Showing posts with label ពត័មានកីឡា. Show all posts
Showing posts with label ពត័មានកីឡា. Show all posts

ការប្រកួតរបស់ចាន់ រតនា និង ជើង​ខ្លាំង​ហ្វីលីពីន Roman Gonzalez ត្រឹម​ទឹក​ទី​មួយ ពិតជាជក់៧០!!

កាល​ពី​ថ្ងៃទី១៣ មិនាកន្លងទៅ អ្នក​លេង​ក្បាច់​គុន​បុរាណ​ខ្មែរ កីឡាករ ចាន់​ រតនា​ បាន​ផ្ដួល​ជើង​ខ្លាំង​ហ្វីលីពីន Roman Gonzalez ត្រឹម​ទឹក​ទី​មួយ​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​ចម្រុះ​អន្តរជាតិ​នៅ​​ប្រទេស​ម៉ាឡេស៊ី ​ព្រឹត្តិការណ៍ ONE Championship: Age of Champions។ នេះ​គឺ​ជា​លើក​ទី​មួយ​សម្រាប់​កីឡាករ​កម្ពុជា ដែល​អាច​យក​ជ័យ​ជម្នះ​លើ​កីឡាករ​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​របស់​ស្ថាប័ន​ប្រដាល់​កំពូល​លំដាប់​ពិភព​លោក​ One​ Championship។

1

​កីឡាករ​មុខ​ស្រស់ ចាន់ រតនា មាន​ឱកាស​នៅ​ពី​លើ​កីឡាករ Roman និង​វាយ​សន្ធាប់​ជាប់​រហូត​តាំង​ពី​ដើម​ទឹក​ទី​មួយ។ មួយ​នា​ទី​ក្រោយ​មក កីឡាករ ចាន់ រតនា ភ្លាត់​ស្នៀត​បន្តិច ធ្វើ​​ឲ្យ​កីឡាករ​ជើង​ខ្លាំង​របស់​ហ្វីលីពីន​មាន​ឱកាស​នៅ​ពី​លើ​វិញ។ យ៉ាង​ណា​មិញ ក្រោយ​មក​កីឡាករ​កម្ពុជា​បាន​រើ​រួច​ខ្លួន និង​មាន​ឱកាស​ប្រើ​ស្នៀត​វាយ​កែង និង​វាយ​ចំ​មុខ​កីឡាករ​ហ្វីលីពីន​មិន​ដក​ដៃ រហូត​អាជ្ញា​កណ្ដាល​បញ្ឈប់​នៅ​ចុង​ទឹក​ទី​មួយ​តែ​ម្តង។

សូម​ទស្សនា​ការ​ប្រកួត៖ ​




មុន​ពេល​បញ្ចេញ​ស្នៀត​ប្រយុទ្ធ​នៅ​លើ​ទឹក​ដី​ម៉ាឡេស៊ី កីឡាករ ចាន់ រតនា បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដោយ​ហ្វឹកហាត់​អស់​រយៈ​ពេល​ពេញ​មួយ​ខែ​នៅ​​​​ក្លិប​ Tiger Muay Thai ​ខេត្ត​ Phuket​ ប្រទេស​ថៃ ក្រោម​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​ Nagaworld៕
 ប្រភព ពី សប្បាយ

អត្ថបទ៖ គង់ វិសាល

នារី “Clip Sex” រញ្ជួយ​ក្រុម​បិសាច M.U និយាយ​អ្វី ?

កាសែត The Sun បាន​ប្រាស្រ័យ​ជួប​ជាមួយ​នារី​ដែលមាន​វត្តមាន​ក្នុង “Clip Sex” ជាមួយ​កីឡាករ M.U ម្នាក់ ។ នៅពេល​ដឹងថា ទិដ្ឋភាព “​ក្តៅ​សាច់​” របស់​នាង​បាន​ត្រូវគេ​លួច​ថត​នោះ នាង​ពិតជា​តក់ស្លុត​ដឹង​តែ​ពី​យំ និង​សោកស្តាយ​ដែល​ជ្រុលខ្លួន​ប្រព្រឹត្ត​បែបនេះ ។​
1_ARCP.jpg.ashx​​កីឡាករ M.U ទាក់ទិន​នឹង​រឿងអាស្រូវ​ផ្លូវភេទ​ទៀតហើយ​
​បន្ទាប់ពី “​ជម្រុះ​” បាន​ក្រុម​លំដាប់​ទី​៤ Cambridge United ហើយ​ឈានចូល​ជុំ​ទី​៥​របស់ FA Cup ពួក​កីឡាករ M.U បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្លឹប​រាត្រី​មួយ កណ្តាល​ក្រុង Manchester ដើម្បី​អបអរ​ជ័យជំនះ ។​
​តាម The Sun ទម្លាយ​ចេញ​ខ្លះៗ​នោះ មាន​កីឡាករ M.U ម្នាក់ (​លាក់​ឈ្មោះ​បណ្តោះអាសន្ន​) បាន​លួងលោម​នារី​វ័យ ២៥ ឆ្នាំ នៅក្នុង​ពិធី​អបអរ​នេះ ។ ចុងក្រោយ គេ​បាន​ព្រ​លួង​នាង​ឲ្យ​ចូល “​សប្បាយ​” ក្នុង​បន្ទប់ទឹក ។ អ្នក​ទាំងពីរ​ពុំបាន​ដឹង​ថា មិត្ត​រួម​ក្រុម​របស់គេ​បាន​យក​ទូរស័ព្ទ​ថត​ទុក​នូវ​ទិដ្ឋភាព​កើតឡើង​ក្នុង​នោះទេ ។​
​អ្វីៗ​បានក្លាយ​ជា​រឿង​ធំ គ្រា​ដែល Clip នេះ ត្រូវបាន​គេ​បង្ហោះ​ឡើងលើ​អន​ឡាញ ។ បច្ចុប្បន្ន ក្រុម​កីឡាករ M.U កំពុង​រង​នូវ​ការ “​សួរចម្លើយ​” ពី​សំណាក់​គ្រូបង្វឹក និង​អ្នកគ្រប់គ្រង ។​
​ដោយឡែក តាម The Sun នោះ នារី​ក្នុង Clip បានបញ្ជាក់​ប្រាប់ថាៈ ពេល​ស្រវឹង ខ្លួន​ពិតជា “​ងាយ​” ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម​ល្អែ​ម​របស់​កីឡាករ​រូបនោះ ហើយក៏​ពុំបាន​ដឹង​ពី​រឿង​លួច​ថត​ទេ ។ ឥឡូវ ហេតុការណ៍​បានក្លាយ​ជា​រឿង​ធំ នាង​បានត្រឹមតែ​យំ ហើយ​ចង់រ​ត់ទៅ​ឲ្យ​បាន​ឆ្ងាយ ព្រោះ​ខ្មាសអៀន​នឹង​មិត្ត​ភ័ក្តិ ។ នាង​ពោលថាៈ ខ្ញុំ​បានត្រឹមតែ​យំ ប៉ុន្មាន​ថ្ងៃ​មកនេះ នឹង​ពុំ​ចង់​និយាយ​ដល់​រឿងនេះ​ទេ ។ វា​ជា​ខណៈពេល​ដ៏​ឆ្គួ​ត​លីលា​មួយ ៕​

Man United ស្ទើរក្អួតឈាម ខណៈលក់កីឡាករឲ្យគេក្នុងតម្លៃ ០ ផោន តែចង់បានវិញបែរជាតម្លៃដល់ទៅ ៦១ លានផោន

ព័ត៌មានកីឡា៖​ អតីតខ្សែបម្រើរ Man United ឈ្មោះថា Paul Pogba ដែលបានផ្ទេរជើងចេញពីក្លឹបកាល​ពីឆ្នាំ​ ២០១២ ទៅឲ្យក្រុម Juventus ដោយឥតគិតថ្លៃនោះ រហូតមកដល់ទល់ពេលនេះ ស្រាប់តែ​ព័ត៌​មាន​ហ៊ានចុះផ្សាយថា កីឡាករ ត្រូវបានឈានដល់ការដេញថ្លៃក្នុងតម្លៃដល់ទៅ ៦១.២៥ លានផោន ​ដែល​បំ​បែកកំណត់ត្រាតម្លៃខ្ពស់ជាង Angel Di Maria ដែល Man United យល់ព្រមចុះហត្ថលេខាត្រឹមតែតំលៃ​ខ្លួន ៥៩ លាន​ផោន​ប៉ុណ្ណោះ ។ 
យោងតាមប្រភពព័ត៌មានពីគេហទំព័រអន្ដរជាតិ dailystar បានបង្ហាញថា កីឡាករវ័យ ២១ ឆ្នាំរូបនេះ ធ្លាប់​ទទួលការទាក់ទងពីអតីតក្លឹបរបស់ខ្លួនចង់នាំយកត្រលប់ទៅវិញ ដោយអះអាងថា ក្រុមអាចផ្ដល់ចំណូល​ដល់កីឡាករគឺដល់ទៅ ៧ លានផោនក្នុងមួយឆ្នាំ ដើម្បីត្រលប់ទៅកាន់ Man United វិញ។ ប៉ុន្ដែសម្រាប់​​តម្លៃខ្លួនក្នុងទីផ្សារផ្ទាល់មិនមានការប្រកាសបើកជំហរនៅឡើយទេ ។ តែរឿងដែលប្លែកនៅពីក្រោយ​ខ្នង​នៃការដេញថ្លៃនេះ Chelsea ហានបើកមុខមុនដល់ទៅ ៤០ លានផោន សម្រាប់កិច្ចព្រមព្រៀង​ចុះហត្ថ​លេខា​សងខាង​។ 
ប្រវត្ដិ  Paul Pogba ធ្លាប់លេងឲ្យ Man United ៣ ប្រកួតតែមិនបានរកគ្រាប់ជូនក្រុមសូម្បីតែ ១ គ្រាប់​ ​ដូច្នោះក្រុមក៏សម្រេចចិត្ដផ្ទេរចេញពីក្លឹប​ដោយមិនគិតថ្លៃឲ្យទៅ ក្លឹប Juventus របស់អ៊ីតាលី កីឡាករ​​ក៏អាចចូលលេងបាន ៧៩ ដង ហើយអាចរកគ្រាប់បាល់ឲ្យក្រុមដល់ទៅ ១៧ គ្រាប់ និង លេងឲ្យក្រុមជម្រើសជាតិ បាន ​២២ ដង រកគ្រាប់បាល់បាន ៥ គ្រាប់ ។ រហូតមកទល់បច្ចុប្បន្ន កីឡាករមិនបាន​ផ្ទេរជើងទៅក្រុមណាទៀតទេ ចាប់ប្ដូរចេញពី Man United ម្ដងមក។  

ដោយ៖ អឿ អ៊ុុយ
ប្រភព៖ dailystar ព័ត៌មានកីឡា៖​ អតីតខ្សែបម្រើរ Man United ឈ្មោះថា Paul Pogba ដែលបានផ្ទេរជើងចេញពីក្លឹបកាល​ពីឆ្នាំ​ ២០១២ ទៅឲ្យក្រុម Juventus ដោយឥតគិតថ្លៃនោះ រហូតមកដល់ទល់ពេលនេះ ស្រាប់តែ​ព័ត៌​មាន​ហ៊ានចុះផ្សាយថា កីឡាករ ត្រូវបានឈានដល់ការដេញថ្លៃក្នុងតម្លៃដល់ទៅ ៦១.២៥ លានផោន ​ដែល​បំ​បែកកំណត់ត្រាតម្លៃខ្ពស់ជាង Angel Di Maria ដែល Man United យល់ព្រមចុះហត្ថលេខាត្រឹមតែតំលៃ​ខ្លួន ៥៩ លាន​ផោន​ប៉ុណ្ណោះ ។ 
យោងតាមប្រភពព័ត៌មានពីគេហទំព័រអន្ដរជាតិ dailystar បានបង្ហាញថា កីឡាករវ័យ ២១ ឆ្នាំរូបនេះ ធ្លាប់​ទទួលការទាក់ទងពីអតីតក្លឹបរបស់ខ្លួនចង់នាំយកត្រលប់ទៅវិញ ដោយអះអាងថា ក្រុមអាចផ្ដល់ចំណូល​ដល់កីឡាករគឺដល់ទៅ ៧ លានផោនក្នុងមួយឆ្នាំ ដើម្បីត្រលប់ទៅកាន់ Man United វិញ។ ប៉ុន្ដែសម្រាប់​​តម្លៃខ្លួនក្នុងទីផ្សារផ្ទាល់មិនមានការប្រកាសបើកជំហរនៅឡើយទេ ។ តែរឿងដែលប្លែកនៅពីក្រោយ​ខ្នង​នៃការដេញថ្លៃនេះ Chelsea ហានបើកមុខមុនដល់ទៅ ៤០ លានផោន សម្រាប់កិច្ចព្រមព្រៀង​ចុះហត្ថ​លេខា​សងខាង​។ 
ប្រវត្ដិ  Paul Pogba ធ្លាប់លេងឲ្យ Man United ៣ ប្រកួតតែមិនបានរកគ្រាប់ជូនក្រុមសូម្បីតែ ១ គ្រាប់​ ​ដូច្នោះក្រុមក៏សម្រេចចិត្ដផ្ទេរចេញពីក្លឹប​ដោយមិនគិតថ្លៃឲ្យទៅ ក្លឹប Juventus របស់អ៊ីតាលី កីឡាករ​​ក៏អាចចូលលេងបាន ៧៩ ដង ហើយអាចរកគ្រាប់បាល់ឲ្យក្រុមដល់ទៅ ១៧ គ្រាប់ និង លេងឲ្យក្រុមជម្រើសជាតិ បាន ​២២ ដង រកគ្រាប់បាល់បាន ៥ គ្រាប់ ។ រហូតមកទល់បច្ចុប្បន្ន កីឡាករមិនបាន​ផ្ទេរជើងទៅក្រុមណាទៀតទេ ចាប់ប្ដូរចេញពី Man United ម្ដងមក។  

ដោយ៖ អឿ អ៊ុុយ
ប្រភព៖ dailystar 

ថ្នាក់ដឹកនាំ Chelsea ទទួលរងការចោទប្រកាន់ពី FA ក្រោយពីរពិសមាត់ប៉ះពាល់ដល់ អាជ្ញាកណ្ដាល

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea លោក​ Jose Mourinho ត្រូវបានទទួលរងការចោទប្រកាន់ យ៉ាង​ធ្ងន់ធ្ងរ ដោយសមាគមន៍កីឡាបាល់ទាត់​ ពីបទ ការលើកអំណះអំណាង ថា​មានករណីពីក្រោយខ្នង ដែល​ជម្រុញឲ្យអាជ្ញាកណ្ដាល សម្រេចចិត្ដប្រឆាំងនឹងក្រុមរបស់គាត់។ 
សមាគមន៍កីឡាបាល់ទាត់ បានធ្វើការចោទប្រកាន់ ថ្នាក់ដឹកនាំ ក្រុម Chelsea ជាមួយនិងការសម្ដែងឥរិយាបទមិនល្អ ដែលបង្ហាញឡើងថា អាជ្ញាកណ្ដាលបានទទួលរងសម្ពាធពីក្រោយខ្នង ប្រឆាំងទៅនិង​ក្រុមរបស់គាត់ កាលពីប្រកួតជាមួយ Southampton ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ ក្នុងលទ្ធផលពិន្ទុ ស្មើគ្នា។ 
ពាក្យសម្ដីគាត់បានលើកឡើង ជាមួយអ្វី ដែលគាត់បានយល់ ហើយប៉ះពាល់ដល់ FA នោះគឺថា ក្រុម​​របស់​គាត់ គួរតែទទួលបានការប៉េណង់ទី ១ គ្រាប់ប៉ុន្ដែបែជាត្រូវទទួលបានការបង្វែទិសដៅ ហើយ ច្រាន​ចោលពីអាជ្ញាកណ្ដាលទៅវិញ ។ ពាក្យសម្ដីរបស់គាត់ពេលនេាះ គឺត្រូវបានលើកឡើង ក្រោយពីក្រុម​ទាំង ២ បានបញ្ចប់ការប្រកួត​ក្នុងពិន្ទុ ១ ស្មើ ហើយទទួលបានរងការប៉ះទង្គិចដល់ FA ។ 
ស្របគ្នានិងការបង្ហាញឡើងដូច្នោះ សេចក្ដីប្រកាសរបស់ FA បានលើកឡើងថា ការចោទប្រកាន់មួយនេះ ត្រូវបានធ្វើឡើង ដោយឆ្លុះបញ្ជាំងពី ទោសកំហុសនៃការប្រព្រឹត្ដមិនល្អដែលអាចបង្ករឲ្យបាត់បង់​សណ្ដាប់ធ្នាប់ដល់ការប្រកួត​ ជាពិសេស ហេតុការណ៍ទាំងឡាយណាដែលទាក់ទងនឹង អាជ្ញាកណ្ដាល។​
ថ្នាក់ដឹកនាំ Chelsea ត្រូវប្រឈមមុខដោះស្រាយជាមួយ បញ្ហានេះ រហូតដល់ ថ្ងៃ ទី ១៣ ខែមករា ឆ្នាំ ២០១៥ ក្រោមការចោទប្រកាន់ មួយនេះ ។  ហើយរឿងរ៉ាវបន្ដទៀតនោះ  Mourinho មិនបានចូលរួម​សន្និសិទ្ធការសែត​សម្រាប់ថ្ងៃសុក្រនេះ មុនពេលក្រុមត្រូវប្រកួតជាមួយ Newcastle ថ្ងៃចុងសប្ដាហ៍។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី

អស្ចារ្យខ្លាំងណាស់ ក្រុមខ្លាំង Barcelona ប៉ះនឹងក្រុមខ្សោយ Real Sociedad អត់មានគ្រាប់រាប់អាលីង video

ព័ត៌មានកីឡា៖ ដំណើរឆ្ពោះទៅកាន់ទឹកដីក្រៅផ្ទះ ដូចគ្នារវាង Real Madrid និង Barcelona លទ្ធផល​ត្រ​លប់​​​​​មក​ផ្ទះវិញ ក៏ទទួលបានដូចគ្នាដែរ ខុសត្រង់ថា Real Madrid បានពិន្ទុកាន់ ១ គ្រាប់ក្នុងដៃ ចំណែកឯ Barcelona គ្មានអ្វីទាំងអស់ ក្រៅពីស្ពាយបង្វិចមកវិញ។ 
Barcelona ទទួលរងការអាម៉ាសមុខមិនចាញ់អី Real Madrid ឡើយ ខណៈពេលពេលក្រុម បាន​ស្ពាយការបរាជ័យ​ដូចគ្នាត្រលប់មកផ្ទះវិញ ក្រោយពីបានចាញ់ក្រោមថ្វីជើងម្ចាស់ផ្ទះ Real Sociedad ១ ទល់នឹង ០។ ដោយ​ឡែក​សមត្ថភាពនៃការលេង និង​ មុខមាត់របស់ក្រុម សុទ្ធ​សឹងតែខ្ពង់ខ្ពស់លេចត្រដែត​លើជួតារាង​ តែបែជាមកចាញ់ក្រោមដៃ របស់ក្រុមស្ទើតែនៅបាតតារាងទៅវិញ ​។ 
ថ្វីត្បិតតែ Bacelona នៅការប្រកួតនេះមែន ប៉ុន្ដែ តំណែងក្រុមនៅតែឈក្នុងលំដាប់លេខរៀងដដែល ក្នុងតារាង គឺក្រុម Real Madrid ។ រីឯ Real Sociedad បើទទួលបានជោគជ័យដូច្នោះហើយ ក្រុមក៏អាចរំកិល​ខ្លួន​មកដល់ លេខរៀងទី​ ១៣ នឹងគេឯងដែរ ។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី

រង្គោះរង្គើកាន់តែខ្លាំង Liverpool ទំនងនឹងបាត់បង់កីឡាករជើងចាស់របស់​ខ្លួន ក្នុងសប្ដាហ៍នេះ

ព័ត៌មានកីឡា៖ ក្រុម Liverpool ទំនងជាកំពុងតែស្ថិតក្នុងដំណាក់កាលរង្គោះរង្គើរខ្លាំងឡើងមែនទែនហើយ​​​ក្រោយពីមានព័ត៌មានជាច្រើន​បានចុះផ្សាយតៗគ្នាថា កីឡាករជើងចាស់លំដាប់ជួរមុខគឺ Steven Gerrard​ ​បានត្រៀមខ្លួនរៀបបង្វិចចាកចេញក្នុងពេលឆាប់ៗនេះ ក្រោយពីផុតរដូវកាលកិច្ចកុងត្រា ។ 
កីឡាករ​ខ្សែបម្រើកណ្ដាល ជើងចាស់របស់ Liverpool ឈ្មោះថា Steven Gerrard គ្រោងនិងចាកចេញ​ពីក្រុមឈជើងនាបច្ចុប្បន្នក្នុងពេលឆាប់ៗនេះហើយ​ ក្រោយពីបានលេចឮដំណឹងថា កីឡាករស្នើរសំុ​លើ​ថ្លៃប្រាក់ខែ និង រយៈពេលនៃកិច្ចកុងត្រាថ្មីក្រោយ តែត្រូវទទួលបានការបដិសេធន៍ច្រានចោលពី គណៈគ្រប់​គ្រងក្លឹប ។ 
យោងតាមប្រភពព័ត៌មានគេហទំព័រអន្ដរជាតិ Mirror បានបកស្រាយបន្ដទៀតថា កីឡាករ Steven Gerrard គ្មានបំណងចង់ចាកចេញពីក្លឹបសូម្បីតែបន្ដិចឡើយ ដោយឡែកកីឡាករកាន់តែមានចំណូលចិត្ដនឹងបន្ដរដូវកាលថ្មីទៀត ហើយចង់ចូលនិវត្ដនៅទីនោះផងដែរ​។​ រហូតមកដល់ពេលនេះ អស់​រយៈពេលជិត ៦ ខែទៅហើយ ដែលកីឡាករបានផុតកុងត្រាចាស់ ហើយទន្ទឹងមើលការសម្រេចចិត្ដ ទទួល​យកកិច្ចកុងត្រាថ្មីជាមួយលក្ខខ័ណបន្ទាប់បន្សំមួយនេះ ប៉ុន្ដែនៅមិនទាន់បានសម្រេច​បានលទ្ធផល​នោះទេ ។ កីឡាករបាន​ប្រកាសប្រាប់បណ្ដាក្លឹបផ្សេងៗក្នុងចង្កោមអាជីពដូចគ្នាឲ្យដឹងថា កីឡាករទុកពេល​១​សប្ដាហ៍ទៀតសម្រាប់ Liverpool សម្រេចចិត្ដ ។​ ស្របពេលនៃការចាកចេញនេះ កីឡាករត្រូវបានមើលឃើញ​ពី ក្រុម  LA Galaxy ផង ដែលត្រៀមខ្លួននិងទទួលការចាកចេញនេះ។ 
សូមបញ្ជាក់បន្ថែមថា Steven Gerrard វ័យ ៣៤ ឆ្នាំ ជាកីឡាករជើងចាស់លេងក្នុងមុខតំណែងជាខ្សែ​បម្រើរកណ្ដាលក្នុង Liverpool ហើយឆាកជីវិតដែលគាត់ចំណាយពេលចូលទឹកដី Anfield តាំងតែពីឆ្នាំ ១៩៨៧ មកម្ល៉េះ ដោយរាប់បញ្ចូលទាំង រយៈពេលដែលគាត់ចូលហ្វឹកហាត់ក្នុងក្រុមក្លឹបយុវជននៅទីនោះ ​​ដូច្នេះ បើគិតរហូតមកដល់ពេលនេះ​គឺ មិនតិចជាង ២៨ ឆ្នាំនោះទេ។

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror