Showing posts with label ពត័មានថ្មី. Show all posts
Showing posts with label ពត័មានថ្មី. Show all posts

ពិភពលោក តក់ស្លុត និង សោកស្តាយ ក្រោយករណីស្លាប់ អតីតនាយករដ្ឋមន្រ្តី អូស្ត្រាលី

ព័ត៌មានអន្តរជាតិ ៖ អតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ាល់ខូម ហ្វ្រេស៊ឺ  បានទទួល មរណភាពហើយ ក្នុងជន្មាយុ ៨៤ ឆ្នាំ ដោយសារតែអការៈ រោគវាយប្រហារភ្លាមៗ ។ ការទទួលមរណភាពពី អ្នកនយោបាយ ជើងចាស់ ខាងលើនេះត្រូវបានប្រកាស ដោយការិយាល័យ របស់លោក នៅ ព្រឹកថ្ងៃសុក្រ ទី ​​​  ២០ ខែមីនា ឆ្នាំ២០១៥។ សារព័ត៌មាន The Guardian បានឲ្យដឹងទៀតថា   លោក ហ្វ្រស៊ឺ បានទទួល មរណ ភាព  ទៅ ដោយគ្មាន ការឈឺចាប់អ្វីទាំងអស់កាលពីព្រឹកព្រលឹមថ្ងៃសុក្រ   ដោយប្រជាជនអូស្ត្រាលី និង ទូទាំងពិភព លោក ទាំងអស់ ដែលបានស្គាល់រូបលោក ពិត  ជា មានភាពតក់ស្លុត និង សោក ស្តាយណាស់ចំពោះ ការ បាត់ បង់ អតីតមេដឹកនាំរូបនេះ ប៉ុន្តែយើងត្រូវទទួលស្គាល់ការពិតថា លោក ពិតជាបានលាចាក លោកទៅ ប្រកប ដោយសន្តិភាពមែន    ។  គួរបញ្ជាក់ថា លោក ហ្វ្រេស៊ឺ បានកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៨៣។ ដោយឡែកលោក នាយករដ្ឋមន្ត្រី បច្ចុប្បន្ន តូនី អាប់បុតត៍ ក៏បានសរសេរជាសារសម្តែងមរណទុក្ខ តាម  បណ្តាញសង្គមរបស់ លោកផងដែរ នៅថ្ងៃសុក្រនេះ ដោយរំឮកពីស្នាដៃជាច្រើន ដែលលោ កធ្លាប់បានសុំការជួយពី លោក ហ្វ្រេស៊ឺ ដើម្បីរួបរួម អ្នក នយោបាយ អូស្ត្រាលីឡើងវិញ ៕

ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល

អាថ៌កំបាំងយន្តហោះ​​​​​លឿន​ជាងគេ​បំផុត​ក្នុង​លោក Lockheed SR-71 Blackbird? (វីដេអូ)

យន្តហោះ​ Lockheed SR-71 Blackbird​ប្រភព៖​ leganerd
យន្តហោះ​ Lockheed SR-71 Blackbird​ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា ជា​​ “បក្សី​ខ្មៅ​” ដែល​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​ក្នុង​លោក ដែល​មិន​ទាន់​មាន​យន្តហោះ​ចម្បាំង​​ណា​មួយ​អាច​​តាម​ទាន់ ឬ មាន​ល្បឿន​លឿន​​ប្រៀបប្រដូច​នឹង​វា​បាន​ឡើយ។

យន្តហោះ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​តាំង​ពី​ឆ្នាំ ១៩៦៦ មក​ម្ល៉េះ​ដោយ​កងទ័ព​ជើង​អាកាស​អាមេរិក​សម្រាប់​ប្រើប្រាស់​ឈ្លបការណ៍ (Reconnaissance)  នៅ​កំឡុង​ពេល​ប្រកួតប្រជែង​សង្គ្រាម​ត្រជាក់​រវាង​អាមេរិក និង រុស្ស៊ី។

លក្ខណៈ​ពិសេស​របស់​យន្តហោះ​នេះ​គឺ​ថា ​វា​អាច​ហោះ​ក្នុង​ល្បឿន​លឿន​បំផុត​រហូត​ដល់ ៣ ៥៤០ គីឡូម៉ែត្រ​ក្នុង​ម៉ោង និង ហោះ​ក្នុង​រយៈ​កម្ពស់​ខ្ពស់ៗ​រហូត​ដល់​ជាង ២០ គីឡូម៉ែត្រ​​ដែល​យន្តហោះ​ធម្មតា ឬ សូម្បី​តែ​យន្តហោះ​ចម្បាំង​​ស៊េរី​ទំនើប​​ៗ​ដទៃ​ទៀត​ក៏​​មិន​អាច​ធ្វើ​បាន​ដែរ​។

ក្នុង​មួយ​ម៉ោង វា​អាច​ហោះ​បាន ៣ ៥៤០ គីឡូម៉ែត្រ​ ប្រភព៖ ela.mobi




​ជា​ទូទៅ​​​​​​​​​​​នៅ​ក្នុង​រយៈ​​កម្ពស់​នេះ ម៉ាស៊ីន​យន្តហោះ​ដទៃ​ទៀត​នឹង​ជាប់​គាំង​ជា​មិន​ខាន​ដោយសារ​តែ​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្វះ​អុកស៊ីហ្សែន​។ ប៉ុន្តែ​សម្រាប់​ Lockheed SR-71 វិញ​គ្មាន​បញ្ហា​នោះ​ឡើយ​ត្បិតអី​វា​​ត្រូវ​បាន​​ផលិត​​ឡើង​ដោយ​បច្ចេកវិទ្យា​ខ្ពស់​មាន​​បំពាក់​ម៉ាស៊ីន​កម្ដៅ​ ហើយ​បើ​សិន​ជា​មាន​បញ្ហា​មិន​ស្រួល​ណា​មួយ​ វា​អាច​ប្រើ​មីស៊ីល​​ជំនួស​វិញ​​ដាំដូង​​​ក្បាល​ចុះ​មក​ក្រោម​ចុះចត​មក​លើ​ដី​តែម្តង​។

អ្វី​ដែល​ពិសេសៗ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា មីស៊ីល​ដែល​ចង់​បាញ់​ស្ទាក់​យន្តហោះ​នេះ​​មិន​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​វា​អាច​ហោះ​គេច​ចេញ​​មីស៊ីល​បាន​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ។ ​ទន្ទឹម​នឹង​នេះ​​ដោយ​ហេតុ​ថា វា​ហោះ​​ក្នុង​ល្បឿន​លឿន ធ្វើ​ឲ្យ​​ខ្យល់​​កកិត​នឹង​ខ្លួន​វា​បង្ក​ឲ្យ​​មាន​កម្ដៅ​​​​កើន​ឡើង​អាច​ឆេះ​យន្តហោះ​បាន។ តែ​នេះ​ជាការ​យល់​ខុស​ទាំង​ស្រុង ត្បិតអី​វា​អាច​​ធន់​​នឹង​កម្តៅ​បាន​រហូត​ដល់  ២៣០ អង្សា។

តាំង​ពី​ផលិត​​ឡើង​ដំបូង​មក​យន្តហោះ​នេះ​មាន​ត្រឹមតែ ៣២ គ្រឿង​តែ​ប៉ុណ្ណោះ ហើយ​គេ​កម្រ​ឃើញ​​​​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បំពេញ​បេសកកម្ម​ដូច​មុន​​ទៀត​នោះ​ឡើយ​​ ព្រោះ​ថា​ឥឡូវ​អាមេរិក​មាន​យន្តហោះ​ស៊េរី​ថ្មីៗ លើក​លែង​តែ​មាន​ករណី​ពិសេស​ផ្សេង​​​ណា​មួយ​ដែល​មិន​ស្រួល​នៅ​ពេល​អនាគត​តែ​ប៉ុណ្ណោះ៕​

សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ! ​




ប្រែសម្រួល៖ ខេវិន
ប្រភព៖​ BBC & Wikipedia

ការ​​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច និង ប្រេង​ឆៅ​​ធ្លាក់​ថ្លៃ​ បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ខាត​បង់ប្រាក់​​​អស់​ ១៤០ ពាន់​លាន​ដុល្លារ

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន (រូបឆ្វេង​) និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ Anton Siluanov (រូប​ស្ដាំ)ប្រភព៖​ wikimedia.com
ប្រទេស​រុស្ស៊ី​​បាន​ខាត​បង់​ប្រាក់ ១៤០ ពាន់​លាន​ដុល្លារ​អាមេរិក​រួច​ជា​ស្រេច ​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ ដោយ​សារ​ហេតុផល​ពីរ​យ៉ាង ៖ ទីមួយ បណ្ដាល​មកពី​ប្រេងឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង និង​ទី​ពីរ បណ្ដាល​មក​ពី​ពួក​បស្ចិមប្រទេស​ព្រួត​គ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី។ នេះ​ជា​ការ​វាយតម្លៃ​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី លោក Anton Siluanov។

​អាស្រ័យ​ដោយសារ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង បណ្ដាល​ឲ្យ​ប្រទេស​រុស្ស៊ី​បាត់បង់​ចំណូល​ប្រហែល​ពី ៩០ – ១០០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ក្រៅពីនោះ ទណ្ឌកម្ម​ពី​បស្ចិមប្រទេស​ក៏​បាន​បណ្ដាល​ឲ្យ​រុស្ស៊ី​បាត់​បង់​ប្រាក់​ចំណូល ៤០ ពាន់​លាន​ដុល្លារ។ រូបិយប័ណ្ណ​ជាតិ​របស់​រុស្ស៊ី​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​រហូត​ដល់​ថោក​ជាង​មុន ២៧% ធៀប​នឹង​ប្រាក់​ដុល្លារ៕


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព ពី thebnews
ប្រភព៖​ CNN

ភ្ញាក់ផ្អើល ភ័យបះសក់អស់មួយពិធី ខណៈរថយន្ដដាច់ហ្រ្វាំង តម្រង់បុកចូលមក

កំពត៖ នេះជាការធ្វេសប្រហែសមួយ របស់ថៅកែរថយន្ត ក្នុងការត្រួតពិនិត្យយានយន្ត របស់ខ្លួន មុនប្រគល់ឲ្យអ្នកបើកបរណាម្នាក់ យកចេញទៅប្រើប្រាស់នោះ ហើយជាការធ្វេសប្រហែសមួយផងដែរ ដែលអ្នកបើករថយន្ត ប្រើប្រាស់ក្នុងល្បឿនលឿន បើកចុះពីលើស្ពាន ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ដោយសារដាច់ហ្វ្រាំង ក៏ជ្រុលទៅបុកបារ៉ាស់ហាមឃាត់ របស់សមត្ថកិច្ចរហូតចម្ងាយជិត១០០ម៉ែត្រ ទើបអស់ខ្យល់ឈប់ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ ត្រង់ចំណុចគល់ស្ពានកំពង់បាយ ត្រើយខាងលិច លើកំណាត់ផ្លូវជាតិលេខ៣ កំពត ព្រះសីហនុ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ក្នុងហេតុការណ៍នេះ ធ្វើឲ្យមនុស្សម្នាក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់រង្វង់មូល ទាំងអស់លស់ព្រលឹងចុងសក់ ដែលពិធីនេះរួមមាន រដ្ឋមន្ត្រីក្រសួងសាធារការ ដឹកជញ្ជូន លោកត្រាំ អ៉ីវតឹក, លោកគីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ, លោកអភិបាលខេត្តខូយ ឃុនហ៊ួរ និងអ្នកចូលរួម ជាច្រើននាក់ទៀតផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា រថយន្តបែនដឹកដីខ្សាច់មួយនេះ ត្រូវបានកម្លាំងមាន សមត្ថកិច្ចធ្វើការឃាត់ យកទៅរក្សាទុក ក្នុងអធិការដ្ឋាននគរបាលក្រុងកំពតហើយ ដោយអនុវត្តតាម ក្រោមបញ្ជារបស់ថ្នាក់លើ៕
ផ្ដល់សិទ្ធដោយ​៖ ដើមអម្ពិល

​​រុស្ស៊ី​គ្រោង​​គ្រឿង​ផលិត​យន្តហោះ​ខ្នាត​យក្ស​ដែល​អាច​ដឹក​​រថក្រោះ​បាន​ ៤០០ គ្រឿង​​ ​ដើម្បី​នាំមុខ​អាមេរិក​ (វីដេអូ)

​យន្តហោះ​ខ្នាត​យក្ស​ដែលរុស្ស៊ីគ្រោងផលិតប្រភព៖​ usa24.ws
រុស្ស៊ី​​គ្រោង​ផលិត​យន្តហោះ​ខ្នាត​យក្សPAK TA​​ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​បាន​ច្រើន​ និង ងាយស្រួល​ក្នុង​ការ​បញ្ជូន​ទៅដល់​គោលដៅ​ឆាប់រហ័ស​ ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម​ និង បេសកកម្ម​ផ្សេងៗ​​នៅ​លើ​ពិភព​លោក​។

​បើ​តាម​គម្រោង ​​​រដ្ឋាភិបាល​រុស្ស៊ី​​នឹង​ចាប់ផ្តើម​ផលិត​យន្តហោះ​ដ៏​អស្ចារ្យ​នេះ​​ចំនួន​ ៨០ គ្រឿង​នៅ​មុន​ឆ្នាំ ២០២៤ ក្នុង​ទិសដៅ​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ ខណៈ​កំពុង​មាន​បញ្ហា​តានតឹង​ជាមួយ​នឹង​អង្គការNATO និង អាមេរិក​ជុំវិញ​វិបត្តិ​នៅ ប្រទេស​អ៊ុយក្រែន​។

យន្តហោះ​ខ្នាត​យក្សPAK TA គឺ​អាច​ផ្ទុក​គ្រឿង​សព្វាវុធ​រហូតដល់​ ២០០ តោន ​ហើយ​មាន​ល្បឿន​ ២ ០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ (ប្រភេទ​យន្តហោះ​លឿន​ជាង​សម្លេង) ​ដែល​អាច​ដឹក​រថក្រោះ​នឹង​ ​​​​គ្រឿង​សព្វាវុធ​ជាច្រើន​ទៀត​ទៅកាន់​តំបន់​ជាច្រើន​នៅ​លើ​ពិភពលោក​យ៉ាង​ងាយ​បំផុត ចំណាយ​ពេល​ត្រឹមតែ ៧ម៉ោង​ប៉ុណ្ណោះ​​។ បើ​តាម​អ្នកជំនាញ​យន្តហោះ​នេះ អាច​ដឹក​រថក្រោះ​ប្រភេទ​ T-14 បាន​ចំនួន​ ៤០០គ្រឿង។​

​ប្រសិន​បើ​ គម្រោង​នេះ​ទទួល​ជោគជ័យ​មែន​ នោះ​រុស្ស៊ី​នឹង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​លើ​វិស័យ​យោធា ដែល​ប្រទេស​ផ្សេងៗ​ពិបាក​យក​ប្រៀប​លើ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​ក្រុម​អ្នកជំនាញ​មួយ​ចំនួន​បាន​អះអាង​ថា ការ​ផលិត​យន្តហោះ​យក្ស​នេះ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​វា​ត្រូវ​ការ​ពេលវេលា​យូរ ហើយ​ក៏​ត្រូវ​ការ​បច្ចេកទេស​ខ្ពស់ និង ទីតាំង​ធំ​ដើម្បី​ផលិត និង​ ​សាកល្បង​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ៖


ប្រែ​សម្រួល៖ រស្មី
ប្រភព ពី thebnews
ប្រភព៖​ www.businessinsider.com & rt.com

សមាគម​រោងចក្រ​កាត់ដេរ​ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​ធ្វើ​របាយការណ៍​ដោយ​អត្តនោម័តិ មិន​ឆ្លុះ​បញ្ចាំង​ការពិត។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​តាម​លិខិត​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​ ១៧ ខែ​មីនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​និយាយ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ កម្ពុជា។
image៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ផ្ដើម​លិខិត​ឆ្លើយ​តប​ដោយ​បញ្ជាក់​ថា ខ្លួន​ខក​ចិត្ត​ចំពោះ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ធ្វើការ​ឲ្យ​លឿន ឬ​ចេញ​ក្រៅ (Work Faster or Get out)”។
ក្រុម​ថៅកែ​រោងចក្រ​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​នេះ មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទូទៅ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ទេ ដោយសារ​តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាស​កម្មករ​តិច​ពេក។ លិខិត​បន្ថែម​ថា ទោះបី​មាន​ការ​រំលោភ​ច្បាប់​ការងារ​តិចតួច​ក្តី ក៏​សមាគម​រោងចក្រ​កាត់ដេរ​សុទ្ធតែ​ប្ដេជ្ញា​ចិត្ត​លុបបំបាត់​រាល់​ទង្វើ​ ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អំពាវនាវ​ដល់​អ្នក​រាយការណ៍ និង​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​មើល​ស្ថានការណ៍​ឲ្យ​បាន​ ទូលាយ និង​អព្យាក្រឹត ដើម្បី​ប្រយោជន៍​សង្គម និង​ប្រយោជន៍​សេដ្ឋកិច្ច។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចេញ​លិខិត​ឆ្លើយ​តប​នេះ​ដោយ​បន្ទរ​តាម​លិខិត​របស់​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អៃឡូ (ILO) ដែល​កំពុង​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។
នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​រោងចក្រ​គួរ​តែ​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករ ជា​ជាង​ចាំតែ​វាយ​ប្រហារ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ។ លោក​បន្ត​ថា ការ​បំពាន​សិទ្ធិ​កម្មករ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​របាយការណ៍​ស្រាវជ្រាវ​កម្រាស់​ជាង​ ១៤០​ទំព័រ បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ថៅកែ​រោងចក្រ​កាត់ដេរ​ទៅ​លើ​ កម្មករ។ អង្គការ​នេះ​រក​ឃើញ​ថា កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើការ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ កម្មការិនី​មាន​ផ្ទៃពោះ​ត្រូវ​គេ​រើសអើង និង​កាត់​ប្រាក់ខែ​ពេល​សម្រាក​មាតុភាព​ជាដើម។ ក្រៅ​ពី​នេះ ការ​រើសអើង​សហជីព​ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ។
​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧០​ម៉ឺន​នាក់​ធ្វើ​ជា​កម្មករ​រោងចក្រ​កាត់ដេរ។ កម្មករ​មាន​ប្រាក់​ខែ​ទាប​បំផុត​ចំនួន ១២៥​ដុល្លារ​ក្នុង​១​ខែៗ។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព​រក​ឃើញ​ថា ចំនួន​ប្រាក់ខែ​ប៉ុណ្ណេះ​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​រស់​នៅ​ប្រសើរ ​ឡើយ៕ ប្រភពៈ RFAសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​ធ្វើ​របាយការណ៍​ដោយ​អត្តនោម័តិ មិន​ឆ្លុះ​បញ្ចាំង​ការពិត។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​តាម​លិខិត​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​ ១៧ ខែ​មីនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​និយាយ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ កម្ពុជា។
image៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ផ្ដើម​លិខិត​ឆ្លើយ​តប​ដោយ​បញ្ជាក់​ថា ខ្លួន​ខក​ចិត្ត​ចំពោះ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ធ្វើការ​ឲ្យ​លឿន ឬ​ចេញ​ក្រៅ (Work Faster or Get out)”។
ក្រុម​ថៅកែ​រោងចក្រ​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​នេះ មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទូទៅ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ទេ ដោយសារ​តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាស​កម្មករ​តិច​ពេក។ លិខិត​បន្ថែម​ថា ទោះបី​មាន​ការ​រំលោភ​ច្បាប់​ការងារ​តិចតួច​ក្តី ក៏​សមាគម​រោងចក្រ​កាត់ដេរ​សុទ្ធតែ​ប្ដេជ្ញា​ចិត្ត​លុបបំបាត់​រាល់​ទង្វើ​ ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អំពាវនាវ​ដល់​អ្នក​រាយការណ៍ និង​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​មើល​ស្ថានការណ៍​ឲ្យ​បាន​ ទូលាយ និង​អព្យាក្រឹត ដើម្បី​ប្រយោជន៍​សង្គម និង​ប្រយោជន៍​សេដ្ឋកិច្ច។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចេញ​លិខិត​ឆ្លើយ​តប​នេះ​ដោយ​បន្ទរ​តាម​លិខិត​របស់​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អៃឡូ (ILO) ដែល​កំពុង​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។
នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​រោងចក្រ​គួរ​តែ​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករ ជា​ជាង​ចាំតែ​វាយ​ប្រហារ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ។ លោក​បន្ត​ថា ការ​បំពាន​សិទ្ធិ​កម្មករ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​របាយការណ៍​ស្រាវជ្រាវ​កម្រាស់​ជាង​ ១៤០​ទំព័រ បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ថៅកែ​រោងចក្រ​កាត់ដេរ​ទៅ​លើ​ កម្មករ។ អង្គការ​នេះ​រក​ឃើញ​ថា កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើការ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ កម្មការិនី​មាន​ផ្ទៃពោះ​ត្រូវ​គេ​រើសអើង និង​កាត់​ប្រាក់ខែ​ពេល​សម្រាក​មាតុភាព​ជាដើម។ ក្រៅ​ពី​នេះ ការ​រើសអើង​សហជីព​ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ។
​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧០​ម៉ឺន​នាក់​ធ្វើ​ជា​កម្មករ​រោងចក្រ​កាត់ដេរ។ កម្មករ​មាន​ប្រាក់​ខែ​ទាប​បំផុត​ចំនួន ១២៥​ដុល្លារ​ក្នុង​១​ខែៗ។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព​រក​ឃើញ​ថា ចំនួន​ប្រាក់ខែ​ប៉ុណ្ណេះ​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​រស់​នៅ​ប្រសើរ ​ឡើយ៕ ប្រភពៈ RFA

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់ គជប ដោយ​សំឡេង ១០៣ លើ ១០៣ សំឡេង

ភ្នំពេញ: កិច្ចប្រជុំរដ្ឋសភា រហូតដល់ម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី១៩មីនានេះ បាន​អនុម័ត​ជា ឯកច្ឆន្ទ​លើសេចក្តីស្នើច្បាប់គជប ដែលមាន ៧ ជំពូក និង ៦៦ មាត្រា ដោយ​សំឡេងគាំទ្រ ១០៣ លើ ១០៣ សំឡេង។ កិច្ចប្រជុំ​រដ្ឋសភា នៅព្រឹកនេះ មិនមាន​ការពិភាក្សា សួរដេញ ដោលលើសេចក្តីស្នើច្បាប់​ទេ។
ក្នុងពេលបើកកិច្ចប្រជុំរដ្ឋសភា ដំបូង កាលម៉ោង ៨ ព្រឹក គឺមិនមានវត្តមានរបស់​សម្តេច ហ៊ុនសែន នោះទេ។ ប៉ុន្តែមួយម៉ោងក្រោយមក សម្តេចហ៊ុនសែន បានមកចូលរួម​កិច្ច​ប្រជុំ​រដ្ឋសភា​។ ចំណែកលោកសមរង្ស៊ី បានបង្ហាញមុខ ក្នុងសាលប្រជុំរដ្ឋសភា តាំង​ពីដើមទី។ កិច្ចប្រជុំរដ្ឋសភា នាព្រឹកនេះ ធ្វើឡើង ក្រោម​ការដឹកនាំរបស់​សម្តេច​ហេង​សំរិន​។
កិច្ចប្រជុំរដ្ឋសភានៅព្រឹកនេះ មិនមាន​ការពិភាក្សា សួរដេញដោលអ្វីទេ គឺលោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភា​ អានសេចក្តីព្រាងសេចក្តីស្នើច្បាប់គជប មួយជំពូកម្តងៗ ហើយរដ្ឋសភា លើកដៃអនុម័តមួយជំពូកម្តងៗ។
កិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី១៩មីនានេះ ក៏ត្រូវប្រជុំអនុម័តលើសេចក្តីព្រាងសេចក្តី​ស្នើ​ច្បាប់បោះឆ្នោត ដែលមាន ១២ ជំពូក និង ១៧១ មាត្រា៕ ប្រភពៈ CEN
new-law-_CEN_19_3_15-(1)new-law-_CEN_19_3_15-(2)new-law-_CEN_19_3_15-(3)new-law-_CEN_19_3_15-(4)new-law-_CEN_19_3_15-(5)new-law-_CEN_19_3_15-(6)new-law-_CEN_19_3_15-(7)កិច្ចប្រជុំរដ្ឋសភា  បាន​អនុម័ត​ជាឯកច្ឆន្ទ​លើសេចក្តីស្នើច្បាប់ គជប ដែលមាន ៧ ជំពូក និង ៦៦ មាត្រា ដោយ​សំឡេងគាំទ្រ ១០៣ លើ ១០៣ សំឡេង

លោក ហ៊ុន សែន គំរាម​វាយខ្នោះលោក កឹម សុខា​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះគំរាមវាយខ្នោះលោក កឹម សុខា បើសិន​លោក កឹម សុខា ដឹកនាំ​បាតុកម្មឲ្យ​ដោះលែងលោក មា​ជ សុវណ្ណ​រ៉ា​ ។​
​លោក ហ៊ុន សែន ព្រមាន​បែបនេះក្នុងពេល​ចែក​សញ្ញាបត្រ​ដល់​និស្សិតនៃ​សាកលវិទ្យាល័យ​មួយ​នៅ​ ព្រឹក​នេះ មុនពេល​លោក​ចូលប្រជុំ​សភា​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​ ។​
hunsen_kemsokha_141204-2014-12-04-2015-03-19លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន (ឆ្វេង) និងលោក កឹម​ សុខា អនុ​ប្រធាន​គណបក្សសង្គ្រោះជាតិ
​លោក​ថ្លែងថា «​សំណួរ​ទៅ​លោក បើសិនជា​លោក មា​ជ សុវណ្ណារ៉ា មិន​អាច​ចេញ​ពី​គុក​ក្រោយ​ចូលឆ្នាំ​តើ​លោក​នឹង​ធ្វើ​អី ? លោក​នឹង​ដឹកនាំ​មនុស្ស​តាម​ចិញ្ចើមថ្នល់​ទៀត​ឬអី​? ធាតុផ្សំកំពុង​រង់ចាំ​លោក​ហើយ អាវុធហត្ថ នគរបាល​ត្រៀមខ្លួន ខ្នោះ​ធ្វើ​លាប​ពណ៌​ឲ្យ​ស្អាត​តិច ។ លោក​ឯង​ថា​មិន​អាច​ទទួលយកបាន ខ្ញុំ​មិន​អាច​ទទួលយកបាន ឥឡូវ​ខ្ញុំ​ចង់​សួរ​លោក​ឯង លោក​ឯង​ត្រៀម​អ្វី ព្រោះ​លោក​ឯង​កំពុង​តែ​ស្ថិត​នៅក្នុង​ពិរុទ្ធភាព​ជា​មេដឹកនាំ​នៃ​ ការផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​» ។​
លោក ហ៊ុន សែន ក៏​បាន​ចំអក​ឲ្យ​លោក កឹម សុខា ឲ្យ​លាលែង​ពី​តំណែងអនុប្រធាន​ទី​១នៃ​រដ្ឋសភា ដោយសារ កឹម សុខា ថ្លែង​នៅ​សហរដ្ឋអាមេរិក​ថា លោកមិន​ពេញ​ចេញ​ចិត្ត​ព្រមព្រៀងថ្ងៃ​២២​កក្កដា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​។​ លោក​ថ្លែងថា​ «បើ ​ខ្ញុំ​ជា​កូនប្រុស ខ្ញុំ​សុំ​លាលែង​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ព្រោះ​លោក​ឯង​អត់​ពេញចិត្ត ។ អញ្ចឹង​លោក​ឯង​មិន​ពេញចិត្ត តែ​លោក​ឯង​ពេញចិត្ត គឺ​ពេញចិត្ត​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​» ​។​
​កាល​ពី​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមានចាត់វិធានការ​លើលោក កឹម សុខា ដែល​លោក ហ៊ុន សែន អះអាងថាលោក កឹម សុខា បាន​សារភាពពី​ការបរាជ័យលើ​ការ​រៀប​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​គណបក្ស ​ប្រជាជន​កម្ពុជា​ ។​
​ប៉ុន្តែ​លោក កឹម សុខា បដិសេធថាលោក​មិន​បាន​ប្រើពាក្យ​ថាផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ គឺ​បាន​ប្រើពាក្យ​ថាផ្លាស់ប្តូរ ហើយ​ថាការផ្លាស់​នោះ​ត្រូវ​ធ្វើឡើង​ដោយ​សន្តិវិធី និង​អហិង្សា ​។ លោក កឹម សុខា ក៏​បាន​ពន្យល់​ប្រាប់​អ្នកគាំទ្រ​នៅ​អាមេរិក​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិបានធ្វើ​មាន​ការផ្លាស់ប្តូរនៅពេលនេះ គឺមាន គ.ជ.ប​ ថ្មី បើ​ទោះ​ជា​ការផ្លាស់ប្តូរ​នោះ​មិនបាន​១០០%​ក៏ដោយ​ ។​
សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះបានបំភ្លឺបន្ថែមថា លោក កឹម សុខា មិនបានមានប្រសាសន៍ថា“ផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ” ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា “សូមទោសបងប្អូន ដែលខ្ញុំមិនអាចដឹកនាំការផ្លាស់ប្តូរបាន១០០%ភ្លាម” 
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ប្រសាសន៍នេះមានន័យថា ការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត មិនមែនជាការផ្តួលរំលំនោះទេ ។
បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច ពន្យល់ថា ក្នុង​របប​ប្រជាធិបតេយ្យ ការចង់​ប្តូរ​មេដឹកនាំ​ក្រៅពី​តាមរយៈ​បោះឆ្នោត ស្មើ​នឹង​ការធ្វើ​រដ្ឋប្រហារ​ ។ ប៉ុន្តែ​លោក​ថា បើ​បាតុកម្ម​នោះ ផ្ទុះ​ឡើង​អំឡុងពេលកំពុង​ប្រទាញប្រទង់លទ្ធផល​បោះឆ្នោត លោក​ថាបាតុកម្ម​នោះមិន​ចាត់​ថា វើ​រដ្ឋប្រហារ​ទេ​ ។ លោក​ថ្លែងថា « ​យើង​ដឹង​ហើយ​ថា យើង​មាន​រដូវ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ លោក​ប្រើប្រាស់​ក្នុង​រដូវ​បោះឆ្នោត ខ្ញុំ​ថា​ដូចជា​មិន​បញ្ហា​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​សភា​ហើយ អ៊ីចឹង​កាលណា​ចូល​សភា រាល់​ខ្លឹមសារ​ពាក្យពេជន៍​បែបណា យើង​អាច​ជជែក​គ្នា​នៅក្នុង​សភា ហើយ​បើ​មិន​ទេ យើង​អាច​ដើរចេញ​ពី​សភា​ដើម្បី​កុំ​ឲ្យ​ខ្លួន​នៅក្នុង​សភា​ហើយ អត់​យក​បញ្ហា​ទៅ​លើ​ក ហើយ​លើក​បញ្ហា​នៅ​សាធារណៈ នេះ​ជា​រៀង​មួយ​មិន​ប្រក្រតី​ទេ​សម្រាប់​គណបក្ស​ដែល​មាន​អាសនៈ​នៅក្នុង​សភា​ » ។​
ជារឿយៗ ក្រោយ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យកម្លាំង​ប្រដាប់អាវុធ ត្រៀម​ទប់ស្កាត់ ដោយ​មិន​យោគយល់លើ​ក្រុមប្រឆាំង​ទាំងឡាយណា ដែល​លោក​ចោទ​ថា​មាន​គំនិត​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​​ ៕ ប្រភពៈ VOD

កូនស្រី​មេ​បក្សប្រឆាំង​ម៉ាឡេស៊ី​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ប្រមាថ​តុលាការ​

កូនស្រី​របស់​មេដឹកនាំ​បក្សប្រឆាំង អាន់​វ៉ា​អ៊ីប្រាហ៊ីម ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ប្រមាថ​តុលាការដែល​ករណី​នេះ​ធ្វើឲ្យមាន​ ការព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​នៃ​សេរីភាព​សម្តែង​មតិ​របស់​ អ្នកតំណាងរាស្ដ្រ​នៃ​ប្រទេស​ម៉ាឡេស៊ី​។​
150318-borin-inter-mal-malaysia--bbc---2015-03-18លោកស្រី Nurul Izzah Anwar ​កូនស្រី​របស់​មេដឹកនាំ​បក្សប្រឆាំង ម៉ាឡេស៊ី (រូបភាពពី BBC)
​លោកស្រី Nurul Izzah Anwar គឺ​ជា​អនុប្រធាន​គណបក្ស PKR ដែល​ឪពុក​របស់​លោកស្រី គឺ​លោក អាន់​វ៉ា​ហ៊ី​ប្រា​ហ៊ីម ជា​ប្រធាន ហើយ​ត្រូវបាន​ឃុំខ្លួន​ពីបទ​សេពសន្ថវៈ​ជាមួយនឹង​មនុស្ស​ប្រុស​ដូចគ្នា​ដែល​ ខុស និង​ច្បាប់​ឥស្លាម​សារី​យ៉ះ​។​
​លោកស្រី Nurul Izzah គឺជា​អ្នក​តំណាងរាស្ដ្រ​។ លោកស្រី​បាន​ថ្លែង​នៅក្នុង​សភា​កាលពី​សប្ដាហ៍​មុន​ដោយ​និយាយ​រិះគន់​ ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​ម៉ាឡេស៊ី​ថា ជា​ឧបករណ៍​នយោបាយ ហើយ​ទាមទារ​ឲ្យ​ដោះលែង​ឪពុក​របស់​ខ្លួន​ឡើងវិញ​។ លោកស្រី​បាន​និយាយទៀតថា ចំណាត់ការ​របស់​តុលាការ​ទៅ​លើ​ឪពុក​ខ្លួន​គ្រាន់តែ​ជា​ការ​បំបិទ​សម្លេង​ ប្រឆាំង​។​
​អំឡុង​ពេល​សភា​កំពុង​ប្រជុំ​លោកស្រី​បាន​អាន​លិខិត​របស់​ឪពុក​ខ្លួន​ដែល ​បាន​ថ្កោលទោស​តុលាការ​ថា ជា​ស្ថាប័ន​មិន​មាន​ឯករាជ្យភាព និង ជា​ឧបករណ៍​នយោបាយ​។​
​លោកស្រី Nurul Izzah ត្រូវ​គេ​រំពឹងថា​នឹង​ក្លាយជា​មេដឹកនាំ​បក្សប្រឆាំង​ស្នង​តំណែង​ឲ្យ​ឪពុក​ របស់​ខ្លួន​។ លោកស្រី​ប្រកាសថា លោកស្រី​មិន​ចុះ​ញ៉ម​ដាច់ខាត​ចំពោះ​អំណាច​របស់​តុលាការ​នេះ​។​
​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដូចជា​អង្គការ Human Right Wacth និង អង្គការ​លើកលែងទោស​អន្ដរជាតិ Amnesty International បាន​ហៅ​វិធានការ​របស់​តុលាការ​ថា ជា​ឧបករណ៍​បំបិទ​សម្លេង និង​សេរីភាព​របស់​អ្នក​រិះគន់ ហើយ​បាន​ទាមទារ​ឲ្យ​ទម្លាក់ចោល​បទ​ចោទ​ប្រឆាំងនឹង​កូនស្រី​របស់​លោក អាន់​វ៉ា​អ៊ីប្រាហ៊ីម​៕ ប្រភពៈ VOD

អីយ៉ា​! នារី​ជា​សង្សារ​(​អ​តី​តៈ​និង​ថ្មី​) ២​នាក់ នាំគ្នា​​​លោតទឹក​សម្លាប់ខ្លួន​បន្ត​គ្នា ដើម្បី​ចង់ដឹងថា​តើ​ប្រុស​ស្នេហ៍​ស្រឡាញ់​អ្នក​ណា​ជាង​

យ​អតីត​មិត្តស្រី​ឈ្មោះ Jun Tang អាយុ ២០ ឆ្នាំ និង​បន្ទាប់មក រូបគេ​ក៏បាន​ជួប​ស្នេហ៍​ថ្មី គឺ​ឈ្មោះ Rong Tsao អាយុ ២២ ឆ្នាំ រស់នៅ​ទីក្រុង Ningbo ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ។
26C440DC00000578-3000649-image-a-20_1426687389563​ប៉ុន្តែ ក្រោយ​ចែកផ្លូវ​គេ​អស់​រយៈ​ជាង ៣ ខែ នាង Jun (​ដោះដៃ​) បាន​តាម​ឆាឆៅ Wu ដើម្បី​ឲ្យ​ត្រលប់​មកជួប​នាង​វិញ ។ ដើម្បី​ដោះស្រាយ​, Wu ក៏បាន​សម្រេចចិត្ត​រៀបចំ​ការជួប​ជុំគ្នា​មួយ រវាង​ពួកគេ​ទាំង​៣​នាក់ ។​
​ពួកគេ​បាន​ជួបជុំគ្នា​នៅ​ចំណុច​ស្ពាន​១ ប៉ុន្តែ ការជជែក​គ្នា​មិនយូរប៉ុន្មាន ក៏​ស្រាប់តែ​នាង Jun បាន​លោត​ចូលក្នុង​ទឹកទន្លេ​តែម្តង ។ ចំណែក​មិត្តស្រី​ថ្មី ដោយ​ខ្លាចក្រែង​ថា ប្រុស​បណ្តូលចិត្ត Wu អាច​ពិតជា​លោត​ជួយសង្គ្រោះ​អតីត​សង្សា​ខ្លួន​នោះ​, រំពេច​នោះ នាង​ក៏បាន​លោត​ចូលក្នុង​ទឹកទន្លេ​ជាមួយ Jun ផងដែរ ។ ស្ថិតក្នុង​ស្ថានការណ៍​បែបនេះ ហើយ​ដើម្បី​បញ្ចា​ប់ប​ញ្ហា Wu ក៏បាន​លោត​ចុះទៅ​ជួយសង្គ្រោះ​សង្សារ​ថ្មី (​នាង Rong Tsao) ដែល​រងរបួស​ស្រាល​ឡើងគោក និង​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ ។​
​អ្នកនាំពាក្យ​ប៉ូលីស​និយាយថាៈ “Wu បាន​ទូរស័ព្ទ​បងប្រុស​របស់គេ ឲ្យ​មកកាន់​កន្លែងកើតហេតុ ដើម្បី​ជួយសង្គ្រោះ​អតីត​សង្សារ ។ ភ្លាមៗ​នោះ បងប្រុស Wu ក៏បាន​មកដល់​កន្លែង​កើតហេតុ រួមជាមួយ​កម្លាំង​ពន្លត់អគ្គីភ័យ ហើយ​ពួកគេ​ក៏បាន​ជួយសង្គ្រោះ​នាង Jun ចេញពី​ក្នុង​ទឹកទន្លេ​ផងដែរ​” ។​
​អ្នក​សង្គ្រោះ​ម្នាក់​និយាយថាៈ “​នាង Jun ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ នាង​បាន​ចេញពី​មន្ទីរពេទ្យ​ភ្លាម​ផងដែរ ព្រោះតែ​គ្រូពេទ្យ​ពុំ​រកឃើញ​នាងរង​របួស​ឲ្យ​ធ្ងន់ធ្ងរ​ណាមួយ​នោះ​” ៕26C440E000000578-3000649-Ultimatum_Jun_had_jumped_in_the_river_in_the_hope_her_ex_boyfrie-a-21_142668824680226C4412000000578-3000649-Muddy_But_he_chose_his_current_girlfriend_leaving_Jun_to_be_resc-a-22_1426688251116

លួច រំលោភប្រពន្ធគេ បានសម្រេច ពេលបែកការ ត្រូវគេព្រួតវាយសម្លាប់

មណ្ឌលគិរី៖ បុរសម្នាក់ ត្រូវអ្នកភូមិ និងម្ចាស់ផ្ទះព្រួតវាយរហូតស្លាប់ បន្ទាប់ពីរូបគេ បានលួចចូលទៅក្នុងផ្ទះ រំលោភប្រពន្ធគេ រហូតបានសម្រេច ខណៈកំពុងដេក លង់លក់ក្នុងដំណេកទាំងបី្តគេ មិនដឹងខ្លួនង ហើយប្រពន្ធស្មានតែជាបី្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៧ មិនា ២០១៥វេលា
ម៉ោង១០និង៣០នាទីស្ថិតនៅក្នុងភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
លោក ត្រាង ធឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំពូជ្រៃ ស្រុកពេជ្រាដា បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ឲ្យដឹងថា តាមការសាកសួរដំណើរ ដើមចមពីភាគីស្ត្រី ដែលត្រូវជនសង្ស័យចាប់ រំលោភនោះថា ដំបូងនៅពេល ក្បាលព្រលប់ ពួកគេបាននាំគ្នាមើលទូរទស្សន៍ និងមានមនុស្សម្នាច្រើនផង នៅផ្ទះកើតហេតុ បន្ទាប់មក នៅម៉ោងប្រមាណ ជាង១០យប់ ម្ចាស់ផ្ទះចាប់ផ្តើមបិទភ្លើងចូលដេកជា ធម្មតាក្នុងផ្ទះជាមួយប្តីនៅពេលដេក លក់ទាំមមីមមើលស្រាប់តែមានការរួមភេទមួយ បានកើតឡើងខ្លួន ក៏រួមភេទធម្មតា ព្រោះនាងស្មានថា ប្តីនាងនៅពេលចប់សព្វគ្រប់រូបនាង ដូចជាមានការសង្ស័យ ព្រោះមនុស្សដែល រួមភេទជាមួយនាង ហាក់បីដូចជាខុសពីប្រក្រតីនាងក៏បានរាវស្រវ៉ារកប្តី ស្រាប់តែ ឃើញប្តីដេកនៅក្បែរទ្វារឯណោះ រួចក៏បានសួរនាំ ប្តីឆ្លើយថា មិនដឹងអីទេ (មិនបានរួមភេទទេ) ពេលនោះទាំងពីរនាក់ប្តីប្រពន្ធ បានស្រែកឆោឡោឡើង ផ្អើលអ្នកជិតខាងបាននាំគ្នា ព័ទ្ធស្ទាក់ចាប់បានជនសង្ស័យម្នាក់ ដែលលបឡើងរួមភេទ បន្លំធ្វើជាប្តីនោះបានភ្លាមៗ ក៏ព្រួតគ្នាវាយម្នាក់មួយដៃ ម្នាក់មួយជើងសល់ដង្ហើមចង្រិត រួចប្រគល់ឲ្យសមត្ថកិច្ចធ្វើការបញ្ជូនទៅកាន់ ប៉ុស្តិ៍សុខភាព ដើម្បីធ្វើការសង្រ្គោះ បន្ទាន់ ប៉ុន្តែដោយសភាពរបួសធ្ងន់ធ្ងរពេក ជនសង្ស័យខាងលើបាន ដាច់ខ្យល់ស្លាប់នៅប៉ុស្តិ៍សុខភាព ឃុំពូជ្រៃ នោះតែម្តងទៅ នៅវេលាម៉ោង ៤.០០នាទី ទៀបភ្លឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ។
ស្រ្តីមានប្តី ត្រូវជនសង្ស័យរួមភេទបានសម្រេចនោះ មានឈ្មោះខន សៀងហាក់ អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ រីឯជនសង្ស័យ ដែលបានស្លាប់នោះ ឈ្មោះ អ៊ុន ស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។
លោកនាយប៉ុស្តិ៍ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យខាងលើមានជំងឺសរសៃប្រសាទ ប្រចាំកាយ ជាយូរណាស់មកហើយ ។ គេពុំទាន់ដឹងឲ្យច្បាស់ទេ ថាតើមន្ត្រីនគរបាលនិងចាត់វិធានការ ក្នុងករណីមួយនេះយ៉ាងដូចម្តេច ៕
ផ្ដល់សិទ្ធដោយ​៖ ដើមអម្ពិល

មើល​រូបភាព​ស្ពាន​​ចំនួន​ ១២ ​របស់​កម្ពុជា​ដែល​ជាប់​ចំណាត់​ថ្នាក់​វែង​ជាងគេ​បំផុត​!

ស្ពាន​កោះពស់​(​ឬ​ស្ពាន​តេ​ជោ​មរកត​)ប្រភព៖​ constructingcambodia
ខាងក្រោយ​នេះ ជា​ឈ្មោះ ទីតាំង និង​ប្រវែង​ស្ពាន​ទាំង​១២ ក្នុងប្រទេស​កម្ពុជា ដែល​ត្រូវបាន​ចាត់ទុកថា​មាន​ប្រវែង​វែងៗ​ជាង​គេ​ក្នុងប្រទេស​កម្ពុជា។ ស្ពាន​​មួយ​ចំនួន​ត្រូវ​បាន​សាងសង់​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ស្ពាន​មួយ​ចំនួន​ទៀត​ទើប​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ពេល​ថ្មីៗ​កន្លង​ទៅ និង ​​គ្រោង​ដាក់​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ខែ​មេសា​ខាងមុខនេះ​ដូច​ជា​ស្ពាន​ស៊ូូបាសា ឬ ស្ពាន​អ្នក​លឿង​ជា​ដើម។

១) ស្ពាន​អ្នក​លឿង​មាន​ប្រវែង ២ ២១៥​ម៉ែត្រ ស្ថិត​ក្នុង​​ខេត្ត​ព្រៃវែង ឆ្លងកាត់​ទន្លេ​មេគង្គ​ទី​៣ ដែល​គ្រោង​នឹង​ដាក់​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ខែ​មេសា​ខាងមុខនេះ​។​

ប្រភព៖ Tram Greenfirefly
ប្រភព៖ Tram Greenfirefly

២) ស្ពាន​កោះកុង (ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ​) មាន​ប្រវែង ១ ៩០០ ម៉ែត្រ ឆ្លងកាត់​ទន្លេ​កោះ​ប៉ោ ស្ថិត​ក្នុង​​ខេត្ត​កោះកុង​។​

ប្រភព៖ www.visit-mekong.com
ប្រភព៖ www.visit-mekong.com

៣) ស្ពាន​ស្ទឹងត្រែង មាន​ប្រវែង ១ ៧៣១ ម៉ែត្រ​ឆ្លងកាត់​ទន្លេ​មេគង្គ​ទី​៤ ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

ប្រភព៖ wikipedia




៤) ​ស្ពាន​គី​ហ្សូ​ណា មាន​ប្រវែង ១ ៥០០ ម៉ែត្រ ឆ្លងកាត់​ទន្លេមេគង្គ​ទី​១ ស្ថិតក្នុង​ខេត្តកំពង់ចាម​។​

ប្រភព៖ www.asienreisender.de
ប្រភព៖ www.asienreisender.de

៥) ​ស្ពាន​ព្រែ​កតា​មាក់ មាន​ប្រវែង ១ ០៦០​ម៉ែត្រ​  ឆ្លងកាត់​ទន្លេមេគង្គ​ទី​២ ស្ថិត​ខេត្តកណ្តាល​។​

ប្រភព៖ lugaresquever.com
ប្រភព៖ lugaresquever.com

៦) ស្ពាន​សេកុង (ស្ពាន​មិត្តភាព​កម្ពុជា-ចិន) មាន​ប្រវែង ១ ៧៣១​ម៉ែត្រ ឆ្លងកាត់​ទន្លេ​មេគង្គ​ទី​៤ ស្ថិត​ក្នុង​​ខេត្ត​ស្ទឹង​ត្រែង​។​

ប្រភព៖ ប្រភព៖ www.flickr.com



៧) ស្ពាន​ព្រែក​ព្នៅ​មាន​ប្រវែង ៩៩៦​ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

ប្រភព៖ constructingcambodia
ប្រភព៖ constructingcambodia

៨) ស្ពាន​ព្រែក​ក្តាម មាន​ប្រវែង ​៩៨១​ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ស្ថិតក្នុង​ខេត្តកណ្តាល​។​

ប្រភព៖ www.panoramio.com
ប្រភព៖ www.panoramio.com

៩) ស្ពាន​កោះពស់​(​ឬ​ស្ពាន​តេ​ជោ​មរកត​) មាន​ប្រវែង​៩០០​ម៉ែត្រ ឆ្លងកាត់​សមុទ្រ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ​។​

ប្រភព៖ http://static.panoramio.com/
ប្រភព៖ http://static.panoramio.com/

១០) ស្ពាន​តាខ្មៅ​(​ឬ​ស្ពាន​ព្រែក​សំរោង​) មាន​ប្រវែង ៨៥៥​ម៉ែត្រ ឆ្លងកាត់​ទន្លេបាសាក់ ស្ថិតក្នុង​ខេត្តកណ្តាល​។​

ប្រភព៖ www.sroksrear.com
ប្រភព៖ www.sroksrear.com

១១) ស្ពាន​ជ្រោយចង្វារ​ទី​២(​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​) មាន​ប្រវែង​៧១៩​ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

ប្រភព៖ www.crbc.com
ប្រភព៖ www.crbc.com

១២) ស្ពាន​ជ្រោយចង្វារ​ទី​១ (​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​) មាន​ប្រវែង ៧១០ ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​៕

ដោយ៖ ម៉ៅ ចរិយា
ប្រភព ពី thebnews