ទស្សនារូបថតអាពាហ៍ពិពាហ៍ របស់មហាសេដ្ឋីលំដាប់កំពូលនៅកម្ពុជា ឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន
(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាង១០ឆ្នាំ របស់អតីតពិធីការិនី និងជាតារាសម្តែង ស្រីតូច ចំណាន ក្នុងការរួមរស់ជាមួយសេដ្ឋីដ៏មាន ទ្រព្យសម្បត្តិមហាសាល អ្នកឧកញ៉ា គិត ម៉េង មកនោះ ទីបំផុតថ្ងៃដ៏មានន័យសម្រាប់ជីវិតរបស់ ស្រីតូច ចំណាន បានសម្រេចដូចបំណងហើយ ពោលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ អ្នកទាំងបានចូលរោងជ័យ រៀបការជាមួយគ្នាស្របច្បាប់ បំពេញមុខញាតិសណ្តានទាំងអស់ ដោយមានការចូលរួមជូនពរជ័យដោយមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ឧកញ៉ា និងអ្នកមានទ្រព្យសម្បត្តិជាច្រើនរូបចូលរួមយ៉ាងកុះករ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល និង freshnewsasia