ការដាក់ទណ្ឌកម្មរបស់លោកខាងលិច និង ប្រេងឆៅធ្លាក់ថ្លៃ បានធ្វើឲ្យរុស្ស៊ីខាតបង់ប្រាក់អស់ ១៤០ ពាន់លានដុល្លារ
ប្រទេសរុស្ស៊ីបានខាតបង់ប្រាក់ ១៤០ ពាន់លានដុល្លារអាមេរិករួចជាស្រេច ក្នុងមួយឆ្នាំកន្លងទៅនេះ ដោយសារហេតុផលពីរយ៉ាង ៖ ទីមួយ បណ្ដាលមកពីប្រេងឆៅធ្លាក់ថ្លៃខ្លាំង និងទីពីរ បណ្ដាលមកពីពួកបស្ចិមប្រទេសព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី។ នេះជាការវាយតម្លៃរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov។
អាស្រ័យដោយសារប្រេងឆៅធ្លាក់ថ្លៃខ្លាំង បណ្ដាលឲ្យប្រទេសរុស្ស៊ីបាត់បង់ចំណូលប្រហែលពី ៩០ – ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ក្រៅពីនោះ ទណ្ឌកម្មពីបស្ចិមប្រទេសក៏បានបណ្ដាលឲ្យរុស្ស៊ីបាត់បង់ប្រាក់ចំណូល ៤០ ពាន់លានដុល្លារ។ រូបិយប័ណ្ណជាតិរបស់រុស្ស៊ីបានធ្លាក់ថ្លៃយ៉ាងខ្លាំងរហូតដល់ថោកជាងមុន ២៧% ធៀបនឹងប្រាក់ដុល្លារ៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព ពី thebnews
ប្រភព៖ CNN