​មិន​ដឹង​ថា​ត្រូវ​ជាវ iPhone 6 អេក្រង់​៤,៧អ៊ិញ ឬ​ក៏ iPhone 6 Plus អេក្រង់​៥,៥​អ៊ិញ។
ខាងក្រោម​នេះ​គឺជា​ចំណុច​ទាំង​៧​ដែល​អ្នក​ជំនាញ​ចងក្រង​ទាក់ទិន​នឹង​ការ​ប្រៀបធៀប​ពី​អតិថិជន​ជា​រួម។
១. iPhone 6 Plus ធំ​ពេក មិន​អាច​កាន់​ប្រើ​ដោយ​ដៃ​តែ​ម្ខាង​នោះ​ទេ។ វា​មាន​លក្ខណៈ​ដូចជា​ពពួក​ថេប្ល៊ិត​ដែល​ត្រូវ​ដាក់​លើ​តុ​មុន​នឹង​ប្រើ​ដៃ​ចុច​ច្រើន​ជាង។ តែ iPhone 6 បំពេញ​លក្ខខណ្ខ​ជា​ទូរស័ព្ទ​ដៃ និង​មាន​ទំហំ​ធំ​ល្មម​ស្រួល​កាន់។
២. iPhone 6 Plus អាច​ឲ្យ​អ្នក​ប្រើប្រាស់​មើល​អេក្រង់​គ្រប់​កម្មវិធី​ដោយ​ដាក់​វា​ផ្ដេក​មិន​ថា​ជា​កម្មវិធី​អ៊ីមែល ឬ​ផ្ញើសារ​នោះ​ទេ។ វា​ធំ​ល្មម និង​ស័ក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត​មើល​រូបភាព​ផ្ដេក ខណៈ​ដែល iPhone 6 មិន​មាន​លទ្ធភាព​ធ្វើ​ដូច្នោះ​ឡើយ។
៣. បើ​ប្រៀបធៀប​រវាង iPhone 6 និង iPhone 6 Plus ម៉ូដែល​ធំ​មាន​កាមេរ៉ា​គុណភាព​ល្អ​ជាង ជា​ពិសេស​ក្នុង​ករណី​ថតរូប​ទី​ងងឹត​ដែល​ខ្វះ​ពន្លឺ។ iPhone 6 Plus ក៏​មាន​សមត្ថភាព​ទប់​លំនឹង​រូបភាព​បាន​ល្អ​ជាង​នៅពេល​ថតរូប និង​វីដេអូ​ផង​ដែរ។
៤. ត្បិត​តែ​អេក្រង់​ធំ​ពិត​មែន​តែ iPhone 6 Plus កាន់​ថ្ម​បាន​យូរ​ជាង ពោល​គឺ​វា​អាច​ប្រើ​បាន​លើស​១​ថ្ងៃ​ប្រសិន​បើ​សាកថ្ម​ពេញ។
៥. iPhone 6 Plus មាន​ដង់ស៊ីតេ​រូបភាព​៤០១​ភីកសែល​ក្នុង​១​អ៊ិញ ខណៈ iPhone 6 មាន​ត្រឹម​តែ​៣២៦​ភីកសែល​ក្នុង​១​អ៊ិញ។ ប៉ុន្តែ​ភ្នែក​មនុស្ស​ធម្មតា​សឹង​មិន​អាច​សម្គាល់​ពី​ភាព​ខុស​គ្នា​នេះ​ឡើយ។
៦. iPhone 6 Plus មាន​កម្រាស់​៧,៩​មិល្លីម៉ែត្រ ពោល​គឺ​ក្រាស់​ជាង​iPhone 6 ចំនួន​១​មិល្លីម៉ែត្រ។
៧. iPhone 6 Plus (16G) តម្លៃ​ប្រមាណ​១០១០​ដុល្លារ រីឯ iPhone 6 មាន​តម្លៃ​៨៥០​ដុល្លារ៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

​នាឡិកា​រម​ជ្ចុ​រាជ​” អ្នកណា​ហ៊ាន​…​ទិញ​ពាក់ ?

ប្រសិនបើ​អ្នកមាន​កង្វល់​ពី​សម្ពាធ​ជីវិត​ក្នុងសង្គម​បច្ចុប្បន្ន​ជះឥទ្ធិពល​បែបណា​ដល់​សុខភាព​របស់ខ្លួន​នោះ បរិក្ខា​ថ្មី​មួយ​ទើបត្រូវ​បានដាក់​លក់មាន​រហស្សនាម​ថាៈ “​នាឡិ​កាម​ជ្ជុ​រាជ​” វា​នឹង​ជួយ​ស្វែងរក​ចម្លើយ​ដល់​អ្នក ។​
​វិ​ស្វិ​ករ​សញ្ជាតិ​ស៊ុយអែត ឈ្មោះ Fredrik Colting បាន​ផលិត​នូវ​ប្រភេទ​នាឡិកាដៃ​ម្យ៉ាង បើតាម​ការឃោសនា នោះ​វា​មាន​សមត្ថភាព​គិតគូរ​បាន​ពី​អាយុ​របស់​មនុស្ស​ម្នាក់ ហើយ​ដើរ​បញ្ច្រាស់​រហូតដល់ ខណៈពេលដែល​អ្នកនោះ​ស្លាប់ ។ លោក Fredrik បាន​ឲ្យ​ឈ្មោះ​វា​ថា Tikker ។​
252033_0​ទោះបី​មនុស្ស​ជាច្រើន​ហៅ​វា​ថា​ជា “​នាឡិ​កាម​ជ្ចុ​រាជ​” តែ​ចំពោះ​អ្នកបង្កើត​វា​វិញ បាន​ហៅ​វា​ថា “​នាឡិកា​សុភមង្គល​” ។ ហេតុផល​គឺ ការផលិត​វា​ឡើង មានបំណង​ជួយ​ឲ្យ​មនុស្ស​ម្នាក់ៗ​សាង​នូវ​ទង្វើ​ល្អ សម្រាប់​ពេលវេលា​ដែល​នៅ “​សេសសល់​” -​ត្រូវតែ​ស្រឡាញ់​វា -”​ពេលវេលា​” គ្រា​អ្នក​កំពុង​ស្ថិតនៅ​ឋានមនុស្ស​លោក ។​
​លោក Colting នៅបាន​ប្រាប់ថា លោក​មានគំនិត​នេះ បន្ទាប់ពី​ការ​លាចាក​លោក​របស់​ឪពុក​លោក ។​
​ដើម្បី​បង្កើត​នូវ​កម្មវិធី​គណនា “​អាយុ​” បាន នោះ​អ្នក​ពាក់​វា​ត្រូវ “​ចុះបញ្ជី​” តាមរយៈ​ការឆ្លើយ​នូវ​តារាង​សំណួរ​មួយ តាំងពី​ជំងឺ​ដែល​ធ្លាប់​កើត​ប្រតិកម្ម​រាងកាយ ការហាត់​ប្រាណ ទម្ងន់​… ។ មុនពេល Tikker ចេញ “​សាលក្រម​” ។ បន្ទាប់មក នាឡិកា​នេះ​នឹង​ដើរ​បញ្ច្រាស់ ។​
​ផ្ទៃ​នាឡិកា​ត្រូវបាន​និមិត្ត​ម៉ោង​ពេល​ធម្មតា ម៉ោង​តំបន់ និង​ម៉ោង​ដើរ​ថយក្រោយ ។ វា​មានតម្លៃ​លក់រាយ​តាម​អន​ឡាញ គឺ ៨០ ដុល្លារ ៕

អាថ៌កំបាំង​ឈ្លើង​ក្រហម​ដ៏​ធំ​ទើប​រកឃើញ​

ថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វត្តមាន​របស់​អម្បូរ​ឈ្លើង​ក្រហម​ដ៏​ធំ​សម្បើម នៅ​ឥណ្ឌូនេស៊ី ។​
ch1​ទើប​រកឃើញ​នៅ​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​
ch2​គេ​ដាក់ឈ្មោះ​វិទ្យាសាស្ត្រ គឺ Mimobdella buettikoferi
ch3​អ្នកវិទ្យាសាស្ត្រ​អះអាងថា វា​ជា​អម្បូរ​ឈ្លើង​ធំ​បំផុត នៅលើ​ពិភពលោក​
ch4​ពលរដ្ឋ​នៅ​តំបន់​នោះ ហៅ​វា​ថា ឈ្លើង​ក្រហម Ceinbalu ពោះ​វា​មាន​ពណ៌​ក្រហម ឬ បែប​ទឹកក្រូច ខុស​ទាំងស្រុង​ពី​បុព្វការី​វា​
ch5​វា​ជាស​ត្វ​ពិសេស​នៅ​តំបន់​ព្រៃ Kinabalu, Borneo នា​រយៈកម្ពស់​ពី ២៥០០-៣០០ ម៉ែត្រ​
ch6​ប្លែក​ពី​អម្បូរ​ពួកវា​មាន​ប្រវែង​ត្រឹម ៣ ទៅ ៧ សង់ទីម៉ែត្រ ហើយ​រស់នៅក្នុង​បឹងបួរ​វាល​ល្បាប់ ។ តែ​វា គឺ​នៅលើ​គោក​
ch7​វា​មាន​ប្រវែង​ដល់​ទៅ ៣០ សង់ទីម៉ែត្រ ឬ ខ្លះ ៤០ សង់ទីម៉ែត្រ ។ អ្នកណា​ក៏ដោយ ឲ្យ​តែ​ប្រទះ​វា ពិតជា​ស្លុត ហើយ​ខ្លាច
ch8​វា​រស់នៅ​ក្រោម​ស្លឹកឈើ​ងាប់ ក្រហែង​ថ្ម​មាន​សំណើម ។ ក្រោយពេល​ភ្លៀង​ម្តងៗ វា​ចេញ​មករក​ចំណី​
ch9​ថ្វីបើ​សម្លឹង​ទៅ​វា​សាហាវ តែ​ពុំ​បង្ករឿង​នឹង​មនុស្ស​ទេ ។ វា​ប៊ឺ​ត​ឈាម​សត្វ​ជា​អាហារ ដូច​គ្នីគ្នា​វា​ដែរ​
ch10​វា​ចូលចិត្ត​ស៊ី​ពពួក​ជន្លេន​ដី​ពណ៌​បៃតង​ជា​អាហារ​
ch11​ប្រវែង​តែ ៣០ សង់ទីម៉ែត្រ តែ​វា​អាច “​ក្លែម​” ជន្លេន ១ ក្បាល មាន​ទំហំ​ធំ​ជាង​វា ៣ ដង​
ch12​វា​ស៊ី​ចំណី​ដូចជា​ពស់ថ្លាន់
ch13​ព័ត៌មាន​អំពី​វា គឺ​នៅមាន​តិចតួច​
ch14​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ប្រឹងប្រែង​កត់ត្រា​ប្រមូល​ទិន្នន័យ​

Meizu Mx4 ​គូ​ប្រជែង​​iPhone 6 នឹង​ឈាន​ជើង​ចូល​ទឹក​ដី​ម៉ាឡេស៊ី​ចុង​ខែ​នេះ

Meizu MX4ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​ចិន ​និង​មាន​រាង​ស្រដៀង​iPhone 6កំពុង​តែ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ជា​ពិសេស​នៅ​ចិន​ និង​ឥណ្ឌា​ ហើយ​ថ្មី​នេះ​ឮ​ថា​Meizu MX4 ​គ្រោង​នឹង​​ឈាន​ជើង​ចូល​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី​​នៅ​ចុង​ខែ​នេះ​ទៀត​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meizu លោក Bai Yongxian បាន​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​នេះ​Meizu MX4 ទទួល​បាន​ការ​កុម្ម៉ង់​​រហូត​ដល់​ទៅ ៧,៧ លាន​គ្រឿង​ឯណោះ​។

meizu-mx4-new1(got)

Meizu MX4 ជា​Smartphone ដំបូង​គេ​ដែល​​បំពាក់​ដោយ​ Chip ប្រភេទ​ OctaCore Mediatek MT6595 របស់​ក្រុមហ៊ុន​Mediatek។ វា​​មាន​អេក្រង់​​ទំហំ ៥,៣៦​អ៊ីញ​ (Resolution 1152 x 1920 pixels ), ​​កាមេរ៉ា​ក្រោយ​ទំហំ​20.7 MP ដែល​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុម ​Sony និង​កាមេរ៉ា​មុខ2MP។ ចំណែក​ឯ​Memory ម៉ាស៊ីន​របស់ MX4 ទំហំ​ 16/32/64 GB និង​មានRAM ទំហំ​ 2 GB, ប្រព័ន្ធ​ប្រតិបត្តិការ​Android v4.4.4 (KitKat) និង​មាន​ថាមពល​ថ្ម​3100 mAh(មីលីអំពែ​ម៉ោង)។

ចំពោះ ​Meizu MX4 (​Memory ទំហំ 16GB)​​ លក់​ក្នុង​តម្លៃ ៤៥០ដុល្លារ និង​ម៉ូដែល MX4 មាន​Memory ទំហំ 32GB លក់​ក្នុង​តម្លៃ ៤៩០ដុល្លារ៕
 ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ gsmarena

វិធី​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ថ្ម Laptop ប្រើ​បាន​កាន់​តែ​យូរ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ពេល​ខ្លះ​មាន​ ការ​ងឿង​ឆ្ងល់​ហើយ ថា​តើ​ហេតុ​អ្វី​បាន​ជា Laptop ទើប​ទិញ​ដំបូង​ប្រើ​កាន់​ថ្ម​ដូច​ជា​បាន​យូរ​គ្រាន់បើ​ដែរ​ តែ​ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ផង​ស្រាប់​តែ​ចាប់​ចុះ​អន់​ខ្សោយ​ប្រើ​ដូច​ជា ​ឆាប់​អស់​ទៅៗ។ ឆ្ងល់​នេះ គឺ​ត្រឹមត្រូវ​ហើយ ចុះ​តើ​ហេតុ​អ្វី?
 Windows-8-Battery-life

ចម្លើយ ​មិន​ពិបាក​យល់​នោះ​ទេ។ វា​ជា​រឿង​ធម្មតា ដែល​កុំព្យូទ័រ​ប្រើ​តែងតែ​ស៊ី​ថាមពល​ថ្ម មុន​និង​ក្រោយ​ក៏​ត្រូវ​តែ​អស់ ហើយ​បញ្ចូល​ឡើង​វិញ។ តែ​បើ​ប្រើ​ឆាប់​អស់​នោះ​គឺ​អាស្រ័យ​លើ​កត្តា​ច្រើន ពោល​គឺ​មិន​ដោយសារ​កម្រិត​ថាមពល​ថ្ម​តែ​មួយ​មុខ​នោះ​ទេ។ ចំណុច​បន្ទាប់បន្សំ​ក្រៅ​ពី​គុណភាព​ថ្ម​ហើយ​នោះ គឺ​ស្ថិត​នៅ​ត្រង់​តំហែទាំ​ថ្ម​តាម​របៀប​ជា​ច្រើន។ ប្រសិន​ប្រិយមិត្ត​ចេះ​វិធី​ថែទាំ​ថ្ម Laptop ខ្លះៗ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ Laptop របស់​អ្នក​កាន់​ថ្ម​បាន​យូរ​ទេ តែ​ថែមទាំង​ធ្វើ​មិន​ឱ្យ​វា​ងាយ​ឆាប់​ខូច​ថ្ម​ទៀត​ផង។

ចុង​សប្ដាហ៍​នេះ Sabay នឹង​លើក​យក​ពី​វិធីសាស្ត្រ​ខ្លះៗ​ក្នុង​ការ​ថែទាំ​ថ្ម​ឱ្យ​ប្រើ​បាន​យូរ និង​កាត់​បន្ថយ​ការ​ស៊ី​ថាមពល​ខ្លាំង​ដូច​ខាងក្រោម៖

១ ដំបូង​យើង​អាច​ធ្វើការ Defrag ដើម្បី​ឱ្យ Hard Drive ធ្វើ​ការ​តម្រៀប file ដែល​នៅ​កន្លែង​ផ្សេង​គ្នា​ទៅ​តាម Blog និង​តាម​ប្រភេទ file ដែល​ស្ថិត​នៅ​ក្នុង Sector នីមួយៗ​ក្នុង Hard Drive។ ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ងាយស្រួល search រក​អ្វី​មួយ​បាន​លឿន។ ពីព្រោះ​មិន​ថា​កម្មវិធី ឬ Windows នោះ​ទេ​គឺ​តែង​ទៅ​ស្វែងរក file បន្ថែម​ដែល​គាំទ្រ​ឱ្យ​កម្មវិធី ឬ​ប្រព័ន្ធ​ប្រតិបត្តិការ​អាច​ប្រព្រឹត្តិ​ទៅ​បាន។ ចុះ​ហេតុ​អ្វី​បាន​ជា​ត្រូវការ​តម្រៀប?
 1

ជា ​រឿង​ធម្មតា​ទេ លើ Hard Disk តែង​មាន​ការ Copy ចូល​ក៏​តែង​មាន​ការ Delete ផង​ដែរ។ ការ​លុប​ទៅ​វិញ​នោះ​ហើយ ដែល​ធ្វើ​ឱ្យ sector ដែល​ផ្ទុក​នៅ​សល់​ចន្លោះ​ទំនេរ​ទើប​ធ្វើ​ឱ្យ blog រក្សា​ទិន្នន័យ​មាន​ចន្លោះ​ទំនេរ ហើយ​ទម្រាំ Windows ឬ​កម្មវិធី​ទៅ​ស្វែងរក​ឃើញ​ចប់​សព្វគ្រប់​គឺ​ត្រូវ​ចំណាយ​ពេល​យូរ ដែល​ជា​ហេតុ​មួយ​ធ្វើ​ឱ្យ​មាន​ការ​ចំណាយ​ថាមពល​ថ្ម​ច្រើន។ (ចំណាំ៖ នៅ​ពេល Defrage សូម​ដោត Plug Adapter ដើម្បី​កុំ​ឱ្យ​វា​ទាញ​ថាមពល​ពី​ថ្ម​ខ្លាំង​នាំ​ឱ្យ​ឆាប់​ខូច)។

២ កុំ​ដាក់​ឱ្យ​មាន​កម្មវិធី Run នៅ​លើ Background ច្រើន​ពេក​ដូច​ជា Wallpaper ដែល​មាន​ចលនា ព្រោះ​នាំ​ឱ្យ​ដំណើរការ CPU ខ្លាំង ដែល​នេះ​ក៏​ជា​ចំណុច​មួយ​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​ថ្ម​បាន​រយៈពេល​យូរ​ដែរ។
 2

៣ បើ​ចង់​ផ្អាក​ប្រើ Laptop បណ្ដោះ​អាសន្ន​គួរ​ប្រើ Hibernate កុំ​ប្រើ Standby ឬ Sleep។ ការ​ប្រើ Standby ឬ Sleep នៅ​ពេល​ទុក​វា​ចោល Hardware មួយ​ចំនួន​ធំ​នៅ​តែ​ដំណើរការ ដោយ​ឡែក​ប្រើ Hibernate ជា​ជម្រើស​ល្អ​ជាង​ព្រោះ​អាច​បិទ​ដំណើរការ​បាន។ នេះ​ក៏​អាច​ចាត់​ទុក​ជា​វិធីសាស្ត្រ​ល្អ​មួយ​ជួយ​ឱ្យ​ថ្ម​ប្រើ​បាន​យូរ និង​ជៀសវាង​ឆាប់​ខូច​ថ្ម ឬ​អាច​ឈាន​ដល់​ប៉ះពាល់ Hardware ទៀត​ផង។
 3

៤ សាមញ្ញ​មួយ​ទៀត​គឺ​ថា នៅ​ពេល​អ្នក Copy ទិន្នន័យ​អ្នក​អាច​បិទ Screen Laptop ដើម្បី​កុំ​ឱ្យ​យក​ថាមពល​មក​ប្រើ​លើ​អេក្រង់​ដែល​យើង​ពុំ​ត្រូវការ​ធ្វើ​ អ្វី​ផង​នោះ ព្រោះ​វា​ស៊ី​ថ្ម​ចោល​អត់​ប្រយោជន៍។ អ្នក​ក៏​អាច​ចូល​ទៅ Manage Power Option ដើម្បី​កំណត់​រយៈពេល​ឱ្យ​កម្រិត​ពន្លឺ​អេក្រង់ (Brightness) របស់​វា​មិន​សូវ​ភ្លឺ ក្នុង​រយៈពេល​ណា​មួយ ឧទាហរណ៍​រយៈពេល ៥នាទី។

៥ Multi Task៖ គួរ​ចៀសវាង​ការ​បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ ទាំង​ដែល​កម្មវិធី​ខ្លះ​មិន​ប្រើ​ផង​នោះ។ ព្រោះ​ការ​បើក​កម្មវិធី​ច្រើន​ធ្វើ​ឱ្យ CPU ដំណើរការ​ខ្លាំង ហើយ RAM ក៏​បន្ថែម​បន្ទុក​នៃ​ទំហំ​កាន់​តែ​ច្រើន​ដែល​មិន​ត្រឹម​ធ្វើ​ឱ្យ​ថ្ម​ឆាប់​ មាន​បញ្ហា​ទេ តែ​ក៏​ឆាប់​បណ្ដាល​ឱ្យ CPU និង RAM ឆាប់​ចុះ​ខ្សោយ​និង​អាច​ឈាន​រហូត​ដល់​ខូច​បាន។

៦ គួរ​ដំណើរការ​កម្មវិធី​លើ Hard Drive ជា​ជាង​លើ CD ឬ DVD ROM ព្រោះ​នេះ​ក៏​អាច​ធ្វើ​ឱ្យ CPU ដំណើរការ​ខ្លាំង ដោយ​សារ Device ផ្សេង។ ម្យ៉ាង​ទៀត ប្រសិន​ចង់​ដំឡើង Windows គួរ Set up ចេញ​ពី flash ក៏​បាន​ព្រោះ​ចំណាយ​ថាមពល​ថ្ម​តិច​ជាង​តាម CD ROM។

៧ កាត់​បន្ថយ​ការ​ដោត External Hard Drive, USB និង Mouse ព្រោះ​ទាំង​នេះ​ក៏​ជា​ចំណែក​ធ្វើ​ឱ្យ​មាន​ការ​ប្រើប្រាស់​ថ្ម​ខ្លាំង ព្រោះ​ពេល​ដោត វា​ត្រូវ​ការ​ថាមពល​មួយ​ចំនួន​ដើម្បី​អាច​ដំណើរការ​បាន។

ដោយ៖ ឈុន ហួរ

ក្រុមហ៊ុន​ផ្គត់​ផ្គង់​​សម្ភារៈ​យោធា​អាមេរិក​​​រងការ​វាយ​ប្រហារ​​​ពី​ ​Hacker ចិន​

ក្រុមហ៊ុន​ម៉ៅ​ការ​​ផ្គត់​ផ្គត់​សម្ភារៈ​យោធា​ធំ​ៗ​របស់​អាមេរិក​​ត្រូវ​បាន​​ក្រុម​​ Hacker ចិន​​វាយប្រហារ​ចំនួន​ជាង​២០​ដង​តែ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

ព្រឹទ្ធសភា​អាមេរិក​បាន​ប្រកាស​ថា​ក្នុង​រយៈ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ក្រុមហ៊ុន​​​ផ្គត់​ផ្គង់​សម្ភារៈ​​អាមេរិក​ជា​ច្រើន​​​បាន​រង​ការ​​វាយ​ប្រហារ​​​ពី​សំណាក់​​​ក្រុម​Hacker ដែល​​​អាមេរិក​បញ្ជាក់​ថា ​ធ្វើការ​ឲ្យ​​​​រដ្ឋាភិបាល​ចិន​​។ ការ​វាយ​ប្រហារ​ទាំង​នោះ​មាន​ដូចជា​ការ​វាយ​ប្រហារ​កុំព្យូទ័រ​គ្រប់​គ្រង​ទិន្នន័យ​លើ​កប៉ាល់ ​​និង​យន្តហោះ​ដឹក​សម្ភារៈ​សម្រាប់​កង​ទ័ព​។ ​​

ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​ Hacker នេះ​​បាន​បញ្ចប់​តាំង​ពី​ខែ​មិនា​មក​ម្ល៉េះ ​​តែ​ទើប​តែ​បាន​ប្រកាស​ពី​មុខ​សញ្ញា​ និង​អត្តសញ្ញាណ​ពួក ​Hacker (ថា​ជា​ស្នាដៃ​របស់​រដ្ឋាភិបាល​ចិន) ជា​សាធារណៈ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ ​​
 640_hack-web
ក្នុង​រយៈ​ពេល​១២ខែ ​ពី​ឆ្នាំ​ ២០១២​ មក​ ​រដ្ឋាភិបាល​អាមេរិក​បាន​រក​ឃើញ​ភស្តុតាង​ចំនួន​៥០​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​យោធា​​ ហើយ​ក្នុង​នោះ​មាន​ការ​វាយ​ប្រហារ​ធំ​ៗ​គួរ​ឲ្យ​កត់​សម្គាល់​​ចំនួន​២០ដែល​មាន​ទិស​ដៅ​ចំ​ៗ​ទៅ​រក​រដ្ឋាភិបាល​ប្រទេស​មហា​អំណាច​សព្វាវុធ​មួយ​នេះ។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​មួយ​រូប​ឈ្មោះ Carl Levin​បាន​ឲ្យ​ដឹង​ថា​ក្រុមHacker បាន​វាយ​លុក​ទៅ​លើ​បណ្ដាញ​ការពារ​ពិសេស​របស់​ក្រុម​ហ៊ុន​ទាំង​នោះ ​​​​ដែល​នោះ​អាច​ជា​ស្នាដៃ​របស់​ Hacker ​​​ជំនាញ​របស់​ចិន។ ​​
ទោះ​ជា​យ៉ាង​ណា ​រដ្ឋាភិបាល​ចិន​​ជំទាស់​ដាច់​ខាត​ទៅ​លើ​ការ​ចោទប្រកាន់​​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​ពី​សំណាក់​​រដ្ឋាភិបាល​អាមេរិក។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​អាមេរិក​ក៏​​ធ្លាប់​បាន​ចោទ​ប្រកាន់​យោធា​ចិន​ចំនួន ៥នាក់​ថា​បាន​វាយ​ប្រហារ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​របស់​ក្រុមហ៊ុន ​និង​មន្ទីរ​ពេទ្យ​ធំ​ៗ​នៅ​អាមេរិក តែ​រដ្ឋាភិបាល​ចិន​ក៏​ជំទាស់​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដូច​គ្នា៕​

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ bbc

មូលហេតុ​​ធំៗ​​ទាំង ៦ ដែល​ Hacker ​​ចិត្ត​អាក្រក់​​ធ្វើ​

ពាក្យ​ថា​ Hacker គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​​​មាន​ជំនាញ​កំពូល​ខាង​ព័ត៌មានវិទ្យា ​ហើយ​ពួក​គេ​ត្រូវ​បាន​បែង​ចែក​ជា​បីប្រភេទ​​គឺ​Black Hat (ក្រុម​អាក្រក់​), White Hat(ក្រុម​ល្អ) និងGrey Hat (ទាំង​អាក្រក់​ទាំង​ល្អ)​ ​។  ភាគ​ច្រើន​នៃ​ការ​វាយ​ប្រហារ​ទូទៅ​​(ការ​វាយ​​ប្រហារ​​ប្រព័ន្ធ​កុំព្យូទ័រ​ឬ​វិបសាយ​ដទៃ​​ជា​ដើម) គឺ​ជា​ស្នាដៃ​របស់​ពួក​Black Hat​ ក្នុង​គោល​បំណង​ផ្សេង​ៗ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន។ អញ្ចឹង​តើ​ Hacker (Black Hat) ទាំង​នោះ​វាយ​ប្រហារ​ប្រព័ន្ធ​​កុំព្យូទ័រ​ ឬ​វិបសាយ​ជា​ច្រើន​ដើម្បី​អ្វី?

១. ប្រើ​កុំព្យូទ័រ​របស់​អ្នក​ធ្វើ​ឧបករណ៍​លួច​ទិន្នន័យ (ឬ​ខ្ចី​ដៃ​សម្លាប់​មនុស្ស)​​

1
ត្រង់​ចំណុច​នេះ​Sabay ចង់​បាន​ន័យ​ថា​ដំបូង ​Hacker ​បញ្ចូល​ទិន្នន័យ​(រូបភាព​អាសអាភាស​ ឬ​​Softwareផ្សេង​ៗ​ដែល​បាន​លួច) ទៅ​ក្នុង​កុំព្យូទ័រ​ណាមួយ​ បន្ទាប់​មក​​ពួក​គេ​ក៏​​ប្រើ​កុំព្យូទ័រ​នោះ​ជា​ឧបករណ៍​សម្រាប់​បញ្ជូន​ទិន្នន័យ​ត​ (Internet Relay Chat)ពី​កុំព្យូទ័រ​របស់​ពួក​គេ។ ដូច្នេះ​ពេល​មាន​សកម្មភាព​ខុស​ច្បាប់​ណាមួយ​​កើត​ឡើង​គ្មាន​អ្នក​ណា​ដឹង​អាច​ពី ​IP Address របស់​ពួក​គេ​នោះ​ទេ តែ​អ្នក​ដែល​ត្រូវ​រង​គ្រោះ​គឺ​ជា​ម្ចាស់​កុំព្យូទ័រ​ដែល​ត្រូវ​Hack ឯ​ណោះ​​ទៅ​វិញ​ទេ​។
២. ដើម្បី​លួច​ប្រាក់​

2
ពេល​ដែលHacker ណា​មួយ​ចង់​លួច​ប្រាក់​របស់​ជន​ណា​ម្នាក់​ពួក​គេ​នឹង​បង្កើត ​Site ពាណិជ្ជកម្ម​ក្លែង​ក្លាយ​ដូច​ជា​វិបសាយ​លក់​ទំនិញ​ដែល​តម្រូវ​ឲ្យ​អតិថិជន​បញ្ជា​ទិញ​របស់​ដោយ​ប្រើ ​Credit Card​ និង​ Site ផ្សេង​ៗ​ទៀត​​ស្រដៀង​គ្នា​ដើម្បី​លួច​ព័ត៌មាន​នៅ​ក្នុង​Credit Card របស់​ជន​រង​គ្រោះ។ លើស​ពី​នេះ​ក្រុមHacker កំពូល​ៗ​ក៏​អាច​មាន​លទ្ធភាព​​វាយ​ប្រហារ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​​ក្នុង​កុំព្យូទ័រ​​​របស់​ធនាគារ​ធំ​ៗ​នៅ​ទូទាំង​ពិភព​លោក​ដោយ​បាន​លួច​យក​ប្រាក់​រាប់រយ​លាន​ដុល្លារដែរ​។

​​​​​​​​​៣. Hacker វាយ​ប្រហារ​កុំព្យូទ័រ​មិត្ត​ភក្តិ ​​​និង​មិត្ត​រួម​ការងារ​ដើម្បី​ដឹង​ពី​ព័ត៌មាន​សម្ងាត់​របស់​ពួកគេ ​ឬ​ជា​សង​សឹក​ផ្សេង​ៗ។
ចុចអាន៖ ក្រុមហ៊ុន​ផ្គត់​ផ្គង់​​សម្ភារៈ​យោធា​អាមេរិក​​​រងការ​វាយ​ប្រហារ​​​ពី​ ​Hacker ចិន

​៤. បង្អួត​សមត្ថភាព

4
ចំពោះ​Hacker ក្មេង​ៗ​ដែល​មាន​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ខ្លាំង​តែង​តែ​ចង់​បង្ហាញ​ថា​ខ្លួន​ពិត​ជា​មាន​សមត្ថភាព​​​​​អាច​​​វាយ​ប្រហារ​ទិន្នន័យ​វិបសាយ ​​ឬ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​បាន​ដោយ​ជោគជ័យ។
៥. រឿង​នយោបាយ
5
​​​ពេល​ខ្លះ​ប្រទេស​មហាអំណាច​បច្ចេកវិទ្យា​​ដែល​មាន​ចំណង​ការទូត​​ល្អក់​កករ ​​ឬ​ក៏​អាច​មាន​ជម្លោះ​ជាមួយ​គ្នា ​ប្រើ​វិធី​នេះ​ដើម្បី​វាយប្រហារ​គ្នា​ដោយ​ប្រយោល​។ ​ប្រទេស​ទាំង​នោះ​ ប្រើ​ Hacker ជំនាញ​កំពូល​ៗ​​ដើម្បី​ទៅ​លួច​ទិន្នន័យ​ក្នុង​​មូលដ្ឋាន​ទ័ព​ ឬ​ក្រុមហ៊ុន​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​​ខ្លួន។ ជាក់ស្ដែង​ដូច​​អាមេរិក​ និង​ចិន​តែង​តែ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​ការ​វាយ​ប្រហារ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​រៀង​ៗ​ខ្លួន។

៦. គំរាម​កំហែង​ទារ​ប្រាក់​
Hacker ​មួយ​ចំនួន​បាន​បញ្ចូល​មេរោគ​ទៅ​ក្នុង​កុំព្យូទ័រ​​របស់​នរណា​ម្នាក់​ដើម្បី​អាច​គ្រប់​គ្រង​កុំព្យូទ័រ​នោះ​បាន​ដោយ​ស្រួល​។ បន្ទាប់​មក​ពួក​គេ​នឹង​លួច​យក​ព័ត៌មាន​សម្ងាត់​​របស់​​ម្ចាស់​កុំព្យូទ័រ​ (អាច​ជា​រូប​ថត​ស្រាត​ជាដើម)​ ដើម្បី​គំរាម​ម្ចាស់​កុំព្យូទ័រ​ថា​ប្រសិន​ជា​មិន​ឲ្យ​ប្រាក់​​ទេ​ គេ​នឹង​បង្ហោះ​រូប​នោះ​ទៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​។​​


ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ makeuseofinfoworld
ពាក្យ​ថា​ Hacker គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​​​មាន​ជំនាញ​កំពូល​ខាង​ព័ត៌មានវិទ្យា ​ហើយ​ពួក​គេ​ត្រូវ​បាន​បែង​ចែក​ជា​បីប្រភេទ​​គឺ​Black Hat (ក្រុម​អាក្រក់​), White Hat(ក្រុម​ល្អ) និងGrey Hat (ទាំង​អាក្រក់​ទាំង​ល្អ)​ ​។  ភាគ​ច្រើន​នៃ​ការ​វាយ​ប្រហារ​ទូទៅ​​(ការ​វាយ​​ប្រហារ​​ប្រព័ន្ធ​កុំព្យូទ័រ​ឬ​វិបសាយ​ដទៃ​​ជា​ដើម) គឺ​ជា​ស្នាដៃ​របស់​ពួក​Black Hat​ ក្នុង​គោល​បំណង​ផ្សេង​ៗ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន។ អញ្ចឹង​តើ​ Hacker (Black Hat) ទាំង​នោះ​វាយ​ប្រហារ​ប្រព័ន្ធ​​កុំព្យូទ័រ​ ឬ​វិបសាយ​ជា​ច្រើន​ដើម្បី​អ្វី?

១. ប្រើ​កុំព្យូទ័រ​របស់​អ្នក​ធ្វើ​ឧបករណ៍​លួច​ទិន្នន័យ (ឬ​ខ្ចី​ដៃ​សម្លាប់​មនុស្ស)​​

1
ត្រង់​ចំណុច​នេះ​Sabay ចង់​បាន​ន័យ​ថា​ដំបូង ​Hacker ​បញ្ចូល​ទិន្នន័យ​(រូបភាព​អាសអាភាស​ ឬ​​Softwareផ្សេង​ៗ​ដែល​បាន​លួច) ទៅ​ក្នុង​កុំព្យូទ័រ​ណាមួយ​ បន្ទាប់​មក​​ពួក​គេ​ក៏​​ប្រើ​កុំព្យូទ័រ​នោះ​ជា​ឧបករណ៍​សម្រាប់​បញ្ជូន​ទិន្នន័យ​ត​ (Internet Relay Chat)ពី​កុំព្យូទ័រ​របស់​ពួក​គេ។ ដូច្នេះ​ពេល​មាន​សកម្មភាព​ខុស​ច្បាប់​ណាមួយ​​កើត​ឡើង​គ្មាន​អ្នក​ណា​ដឹង​អាច​ពី ​IP Address របស់​ពួក​គេ​នោះ​ទេ តែ​អ្នក​ដែល​ត្រូវ​រង​គ្រោះ​គឺ​ជា​ម្ចាស់​កុំព្យូទ័រ​ដែល​ត្រូវ​Hack ឯ​ណោះ​​ទៅ​វិញ​ទេ​។
២. ដើម្បី​លួច​ប្រាក់​

2
ពេល​ដែលHacker ណា​មួយ​ចង់​លួច​ប្រាក់​របស់​ជន​ណា​ម្នាក់​ពួក​គេ​នឹង​បង្កើត ​Site ពាណិជ្ជកម្ម​ក្លែង​ក្លាយ​ដូច​ជា​វិបសាយ​លក់​ទំនិញ​ដែល​តម្រូវ​ឲ្យ​អតិថិជន​បញ្ជា​ទិញ​របស់​ដោយ​ប្រើ ​Credit Card​ និង​ Site ផ្សេង​ៗ​ទៀត​​ស្រដៀង​គ្នា​ដើម្បី​លួច​ព័ត៌មាន​នៅ​ក្នុង​Credit Card របស់​ជន​រង​គ្រោះ។ លើស​ពី​នេះ​ក្រុមHacker កំពូល​ៗ​ក៏​អាច​មាន​លទ្ធភាព​​វាយ​ប្រហារ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​​ក្នុង​កុំព្យូទ័រ​​​របស់​ធនាគារ​ធំ​ៗ​នៅ​ទូទាំង​ពិភព​លោក​ដោយ​បាន​លួច​យក​ប្រាក់​រាប់រយ​លាន​ដុល្លារដែរ​។

​​​​​​​​​៣. Hacker វាយ​ប្រហារ​កុំព្យូទ័រ​មិត្ត​ភក្តិ ​​​និង​មិត្ត​រួម​ការងារ​ដើម្បី​ដឹង​ពី​ព័ត៌មាន​សម្ងាត់​របស់​ពួកគេ ​ឬ​ជា​សង​សឹក​ផ្សេង​ៗ។
ចុចអាន៖ ក្រុមហ៊ុន​ផ្គត់​ផ្គង់​​សម្ភារៈ​យោធា​អាមេរិក​​​រងការ​វាយ​ប្រហារ​​​ពី​ ​Hacker ចិន

​៤. បង្អួត​សមត្ថភាព

4
ចំពោះ​Hacker ក្មេង​ៗ​ដែល​មាន​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ខ្លាំង​តែង​តែ​ចង់​បង្ហាញ​ថា​ខ្លួន​ពិត​ជា​មាន​សមត្ថភាព​​​​​អាច​​​វាយ​ប្រហារ​ទិន្នន័យ​វិបសាយ ​​ឬ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​បាន​ដោយ​ជោគជ័យ។
៥. រឿង​នយោបាយ
5
​​​ពេល​ខ្លះ​ប្រទេស​មហាអំណាច​បច្ចេកវិទ្យា​​ដែល​មាន​ចំណង​ការទូត​​ល្អក់​កករ ​​ឬ​ក៏​អាច​មាន​ជម្លោះ​ជាមួយ​គ្នា ​ប្រើ​វិធី​នេះ​ដើម្បី​វាយប្រហារ​គ្នា​ដោយ​ប្រយោល​។ ​ប្រទេស​ទាំង​នោះ​ ប្រើ​ Hacker ជំនាញ​កំពូល​ៗ​​ដើម្បី​ទៅ​លួច​ទិន្នន័យ​ក្នុង​​មូលដ្ឋាន​ទ័ព​ ឬ​ក្រុមហ៊ុន​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​​ខ្លួន។ ជាក់ស្ដែង​ដូច​​អាមេរិក​ និង​ចិន​តែង​តែ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​ការ​វាយ​ប្រហារ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​រៀង​ៗ​ខ្លួន។

៦. គំរាម​កំហែង​ទារ​ប្រាក់​
Hacker ​មួយ​ចំនួន​បាន​បញ្ចូល​មេរោគ​ទៅ​ក្នុង​កុំព្យូទ័រ​​របស់​នរណា​ម្នាក់​ដើម្បី​អាច​គ្រប់​គ្រង​កុំព្យូទ័រ​នោះ​បាន​ដោយ​ស្រួល​។ បន្ទាប់​មក​ពួក​គេ​នឹង​លួច​យក​ព័ត៌មាន​សម្ងាត់​​របស់​​ម្ចាស់​កុំព្យូទ័រ​ (អាច​ជា​រូប​ថត​ស្រាត​ជាដើម)​ ដើម្បី​គំរាម​ម្ចាស់​កុំព្យូទ័រ​ថា​ប្រសិន​ជា​មិន​ឲ្យ​ប្រាក់​​ទេ​ គេ​នឹង​បង្ហោះ​រូប​នោះ​ទៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​។​​
ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ makeuseofinfoworld