នារី “Clip Sex” រញ្ជួយ​ក្រុម​បិសាច M.U និយាយ​អ្វី ?

2/12/2015 0 Comments A+ a-

កាសែត The Sun បាន​ប្រាស្រ័យ​ជួប​ជាមួយ​នារី​ដែលមាន​វត្តមាន​ក្នុង “Clip Sex” ជាមួយ​កីឡាករ M.U ម្នាក់ ។ នៅពេល​ដឹងថា ទិដ្ឋភាព “​ក្តៅ​សាច់​” របស់​នាង​បាន​ត្រូវគេ​លួច​ថត​នោះ នាង​ពិតជា​តក់ស្លុត​ដឹង​តែ​ពី​យំ និង​សោកស្តាយ​ដែល​ជ្រុលខ្លួន​ប្រព្រឹត្ត​បែបនេះ ។​
1_ARCP.jpg.ashx​កីឡាករ M.U ទាក់ទិន​នឹង​រឿងអាស្រូវ​ផ្លូវភេទ​ទៀតហើយ​
​បន្ទាប់ពី “​ជម្រុះ​” បាន​ក្រុម​លំដាប់​ទី​៤ Cambridge United ហើយ​ឈានចូល​ជុំ​ទី​៥​របស់ FA Cup ពួក​កីឡាករ M.U បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្លឹប​រាត្រី​មួយ កណ្តាល​ក្រុង Manchester ដើម្បី​អបអរ​ជ័យជំនះ ។​
​តាម The Sun ទម្លាយ​ចេញ​ខ្លះៗ​នោះ មាន​កីឡាករ M.U ម្នាក់ (​លាក់​ឈ្មោះ​បណ្តោះអាសន្ន​) បាន​លួងលោម​នារី​វ័យ ២៥ ឆ្នាំ នៅក្នុង​ពិធី​អបអរ​នេះ ។ ចុងក្រោយ គេ​បាន​ព្រ​លួង​នាង​ឲ្យ​ចូល “​សប្បាយ​” ក្នុង​បន្ទប់ទឹក ។ អ្នក​ទាំងពីរ​ពុំបាន​ដឹង​ថា មិត្ត​រួម​ក្រុម​របស់គេ​បាន​យក​ទូរស័ព្ទ​ថត​ទុក​នូវ​ទិដ្ឋភាព​កើតឡើង​ក្នុង​នោះទេ ។​
​អ្វីៗ​បានក្លាយ​ជា​រឿង​ធំ គ្រា​ដែល Clip នេះ ត្រូវបាន​គេ​បង្ហោះ​ឡើងលើ​អន​ឡាញ ។ បច្ចុប្បន្ន ក្រុម​កីឡាករ M.U កំពុង​រង​នូវ​ការ “​សួរចម្លើយ​” ពី​សំណាក់​គ្រូបង្វឹក និង​អ្នកគ្រប់គ្រង ។​
​ដោយឡែក តាម The Sun នោះ នារី​ក្នុង Clip បានបញ្ជាក់​ប្រាប់ថាៈ ពេល​ស្រវឹង ខ្លួន​ពិតជា “​ងាយ​” ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម​ល្អែ​ម​របស់​កីឡាករ​រូបនោះ ហើយក៏​ពុំបាន​ដឹង​ពី​រឿង​លួច​ថត​ទេ ។ ឥឡូវ ហេតុការណ៍​បានក្លាយ​ជា​រឿង​ធំ នាង​បានត្រឹមតែ​យំ ហើយ​ចង់រ​ត់ទៅ​ឲ្យ​បាន​ឆ្ងាយ ព្រោះ​ខ្មាសអៀន​នឹង​មិត្ត​ភ័ក្តិ ។ នាង​ពោលថាៈ ខ្ញុំ​បានត្រឹមតែ​យំ ប៉ុន្មាន​ថ្ងៃ​មកនេះ នឹង​ពុំ​ចង់​និយាយ​ដល់​រឿងនេះ​ទេ ។ វា​ជា​ខណៈពេល​ដ៏​ឆ្គួ​ត​លីលា​មួយ ៕​