ប្រសិនបើ​មិន​អាច​រារាំង​បាន​វីរុស​អេ​បូ​ឡា​នឹង​ក្លាយទៅជា​អេ​ដស៍​ទី​២​នៅ​លើ​ពិភពលោក

10/11/2014 0 Comments A+ a-

kill ebolaមន្ដ្រី​ក្រសួងសុខាភិបាល​អា​មេ​រិ​ក​នៅ​ ថ្ងៃ​ទី​១០​ ខែតុលា​ បាន​ប្រកាស​ឱ្យ​មាន​សកម្មភាព​លើស​ពី​សព្វថ្ងៃ​ដល់​ទៅ​២០​ ដង​ ដើម្បី​ទប់ស្កាត់​វីរុស​អេ​បូ​ឡា​រាលដាល​ កាន់តែ​ខ្លាំង​ឡើង​ ដោយពេល​នេះ​ បាន​ សម្លាប់​មនុស្ស​ជាង​៣៩០០​នាក់​ហើយ​។​ ប្រសិនបើ​ទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព​ទេ​ នោះ​ អេ​បូ​ឡា​ នឹង​ក្លាយជា​ជំងឺឆ្លង​រាល​ ដាល​ធំ​ទី​២​ នៅ​លើ​ពិភពលោក​ បន្ទាប់​ ពី​ជំងឺអេដស៍​ ។​
​វីរុស​អេ​បូ​ឡា​កំពុង​តែ​គំរាមកំហែង​ឆ្លង​រាលដាល​នៅ​អា​មេ​រិ​ក​និង​អឺរ៉ុប​ក៏​ដូច​ ជា​តំបន់​អាស៊ី​ជា​ទ្រង់ទ្រាយ​ធំ​លើស​ពី​ សមត្ថភាព​គ្រប់គ្រង​ ។​ មជ្ឈមណ្ឌល​ គ្រប់គ្រង​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ ជំងឺ​ CDC​ បាន​ព្យាករ​ថា​ ចំនួន​ពលរដ្ឋ​ ដែល​ឆ្លង​វីរុស​អេ​បូ​ឡា​ នឹង​កើន​ដល់​១,៤​ លាន​នាក់​នៅ​ដើម​ខែមករា​ ២០១៥​ បើ​ទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព​នោះ​ ។​
​ប្រធាន​ CDC​ លោក​ Tom​ Frieden​ និយាយ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​ សហប្រជាជាតិ​ ប្រធាន​ធនាគារ​ពិភព​លោក​ ប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ថា​ យើង​ចាំ​ បាច់​ត្រូវ​តែ​បង្កើន​សកម្មភាព​ទប់ស្កាត់​ នៅ​ពេល​នេះ​ បើ​មិន​ដូច្នេះ​ទេ​ នឹង​ក្លាយ​ជា​ជំងឺអេដស៍​ទី​២​នៅ​លើ​ពិភពលោក​ ។​
​ប្រធានាធិបតី​ប្រទេស​សៀ​រា​ឡេ​អន​ បាន​ប្រកាស​ថ្កោលទោស​ពិភពលោក​ដែល​ មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទប់ស្កាត់​ការ​ ឆ្លង​រាលដាល​ជំងឺ​អេ​បូ​ឡា​ ។​
​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ ជាតិ​លោក​ បាន​ គី​មូ​ន​ បាន​ប្រកាស​ថា​ ពិភពលោក​ចាំបាច់​ត្រូវ​តែ​ផ្ដល់​ជំនួយ​ ធនធានមនុស្ស​កើនឡើង​២០​ដង​ផង​ដែរ​ ទើប​អាច​ទប់ស្កាត់​មាន​ប្រសិទ្ធភាព​ ៕
_________________
ប្រភពពីនគរវត្ត