Real Madrid លក់កីឡាករថ្លៃអស់ស្ទះ ធ្វើឲ្យ Man United សុំពេលគិតមួយរយៈសិន
ព័ត៌មានកីឡា៖ អស់រយៈពេលជាយូមកហើយដែល Manchester United បានចំណាយពេលវេលាតាមដានសង្កេតមើលសកម្មភាព ខ្សែប្រយុទ្ធស្លាបឆ្វេងដ៏ឆ្នើមរបស់ Real Madrid រហូតដល់មានបំណងចង់ផ្ទេរចេញនារដូវកាលថ្មីខាងមុខនេះ ប៉ុន្ដែជាអកុសលក្រោយពីបានឮដំណឹងតបមកវិញភ្លាម ក្រុមបែមានការស្ទាក់ស្ទើនិងបន្ដឆន្ទះរបស់ខ្លួន។
ថ្នាក់ដឹកនាំ Manchester United តែងតែគេងស្រមើលស្រម៉ៃនឹកគិតទៅដល់ រដូវកាលថ្មីមកដល់ ងាយស្រួលនឹងក្រុមត្រៀមកញ្ចប់ថវិការផ្ទេរ កីឡាករដ៏ឆ្នើមរបស់ Real Madrid ដែលមានឈ្មោះថា Gareth Bale ប៉ុន្ដែក្ដីរំពឹងគ្រប់យ៉ាងស្ទើរតែប្រែប្រួលទាំងស្រុង ក្រោយពេលចម្លើយត្រូវបានតបចេញមកវិញពីថ្នាក់ដឹកនាំភាគីម្ខាង។ក្រោយពីទទួលបានដំណឹងដូច្នោះ លោក Louis van Gaal បានធ្វើការបដិសេធនឹងតម្លៃទីផ្សាររបស់ Gareth Bale ដើម្បីផ្អាកមហិច្ឆិតារបស់ក្រុមចំពោះកីឡាកររូបនេះ ។
តម្លៃខ្លួនកីឡាករដែល Real Madrid បានប្រកាសប្រាប់ Man United គឺដល់ទៅ ១៥០ លានយូរ៉ូ ត្រូវនឹង ១២០ លានផោន ក្នុងទីផ្សាររដូវកាលថ្មីនេះ។
បើទោះបីជា Gareth Bale ពិតជាសំខាន់ និង ចាំបាច់ខ្លាំងណាស់សម្រាប់ក្រុមក៏ ដោយ ក៏ លោក Louis van Gaal ត្រូវផ្អាកការសម្រេចចិត្ដ និង ត្រៀមពេលវេលាជួបប្រជុំគ្នាជាមួយគណៈគ្រប់គ្រងផ្នែកហិរិញ្ញវត្ថុ និង មន្ដី្រនាយកប្រតិបត្ដិប្រចាំក្លឹបជាមុនសិន ។ ប៉ុន្ដែស្របពេលមួយរយៈមុន មានពាក្យចរចាមរាមលេចឮថា Man United បានត្រៀមកញ្ចប់ថវិការដល់ទៅ ១២០ លានផោន សម្រាប់ផ្ទេរ Gareth Bale នៅរដូវកាលថ្មី តែរហូតមកដល់ពេលឥលូវ គ្រប់យ៉ាងបង្ហាញការពិតថា Man United មិនបានហ៊ាននឹងតម្លៃទីផ្សារបស់ Real Madrid ហើយក៏មិនបាន ត្រៀមលុុយសម្រាប់ដ៏ច្រើនសន្ទឹកសន្ធាប់ដូច្នោះដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror