ការប្រកួតរបស់ចាន់ រតនា និង ជើងខ្លាំងហ្វីលីពីន Roman Gonzalez ត្រឹមទឹកទីមួយ ពិតជាជក់៧០!!
កាលពីថ្ងៃទី១៣ មិនាកន្លងទៅ អ្នកលេងក្បាច់គុនបុរាណខ្មែរ កីឡាករ ចាន់ រតនា
បានផ្ដួលជើងខ្លាំងហ្វីលីពីន Roman Gonzalez ត្រឹមទឹកទីមួយប៉ុណ្ណោះ
ក្នុងការប្រកួតប្រដាល់ក្បាច់គុនចម្រុះអន្តរជាតិនៅប្រទេសម៉ាឡេស៊ី
ព្រឹត្តិការណ៍ ONE Championship: Age of Champions។
នេះគឺជាលើកទីមួយសម្រាប់កីឡាករកម្ពុជា
ដែលអាចយកជ័យជម្នះលើកីឡាករអន្តរជាតិ
ក្នុងព្រឹត្តិការណ៍ប្រកួតរបស់ស្ថាប័នប្រដាល់កំពូលលំដាប់ពិភពលោក
One Championship។

កីឡាករមុខស្រស់ ចាន់ រតនា មានឱកាសនៅពីលើកីឡាករ Roman និងវាយសន្ធាប់ជាប់រហូតតាំងពីដើមទឹកទីមួយ។ មួយនាទីក្រោយមក កីឡាករ ចាន់ រតនា ភ្លាត់ស្នៀតបន្តិច ធ្វើឲ្យកីឡាករជើងខ្លាំងរបស់ហ្វីលីពីនមានឱកាសនៅពីលើវិញ។ យ៉ាងណាមិញ ក្រោយមកកីឡាករកម្ពុជាបានរើរួចខ្លួន និងមានឱកាសប្រើស្នៀតវាយកែង និងវាយចំមុខកីឡាករហ្វីលីពីនមិនដកដៃ រហូតអាជ្ញាកណ្ដាលបញ្ឈប់នៅចុងទឹកទីមួយតែម្តង។
សូមទស្សនាការប្រកួត៖
មុនពេលបញ្ចេញស្នៀតប្រយុទ្ធនៅលើទឹកដីម៉ាឡេស៊ី កីឡាករ ចាន់ រតនា បានត្រៀមខ្លួនយ៉ាងល្អ ដោយហ្វឹកហាត់អស់រយៈពេលពេញមួយខែនៅក្លិប Tiger Muay Thai ខេត្ត Phuket ប្រទេសថៃ ក្រោមការឧបត្ថម្ភទាំងស្រុងដោយ Nagaworld៕
ប្រភព ពី សប្បាយ
អត្ថបទ៖ គង់ វិសាល