លោកអ្នកមិនគួរមើលរំលងចំណុចសំខាន់ៗចំនួន ៦នេះឡើយ ប្រសិនចង់ឲ្យលទ្ធផលការងារល្អរាល់ថ្ងៃ!
ទាំងអ្នកមានអ្នកក្រ គឺសុទ្ធតែមានរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា។ ដូច្នេះ ជោគជ័យឬ មិនជោគជ័យវាអាស្រ័យលើមនុស្សប៉ុណ្ណោះ។ មានន័យថា បើមានមានយុទ្ធសាស្ត្រគ្រប់គ្រាន់ក្នុងការធ្វើឲ្យពេលវេលា២៤ម៉ោង ក្នុងមួយថ្ងៃនេះមានប្រយោជន៍ នោះវានឹងមានប្រយោជន៍ តែបើអត់ទេអ្វីៗក៏ទៅតាមហ្នឹងដែរ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលជួយឲ្យអ្នកទទួលបានលទ្ធផលការងារល្អជារៀងរាល់ថ្ងៃ៖
១) ក្រោកពីដំណេកពីព្រឹកព្រលឹម
ការក្រោកពីដំណេកពីព្រលឹមជួយឲ្យ អ្នកអាចមានពេលគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការចាំបាច់ផ្សេងៗ។ មនុស្សជោគជ័យជាច្រើននៅលើពិភពលោក មិនដែលក្រោកពីដំណេកយឺតយ៉ាវនោះទេ។ ជាក់ស្តែងលោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុនApple តែងក្រោកពីដំណេក ដោយផ្ញើអ៊ីមែលទៅកាន់ក្រុមហ៊ុនរបស់ខ្លួន នៅម៉ោង ៤:៣០ នាទី។

២) បរិភោគអាហារពេលព្រឹកទៀងទាត់
អាហារពេលព្រឹកពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ រាងកាយ និង ខួរក្បាលរបស់អ្នក ព្រោះថា មានកិច្ចការជាច្រើនដែលត្រូវធ្វើដូច្នេះបើអ្នកមិនទទួលទានអាហារពេលព្រឹកឲ្យបានល្អ និង ទៀងទាត់ទេនោះ ធ្វើឲ្យអ្នកគ្មានថាមពលគ្រប់គ្រាន់ឡើយ។ ដូច្នេះហើយ សូមកុំមើលស្រាល ការទទួលទានអាហារពេលព្រឹកឲ្យសោះ។

៣) សរសេរគម្រោងសំខាន់ៗប្រចាំថ្ងៃ
ក្នុងមួយថ្ងៃៗមានរឿងរ៉ាវ និង កិច្ចការជាច្រើនដែលអ្នកជួបប្រទះ ដែលធ្វើឲ្យពេលខ្លះមិនដឹងថា ធ្វើមួយណាទុកមួយណាទេ។ ជម្រើសដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺអ្នកត្រូវសរសេរគម្រោងសំខាន់ៗទុក ថាអ្វីដែលអ្នកត្រូវធ្វើក្នុងមួយថ្ងៃ ដើម្បីធានាថា អ្នកមិនប្រឈមនឹងភាពស្មុគស្មាញច្រើនក្នុងការសម្រេចចិត្ត។

៤) ឆ្លៀតពេលធ្វើអ្វីមួយដែលអ្នកសប្បាយចិត្ត
ជាធម្មតា នៅពេលធ្វើការងារច្រើនម៉ោងរួចមក អ្នកប្រាកដជាមានអារម្មណ៍ថា តប់ប្រមល់ក្នុងចិត្ត ហើយអារម្មណ៍បែបនេះនឹងធ្វើឲ្យការងារមិនអាចមានលទ្ធផលល្អឡើយ បើសិនអ្នកមិនព្រមបន្ធូរអារម្មណ៍ខ្លះទេ។ ដូច្នេះ ត្រូវផ្តល់ពេលវេលាខ្លះសម្រាប់ខ្លួនអ្នកក្នុងការធ្វើអ្វីដែលពេញចិត្ត នាំឲ្យអ្នកមានភាពរីករាយក្នុងចិត្ត។ ប្រការនេះអាចកាត់បន្ថយភាពតានតឹងបាន។ បន្ទាប់ពីភាពតានតឹងត្រូវបានកាត់បន្ថយហើយ អ្នកក៏អាចបន្តការងារប្រកបដោយប្រសិទ្ធិភាពទៀត។

៥) ការទទួលទានទឹកឲ្យគ្រប់គ្រាន់
ទឹកពិតជាមានសារសំខាន់សម្រាប់រាងកាយរបស់មនុស្ស ព្រោះគ្មាននរណាអាចមានជីវិតនោះទេ ប្រសិនបើគ្មានទឹក។ អ្នកខ្លះដោយសារតែ រវល់នឹងការងារពេកភ្លេចទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដែលចំណុចនេះពិតជាផ្តល់ផលអាក្រក់ចំពោះរាងកាយ និង ថាមពល។ ដូច្នេះ ដើម្បីប្រាកដថា អ្នកមានថាមពលគ្រប់គ្រាន់ក្នុងការបំពេញការងារជាច្រើននោះ សូមកុំភ្លេចបរិភោគទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំ។

៦) ផ្តល់ស្នាមញញឹម
គ្មាននរណាម្នាក់ចង់និយាយ ឬ ធ្វើការជាមួយមនុស្សដែលមានមុខក្រញូវនោះឡើយ។ ដូច្នេះ សូមកុំកំណាញ់ធ្វើអ្វី ចំពោះស្នាមញញឹមព្រោះថា អ្នកគ្មានខាតបង់អ្វីឡើយ។ ប៉ុន្តែ វាធ្វើឲ្យមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនអ្នកមានអារម្មណ៍រីករាយ និង ចង់ធ្វើការជាមួយអ្នកកាន់តែខ្លាំងឡើង។ ប្រការនេះនាំឲ្យផលិតភាពការងារមានលក្ខណៈប្រសើរឡើង៕

ប្រែសម្រួល៖ រស្មី
ប្រភព ពី thebnews
ប្រភព៖ www.lifehack.org