NASA អញ្ជើញ សាធារណជន ឲ្យបញ្ជូន ឈ្មោះទៅកាន់ទីអវកាស
ណាសា ៖ ប្រជាជនប្រមាណ ២,៨លាននាក់ នៅទូទាំងសកលលោក ក្នុងនោះមានទាំងជនជាតិ ឥណ្ឌា ២១.៧២៩នាក់ផងដែរ កន្លងមកបានបញ្ជូនឈ្មោះ របស់ពួកគេរួចរាល់ហើយ ដើម្បី បញ្ជូនទៅក្នុង បន្ទះមីក្រូឈីប មុននឹងបញ្ជូនទៅកាន់ភពព្រះអង្គារ នោះ។
វែបសាយ៍របស់អង្គការណាសា បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០១៤ ថា ណាសា បានផ្តល់នូវឱកាសជូនដល់មហាជន ក្នុងការបាញ់ បញ្ជូនឈ្មោះរបស់ខ្លួនទៅកាន់ ទីអវកាស តាមរយៈ បេសកកម្មដំបូង Orion នឹងត្រូវបាញ់ចេញនៅថ្ងៃទី០៤ ខែធ្នូ ខាងមុខនេះ ទៅកាន់ភពក្រហម ដែលមាន ចម្ងាយរាប់លានគីឡូម៉ែត្រពីផែនដី។
គួរបញ្ជាក់ថា អត្រាប្រជាជនដែលបញ្ជូនឈ្មោះ ចារឹកតាមយានហោះ ទៅកាន់ភពអង្គារច្រើន ជាងគេនោះគឺ សហរដ្ឋអាម៉េរិក ដែលមានចំនួន រហូតដល់ ជាង ១,១លាននាក់ ស្របពេល ដែលជាង ១,៦លាននាក់ ទៀតមកពី ឥណ្ឌា, ចក្រភពអង់គ្លេស, ហ្វីលីពីន, កាណាដា, ចិន, និង ប៉ាគីស្ថាន ជាដើម ។
ចំពោះឈ្មោះដែលប្រមូលបាន នឹងត្រូវបញ្ជូលទៅក្នុងបន្ទះឈីប ដែលមានទំហំប៉ុនកាក់សេន ហើយដំណើរ ជាលើកដំបូងនេះ នឹងធ្វើឡើងដោយយាន Orion ដែលនឹងធ្វើដំណើររយៈពេល ៤,៥ ម៉ោងជុំវិញផែនដី បន្ទាប់មក នឹងបន្តដំណើរ ទៅកាន់ភពព្រះអង្គារ តាមគោលដៅដែល អង្គការណាសា បានរៀបចំយ៉ាង លម្អិតកន្លងមក ៕
បងប្អូនណាចង់ចុះឈ្មោះ សូមចូលទៅក្នុងវែបសាយនេះ ហើយបំពេញដោយងាយៗទៅតាម លក្ខខណ្ឌដែលគេប្រាប់៖ NASA’s name-collecting site,