អាថ៌កំបាំងយន្តហោះលឿនជាងគេបំផុតក្នុងលោក Lockheed SR-71 Blackbird? (វីដេអូ)
យន្តហោះ Lockheed SR-71 Blackbird ត្រូវបានគេដាក់រហស្សនាមថា ជា “បក្សីខ្មៅ” ដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក ដែលមិនទាន់មានយន្តហោះចម្បាំងណាមួយអាចតាមទាន់ ឬ មានល្បឿនលឿនប្រៀបប្រដូចនឹងវាបានឡើយ។
យន្តហោះនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ ១៩៦៦ មកម្ល៉េះដោយកងទ័ពជើងអាកាសអាមេរិកសម្រាប់ប្រើប្រាស់ឈ្លបការណ៍ (Reconnaissance) នៅកំឡុងពេលប្រកួតប្រជែងសង្គ្រាមត្រជាក់រវាងអាមេរិក និង រុស្ស៊ី។
លក្ខណៈពិសេសរបស់យន្តហោះនេះគឺថា វាអាចហោះក្នុងល្បឿនលឿនបំផុតរហូតដល់ ៣ ៥៤០ គីឡូម៉ែត្រក្នុងម៉ោង និង ហោះក្នុងរយៈកម្ពស់ខ្ពស់ៗរហូតដល់ជាង ២០ គីឡូម៉ែត្រដែលយន្តហោះធម្មតា ឬ សូម្បីតែយន្តហោះចម្បាំងស៊េរីទំនើបៗដទៃទៀតក៏មិនអាចធ្វើបានដែរ។
ជាទូទៅនៅក្នុងរយៈកម្ពស់នេះ ម៉ាស៊ីនយន្តហោះដទៃទៀតនឹងជាប់គាំងជាមិនខានដោយសារតែអាកាសធាតុចុះត្រជាក់ខ្វះអុកស៊ីហ្សែន។ ប៉ុន្តែសម្រាប់ Lockheed SR-71 វិញគ្មានបញ្ហានោះឡើយត្បិតអីវាត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាខ្ពស់មានបំពាក់ម៉ាស៊ីនកម្ដៅ ហើយបើសិនជាមានបញ្ហាមិនស្រួលណាមួយ វាអាចប្រើមីស៊ីលជំនួសវិញដាំដូងក្បាលចុះមកក្រោមចុះចតមកលើដីតែម្តង។
អ្វីដែលពិសេសៗជាងនេះទៅទៀតនោះគឺថា មីស៊ីលដែលចង់បាញ់ស្ទាក់យន្តហោះនេះមិនងាយស្រួលនោះឡើយ ព្រោះវាអាចហោះគេចចេញមីស៊ីលបានក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដោយហេតុថា វាហោះក្នុងល្បឿនលឿន ធ្វើឲ្យខ្យល់កកិតនឹងខ្លួនវាបង្កឲ្យមានកម្ដៅកើនឡើងអាចឆេះយន្តហោះបាន។ តែនេះជាការយល់ខុសទាំងស្រុង ត្បិតអីវាអាចធន់នឹងកម្តៅបានរហូតដល់ ២៣០ អង្សា។
តាំងពីផលិតឡើងដំបូងមកយន្តហោះនេះមានត្រឹមតែ ៣២ គ្រឿងតែប៉ុណ្ណោះ ហើយគេកម្រឃើញវាត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មដូចមុនទៀតនោះឡើយ ព្រោះថាឥឡូវអាមេរិកមានយន្តហោះស៊េរីថ្មីៗ លើកលែងតែមានករណីពិសេសផ្សេងណាមួយដែលមិនស្រួលនៅពេលអនាគតតែប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ!
ប្រែសម្រួល៖ ខេវិន
ប្រភព៖ BBC & Wikipedia