អីយ៉ា! នារីជាសង្សារ(អតីតៈនិងថ្មី) ២នាក់ នាំគ្នាលោតទឹកសម្លាប់ខ្លួនបន្តគ្នា ដើម្បីចង់ដឹងថាតើប្រុសស្នេហ៍ស្រឡាញ់អ្នកណាជាង
យអតីតមិត្តស្រីឈ្មោះ Jun Tang អាយុ ២០ ឆ្នាំ និងបន្ទាប់មក រូបគេក៏បានជួបស្នេហ៍ថ្មី គឺឈ្មោះ Rong Tsao អាយុ ២២ ឆ្នាំ រស់នៅទីក្រុង Ningbo ខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន ។
ប៉ុន្តែ ក្រោយចែកផ្លូវគេអស់រយៈជាង ៣ ខែ នាង Jun (ដោះដៃ) បានតាមឆាឆៅ Wu ដើម្បីឲ្យត្រលប់មកជួបនាងវិញ ។ ដើម្បីដោះស្រាយ, Wu ក៏បានសម្រេចចិត្តរៀបចំការជួបជុំគ្នាមួយ រវាងពួកគេទាំង៣នាក់ ។
ប៉ុន្តែ ក្រោយចែកផ្លូវគេអស់រយៈជាង ៣ ខែ នាង Jun (ដោះដៃ) បានតាមឆាឆៅ Wu ដើម្បីឲ្យត្រលប់មកជួបនាងវិញ ។ ដើម្បីដោះស្រាយ, Wu ក៏បានសម្រេចចិត្តរៀបចំការជួបជុំគ្នាមួយ រវាងពួកគេទាំង៣នាក់ ។
ពួកគេបានជួបជុំគ្នានៅចំណុចស្ពាន១ ប៉ុន្តែ ការជជែកគ្នាមិនយូរប៉ុន្មាន ក៏ស្រាប់តែនាង Jun បានលោតចូលក្នុងទឹកទន្លេតែម្តង ។ ចំណែកមិត្តស្រីថ្មី ដោយខ្លាចក្រែងថា ប្រុសបណ្តូលចិត្ត Wu អាចពិតជាលោតជួយសង្គ្រោះអតីតសង្សាខ្លួននោះ, រំពេចនោះ នាងក៏បានលោតចូលក្នុងទឹកទន្លេជាមួយ Jun ផងដែរ ។ ស្ថិតក្នុងស្ថានការណ៍បែបនេះ ហើយដើម្បីបញ្ចាប់បញ្ហា Wu ក៏បានលោតចុះទៅជួយសង្គ្រោះសង្សារថ្មី (នាង Rong Tsao) ដែលរងរបួសស្រាលឡើងគោក និងនាំយកនាងទៅកាន់មន្ទីរពេទ្យ ។
អ្នកនាំពាក្យប៉ូលីសនិយាយថាៈ “Wu បានទូរស័ព្ទបងប្រុសរបស់គេ ឲ្យមកកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះអតីតសង្សារ ។ ភ្លាមៗនោះ បងប្រុស Wu ក៏បានមកដល់កន្លែងកើតហេតុ រួមជាមួយកម្លាំងពន្លត់អគ្គីភ័យ ហើយពួកគេក៏បានជួយសង្គ្រោះនាង Jun ចេញពីក្នុងទឹកទន្លេផងដែរ” ។