ជប៉ុនឲ្យ Google លុបទិន្នន័យបុរសម្នាក់ចេញពី Google Search
តុលាការក្រុងតូក្យូបានថ្លែងឲ្យដឹងថា វាជាការរំលោភលើកម្មសិទ្ធិផ្ទាល់ខ្លួន ដូច្នេះ Google ត្រូវតែលុបវាចោល បើមិនដូច្នោះទេ Google នឹងត្រូវមានបញ្ហា ជាមួយនឹងតុលាការ។
ពុំមានព័ត៌មានលម្អិត និងសេចក្ដីបញ្ជាក់ណាមួយ ពីអត្តសញ្ញាណរបស់ បុរសជប៉ុនម្នាក់នោះទេ ប៉ុន្តែគេដឹងថា ទិន្នន័យពាក់ព័ន្ធនឹងបុរស ម្នាក់នោះមានប្រមាណជា ២៣០ សុទ្ធសឹងតែជាទិន្នន័យ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
គួរបញ្ជាក់ផងដែរថា ជប៉ុនហាក់ដូចជាចង់យក លំនាំតាមប្រទេសចិន ព្រោះថាកន្លងមកចិនបានបិទ Google ចោលនូវពាក្យមួយចំនួន មិនឲ្យស្វែងរកឃើញតាមរយៈ Google នោះទេ៕