ទំពាំងបាយជូរក្រៀម-ឱសថដ៏ល្អសម្រាប់សុខភាព
មនុស្សបុឰកាលដោយសារចាត់ទុកទំពាំងបាយជូរក្រៀមដូចជាកាដូរបស់អាទិទេព ហេតុនេះបានប្រើវាធ្វើជាគ្រឿងអលង្ការ , មិនតែប៉ុណ្ណោះឆ្លាក់ទាំងរូបទំពាំងបាយជូរក្រៀមលើជញ្ជាំងថ្មល្អាងភ្នំ ។ តាមប្រលោមលោកនៅមជ្ឈឹមបូព៌ា ជនជាតិជី្វហ្វ នៅសម័យកាលមុនគ្រិស្តសករាជរាប់ពាន់ឆ្នាំបានប្រើទំពាំងបាយជូរក្រៀមដើម្បីបង់ពន្ធ ។
ប្រសិនពិនិត្យអំពីតម្លៃជីវជាតិនោះទំពាំងបាយជូរក្រៀមពិតជាអាហារមានប្រយោជន៍សម្រាប់សុខភាពអាស្រ័យដោយផ្ទុកជាតិខ្លាញ់តិចតែបែរជាបង្កើតថាមពលច្រើន , ងាយថែទាំ ។ ទំពាំងបាយជូរក្រៀមជាឱសថសម្រាប់អ្នកលើសឈាមអាស្រ័យដោយប្រសិទ្ធភាពជួយឲ្យបត់ជើងតូចស្រួលផង និងបំពេញថែមសារជាតិរ៉ែ Kalium ផង ។ លទ្ធផលរបស់ការស្រាវជ្រាវមួយនៅអាមេរិកបង្ហាញថា សម្ពាធឈាមនៅអ្នកចូលចិត្តទទួលទានទំពាំងបាយជូរក្រៀមស្ថិរភាពជាងក្រុមមិនចូលចិត្តទទួលទានអាហារនេះ ។ អ្នកស្រាវជ្រាវមួយចំនួនថែមទាំងលើកទឹកចិត្តមនុស្សមានអាយុពី ៤០ឆ្នាំ ទៅគួរឧស្សាហ៍ទទួលទានវា ដើម្បីស្ថិរភាពសម្ពាធឈាម ។

ទំពាំងបាយជូរក្រៀមផ្ទុកជាតិសរសៃច្រើន ហេតុនេះជាអាហារដ៏ល្អសម្រាប់អ្នកទល់លាមក និងមានជំងឺឫសដូងបាត ។ ទន្ទឹមនោះអាស្រ័យដោយប្រសិទ្ធភាពអូសជាតិខ្លាញ់តាមផ្លូវពោះវៀន ហេតុនេះវាជួយបញ្ចុះកូឡេស្តេរ៉ូលដោយប្រយោល ។ ក៏តាមលទ្ធផលស្រាវជ្រាវមួយនៅអាមេរិក , ក្រោយ១ខែអនុវត្ត , បរិមាណកូឡេស្តេរ៉ូល LDL ក្នុងឈាមថយចុះយ៉ាងច្រើនលើអ្នកជំងឺទទួលទានទំពាំងបាយជូរក្រៀមពី ៨០-១០០ក្រាម ក្នុង១ថ្ងៃ ។
ទំពាំងបាយជូរក្រៀមជាប្រភពផ្គត់ផ្គង់ជាតិដែក ។ មនុស្សខ្វះឈាម , មុខសញ្ញាទើបឆ្លងកាត់របួសហូរឈាម , ស្ត្រីកំពុងមានគភ៌គួរជ្រើសយកទំពាំងបាយជូរដើម្បីបំពេញថែមជាតិដែកចាំបាច់សម្រាប់សរីរាង្គ ៕