Showing posts with label Camera. Show all posts
Showing posts with label Camera. Show all posts

លេច​ចេញ​លក្ខណ សម្បត្តិបច្ចេកទេស​របស់ Galaxy S5 Zoom

កាល​ពី​ចុង​ខែកុម្ភៈ​មុន​នេះ​ក្រុមហ៊ុន​ Samsung បាន​ប្រកាស​ចេញ​ទូរស័ព្ទទំនើប Galaxy S5 ដោយឡែក ​ប្រភព​ពី SamMobile បាន​​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​​មាន​ការ​លេចចេញ​​នូវ​លក្ខណសម្បត្តិ​បច្ចេកទេស​ របស់​ Galaxy S5 Zoom ។ លក្ខណសម្បត្តិបច្ចេកទេស​របស់​ Galaxy S5 Zoom ដែល​លេចចេញ​ទាំង​នោះ​មាន​ដូច​ខាងក្រោម៖
  • អេក្រង់ 4.8-inch
  • បច្ចេកវិទ្យាអេក្រង់ AMOLED
  • កម្រិតភាពច្បាស់ 720p
  • CPU Quad-core (1.6GHz)
  • RAM 2 GB
  • កាមេរ៉ាទំហំ 20 MP
  • ដំណើរការ​ដោយ​ Android 4.4.2 KitKat
ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ Galaxy S5 Zoom អាច​នឹង​ត្រូវ​បញ្ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​ខែឧសភា ដូច្នេះ​សម្រាប់ព័ត៌មាន​បន្ថែម​ទាក់ទងនឹង​ Galaxy S5 Zoom សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយពពក ។ សូម​បញ្ជាក់​ថាចំពោះ​រូបរាង​របស់​ Galaxy S5 Zoom នៅ​មិន​ទាន់​មាន​ប្រភព​ណា​អាច​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​ Galaxy S5 Zoom នឹង​មានរាងស្ដើង​ជាង​ម៉ូដែល​មុន (Galaxy S4 Zoom)៕
រូបភាព​ Galaxy S4 Zoom
Samsung-Galaxy-S4-Zoom

Samsung បង្ហាញខ្លួន កាមេរ៉ាប្រើ Android Galaxy Camera ជំនាន់ទី២, Zoom 21x

Samsung បានធ្វើការប្រកាសបង្ហាញ Galaxy Camera 2 ដែលជាវើហ្សិនថ្មីនៃ គំរូម៉ាស៊ីនថតឌីជីថល ប្រើប្រព័ន្ធប្រតិបត្តិការ Android ដំបូង ដែលក្រុមហ៊ុន Samsung ជាអ្នកផលិត។
តាមប្រភពពី SamMobile, Galaxy Camera 2 មានការរចនាម៉ូត ស្អាតជាងមុន ដោយមាន ប្រើនូវស្បែក ទន់របស់ Samsung ដូចនៅលើ Galaxy Note 3។ ម៉ាស៊ីនថតត្រូវបានបំពាក់នូវកាណុង 16 megapixel ជាមួយនឹងទំហំ Sensor 1/2.33 inch, អំពូល flash Xenon និង Optical Zoom 21x ដូចនឹង វើហ្សិនដំបូង ដែរ ប៉ុន្តែវាត្រូវបានបំពាក់ភ្ជាប់មកជាមួយនូវ ប្រព័ន្ធដំណើរការរូបភាពថ្មី ដែល Samsung បានឲ្យដឹងថា វាអាចជួយផ្គត់ផ្គង់រូបភាពបានល្អជាងមុន បើប្រៀបជាមួយនឹង Galaxy Camera ដំបូង។

Samsung ក៏បានបំពេញបន្ថែមនូវ Software មួយចំនួនដល់ Galaxy Camera 2 ដែលជាក់ស្តែងគឺបាន បន្ថែមនូវ Mode ថតរូបថ្មីមួយចំនួន ដែលធ្វើឲ្យ Mode ថតរូបបានកើនឡើងសរុបចំនួន ២៨។
លក្ខណៈសម្បត្តិមួយចំនួន ក៏ត្រូវបាន Samsung ធ្វើការអាប់ឌេត (Update) បើប្រៀបជាមួយវើហ្សិន ដំបូង ក្នុងនោះ Galaxy Camera 2 ត្រូវបានបំពាក់នូវ CPU Quad Core 1.6GHz, RAM 2GB, មេម៉ូរីក្នុង 8GB និងអាចបន្ថែមមេម៉ូរីក្រៅប្រភេទ microSD, Wi-Fi, Bluetooth, តំណភ្ជាប់ NFC, ថ្ម 2000 mAh ដែលអាចឲ្យអ្នកប្រើថតរូបបានចំនួន ៣៥០ សន្លឹក ក្នុងពេលសាកពេញមួយដង។ Galaxy Camera 2 មានអេក្រង់ទំហំ 4.8 inch 720p ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean។
Galaxy Camera 2 នឹងត្រូវបានដាក់បង្ហាញជាផ្លូវការនូវ CES សប្តាហ៍ក្រោយ កន្លែងដែលព័ត៌មាន ស្តីពីតំលៃលក់ និងពេលវេលាដាក់លក់ ត្រូវបានប្រកាសជាផ្លូវការ៕






ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview & Tinhte