នាឡិការមជ្ចុរាជ” អ្នកណាហ៊ាន…ទិញពាក់ ?
ប្រសិនបើអ្នកមានកង្វល់ពីសម្ពាធជីវិតក្នុងសង្គមបច្ចុប្បន្នជះឥទ្ធិពលបែបណាដល់សុខភាពរបស់ខ្លួននោះ បរិក្ខាថ្មីមួយទើបត្រូវបានដាក់លក់មានរហស្សនាមថាៈ “នាឡិកាមជ្ជុរាជ” វានឹងជួយស្វែងរកចម្លើយដល់អ្នក ។
វិស្វិករសញ្ជាតិស៊ុយអែត ឈ្មោះ Fredrik Colting បានផលិតនូវប្រភេទនាឡិកាដៃម្យ៉ាង បើតាមការឃោសនា នោះវាមានសមត្ថភាពគិតគូរបានពីអាយុរបស់មនុស្សម្នាក់ ហើយដើរបញ្ច្រាស់រហូតដល់ ខណៈពេលដែលអ្នកនោះស្លាប់ ។ លោក Fredrik បានឲ្យឈ្មោះវាថា Tikker ។
ទោះបីមនុស្សជាច្រើនហៅវាថាជា “នាឡិកាមជ្ចុរាជ” តែចំពោះអ្នកបង្កើតវាវិញ បានហៅវាថា “នាឡិកាសុភមង្គល” ។ ហេតុផលគឺ ការផលិតវាឡើង មានបំណងជួយឲ្យមនុស្សម្នាក់ៗសាងនូវទង្វើល្អ សម្រាប់ពេលវេលាដែលនៅ “សេសសល់” -ត្រូវតែស្រឡាញ់វា -”ពេលវេលា” គ្រាអ្នកកំពុងស្ថិតនៅឋានមនុស្សលោក ។
លោក Colting នៅបានប្រាប់ថា លោកមានគំនិតនេះ បន្ទាប់ពីការលាចាកលោករបស់ឪពុកលោក ។
ដើម្បីបង្កើតនូវកម្មវិធីគណនា “អាយុ” បាន នោះអ្នកពាក់វាត្រូវ “ចុះបញ្ជី” តាមរយៈការឆ្លើយនូវតារាងសំណួរមួយ តាំងពីជំងឺដែលធ្លាប់កើតប្រតិកម្មរាងកាយ ការហាត់ប្រាណ ទម្ងន់… ។ មុនពេល Tikker ចេញ “សាលក្រម” ។ បន្ទាប់មក នាឡិកានេះនឹងដើរបញ្ច្រាស់ ។
ផ្ទៃនាឡិកាត្រូវបាននិមិត្តម៉ោងពេលធម្មតា ម៉ោងតំបន់ និងម៉ោងដើរថយក្រោយ ។ វាមានតម្លៃលក់រាយតាមអនឡាញ គឺ ៨០ ដុល្លារ ៕