របកគំហើញ​ថ្មី​ទៀតហើយ នូវ​រឿង​ដដែលៗ “អំពី​ការ​រួមភេទ​”

10/11/2014 0 Comments A+ a-

តាម Womanshealth នោះ អ្នកវិទ្យាសាស្ត្រ​ពី​វ័​ស័​យ​ដែល​តែង​ផ្ទុក​នូវ​អាថ៌កំបាំង -​តណ្ហា​វិទ្យា បាន​បន្ត​លើកឡើង​ពី​របកគំហើញ​ថ្មីៗ ។ នោះ​គឺៈ
- ការរួម​ភេទ​ជួយ​ឲ្យ​មនុស្ស​កំពុង​ឈឺ​មាន​សុខភាព​ប្រសើរឡើងៈ តាម​នោះ គឺ​អាស្រ័យ​ដោយ​សម្រើប និង​ការ​ឈានដល់​កំរិត​កំពូល វា​បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គកាយរ​ប​ស់មនុស្ស ។ ប្រការនេះ មានន័យថា ការរួម​ភេទ​នឹង​ល្អប្រសើរ សម្រាប់​អ្នក​ដែល​ឈឺ បង្ក​ដោយសារ​បំរែបំរួល​អាកាសធាតុ ។​
- លាប​សារធាតុ​រំអិល ងាយ​ដល់​កំពូលៈ បុរស និង​នារី ប្រមាណ ៥០% ដែល​ប្រើប្រាស់​សារធាតុ​រំអិល​ជំនួយ ឲ្យ​ដឹងថា វា​បាន​ជួយ​ពួកគេ​ឲ្យ​ងាយ​ទទួល​បានការ​ឈានដល់​កំពូល​ជាង ។ នេះ​ជាការ​ស្រាវជ្រាវ​របស់​ម​ជ្ឈ​មណ្ឌល​បង្កើន​សុខភាព​ផ្លូវភេទ របស់​សាកលវិទ្យាល័យ Indiana (​អាមេរិក​) ។​
- រួមភេទ​ក្រោយពេល​ហាត់ប្រាណៈ បរិមាណ​ឈាម​ទៅកាន់​តំបន់​ផ្លូវភេទ​ខ្ពស់ជាង​ធម្មតា ក្រោយពេល​អ្នកលេង​កីឡា នោះ​ពុំទាន់​និយាយ​ដល់​កំរិត Testesteron មាន​កំណើន​លោត​ផ្លោះ ក្រោយពី​ហាត់ប្រាណ ។ ដូច្នេះ ក្រោយពេល​ហាត់ប្រាណ ស្ថានភាព​ផ្លូវចិត្ត​របស់​អ្នកនឹង​ស្រើបស្រាល​ខ្លាំង​ជាង ក្នុង​រឿង​រួមភេទ ក៏ដូចជា​ងាយ​ឈានដល់​កំពូល ។​
- ស្នេហា​ធ្វើ​ឲ្យ​តណ្ហា​ផ្លូវភេទ​ប្រសើរ​ជាង​មុនៈ ការសិក្សា​ថ្មី​១ ត្រូវបាន​ឧទ្ទេសនាម​ក្នុង​អង្គប្រជុំ​ប្រចាំឆ្នាំ នៃ​សម្ព័ន្ធ​សមាគម​សង្គមសាស្ត្រ​អាមេរិក បាន​បញ្ជាក់ថា មាន​ស្នេហា​ធ្វើ​ឲ្យ​តណ្ហា​កាន់តែ​ស្រណុក​ជាង​មុន មុនពេល​រួមភេទ ។​
- ការរួម​ភេទ​ជួយ​ឲ្យ​រដូវ​មកទៀត​ទាត់ៈ ប្រសិនបើ​អ្នក​ជួប​ភាពរអាក់រអួល​អំពី​ការ​មក​រដូវ​នោះៗ ការរួម​ភេទ​នឹង​ត្រូវបាន​ចាត់ទុកជា​វិធីសាស្ត្រ “​នាំមុខ​” សម្រាប់​ព្យាបាល ។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Stanford និង​សាកលវិទ្យាល័យ Columbai, អាមេរិក បាន​រកឃើញថា ស្ត្រី​ដែលមាន​ការរួម​ភេទ​តិច​បំផុត ១ សប្តាហ៍​ម្តង នោះ​គឺ​រដូវ​របស់គេ​មក​ទៀងទាត់​ល្អ ។​
- មនុស្ស​ជាច្រើន​ចូលចិត្ត​កាហ្វេ​ជាង​ការរួម​ភេ​ទៈ អ្នកវិទ្យាសាស្ត្រ​បាន​ដំណើរការ​អង្កេត​លើ​មនុស្ស ៧០០០ នាក់ ហើយ ៥១% ក្នុងនោះ ឲ្យ​ដឹងថា អាច “​បង្អត់​” ងាយ​ជាង​ការ​គ្មាន​កាហ្វេ ១ កែវ ! ។ ប៉ុន្តែ ពួកគេ​ពុំបាន​ដឹងថា តម្រេក​កំពូល​នាពេល​ព្រឹក ប្រសើរ​ជាង​កាហ្វេ​១​កែវ ច្រើនដង​ឯណោះ ។​
- កាយវិការ​ពេល​ចូល​ដំណេក បង្កើតឡើង​សុ​បិ​ន្ត​ពោរពេញ​ដោយ​កាមតណ្ហា ការសិក្សា​មួយ​ចុះផ្សាយ​លើ​ព្រិ​ត្តិ​ប័ត្រ​អន្តរជាតិ “Dreaming” ឲ្យ​ដឹងថា អ្នក​ដេក​ផ្កាប់មុខ ហើយ​ដាក់​ដៃ​ទាំងពីរ​លើ​ក្បាល នឹងមាន​សុ​បិ​ន្ត​ទាក់ទង ជាមួយ​ផ្លូវភេទ​ច្រើន​លើសពី​អ្នក​ដេក​ក្នុង​កាយវិការ​ដទៃ ។​
- បរិភោគ​ផ្លែ​ប៉ោម ១ ថ្ងៃ ១ ផ្លែ ជាប្រចាំ ធ្វើ​ឲ្យ​អ្នក “​ខ្លាំង​”: តាម​ការសិក្សា​ថ្មី​១ នោះ​ស្ត្រី​ដែល​បរិភោគ​ផ្លែឈើ​១​ថ្ងៃ​ម្តង នោះ​មាន​គុណភាព​រួមភេទ​ប្រសើរ​ល្អ ។ ក្នុងចំណោម​ផ្លែឈើ​ទៀតសោត ផ្លែ​ប៉ោម ជា​ប្រភេទ​នាំមក​នូវ​គុណភាព​រួមភេទ​ប្រសើរ​បំផុត ក្នុងចំណោម​នោះ ៕​
shutterstock-trongbai​បរិភោគ​ផ្លែ​ប៉ោម ធ្វើ​ឲ្យ​ជីវភាព​ផ្លូវភេទ​ប្រសើរឡើង​