Meizu Mx4 គូប្រជែងiPhone 6 នឹងឈានជើងចូលទឹកដីម៉ាឡេស៊ីចុងខែនេះ
Meizu MX4ដែលជាផលិតផលរបស់ក្រុមហ៊ុនចិន និងមានរាងស្រដៀងiPhone 6កំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ជាច្រើនជាពិសេសនៅចិន និងឥណ្ឌា ហើយថ្មីនេះឮថាMeizu MX4 គ្រោងនឹងឈានជើងចូលទឹកដីប្រទេសម៉ាឡេស៊ីនៅចុងខែនេះទៀត។
នាយកប្រតិបត្តិក្រុមហ៊ុន Meizu លោក Bai Yongxian បានឲ្យដឹងថាមកទល់ពេលនេះMeizu MX4 ទទួលបានការកុម្ម៉ង់រហូតដល់ទៅ ៧,៧ លានគ្រឿងឯណោះ។
Meizu MX4 ជាSmartphone ដំបូងគេដែលបំពាក់ដោយ Chip ប្រភេទ OctaCore Mediatek MT6595 របស់ក្រុមហ៊ុនMediatek។ វាមានអេក្រង់ទំហំ ៥,៣៦អ៊ីញ (Resolution 1152 x 1920 pixels ), កាមេរ៉ាក្រោយទំហំ20.7 MP ដែលប្រើបច្ចេកវិទ្យារបស់ក្រុម Sony និងកាមេរ៉ាមុខ2MP។ ចំណែកឯMemory ម៉ាស៊ីនរបស់ MX4 ទំហំ 16/32/64 GB និងមានRAM ទំហំ 2 GB, ប្រព័ន្ធប្រតិបត្តិការAndroid v4.4.4 (KitKat) និងមានថាមពលថ្ម3100 mAh(មីលីអំពែម៉ោង)។
ចំពោះ Meizu MX4 (Memory ទំហំ 16GB) លក់ក្នុងតម្លៃ ៤៥០ដុល្លារ និងម៉ូដែល MX4 មានMemory ទំហំ 32GB លក់ក្នុងតម្លៃ ៤៩០ដុល្លារ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ gsmarena