មូលហេតុធំៗទាំង ៦ ដែល Hacker ចិត្តអាក្រក់ធ្វើ
ពាក្យថា Hacker គឺសំដៅទៅលើអ្នកដែលមានជំនាញកំពូលខាងព័ត៌មានវិទ្យា ហើយពួកគេត្រូវបានបែងចែកជាបីប្រភេទគឺBlack Hat (ក្រុមអាក្រក់), White Hat(ក្រុមល្អ) និងGrey Hat (ទាំងអាក្រក់ទាំងល្អ) ។ ភាគច្រើននៃការវាយប្រហារទូទៅ(ការវាយប្រហារប្រព័ន្ធកុំព្យូទ័រឬវិបសាយដទៃជាដើម) គឺជាស្នាដៃរបស់ពួកBlack Hat ក្នុងគោលបំណងផ្សេងៗទៅតាមអ្វីដែលពួកគេចង់បាន។ អញ្ចឹងតើ Hacker (Black Hat) ទាំងនោះវាយប្រហារប្រព័ន្ធកុំព្យូទ័រ ឬវិបសាយជាច្រើនដើម្បីអ្វី?
១. ប្រើកុំព្យូទ័ររបស់អ្នកធ្វើឧបករណ៍លួចទិន្នន័យ (ឬខ្ចីដៃសម្លាប់មនុស្ស)
ត្រង់ចំណុចនេះSabay ចង់បានន័យថាដំបូង Hacker បញ្ចូលទិន្នន័យ(រូបភាពអាសអាភាស ឬSoftwareផ្សេងៗដែលបានលួច) ទៅក្នុងកុំព្យូទ័រណាមួយ បន្ទាប់មកពួកគេក៏ប្រើកុំព្យូទ័រនោះជាឧបករណ៍សម្រាប់បញ្ជូនទិន្នន័យត (Internet Relay Chat)ពីកុំព្យូទ័ររបស់ពួកគេ។ ដូច្នេះពេលមានសកម្មភាពខុសច្បាប់ណាមួយកើតឡើងគ្មានអ្នកណាដឹងអាចពី IP Address របស់ពួកគេនោះទេ តែអ្នកដែលត្រូវរងគ្រោះគឺជាម្ចាស់កុំព្យូទ័រដែលត្រូវHack ឯណោះទៅវិញទេ។
២. ដើម្បីលួចប្រាក់
ពេលដែលHacker ណាមួយចង់លួចប្រាក់របស់ជនណាម្នាក់ពួកគេនឹងបង្កើត Site ពាណិជ្ជកម្មក្លែងក្លាយដូចជាវិបសាយលក់ទំនិញដែលតម្រូវឲ្យអតិថិជនបញ្ជាទិញរបស់ដោយប្រើ Credit Card និង Site ផ្សេងៗទៀតស្រដៀងគ្នាដើម្បីលួចព័ត៌មាននៅក្នុងCredit Card របស់ជនរងគ្រោះ។ លើសពីនេះក្រុមHacker កំពូលៗក៏អាចមានលទ្ធភាពវាយប្រហារប្រព័ន្ធគ្រប់គ្រងទិន្នន័យក្នុងកុំព្យូទ័ររបស់ធនាគារធំៗនៅទូទាំងពិភពលោកដោយបានលួចយកប្រាក់រាប់រយលានដុល្លារដែរ។
៣. Hacker វាយប្រហារកុំព្យូទ័រមិត្តភក្តិ និងមិត្តរួមការងារដើម្បីដឹងពីព័ត៌មានសម្ងាត់របស់ពួកគេ ឬជាសងសឹកផ្សេងៗ។
ចុចអាន៖ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈយោធាអាមេរិករងការវាយប្រហារពី Hacker ចិន
៤. បង្អួតសមត្ថភាព
ចំពោះHacker ក្មេងៗដែលមានជំនាញផ្នែកព័ត៌មានវិទ្យាខ្លាំងតែងតែចង់បង្ហាញថាខ្លួនពិតជាមានសមត្ថភាពអាចវាយប្រហារទិន្នន័យវិបសាយ ឬក្រុមហ៊ុនធំៗមួយចំនួនបានដោយជោគជ័យ។
៥. រឿងនយោបាយ
ពេលខ្លះប្រទេសមហាអំណាចបច្ចេកវិទ្យាដែលមានចំណងការទូតល្អក់កករ ឬក៏អាចមានជម្លោះជាមួយគ្នា ប្រើវិធីនេះដើម្បីវាយប្រហារគ្នាដោយប្រយោល។ ប្រទេសទាំងនោះ ប្រើ Hacker ជំនាញកំពូលៗដើម្បីទៅលួចទិន្នន័យក្នុងមូលដ្ឋានទ័ព ឬក្រុមហ៊ុនធំៗនៅក្នុងប្រទេសដែលមានជម្លោះជាមួយខ្លួន។ ជាក់ស្ដែងដូចអាមេរិក និងចិនតែងតែចោទប្រកាន់គ្នាទៅវិញទៅមករឿងការវាយប្រហារប្រព័ន្ធគ្រប់គ្រងទិន្នន័យរៀងៗខ្លួន។
៦. គំរាមកំហែងទារប្រាក់
៦. គំរាមកំហែងទារប្រាក់
Hacker មួយចំនួនបានបញ្ចូលមេរោគទៅក្នុងកុំព្យូទ័ររបស់នរណាម្នាក់ដើម្បីអាចគ្រប់គ្រងកុំព្យូទ័រនោះបានដោយស្រួល។ បន្ទាប់មកពួកគេនឹងលួចយកព័ត៌មានសម្ងាត់របស់ម្ចាស់កុំព្យូទ័រ (អាចជារូបថតស្រាតជាដើម) ដើម្បីគំរាមម្ចាស់កុំព្យូទ័រថាប្រសិនជាមិនឲ្យប្រាក់ទេ គេនឹងបង្ហោះរូបនោះទៅលើបណ្ដាញអ៊ីនធឺណិត។