ក្មេងប្រុស​ម្នាក់​នៅមាន​ជីវិត​ស្ទើរ​ពុំ​ជឿ ខណៈពេល​គ្រាប់ឃ្លី​៣២៥​គ្រាប់​បាញ់​មកលើ​ផ្ទៃមុខ​

2/12/2015 0 Comments A+ a-

បណ្តា​រូបភាព X-Ray បង្ហាញ​ឲ្យ​ឃើញថា ផ្ទៃមុខ​របស់​ក្មេងប្រុស​ចិន​អាយុ ៦ ឆ្នាំ “​ផ្ទុក​” ពេញ​ដោយ​កំទេច​គ្រាប់ ជាហេតុ​នាំ​ឲ្យ​គេ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។​
​គេ​បានដឹងថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី ៦ កុម្ភៈ កន្លងមក ខណៈពេលដែល Yang Yang អាយុ ៦ ឆ្នាំ កំពុង​លេង​ជាមួយ​បងប្អូន​ជីដូនមួយ​រប​ស់​គេ នៅឯ​ផ្ទះ​នា​ខេត្ត ស៊ឺ​ជៀង ប្រទេស​ចិន ។​
291a9678-e283-40b6-bc23-b49cf67466c7X-Ray បង្ហាញ​ផ្ទៃមុខ​ក្មេង​ម្នាក់នេះ​ជាប់​ក្បាល​គ្រាប់​១​កញ្ចុំ​
​តាម​នោះ គឺ​ក្មេង​ទាំងពីរ​បាន​យក​កាំភ្លើង​មែនទែន​មក​លង ត្បិត​នឹកស្មានថា​ជា​របស់​លេង​ប្អូន​របស់ Yang ក៏​អាយុ ៦ ឆ្នាំ បាន​កាន់​វា​ភ្ជុង​មកលើ Yang Yang ហើយ​កេះកៃ ។​
​ភ្លាមៗ​នោះ ឈាម​បាន​ហូរ​ស្រោច​ផ្ទៃមុខ ធ្វើ​ឲ្យ Yang និង​ប្អូន​របស់គេ​ភ័យខ្លាច​យ៉ាងខ្លាំង ព្រោះ​ពុំ​ដឹងថា​មានរឿង​អ្វី​កើតឡើង ។ អ្នក​ទាំងពីរ​រត់​ចូលក្នុង​ផ្ទះ ប្រាប់​ឲ្យ​មនុស្ស​ចាស់​ដឹង ។ ជីដូនរ​ប់ស Yang ប្រាប់ថាៈ វា​ទាំងពីរ​យំ​ខ្លាំង ហើយ​លើ​មុខ Yang មាន​ធ្លុះ​១​ប្រហោង​ធំ ឈាម​ហូរ​ជោគ ។​
​គេ​បាន​នាំ Yang ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ វេជ្ជបណ្ឌិត​បាន​ចាប់យក​ក្បាល​គ្រាប់ ៣២៥ គ្រាប់ ចេញពី​មុខ​របស់ Yang ។​
14d0d981-b7f3-46e6-912c-962dbef8970e fee54e63-9d1e-4264-81a8-48a2e9bf40cd​ដោយបាន​ការសង្គ្រោះ​ទាន់ពេល ទើប Yang អាច​នៅមាន​ជីវិត តែ​ផ្ទៃមុខ​ទើប​យក​គ្រាប់​ចេញ​របស់​វា​ឃើញ​គួរ​ឲ្យ​ខ្លាច ៕​