Samsung បង្ហាញខ្លួន កាមេរ៉ាប្រើ Android Galaxy Camera ជំនាន់ទី២, Zoom 21x
Samsung បានធ្វើការប្រកាសបង្ហាញ Galaxy
Camera 2 ដែលជាវើហ្សិនថ្មីនៃ គំរូម៉ាស៊ីនថតឌីជីថល
ប្រើប្រព័ន្ធប្រតិបត្តិការ Android ដំបូង ដែលក្រុមហ៊ុន Samsung
ជាអ្នកផលិត។
តាមប្រភពពី SamMobile, Galaxy Camera 2 មានការរចនាម៉ូត ស្អាតជាងមុន ដោយមាន ប្រើនូវស្បែក ទន់របស់ Samsung ដូចនៅលើ Galaxy Note 3។ ម៉ាស៊ីនថតត្រូវបានបំពាក់នូវកាណុង 16 megapixel ជាមួយនឹងទំហំ Sensor 1/2.33 inch, អំពូល flash Xenon និង Optical Zoom 21x ដូចនឹង វើហ្សិនដំបូង ដែរ ប៉ុន្តែវាត្រូវបានបំពាក់ភ្ជាប់មកជាមួយនូវ ប្រព័ន្ធដំណើរការរូបភាពថ្មី ដែល Samsung បានឲ្យដឹងថា វាអាចជួយផ្គត់ផ្គង់រូបភាពបានល្អជាងមុន បើប្រៀបជាមួយនឹង Galaxy Camera ដំបូង។

Samsung ក៏បានបំពេញបន្ថែមនូវ Software មួយចំនួនដល់ Galaxy Camera 2 ដែលជាក់ស្តែងគឺបាន បន្ថែមនូវ Mode ថតរូបថ្មីមួយចំនួន ដែលធ្វើឲ្យ Mode ថតរូបបានកើនឡើងសរុបចំនួន ២៨។
លក្ខណៈសម្បត្តិមួយចំនួន ក៏ត្រូវបាន Samsung ធ្វើការអាប់ឌេត (Update) បើប្រៀបជាមួយវើហ្សិន ដំបូង ក្នុងនោះ Galaxy Camera 2 ត្រូវបានបំពាក់នូវ CPU Quad Core 1.6GHz, RAM 2GB, មេម៉ូរីក្នុង 8GB និងអាចបន្ថែមមេម៉ូរីក្រៅប្រភេទ microSD, Wi-Fi, Bluetooth, តំណភ្ជាប់ NFC, ថ្ម 2000 mAh ដែលអាចឲ្យអ្នកប្រើថតរូបបានចំនួន ៣៥០ សន្លឹក ក្នុងពេលសាកពេញមួយដង។ Galaxy Camera 2 មានអេក្រង់ទំហំ 4.8 inch 720p ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean។
Galaxy Camera 2 នឹងត្រូវបានដាក់បង្ហាញជាផ្លូវការនូវ CES សប្តាហ៍ក្រោយ កន្លែងដែលព័ត៌មាន ស្តីពីតំលៃលក់ និងពេលវេលាដាក់លក់ ត្រូវបានប្រកាសជាផ្លូវការ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview & Tinhte
ប្រភព៖ Vreview & Tinhte