មើលរូបភាពស្ពានចំនួន ១២ របស់កម្ពុជាដែលជាប់ចំណាត់ថ្នាក់វែងជាងគេបំផុត!
ខាងក្រោយនេះ ជាឈ្មោះ ទីតាំង និងប្រវែងស្ពានទាំង១២ ក្នុងប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកថាមានប្រវែងវែងៗជាងគេក្នុងប្រទេសកម្ពុជា។ ស្ពានមួយចំនួនត្រូវបានសាងសង់ឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលស្ពានមួយចំនួនទៀតទើបនឹងសាងសង់រួចរាល់ជាស្ថាពរនៅពេលថ្មីៗកន្លងទៅ និង គ្រោងដាក់សម្ពោធឲ្យប្រើប្រាស់នៅដើមខែមេសាខាងមុខនេះដូចជាស្ពានស៊ូូបាសា ឬ ស្ពានអ្នកលឿងជាដើម។
១) ស្ពានអ្នកលឿងមានប្រវែង ២ ២១៥ម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង ឆ្លងកាត់ទន្លេមេគង្គទី៣ ដែលគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់នៅដើមខែមេសាខាងមុខនេះ។
២) ស្ពានកោះកុង (ស្ពានមិត្តភាព កម្ពុជា-ថៃ) មានប្រវែង ១ ៩០០ ម៉ែត្រ ឆ្លងកាត់ទន្លេកោះប៉ោ ស្ថិតក្នុងខេត្តកោះកុង។
៣) ស្ពានស្ទឹងត្រែង មានប្រវែង ១ ៧៣១ ម៉ែត្រឆ្លងកាត់ទន្លេមេគង្គទី៤ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
៤) ស្ពានគីហ្សូណា មានប្រវែង ១ ៥០០ ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គទី១ ស្ថិតក្នុងខេត្តកំពង់ចាម។
៥) ស្ពានព្រែកតាមាក់ មានប្រវែង ១ ០៦០ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គទី២ ស្ថិតខេត្តកណ្តាល។
៦) ស្ពានសេកុង (ស្ពានមិត្តភាពកម្ពុជា-ចិន) មានប្រវែង ១ ៧៣១ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គទី៤ ស្ថិតក្នុងខេត្តស្ទឹងត្រែង។
៧) ស្ពានព្រែកព្នៅមានប្រវែង ៩៩៦ម៉ែត្រ ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងរាជធានីភ្នំពេញ។
៨) ស្ពានព្រែកក្តាម មានប្រវែង ៩៨១ម៉ែត្រ ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងខេត្តកណ្តាល។
៩) ស្ពានកោះពស់(ឬស្ពានតេជោមរកត) មានប្រវែង៩០០ម៉ែត្រ ឆ្លងកាត់សមុទ្រ ស្ថិតក្នុងខេត្តព្រះសីហនុ។
១០) ស្ពានតាខ្មៅ(ឬស្ពានព្រែកសំរោង) មានប្រវែង ៨៥៥ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងខេត្តកណ្តាល។
១១) ស្ពានជ្រោយចង្វារទី២(ស្ពានមិត្តភាពកម្ពុជា-ចិន) មានប្រវែង៧១៩ម៉ែត្រ ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងរាជធានីភ្នំពេញ។
១២) ស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) មានប្រវែង ៧១០ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងរាជធានីភ្នំពេញ៕
ដោយ៖ ម៉ៅ ចរិយា
ប្រភព ពី thebnews