អគ្គិភ័យ ឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្រោយវត្ត​ សាមគ្គីរង្ស៊ី ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

10/11/2014 0 Comments A+ a-

burn homeភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ៥ និង៣០នាទីល្ងាច ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៤ នេះ មានអគ្គិ ភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្រោយវត្តសាមគ្គីរង្ស៊ី ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។
កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រួមនឹងកងកម្លាំងពន្លត់អគ្គិភ័យ
កំពុងញាប់ដៃញាប់ជើង បាញ់ទឹក ពន្លត់និងទប់ស្កាត់កុំឲ្យមានការឆេះរីករាលដាលកាន់តែធ្ងន់ធ្ងរ ។ សេចក្តីរាយការណ៍ បានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង  ។
ប្រជាពលរដ្ឋ សមាជិកគ្រួសារដែលជួបគ្រោះអគ្គិភ័យ ក៏កំពុងតែញាប់ដៃញាប់ជើងជញ្ជូនអីវ៉ាន់ និង របស់របរចេញពីផ្ទះផងដែរ ។
រហូតមកដល់វេលាម៉ោង ៦ និង២៣នាទីនេះ អគ្គិភ័យបានរលត់ទាំងស្រុងហើយ ។ ដោយឡែកទំហំនៃការខូចខាតសមត្ថកិច្ច មិនទាន់បញ្ជាក់ទេ តែក្នុងនោះផ្ទះ ប្រជាពលរដ្ឋ ១ខ្នងត្រូវបានឆេះអស់ទាំងស្រុង ។ ម្ចាស់ផ្ទះដែលរងការឆាបឆេះ មានឈ្មោះ លី សេងគាង អាយុ ៤៨ឆ្នាំ មុខរបរ លក់លតឆា ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news