Google អាចបង្ហាញ Tablet ជំនាន់ថ្មីក្នុងសប្ដាហ៍នេះ
Google អាចនឹងបញ្ចេញ Tablet ជំនាន់ក្រោយរបស់ខ្លួននៅថ្ងៃទី ១៥ តុលាខាងមុខនេះ មួយថ្ងៃមុន Apple បង្ហាញ iPad ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ។ នេះបើតាមរបាយការណ៍ដែលចុះផ្សាយដោយប្លុក Bright Side of News។
ប្រភពដដែលអះអាងថា Tablet ជំនាន់ក្រោយរបស់ Google អាចនឹងមានឈ្មោះថា Nexus 9 ហើយមានតម្លៃ ៣៩៩ ដុល្លារពេលដាក់លក់នៅលើទីផ្សារនៅថ្ងៃទី ៣ វិច្ឆិកាខាងមុខ។ ចាប់តាំងពីមានព័ត៌មានបែកធ្លាយរាប់ភ្លេចពី Nexus 9 នេះជាលើកទី ១ ហើយដែលមានបញ្ជាក់តម្លៃច្បាស់លាស់។
រូបភាពលេចធ្លាយរបស់ Nexus 9
Nexus 9 ត្រូវគេរំពឹងថា មានអេក្រង់ទំហំ ៩ អ៊ីញ Resolution 2560×1440។ ម៉ូដែលនេះនឹងដំណើរការដោយ K1 Processor របស់ Nvidia។ ទោះជាយ៉ាងណា ប្រភពខាងលើមិនបានបញ្ជាក់ថា ព័ត៌មានទាំងនេះបានទទួលពីខាងណាឲ្យប្រាកដឡើយ ដែលនេះនៅតែបង្កជាមន្ទិលដល់អតិថិជន។
មានតែរង់ចាំមើលទាំងអស់គ្នាទេថា Tablet ថ្មីរបស់ Google ដែលអាចជាគូប្រជែងរបស់ iPad ជំនាន់ថ្មីរបស់ Google នឹងមានលក្ខណៈសម្បត្តិដូចការរៀបរាប់ខាងលើឬអត់?