ទស្សនាការខួងប្រេងឆៅ ចេញពីអណ្ដូងប្រេងដ៏សែនជ្រៅនៅកណ្ដាលសមុទ្រ (មានវីដេអូ)
រាល់ថ្ងៃនេះ មនុស្សខួងប្រេងយកមកបម្រើឲ្យវិស័យឧស្សាហកម្មមួយថ្ងៃៗជាង ៨០ លានបារ៉ែល (១ បារ៉ែល = ១៥៩ លីត្រ)។ ដើម្បីរត់ឲ្យទាន់តម្រូវការជាក់ស្ដែងប្រចាំថ្ងៃ។ ក្រុមហ៊ុនខាងស្វែងរកធនធានប្រេងឆៅក្នុងដី រុករកធនធាននេះឥតឈប់ឈរ និងរកធនធានប្រេងឆៅបម្រុងថ្មីៗបន្ថែមលើធនធានប្រេងដែលមានស្រាប់។ ដំណើរការខួងប្រេងនេះទៀតសោត គឺខួងកាន់តែជ្រៅទៅៗ ព្រោះប្រេងដែលកប់នៅស្រទាប់ដីរាក់ៗលែងមានតទៅទៀតហើយ។
តាមពិតបច្ចេកវិទ្យាថតកុនរឿងហូលីវូដ ឈុតឆាករថយន្តបើកបុកក្រឡាប់ផ្ទុះសាហាវៗអីចឹងសោះ!
ការខួងប្រេងដែលស្ថិតនៅស្រទាប់ដីជ្រៅខ្លាំង មិនមែនប្រព្រឹត្តទៅដោយងាយស្រួលនោះទេ។ ថាតើការខួងប្រេងដែលស្ថិតនៅបាតសមុទ្រ ងងឹតសូន្យ ទម្រាំខួងបានប្រេងហើយយកទៅចម្រាញ់ឲ្យក្លាយជាសាំង – ជាម៉ាស៊ូត។ល។ តើការខួងយកប្រេងប្រព្រឹត្តទៅដោយរបៀបណា?
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនរកស៊ីខាងប្រេង បានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់ស្ថានីយខួងប្រេងកណ្ដាលសមុទ្រ។ ស្ថានីយខួងប្រេងដំបូងបំផុតនៅក្នុងពិភពលោកសាងសង់កាលពីឆ្នាំ១៨៩៧ នៅរដ្ឋកាលីហ្វ័រញ៉ា (California)។ នៅឆ្នាំ១៩៤៧ ក្រុមហ៊ុនរកស៊ីហ៊ុនគ្នាមួយ (consortium) បានស្ថាបនាស្ថានីយខួងប្រេងកណ្ដាលសមុទ្រនៅលើ «ឈូងសមុទ្រម៉ិកស៊ីកូ – Gulf of Mexico»។
Facebook ចេញមុខងារថ្មីពិសេសអាចឲ្យអ្នកប្រើ FB Messenger ផ្ទេរលុយឲ្យ friend បានទៀត!
នាពេលបច្ចុប្បន្ន ស្ថានីយខួងប្រេងកាន់តែទំនើប និងមានវិសាលភាពធំទូលាយ មានអ្វីៗសព្វបែបយ៉ាង នៅលើនោះប្រៀបបាននឹងបុរីបណ្ដែត (floating city) ដូច្នេះដែរ។ អណ្ដូងប្រេងឆៅខ្លះមានជម្រៅរហូតដល់ជាងមួយគីឡូម៉ែត្រចុះទៅក្រោម។ អណ្ដូងប្រេងរបស់ស្ថានីយខួងប្រេង Perdido មានជម្រៅរហូតដល់ ២,៥ គីឡូម៉ែត្រចុះទៅក្រោមដី៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Guardian